ព័ត៌មាន​

មន្ត្រី​៖ ច្បាប់​​សហជីព​​មិន​មែន​ដើម្បី​កៀប​សង្កត់​​កម្មករ ​ឬ​ក្រុម​ណា​មួយ​ឡើយ

មន្ត្រី​រដ្ឋាភិបាលបាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថាច្បាប់​ស្ដីពី​សហជីព​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​ឧសភា ​កន្លង​មក​នេះគឺ​មិន​មែន​ដើម្បី​កៀបសង្កត់​ទៅ​លើ​ក្រុមឬ​ជន​ណា​ឡើយប៉ុន្តែ​វា​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​នៃ​អង្គការ​វិជ្ជាជីវៈមាន​សុខដុមនីយកម្ម​ជាមួយ​គ្នា។ ...

មុំ គន្ធា
http://bit.ly/2gVVH5m

រដ្ឋមន្ត្រី កសិកម្ម ឲ្យ​រួម​គ្នា​ដោះស្រាយ​រឿង​កសិផល​ចុះ​ថោក

ខណៈ​ប្រជាកសិករ​កម្ពុជា​តែង​តែ​រអ៊ូរទាំ​ពី​រឿង​គ្មាន​ទីផ្សារ​លក់​កសិផល​ឬ​ក៏​លក់​កសិផល​របស់​ខ្លួន​បាន​តម្លៃ​ថោក មិន​អាច​ទូទាត់​លើ​ការ​ចំណាយ​នា​ពេល​ផលិត​បាន​នោះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លើក​ឡើង​ថា​ ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ ហើយ ...

ទូច សុខា
http://bit.ly/2gW74dp

អ្នក​​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ២​ពាន់​នាក់​ទៀត ត្រូវ​​រក​ឃើញ​ក្នុង​ដំណើរ​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ

ក្រោយ​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ជា​ថ្មី​បាន​ប្រមាណ៩០​ភាគរយគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​រក​ឃើញ​ឈ្មោះ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ២​ពាន់​នាក់​ទៀតក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​បាត់​ដោយសារ​តែ​បញ្ហា​បច្ចេកទេស និង​កំហុស​អចេតនា​របស់​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត។​ លទ្ធផល​នៃ​ដំណើរការ ...

តាំង វីដា
http://bit.ly/2h5QnkV

ផល​នេសាទ​កើន​ឡើង ប៉ុន្តែ​ការ​នាំចេញ​ធ្លាក់​ចុះ​ត្រឹម​រយៈពេល​១១​ខែ

ផល​នេសាទ​ទឹកសាបនិង​សមុទ្រ បាន​កើន​ឡើង​ក្នុង​រយៈពេល​ ១១​ខែ ឆ្នាំ​២០១៦ ប៉ុន្តែ​ការ​នាំចេញ​ផល​នេសាទ​បាន​ធ្លាក់​ចុះ ​ ស្រប​​ពេល​ដែល​ទិន្នផល​នេសាទ​ជា​ទូទៅ​កើន ទាំង​ផល​នេសាទ​ទឹកសាប និង​សមុទ្រ ប៉ុន្តែ​អ្នក​ជំនាញ​ថា វា​ជាប់​ពាក់ព័ន្ធ​នឹង​ត្រី​ធម្មជាតិ​មាន​តាម​តម្រូវការ មាន​បរិមាណ​តិច​សម្រាប់ ...

ជា វណ្ណៈ
http://bit.ly/2h4sk4f

ការ​វិនិយោគ​ក្រៅប្រទេស​ដោយ​ផ្ទាល់​របស់​ជប៉ុន​ ហូរ​ចូល​ក្នុង​វិស័យ​ផ្លូវ​ និង​ស្ពាន​

​យោង​ទៅ​តាម​ទិន្នន័យ​ផ្តល់ដោយ​ស្ថានទូត​ជប៉ុន​ កាលពី​ថ្ងៃ​សុក្រ​ អ្នក​វិនិយោគ​ជប៉ុន​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា​ជាង​ ៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ទៅ​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ ចុង​ក្រោយ​នេះ​ ដែល​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​ជា ...

ឆេង សុខហ៊ង
http://www.phnompenhpost.com/business/japanese-fdi-flows-roads-bridges-it-built

អ្នក​ខេត្ត​កំពង់ចាម​ ជំទាស់​នឹង​ការ​បូម​ខ្សាច់

​ខណៈ​មាន​ភាព​ចម្រូង​ចម្រាស​ពី​រឿង​នាំ​ខ្សាច់​ទៅ​​សិង្ហបុរី​នោះ​ពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​បាន​ជំទាស់​នឹង​គម្រោង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ​នៅ​ទន្លេ​មេគង្គ​ក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​ដោយ​បារម្ភ​ខ្លាច​បាក់​ច្រាំង​រលំ​ផ្ទះ​ហើយ​គ្មាន​សំណង​សមរម្យ ...

ផាក់ ស៊ាងលី
http://bit.ly/2hKYjoy

ក្រសួង​ បន្ត​ពិភាក្សា​ច្បាប់​ស្តីពី​ ប្រាក់​ឈ្នួល​អប្បបរមា

មន្រ្តី​ក្រសួង​ការងារ សហជីព និង​ភាគី​ពាក់ព័ន្ធ​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ស្តីពី​សេចក្តី​ព្រាង​ច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​បាន​បញ្ចប់​ទៅ​ដោយ​រលូន​ក្នុង​គោលបំណង​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​ជន​ដែល​ស្ថិត​នៅ​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ការងារ​សម្រាប់​ក្នុង ...

សែន ដាវីត
http://bit.ly/2i5THbK

ក្រសួង​​ការងារ​ចង់​ឲ្យ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ដោះស្រាយ​វិវាទ​ជាង​តុលាការ

​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារបាន​លើក​ឡើង​ថាក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​សម្រាប់​កម្មករ​និយោជិតហើយ​លោក​នៅ​តែ​ចង់​ឃើញ​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​របៀប​នេះ​ច្រើន​ជាង​ការ​បញ្ជូន​សំណុំរឿង​នៅ​តុលាការ។​​លោក​ អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង ...

មុំ គន្ធា
http://bit.ly/2hkRN73

អង្គការសហប្រជាជាតិ​៖​ ស្ត្រី​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ ទទួល​រង​ការ​រំលោភ​បំពាន​

យោង​ទៅ​តាម​របាយការណ៍​មួយ​ចេញ ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ដោយ​ក្រសួង​កិច្ចការ​នារី​ និង​មូលនិធិ​ប្រជាជន​អង្គការសហប្រជាជាតិ​ បង្ហាញ​ថា​ ស្រី្ត​កម្ពុជា​ប្រមាណ​ជា​ជាង​ ៣០​ភាគរយ​ ធ្លាប់​ជួប​ប្រទះ​ នឹង​អំពើ​ហិង្សា​ក្រោម​ទម្រង់​ផ្សេងៗ​គ្នា​ ដោយសារ​ដៃគូរ​ នៅ​ក្នុង​ឆាកជីវិត​របស់​ពួក​គេ​។ ...

ម៉ាយូរី មុីលីន
http://www.khmertimeskh.com/news/33281/united-nations--one-third-of-cambodian-women-suffer-abuse/

នៅពីក្រោយ​​​កំណែទម្រង់​​​ប្រជា​​​និយម គណបក្ស​​​ប្រជាជន​​​ប្តេជ្ញា​​​យក​​​ឈ្នះ​​​

នៅសន្និបាតលើកទី៤០របស់គណបក្សកាលពីចុងសប្តាហ៍ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានព្យាករថានឹងទទួលបានជ័យជម្នះទៀតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជាតិនៅឆ្នាំបន្ទាប់ ដោយទទួលបានការគាំទ្រគោលនយោបាយប្រជានិយមកាលពីពេលថ្មីៗនេះរួមមានការបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនី និងការផ្តល់ដីធ្លីបន្ថែមទៀតដល់ប្រជាពលរដ្ឋក្រីក្រ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/35790

អង្គការ​មិនមែន​រដ្ឋាភិបាល​រំលេច​កំណែទម្រង់​បី​សំខាន់ៗ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៦

​ស្ថាប័ន​អន្តរជាតិ​មិន​រក​ផល​ចំណេញ​មួយ​ បាន​បង្ហាញ​ការ​សិក្សា​ស្រាវជ្រាវ​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា​ សាធារណជន​ដឹង​តិចតួច​អំពី​កំណែ​ទ​ម្រង់ជោគជ័យ​សំខាន់ៗ​សម្រេច​បាន​ដោយ​បណ្តា​ក្រសួង​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​រំលេច​កំណែទម្រង់​បី​សំខាន់ៗ​ សម្រាប់​ឆ្នាំ​២០១៦​នេះ​។​ ...

ហាណា ហរឃីន
https://www.cambodiadaily.com/news/ngo-highlights-three-top-government-reforms-2016-122127/

ស្រប​​ពេល​ការ​សាងសង់​រីកចម្រើន​ សុវត្ថិភាព​ការងារ​​​នៅ​តែ​​ជា​​បញ្ហា

លោក ស្រឿន អាយុ៤៣ឆ្នាំ អតីតកសិករមកពីខេត្តកណ្ដាល បាននិយាយថា លោកជឿជាក់ថា មិនដែលមានគ្រោះថ្នាក់ណាមួយទេនៅការដ្ឋានសំណង់របស់លោក។ ដោយមិនប្រាប់ឈ្មោះពេញ ខណៈដែលមេការម្នាក់ឈរក្បែរអំឡុងពេលសម្រាកពីការងារនៅមុខសំណង់កំពុងធ្វើខាងក្រៅពហុកីឡដ្ឋានអូឡាំពិកក្នុងក្រុងភ្នំពេញ លោកបាននិយាយថា “មានបញ្ហាតូចតាចបានកើតឡើង។ មានការដាច់រលាត់លើដៃរបស់យើង”។ ...

Aisha Down
http://www.cambodiadailykhmer.com/35772

ការ​បញ្ជូន​សារ​ពី​បញ្ហា​នៅ​ព្រៃឡង់​កើន​ និង​មាន​មន្ត្រី​ជាប់​ពាក់ព័ន្ធ

ការ​បញ្ជួន​ព័ត៌មាន​ស្ដីពី​សកម្មភាព​បទល្មើស និង​​សកម្មភាព​ចុះ​ល្បាត​​ព្រៃឡង់​តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន​មាន​ការ​កើនឡើង​ដែល​ក្នុង​នោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​សមត្ថកិច្ច​​យ៉ាង​ហោច​ណាស់​ ១០ ​នាក់​នៅ​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​ផង​ដែរ​។ រូបថត​ និង​ឯកសារ​ផ្សេងៗ ...

ផាក់ ស៊ាងលី
http://bit.ly/2hqBwQU

ក្រសួងរ៉ែ បំភ្លឺជាថ្មីបញ្ហានាំខ្សាច់ទៅសិង្ហបុរី ក្នុងលក្ខខ័ណ្ឌបច្ចេក​ទេស

ទោះ​ជា​ក្រសួង​រ៉ែនិង​ថាមពល បាន​ពន្យល់​បែប​បច្ចេកទេស​ជា​ច្រើន​ដង ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​បរិមាណ និង​ចំណូល​ក្នុង​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហបុរី ​ក្តី ថ្នាក់​ដឹកនាំ​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា នៅ​តែ​យល់​ថា ការ​បក​ស្រាយ​នោះ ...

តាំង វីដា
http://bit.ly/2gPJhAF

មន្ត្រី​នៅមូលដ្ឋាន​ចូលរួមបំផ្លាញព្រៃឈើ​នៅក្នុងព្រៃឡង់ទោះត្រូវបាន​ដាក់ជាតំបន់​ការពារ​

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ​ទាំង ​៤​ខេត្ត និង​របាយការណ៍​ឃ្លាំ​មើល​ស្ថានភាព​ព្រៃ​ឡង់ បាន​រក​ឃើញ​ថា បទ​ល្មើស​ព្រៃ​ឈើ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ជា​កម្មសិទ្ធិ ពី​សំណាក់​ជន​ល្មើស​អណាធិបតេយ្យ អ្នក​មាន​អំណាច និង​មន្ត្រី​មូលដ្ឋាន នៅ​តែ​បន្ត​កើត​មាន និង​ជា​ការ​គំរាមកំហែង​ដ៏​ធំ​ចំពោះ ...

ប៉ិច សុធារី
http://bit.ly/2hA4SwR

កម្ពជា ​មាន​បំណង​បង្ហោះ​ប្រ​​ព័ន្ធ​ផ្កាយ​រ​ណប

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​ កម្ពុជា ​គួរតែ​មាន​ផ្កាយរណប​ផ្ទាល់​ខ្លួន​ដើម្បី​នាំ​យក​នូវ​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​មក​ក្នុង​ប្រទេស​កម្ពុជាខណៈ​លោក​ក៏​បាន​ស្នើ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបដែល​ជា​ក្រុមហ៊ុន​ធំ​ក្នុង​ស្រុក​មួយ ដែល​លោក គិត ម៉េង​ ជា​ម្ចាស់ ...

សុខ ចាន់
http://bit.ly/2hqgP7w

ក្រុម​ហ៊ុន​ចិន​គ្រោង​ទិញ​ទ្រព្យ​នៅ​កម្ពុជា ​$៤៩​លាន

យោង​តាម​ឯក​សារ​ដាក់​ទៅ​កាន់​ផ្សារ​ហ៊ុន​ ក្រុម​ហ៊ុន ​Guangzhou Yuetai Group ​ដែល​ចុះ​​បញ្ជី​នៅ​ផ្សារ​ហ៊ុន​​ទី​ក្រុង​​ស៊ាង​ហៃ បាន​ប្រកាស​កាល​ពី​​ម្សិល​មិញ​ថា ​ខ្លូន​​នឹង​ទិញ​ទ្រ​ព្យ​​សកម្ម​តម្លៃ​៤៩,២​លាន​ដុល្លារ​នៅ ...

Post Staff
http://bit.ly/2hy5pMM

កង​ទ័ព​កម្ពុជា និង ​ចិន ​រួម​គ្នា​ធ្វើ​លំហាត់​ នាគ​មាស ២០១៦

កងទ័ព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ចិន​ ចាប់​ផ្ដើម​រួម​គ្នា​នៅ​ថ្ងៃ​នេះ​ ដើម្បី​បើក​សម្ពោធ​ធ្វើ​លំហាត់​សមយុទ្ធ​រយៈពេល​ ប្រាំ​បី​ថ្ងៃ ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ថ្លុក តាសេក​ ស្រុក​ ភ្នំ​ស្រួច ខេត្ត​ កំពង់ស្ពឺ ​ដែល​ត្រូវ​បាន​កត់​សម្គាល់​ថា ជា​កិច្ច​សហប្រតិបត្តិការ​លើក​ទី​មួយ​នៅ​កម្ពុជា។ មន្ត្រី​យោធា ...

វង្ស សុខេង
http://bit.ly/2gLgzB0

កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ​ជាមួយ​ចិន​

សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន​បរទេស​ កាល​ពី​ថ្ងៃ​អង្គារ៍​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​គ្នា​មួយ​ជាមួយ​នឹង​គោលបំណង​នៃ​ការ​ផ្លាស់​ប្តូរព័ត៌មាន​​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​​រវាង​ប្រទេស​ទាំង​ពីរ​។ អគ្គ​នាយក​​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េងតិច បាន​ប្រាប់ ...

ម៉ៃ​ គុណ​មករា​
http://www.khmertimeskh.com/news/33162/cooperation-agreement-with-china/

អនុស្សរណៈ​ចំនួន​ ៤ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​ ​កម្ពុជា-ហ្វីលីពីន

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ហ្វីលីពីន​មក​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ១៣ ដល់​ ១៤ ខែ​ធ្នូ​ដែល​អម​ដំណើរ​ដោយ​​​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​​របស់​ហ្វីលីពីន​លោក ម៉ានី ប៉ាក់គីអៅ ផង​នោះ​កម្ពុជា-ហ្វីលីពីន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន​បួន​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម ...

ទូច សុខា
http://bit.ly/2gCVuUE

NGO មួយ​ស្នើ ACU ឲ្យ​ស៊ើប​មន្ត្រី​ ៧ នាក់​ពី​រឿង​បទល្មើស​ព្រៃឈើ

មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ ៧​រូប​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ចុះ​ស៊ើប​អង្កេត​រឿង​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ និង​រឿង​បាត់​ឈើ​ដែល​បង្ក្រាប​បាន​នា​ពេល​កន្លង​មក។ ...

ផាក់ ស៊ាងលី
http://bit.ly/2hvO8GL

កម្ពុជា ថៃ​ឯកភាព​បង្កើន​កូតា​រថយន្ត​ឆ្លង​កាត់​ព្រំដែន

កម្ពុជា និង​ថៃ​បាន​សម្រេច​បង្កើន​ចរាចរណ៍​រថយន្ត​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​រហូត​ដល់​៤​ដង​ពី​ចំនួន​បច្ចុប្បន្ន​ដែល​មាន​៤០​គ្រឿង​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​តាម​មន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ​។​ ទោះ​បី​ជា​មាន ...

ហ៊ គឹមសាយ
http://bit.ly/2h2H1C9

រដ្ឋាភិបាល​វិនិយោគ​១១​លាន អឺរ៉ូ​បង្កើត​សាលា​ជំនាញ​ទេសចរណ៍

រដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ប្រាក់​១១​លាន​អឺរ៉ូ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ ដែល​អាច​ផ្ដល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ដល់​និស្សិត ១ ៦០០​នាក់ ក្នុង​មួយឆ្នាំ​។ នេះ​បើ​យោង​តាម​មន្ដ្រី​មក​ពី​ក្រសួង​ទេសចរណ៍​។​ ​លោក ទ្រី ឈី​វ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ទេសចរណ៍ បាន​ប្រាប់ ភ្នំពេញ​ប៉ុស្ដិ៍​កាលពី ...

ចេង សុខហ័ង
http://bit.ly/2hHvcoY

វិស័យធំៗ៤​រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់​ដើម្បីកំណើនសេដ្ឋកិច្ច​យូរអង្វែង

ជាមួយ​នឹង​ការ​ទទួល​ស្គាល់​ពី​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា​របស់​កម្ពុជាក្នុង​រង្វង់​៧​ភាគរយជាង​ពី​ទសវត្សរ៍ ធនាគារ​ពិភពលោកបាន​ផ្តល់​យោបល់​ដល់​កម្ពុជាគួរតែ​ផ្ដោត​បន្ថែម​ទៅ​លើ​ការ​ជំរុញ​វិស័យ​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិដើម្បី​ធានា​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​អាស៊ីអាគ្នេយ៍​ រយៈពេល​មធ្យម និង​វែង។​ នៅ ...

សុខ ចាន់
http://bit.ly/2h2mL3I

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5MARz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!