ព័ត៌មាន​

ការ​ផលិត​ថាមពល​ពី​ធ្យូងថ្ម​នៅ​​​កម្ពុជា​កើន​ខ្លាំង

​ខណៈ​តម្រូវការ​អគ្គិសនី និង​​ការ​ផលិត​ក្នុង​ស្រុក​កើនឡើង​ទិន្នន័យ​ថ្មី​​ចេញ​ផ្សាយ​​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល​​កាលពី​ម្សិលមិញ​​បង្ហាញ​ថា​ការ​​ផលិត​​ថាមពល​ដោយ​ធ្យូង​ថ្ម​​​កើន​ខ្ពស់​ជាង​វារីអគ្គិសនី​ជា​លើក​ដំបូង​ ...

Kali Kotoski
http://bit.ly/2dHC3L7

ក្រសួង៖ ជំនន់​ទឹក​ភ្លៀង​នឹង​ឡើង​ខ្ពស់​ជាង​មុន ដោយ​ឥទ្ធិពល​ព្យុះ AERE

ខណៈ​ដែល​ក្រសួង​ធនធានទឹកនិង​ឧតុនិយម​បាន​ប្រកាស​ពី​ជំនន់​ទឹកភ្លៀង​នឹង​កើន​ឡើង​ខ្ពស់​ជាង​ពេល​កន្លង​មកលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​អ្នក​រស់នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្តាល​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។​ ​លោក​ ហ៊ុន សែន​ បាន​សរសេរ ...

មុំ គន្ធា
http://bit.ly/2dHkP45

ក្រុមហ៊ុន​ថៃ​ ធំ​មួយ​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា

ក្រុមហ៊ុន​សាជីវកម្ម​អមតៈដែល​ជា​ក្រុមហ៊ុន​អចល​ទ្រព្យ​ឧស្សាហកម្ម​ធំ​មួយ​នៅ​ប្រទេស​ថៃគ្រោង​មក​វិនិយោគ​នៅ​កម្ពុជាតាមរយៈ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយសារ​មើល​ឃើញ​ប្រទេស​កម្ពុជា មាន​ទីតាំង​អំណោយផល​ភូមិសាស្ត្រ​នៅ​តំបន់​អាស៊ាន។​ ​ការ​ប្រកាស​គម្រោង​សិក្សា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​សាជីវកម្ម អមតៈ ធ្វើ​ឡើង ...

ជា វណ្ណៈ
http://bit.ly/2elAsgo

EIU: ចំណូល​អ្នក​នៅ​ភ្នំពេញ​ អាចមាន​កំណើន​ខ្ពស់

ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​អាច​នឹង​មើល​កំណើន​ប្រាក់​ចំណូល​ខ្ពស់​ជាង​ទី​ក្រុង​ផ្សេង​ៗក្នុង​តំបន់​ប្រសិន​បើការ​ធ្វើ​នគរូប​នីយកម្ម​យ៉ាង​ឆាប់​រហ័​ស​ ត្រូវ​បាន​គ្រប់គ្រង​ត្រឹមត្រូវ ​តាម​រយៈ​ការធ្វើ​គោល​នយោ​បាយ​ប្រកប​​ដោយ​ប្រសិទ្ធភាព ​និង​ការធ្វើ​ផែន​ការ​ទីក្រុង ...

Matthieu de Gaudemar
http://bit.ly/2e2Ifwu

ក្រសួង​មិន​ដាក់​បញ្ជូល​ប្រាក់​ឧបត្ថម្ភ​ក្នុង​មូលដ្ឋាន​គិត​ពន្ធ

ក្រសួង​សេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ​បាន​សម្រេច​មិន​ដាក់​​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ដែល​កម្មករ ​និយោជិត​ទទួល​បាន​ពី​​ការ​បំពេញ​ការងារ​ទៅ​ក្នុង​មូលដ្ឋាន​គិត​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​ដោយ​អះអាង​ថា​ដើម្បី​លើក​​កម្ពស់​ជីវភាព​រស់នៅ​ និង​​​​ការ ...

Post Khmer
http://bit.ly/2dzi2Gv

អង្គការ​ ១ ​អាច​ជួយ​នារី​វ័យក្មេង​​ទៅ​រៀន​នៅ​អាមេរិក

នារី​​កម្ពុជា​វ័យ​ក្មេងៗ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ហើយ​ចង់​ទៅ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​សហរដ្ឋអាមេរិក​គឺ​ពួកគេ​មាន​ឱកាស​ថ្មី​មួយ​ដែល​អាច​ជួយ​គាំទ្រ​បន្ថែម​ទៀត​ខណៈ​ដែល​ការ​ដាក់​ពាក្យ​ប្រឡង​ចូល​ និង​ការ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍ ...

Cristina Maza
http://bit.ly/2dHTGef

សភា សម្រេច​លើក​សំណើ​ដាក់​ពិន័យ​តំណាង​រាស្ត្រ​ពហិការ​ប្រជុំ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​សិក្សា

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​សម្រេច​ឲ្យ​គណៈកម្មការ​ជំនាញ​សិក្សា​លើ​ការ​កែ​សម្រួល​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភាដើម្បី​ដាក់​បញ្ចូល​ប្រការ​ដាក់​វិន័យ​តំណាងរាស្ត្រដែល​មិន​ចូល​ប្រជុំ​សភា​ដោយ​គ្មាន​មូលហេតុស្រប​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងបាន​ពហិការ​ប្រជុំ​សភា​ពេញ​អង្គ​កាល​ពី​ថ្ងៃ​សុក្រ ​សបា្តហ៍ ...

តាំង វីដា
http://bit.ly/2dMGC6x

ក្រសួង​ដាក់ការថែទាំដោយយកចិត្តទុកដាក់នៅក្នុងរបៀបវារៈ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ចេញ​សេចក្តីណែនាំ​ដល់​មន្ទីរពេទ្យ​និង​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​ទាំងអស់​បង្កើត​សេវា​ថែទាំ​និង​សង្គ្រោះ​ដល់​ទារក​ដែល​មាន​បញ្ហា​សុខភាព​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​ខ្លួន​ ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​ស្លាប់​មាតា​ និង​ទារក​។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/minister-puts-neo-natal-intensive-care-agenda

ជំនួយអាមេរិក ១.៩ លានដុល្លារដល់ CMAC

កាលពី​ថ្ងៃ​សុក្រ​ លោក​ ហេង​ រតនា​ អគ្គនាយក​ទូទៅ​នៃ​មជ្ឈមណ្ឌលសកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC)​ បាន​បង្ហាញ​ពី​ការ​ថ្លែងអំណរគុណ​ដល់​សហរដ្ឋអាមេរិក​ សម្រាប់​ការ​សន្យា​ផ្តល់​ជំនួយ​ ១.៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​មជ្ឈមណ្ឌល​ ខណៈ​ដែល​ការ​លើក​ឡើង​ថា​កម្ពុជា​ណោ​មិន​ទាន់ ...

Andrew Nachemson និង នៀម ឆេង
http://www.phnompenhpost.com/national/amid-19m-gift-cmac-boss-tempers-us-aid-comments

ជនជាតិ​ចារ៉ាយ ​ប្រឆាំង​នឹងក្រុម​ហ៊ុន​រុក​រក រ៉ែ​មាសរបស់​​ឥណ្ឌា

ការ​បះបោរ​ដែល​ដឹកនាំ​ដោយ​អ្នក​ភូមិ​ជនជាតិ​ភាគតិច​ចារ៉ាយ​ប្រឆាំង​នឹង​ពាណិជ្ជកម្ម​អណ្តូង​រ៉ែ​មាស​ក្រោម​ដី​លើក​ដំបូង​របស់​កម្ពុជា​ ដែល​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​ប្រទេស​ឥណ្ឌា Mesco Gold (Cambodia) មាន​ការ​ព្រួយ​បារម្ភ​លើ​ធម្មជាតិ នៃ​ភូមិ​ប្លង ​ដែល​ដាច់​ស្រយាល​ និង​ស្ងប់ស្ងាត់​មាន​ចម្ងាយ​ពីរ​បី​គីឡូម៉ែត្រ ...

ម៉ៃ គុណមករា និង Sonny Inbaraj Krishnan
http://bit.ly/2dlxiEB

ក្រសួង​៖ ការ​ដំឡើង​​បៀវត្សមិន​ទាន់​​បំពេញ​តម្រូវការ​ឡើយ

ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ស្គាល់​ថា ការ​ដំឡើង​ប្រាក់​បៀវត្ស​ជា​បន្តបន្ទាប់​នា​ពេល​នេះ នៅ​មិន​ទាន់​អាច​បំពេញ​តាម​តម្រូវការ​ជាក់​ស្តែង​របស់​គ្រូបង្រៀន​នៅ​ឡើយ ប៉ុន្តែ​ក្រសួង​ពិនិត្យ​លើ​កត្តា​ហិរញ្ញវត្ថុ និង​ការ​លើក​ទឹក​ចិត្ត​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​គុណភាព​គ្រូបង្រៀន។​ ​ក្នុង​ការ ...

ប៉ិច សុធារី
http://bit.ly/2dpuPJQ

សហជីព​ខ្លះ​គាំទ្រ​ច្បាប់​ ខណៈ​ខ្លះ​ទៀត​ចង់​ឲ្យ​ធ្វើ​វិសោធនកម្ម

ក្រុម​សហជីព​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ឡែក​ពី​គ្នា​គាំទ្រ​ច្បាប់​សហជីព​ដែល​រដ្ឋសភា​ទើប​អនុម័ត​ និង​ថា​ចូលរួម​អនុវត្ត​ច្បាប់​នេះ​ស្រប​ពេល​ដែល​សហជីព​មួយ​ក្រុម​ទៀត​បាន​ប្រជុំ​គ្នា​គ្រោង​ដាក់​លិខិត​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ស្នើឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា ...

សែន ដាវីត
http://bit.ly/2d5XcvR

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​​មនុស្ស​របស់​អង្គការ​សហ​​ប្រជាជាតិនឹង​មក​ដល់​កម្ពុជា​ថ្ងៃ​នេះ

មន្ត្រី​ធ្វើការ​ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​លើកយក​បញ្ហា​សិទ្ធិ​មនុស្ស​ទូទៅ​ជម្រាប​ជូន​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ អ្នកស្រី​ Rhona​ Smith​ ខណៈ​អ្នកស្រី​ នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ ១០​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dMGUKE

ក្រុមសកម្មជននឹងធ្វើការតវ៉ានឹងការបណ្តេញចេញបើទោះជាមានការហាមឃាត់

សកម្មជន​ប្រមាណ​ ១,០០០​ នាក់​ កំពុង​ត្រៀម​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​អតីត​តំបន់​ដីក្រហម​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ នៅ​ព្រឹក​នេះ​ មុន​ពេល​ដង្ហែ​ក្បួន​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​តវ៉ា​នឹង​ការ​បណ្តេញ​ចេញពី​ដី​ និង​ផ្ទះ​ នេះ​បើ​យោង​តាម​ក្រុម​អ្នកចូលរួម​ ដែល ...

ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/activists-protest-eviction-site-despite-ban-119059/

ពលរដ្ឋ​ខ្មែរ​ជាង​ពាក់​កណ្តាល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត

ជាង​ពាក់​កណ្តាល​​នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​​ ៩,៦ លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​​ត្រូវ​បាន​ចុះ​ឈ្មោះ​រួច​ហើយ​​​គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍​បើ​ទោះបី​ជា​​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ គជប បាន​រាយការណ៍​ថា​ភ្លៀង​ធ្លាក់ ...

ប៊ុន សេងគង់
http://bit.ly/2d1H6YQ

RDB បាន​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ ចំនួន​ពីរជិត ១ លានដុល្លារ

ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ (RDB)​ បានផ្តល់​​កម្ចី​ប្រមាណ ៨០០ ០០០ ​ដុល្លារ​ដល់​​រោង​ម៉ាស៊ីន​កិន​ស្រូវពីរ​ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​អនុ​ម័តទឹក​ប្រាក់ ២៧ លាន​ដុល្លារ​ក្នុង​ការគាំទ្រ​តម្លៃ​ស្រូវ​មក​។ នេះបើ​យោង​ទៅ​តាម​អគ្គនាយក​ (RDB)​។​ ...

ចេង សុខហ័ង
http://bit.ly/2dMXU3w

ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម ​ដើម្បី​បង្កើន​ទីផ្សារ​កម្ពុជា

ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម​រយៈពេល​ ៥ ថ្ងៃ​​នៅ​ទីក្រុង​ភ្នំពេញ​​បាន​ចាប់ផ្ដើម​​កាលពី​ម្សិលមិញ​ដើម្បី​បង្កើន​​ផលិតផល​វៀតណាម​នៅ​លើ​ទីផ្សារ​កម្ពុជា​ខណៈ​ពាណិជ្ជកម្ម​ និង​ការ​​វិនិយោគ​របស់​វៀតណាម​​​នៅ​​​​កម្ពុជា​​បង្ហាញ​និន្នាការ​មិន​​ល្អ ...

ហ៊ គឹមសាយ
http://bit.ly/2dxgTDc

ទី​​​​​​បំផុត​​​គណបក្ស​ប្រឆាំង​​​​​​​​​​​​​​​​​​​​​​ប្រកាស​បញ្ចប់​ការ​ធ្វើពហិការ​មិនចូល​សភា​​​​របស់​​​​​​ខ្លួន​​​​​​​​​ហើយ

គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួននឹងបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជាច្រើនខែរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំនៃរដ្ឋសភានៅថ្ងៃនេះ ថ្វីបើគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន” ដែលខ្លួនបានស្វះស្វែងរកដើម្បីធ្វើជាលក្ខខណ្ឌនៃការចូលសភាវិញក្ដី។ បន្ទាប់ពីគេចវេះមិនឆ្លើយជាសាធារណៈនូវសំណួរដែលចោទសួរថា តើគណបក្សសង្គ្រោះជាតិនឹងបន្តតួនាទីរបស់ខ្លួនជាគណបក្សប្រឆាំងផ្លូវការរបស់កម្ពុជា នៅរដ្ឋសភាឬយ៉ាងណា លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សប្រឆាំងមួយនេះបានមានប្រសាសន៍កាលពីម្សិលមិញថា នៅទីបំផុតពួកលោកបានធ្វើការសម្រេចចិត្តហើយ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34710

ឃាត់​​ពលករ​​ជាង​១៥០​នាក់​​​ប្រុង​​​ឆ្លង​ទៅ​ថៃ​ខុស​ច្បាប់

ពលករ​ខ្មែរ​ជាង​១៥០​នាក់​ដែល​បម្រុង​នឹង​ឆ្លង​ដែន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ តាម​ច្រករបៀង​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អូរ​ជ្រៅ​ ឃាត់ខ្លួន​ និង​បាន​អប់រំ​ឲ្យ​ត្រលប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​កាលពី​ថ្ងៃ​ថ្ងៃ​ពុធ​ និង​ថ្ងៃ ...

មុំ គន្ធា
http://bit.ly/2e7QFpc

លោក ហ៊ុន សែន៖ សភា​នៅ​តែ​ប៉ុណ្ណឹង ទោះ​ចូល ឬ​មិន​ចូល

ជា​សារ​នយោបាយ​បែប​បញ្ឆិតបញ្ឆៀងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែនកាល​ពី​ម្សិលមិញ បាន​បញ្ជាក់​ថា រដ្ឋសភា នឹង​នៅ​តែ​បន្ត​ដំណើរការ​ការងារ​តាម​ធម្មតាបើ​ទោះ​បី​ជាមានឬ​មិន​មាន​វត្តមាន​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិក្នុង​កិច្ច​ប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃ​ព្រឹក​សុក្រ​ នេះ​ក្តី។​ ...

តាំង វីដា
http://bit.ly/2dQbVMj

ក្រសួង​បរិស្ថាន​ សហការ​ជាមួយ​វៀតណាម បិទ​ច្រក​ព្រំដែន​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​

លោក​សាយ​សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ថ្លែង​ថា​ ក្រសួង​បាន​សហការ​ជាមួយ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ដែល​ល្បី​ក្នុង​ការ​ទិញ​ផល​ និង​អនុ​ផល​ព្រៃឈើ​ពី​ប្រទេស​កម្ពុជា​ និង​បាន​បិទ​ច្រកព្រំដែន​ទាំងស្រុង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dCWwAk

កម្ពុជា ចិន គ្រោង​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​២៨​ នៅ​សបា្តហ៍​ក្រោយ

កិច្ច​​​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីរវាង​កម្ពុជានិង​ចិនចំនួន​២៨ គ្រោង​ចុះ​នៅ​សបា្តហ៍​ក្រោយ នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​ត្រូវ​បាន​លើក​ឡើង​ថា ​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិស័យ​កសិកម្ម។ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់ ...

ជា វណ្ណៈ
http://bit.ly/2dPbt1l

រដ្ឋាភិបាល​រក​ចំណូល​បាន​ពី​វិស័យ​រ៉ែ​ជាង​ ៧ លាន​ដុល្លារ

​រដ្ឋាភិបាល​កម្ពុជា​​ប្រមូល​ប្រាក់​ចំណូល​​ពី​វិស័យ​ធនធាន​រ៉ែ​បាន​ជាង​ ៧ ​លាន​ដុល្លារ​​​នៅ​​ក្នុង​រយៈពេល​ ៨ ខែ​ដំបូង​​ឆ្នាំ​នេះ​ដែល​កើន​លើស​ផែនការ​ដែល​បាន​កំណត់​ក្នុង​ឆ្នាំ​ ២០១៦​ ជាង​ ១ លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍ ...

ចេង សុខហ័ង and Kali Kotoski
http://bit.ly/2e7SGBY

លោក កឹម សុខា ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាមួយ​ក្តីសង្ឃឹម​ថា​ ភាព​តានតឹង​នឹង​រលាយ​បាត់

បន្ទាប់ពី​បាន​សំងំ​តែ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈពេល​បួន​ខែ​ដើម្បី​ចៀស​ពី​ការ​ចាប់​ខ្លួន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​លេច​មុខ​ចេញ​ពី​ទីស្នាក់ការ​មួយ​ភ្លែត​កាលពី​ម្សិលមិញ​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​បាន​ប្រាប់​អ្នក​គាំទ្រ​ថា​លោក ...

ម៉ិច ដារ៉ា
http://bit.ly/2dgfICJ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mDcvC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!