ព័ត៌មាន
ធនាគារអេស៊ីលីដាបង្កើនដើមទុនរបស់ខ្លួន
ធនាគារពាណិជ្ជដែលនាំមុខគេនៅកម្ពុជា អេស៊ីលីដា បានប្រកាសកាលពីចុងសប្តាហ៍មុនថា ខ្លួនបានដាក់បញ្ជូលដើមទុនបន្ថែម ៤២ លានដុល្លារ ដើម្បីបង្កើនដើមទុនបច្ចុប្បន្ន ២៦៥.៧លានដុល្លារ ដែលធ្វើឱ្យទុនដែលបានចុះបញ្ជីជាសរុបកើនបាន ៣០៧.៧លានដុល្លារ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26026/acleda-increases-share-capital/
អាជីវកម្មក្រុមហ៊ុននៅតែបន្តទោះបីមានការចាប់ខ្លួនលោក ប៊ុណ្ណា
ការចាប់ខ្លួនលោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាក្រោមចោទប្រកាន់ពីការចេញមូលប្បទានបត្រគ្មានប្រាក់មិនត្រូវបានគេមើលឃើញថាមានផលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុននោះទេ។ នេះបើតាមតំណាងរបស់អចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប។ ...
ចេង សុខហ័ង
http://bit.ly/1UaetbC
ចំណាយទៅលើពាណិជ្ជកម្មតាមកាសែតធ្លាក់ចុះ
ថវិកាចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមកាសែត និងទស្សនាវដ្ដីធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសដំបូងឆ្នាំនេះខណៈការចំណាយលើទូរទស្សន៍កើនឡើងខ្ពស់។ នេះបើតាមទិន្នន័យចុងក្រោយបានពីក្រុមហ៊ុន Indochina Research បានបង្ហាញកាលពីចុងសប្ដាហ៍មុន។ ...
ហ៊ គឹមសាយ
http://bit.ly/236j4fp
ក្រសួងសុខាភិបាលនិងអង្គការWHOចុះកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ
មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលនិងអង្គការWHOបានចុះកិច្ចព្រមព្រៀងលើគម្រោងរយៈពេល៥ឆ្នាំក្នុងការព្យាបាលជម្ងឺឆ្លងនិងជម្ងឺមិនឆ្លង ជម្រុញការថែទាំសុខភាពសកលកម្រិតខ្ពស់ ពង្រឹងសមត្ថភាពក្នុងការឆ្លងតបនឹងជម្ងឺថ្មីៗដែលកើតមានឡើងនិងបង្កើនកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-and-who-sign-5-year-plan
ការបោះជំហានរបស់វីងក្នុងប្រព័ន្ធទូទាត់នៅកម្ពុជា
វីង ដែលជាធនាគារឯកទេស និងជាភ្នាក់ងារផ្ទេរប្រាក់ចល័តដ៏ពេញនិយមមួយនៅកម្ពុជាបានតែងតាំងលោក Jojo Malolos ជាអគ្គនាយករយៈ ៤ ខែមកហើយដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន។ ...
Ayanna Runcie
http://bit.ly/28ApRSl
ការសិក្សាស្រាវជ្រាវដែលប្រើបច្ចេកវិទ្យាស្គែនតាមឡាស៊ែរពីអាកាសផ្តល់ពន្លឺថ្មីលើប្រវត្តិអង្គរ
ការសិក្សាស្រាវជ្រាវចេញនៅក្នុងថ្ងៃនេះក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្របុរាណវិទ្យា (Journal of Archaeological Science) ប្រហែលជាអាចនាំឲ្យមានការសរសេរឡើងវិញនូវប្រវត្តិសាស្ត្រទាំងមូលរបស់ប្រទេសកម្ពុជា។ ...
មីសែល វ៉ាសង
http://www.cambodiadailykhmer.com/32110
ចាងហ្វាងផ្សាយផ្សាយនិយាយថាការសារភាពសម្លាប់មនុស្សជាការបង្ខិតបង្ខំ
ចាងហ្វាងផ្សព្វផ្សាយរបស់កាសែតមួយដែលចោទប្រកាន់ពីបទសម្លាប់មិត្តភក្តិរបស់គាត់នៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន បានប្រាប់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះថាការសារភាពរបស់គាត់ទៅកាន់ប៉ូលីសយោធាតកើតឡើងតាមរយៈការធ្វើទារុណកម្ម ប៉ុន្តែព្រះរាជអាជ្ញារបានអះអាងថាការអះអាងនោះនឹងត្រូវបាន”ទម្លាយ” នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបើវាជាការពិត ។ ...
អ៊ូច សូនី
https://www.cambodiadaily.com/news/publisher-says-murder-confession-was-coerced-113986/
បុរសម្នាក់ត្រូវបានចោទប្រកាន់ពីការរំលោភបំពានផ្លូវភេទលើកុមារ
កាលពីថ្ងៃសុក្រ នគរបាលបានចាប់ខ្លួនបុរសម្នាក់ក្នុងខេត្តកោះកុងបន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភផ្លូវភេទទៅកាន់កូនស្រីទាំងពីររបស់មិត្តភក្តិបុរសនេះក្នុងរយៈពេលមួយថ្ងៃមួយយប់។ ...
ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/man-arrested-for-sexually-assaulting-children-113984/
កម្ពុជា និងធនាគារពិភពលោកពង្រីកការចូលរួមអភិវឌ្ឍដើម្បីកាត់បន្ថយភាពក្រីក្រ និងបែកចែកផ្លែផ្កានៃកំណើនដោយសមធម៌
រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកចុះហត្ថលេខា លើកគម្រោងចំនួន៤ ដើម្បីជួយពង្រឹងលើការថែទាំផ្លូវថ្នល់ គ្រប់គ្រងធនធានជលផល លើកកម្ពស់ជីវភាពរស់ពឹងអាស្រ័យលើកសិកម្មក្នុងសហគមន៍គោលដៅនៅជនបទ និងលើកកម្ពស់ការទទួលបានសេវាសុខភាព ដែលផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាស្ថាប័នមួយរបស់ធនាគារពិភពលោកសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ។ ...
ទុនវិនិយោគក្នុងវិស័យសំណង់បានកើនឡើង១៩៩៤.៩០ ភាគរយ
ទុនវិនិយោគក្នុងវិស័យសំណង់មានទឹកប្រមាណ៨៣២.២លានដុល្លារសរុបនៅទូទាំងប្រទេសក្នុងខែមិថុនាឆ្នាំ២០១៦បើធៀបទៅនឹងទឹកប្រាក់វិនិយោគ៣៩.៧លានដុល្លារនៅរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយកើន ១៩៩៤.៩០ ភាគរយ។ នេះបើយោងតាមតួលេខចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
ស៊ុំ ម៉ាណេត
http://bit.ly/21bL8MP
សហរដ្ឋអាមេរិកគាំទ្រការដេញថ្លៃ TPP
សហរដ្ឋអាមេរិកកាលពីម្សិលមិញបានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះកម្ពុជាដែលក្លាយជាសមាជិកមួយនៃដៃគូឆ្លងប៉ាស៊ីហ្វិកដែលដឹកនាំដោយអាមេរិក ដើម្បីលើកកម្ពស់ដល់ការលូតលាស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសតំបន់ប៉ាស៊ីហ្វិក។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25980/us-supports-tpp-bid/
ចំណូលពីការទស្សនាអង្គរកើនឡើង ១%
ប្រាក់ចំណូលបានពីការលក់សំបុត្រប្រាសាទអង្គរនៅរយៈពេល ៥ ខែដំបូងកើនឡើងតិចតួចត្រឹមតែជាង ១ ភាគរយប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខបានពីអាជ្ញាធរអប្សរា។ ...
ចេង សុខហ័ង
http://bit.ly/1OfYTsE
គជបកំណត់ថ្ងៃចុះបញ្ជីបោះឆ្នោត
បន្ទាប់ពីមានការពន្យាពេលអស់ជាច្រើនលើកមក កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយតារាងកាលវិភាគសម្រាប់អ្នកបោះឆ្នោត ដែលនឹងផ្តល់រយៈពេល៣ខែសម្រាប់ការចុះបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតចំនួន៩.៦លាននៅទូទាំងប្រទេស។ ...
Ananth Baliga
http://www.phnompenhpost.com/national/nec-sets-voter-registration-dates
មន្ត្រីម្នាក់និយាយថា ត្រូវការថវិកាបន្ថែមទៀតដើម្បីស៊ើបអង្កេតស្នាមមេដៃ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ដែលមានភារកិច្ចស៊ើបអង្កេតស្នាមមេដៃចំនួន១៧០.០០០គាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានគំរូស្នាមមេដៃទាំងនោះហើយ ប៉ុន្តែមិនអាចបន្តការងាររបស់លោកបានទេ បើគ្មានថវិកាបន្ថែម។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/32078
រដ្ឋាភិបាលបន្ទោសក្រុមហ៊ុនសំណង់មួយចំពោះការបាក់ស្រុតផ្លូវនៅជិតពហុកីឡដ្ឋានជាតិ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ការសើុបអង្កេតរបស់រដ្ឋាភិបាលពីការបាក់ស្រុតផ្លូវនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ អំឡុងពេលទឹកជន់លិចភ្លាមៗកាលពីថ្ងៃពុធ បានសន្និដ្ឋានថា ការដ្ឋានសំណង់ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/32080
ប្រាក់ចំណេញកើនឡើង ១៥០ ភាគរយ
បន្ទាប់ពីបានបង្ហាញនូវការធ្លាក់ចុះប្រាក់ចំណេញជារួមរហូតដល់ ៧០ ភាគរយកាលពីឆ្នាំ ២០១៥ ក្រុមហ៊ុនរោងចក្រកាត់ដេរ Grand Twins International (GTI) ដែលចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារហ៊ុនកម្ពុជាបានរាយការណ៍កំណើនប្រាក់ចំណូលយ៉ាងខ្លាំងនៅត្រីមាសទី ១ ឆ្នាំនេះជាសញ្ញាសង្ឃឹមថារោងចក្រកាត់ដេរនេះអាចចាប់ផ្ដើមទទួលជោគជ័យក្នុងផ្សារហ៊ុន។ ...
Kali Kotoski
http://bit.ly/1Ye5TrC
ប្រធានអង្គការមួយរូបសុំទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
កាលពីថ្ងៃពុធ ប្រធានសមាគម Victory Intelligent Standard បានចេញផ្សាយការសុំអភ័យទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការចោទប្រកាន់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការនេះអំពីការប្រព្រឹត្តអំពើពុករលួយខណៈពេលដែលធ្វើការផ្លាស់ប្តូរមន្ត្រីរបស់ខ្លួនពីសមាសភាពមន្ត្រីជាប់កុងត្រាឯករាជ្យមកជាមន្ត្រីរដ្ឋពេញសិទ្ធិ។ ...
Niem Chheng and Ananth Baliga
http://www.phnompenhpost.com/national/ngo-head-apologises-nec
កម្ពុជា ខាត$១៨០លានក្នុង១ឆ្នាំ ដោយសាររថយន្តដឹកលើសទម្ងន់
កម្ពុជាចំណាយប្រមាណជាង១៨០លានដុល្លារជារៀងរាល់ឆ្នាំលើការជួសជុលនិងថែទាំផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកលើសទម្ងន់ពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនខណៈដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានព្រមានពីការរឹបអូសយករថយន្តណាដែលដឹកលើសទម្ងន់មកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋបើក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នោះមិនគោរពតាមច្បាប់កំណត់។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការមានប្រសាសន៍កាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/21bLKll
សភាអឺរ៉ុបអំពាវនាវជាថ្មីម្តងទៀតឲ្យពិនិត្យមើលឡើងវិញនូវជំនួយសម្រាប់ប្រទេសកម្ពុជា
កាលពីម្សិលមិញ សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយចោទប្រកាន់រដ្ឋា ភិបាលកម្ពុជាថា បានដាក់បទចោទប្រកាន់លើគណបក្សប្រឆាំងដោយហេតុផលនយោបាយ ហើយអំពាវនាវឲ្យកាត់ផ្ដាច់ជំនួយ ប្រសិនបើរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សឲ្យប្រសើរទេនោះ នេះជាការបន្ទរតាមសេចក្ដីសម្រេចស្រដៀងគ្នាមួយដែលខ្លួនបានអនុម័តកាលពី៦ខែមុន។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/32073
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ខ្ញុំមិនដែលប្រើអធិបញ្ជាលើចៅក្រមទេ
ជាការឆ្លើយបំភ្លឺទៅនឹងសំណួររបស់តំណាងរាស្ត្រគណបក្សប្រឆាំងដែលមិនមានវត្តមានក្នុងកិច្ចប្រជុំសភាពេញអង្គរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអះអាងនៅចំពោះមុខតំណាងរាស្ត្រគណបក្សកាន់អំណាចថា លោកមិនដែលប្រើអធិបញ្ជាគាបសង្កត់ទៅលើការសម្រេចចិត្តរបស់ចៅក្រមនោះទេ។ ...
តាំង វីដា
http://bit.ly/28p5B6h
មន្ត្រីសេដ្ឋកិច្ចអាមេរិក បន្តជំរុញពាណិជ្ជកម្មនឹងកម្ពុជា
មន្ដ្រីរដ្ឋាភិបាលអាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាបានជំរុញឲ្យកម្ពុជាបន្តការចរចាក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការដាក់បញ្ចូលពាណិជ្ជកម្មបន្ថែមទៀត។ ...
Kali Kotoski
http://bit.ly/1PjRJyd
កិច្ចចរចារជាមួយតំណាងរោងចក្រឈប់ដំណើរការមិនមានលិទ្ធផល
កាលពីម្សិលមិញ ក្រសួងការងារបានជួបជាមួយតំណាងរោងចក្រម្ចាស់ម៉ាឡេស៊ី Global Apparels Limited មន្ត្រីសហជីពនិងកម្មករដើម្បីសម្របសម្រួលការព្រមព្រៀងអំពីសំណងជម្ងឺចិត្ត ខណៈដែលក្រុមហ៊ុននេះបញ្ឈប់ដំណើរការ។ ...
សែន ដេវីត
http://www.phnompenhpost.com/national/talks-over-garment-factorys-closure-bear-no-fruit
សំណង់ទំនប់ទឹកសង់ជិតរួចតែនៅមិនទាន់ផ្តល់សំណង
សំណង់ទំនប់ ទឹកស្ទឹងត្រែងទី ២ របស់ក្រុមហ៊ុនចិនស៊ីណូហាយដ្រូបានសាងសង់ជិតចប់ទៅហើយប៉ុន្តែការផ្ដល់សំណងឲ្យពលរដ្ឋជាង ២០០ គ្រួសារដែលត្រូវរុះរើភូមិឋាននៅតែមិនច្បាស់លាស់អស់រយៈពេលជាង ២ ឆ្នាំមកហើយបើទោះបីជាប្រជាពលរដ្ឋរងគ្រោះ ៥ ភូមិនាំគ្នាតវ៉ាជាច្រើនដងក៏ដោយ។ ...
ផាក់ ស៊ាងលី
http://bit.ly/1ZDrloY
អតីតអ្នកបុរីកីឡាសុំឲ្យលោក ជា សុផារ៉ា ជួយ
អតីតអ្នកបុរីកីឡាជាង ១០ នាក់តំណាងឲ្យ ១៤០ គ្រួសារដែលត្រូវបានបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅភ្នំបាត ខេត្តកណ្តាលកាលពីជាង ៤ ឆ្នាំមុនកាលពីម្សិលមិញបានស្នើរដ្ឋមន្ត្រីក្រសួងដែនដីជួយអន្តរាគមន៍ដោះស្រាយលំនៅថ្មីនៅទីតាំងផ្សេង ឬផ្តល់ជាសំណងបន្ថែម ១ ម៉ឺនដុល្លារក្នុងមួយគ្រួសារខណៈដែលពួកគាត់ត្អូញត្អែរពីការលំបាកក្នុងការរស់នៅនៅតំបន់ភ្នំបាតនោះ។ ...
ប៉ិច សុធារី
http://bit.ly/1Piexi0