ព័ត៌មាន
ការនាំចេញឈើប្រណិតទៅកាន់ប្រទេសវៀតណាមមានការកើនឡើង
ការនាំចេញឈើប្រណិតទៅកាន់ប្រទេសវៀតណាម-ដែលភាគច្រើនជាឈើគ្រញូង-មានការកើនឡើងក្នុងចន្លោះឆ្នាំ២០១៣-២០១៥ ដែលបរិមាណក្នុងការនាំចេញបានកើនឡើងជាមេគុណនៃ១៤២និងច្រើនជាងការនាំចេញកំណាត់ឈើ៧ដងតាមច្រកព្រំដែន នេះបើយោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកស្រាវជ្រាវដែលទទួលបានទិន្នន័យគយពីប្រទេសវៀតណាម។ ...
Jack Davies
http://www.phnompenhpost.com/national/timber-exports-vn-way
ព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំសកម្មភាពកម្ចាត់មីន
ជាមួយនឹងមជ្ឈមណ្ឌលថ្មីរបស់ខ្លួនឈ្មោះថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនតំបន់អាស៊ាន (ARMAC) កម្ពុជា ត្រូវបានត្រៀមខ្លួនជួយដល់ប្រទេសនានាក្នុងអាស៊ាន ដើម្បីសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនានា ដែលភាគច្រើនស្ថិតនៅក្នុងអតីតតំបន់សង្គ្រាម នេះបើឱ្យដឹងពីក្រុមមន្ត្រី។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/25522/kingdom-leads-in-mine-removal/
សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ បដិសេធការរុករករ៉ែនៅក្នុងតំបន់ពួកគេ
ក្រុមហ៊ុនរុករករ៉ែAngkorGoldCorpកំពុងធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាល NGOs ក្នុងការពន្យល់ប្រជាពលរដ្ឋក្នុងភូមិប្លង់ឃុំប៉ាតេក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី បន្ទាប់ពីអ្នកភូមិមិនអនុញ្ញាតឲ្យក្រុមហ៊ុននេះរុករករ៉ែមាសនៅលើដីចម្ការរបស់ពួកគេ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/1WU1t9Z
ផ្សារទំនើបអ៊ីអននឹងសង់អគារទីពីរនៅខែក្រោយ
ការសាងសង់អគារផ្សារទំនើបអ៊ីអនទីពីរគ្រោងនឹងចាប់ផ្ដើមនៅខែមិថុនាខាងមុខ និងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០១៨។ ...
ក្រុមការងារភ្នំពេញបុស្តិ៍
http://bit.ly/1TH2Sev
ក្រុមហ៊ុនចិនតៃវ៉ាន់ស្វែងរកដៃគូក្នុងស្រុកនាំចូលផលិតផលផ្គត់ផ្គង់ទីផ្សារ
ក្រុមហ៊ុនមកពីកោះតៃវ៉ាន់កំពុងបង្ហាញពីសក្ដានុពលផលិតផលសម្រាប់ទាក់ទាញនិងស្វែងរកដៃគូសហប្រតិបត្តិការក្នុងស្រុកដើម្បីនាំចូលផលិតផលមកពីកោះតៃវ៉ាន់ដើម្បីផ្គត់ផ្គង់ទីផ្សារខណៈពាណិជ្ជករតៃវ៉ាន់ សម្លឹងឃើញវិស័យសំណង់នៅកម្ពុជា កំពុងមានសន្ទុះយ៉ាងខ្លាំង។ ...
ជា វណ្ណៈ
http://bit.ly/1Uns7oi
របាយការណ៍៖ សត្វខ្លារខិនឥណ្ឌូចិនរបស់កម្ពុជានឹងត្រូវផុតពូជក្នុងឆ្នាំ២០១៨
សត្វខ្លារខិនឥណ្ឌូចិនរបស់កម្ពុជានឹងត្រូវផុតពូជក្នុងឆ្នាំ២០១៨ ប្រសិនជាមិនមានចំណាត់ការលើ”វិបត្តិអន្ទាក់”ក្នុងខេត្តមណ្ឌលគិរី ដែលជាជម្រករបស់សត្វខ្លារខិនដែលនៅសេសសល់ នេះបើយោងតាមអ្នកនិពន្ធលើអត្ថបទពាក់ព័ន្ធនឹងប្រធានបទនេះដែលគ្រោងនឹងចេញផ្សាយក្នុងពេលឆាប់ៗ។ ...
Peter Ford
https://www.cambodiadaily.com/news/cambodias-leopards-facing-extinction-by-2018-expert-113182/
ការចិញ្ចឹមត្រីស្តោរនឹងពឹងផ្អែកលើសាកសពសត្វ
កាលពីសប្តាហ៍មុន រដ្ឋបាលជលផលបានចេញប្រកាសមួយស្តីអំពីវិធានការគ្រប់គ្រងការចិញ្ចឹមត្រីស្តោរប្រកបដោយចីរភាពទៅកាន់ក្រសួងកសិកម្ម នេះបើយោងតាមពាក្យសម្តីរបស់សមាជិកនៃដ្ឋបាលជលបានឱ្យដឹងកាលពីម្សិលមិញ។ ...
Cheng Sokhorng
http://www.phnompenhpost.com/business/snakehead-fish-farms-rely-animal-carcasses
នគរបាលក្នុងរាជធានីប្រកាសនឹងរក្សាសណ្តាប់ធ្នាប់ខណៈសកម្មជនប្រុងដាក់ញ្ញត្តិទៅកាន់ព្រះមហាក្សត្រ
សកម្មជនគណបក្សប្រឆាំងទូទាំងប្រទេសកម្ពុជាបានរំពឹងនឹងធ្វើដំណើរទៅដលរាជធានីភ្នំពេញក្នុងថ្ងៃនេះ ដោយនាំយកមកជាមួួយញត្តិសុំលើកលែងទោសដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទៅកាន់ព្រះមហាក្សត្រ ខណៈពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជាតិកំពុងពិចារណាពីកិច្ចបន្តនៃការកាត់ទោសច្បាប់ព្រហ្មទណ្ឌទៅកាន់ប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិលោក គឹម សុខា ។ ...
Meas Sokchea, Chhay Channyda and Shaun Turton
http://www.phnompenhpost.com/national/capital-police-vow-keep-order-activists-prepare-deliver-petition-king
អង្គការសហប្រជាជាតិជម្រុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព
សហគមអន្តរជាតិត្រូវបានជំរុញឱ្យប្រកាន់ជំហរក្នុងការបេជ្ញាចិត្តនឹងគាំទ្រការអភិវឌ្ឍរបស់បណ្តាប្រទេសមានការអភិវឌ្ឍតិចតួច(LDC)ទាំង៤៨របស់ពិភពលោក ខណៈពេលដែលប្រទេសកម្ពុជា -ទោះបីជាមានកំណើនសេដ្ឋកិច្ចខ្លាំង- ត្រូវបានអង្គការសហប្រជាជាតិព្រមានអំពីការគម្រាមកំហែងពីកត្តាធម្មជាតិដែលអាចមានផលប៉ះពាល់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ...
Sorn Sarath
http://www.phnompenhpost.com/business/un-urges-sustainable-growth
ក្រុមហ៊ុនចិន គ្រោងធ្វើទីក្រុងរណបនៅកម្ពុជា ដែលអាចផ្ទុកប្រជាពលរដ្ឋជាង២លាននាក់
ក្រុមហ៊ុន Country Garden Holdings Company Limited ដែលមូលដ្ឋាននៅប្រទេសចិន គ្រោងនឹងវិនិយោគលើការសាងសង់ទីក្រុងទំនើបដែលអាចទទួលអ្នករស់នៅបានប្រមាណ ២ លាននាក់នៅកម្ពុជា។ លោក Yang Guoqiang ប្រធានក្រុមហ៊ុនខាងលើកាលពីសប្ដាហ៍មុនបានទៅទស្សនា និងបានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីគោលដៅរបស់លោកក្នុងការវិនិយោគនៅកម្ពុជា។ ...
ស៊ុំ ម៉ាណេត
http://bit.ly/1TH0JPZ
ប្រជាជនមូលដ្ឋាន៖ ម្ចាស់គម្រោងទំនប់វារីអគ្គីសនីមិនបានបំពេញការសន្យា
កាលពីចុងសប្តាហ៍ ប្រជាជនប្រមាណ១០០នាក់មកពីភូមិទាំង៥ក្នុងស្រុកចុងកាលខេត្តឧត្តរមានជ័យបានធ្វើបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គសនីរបស់ក្រុមហ៊ុនចិន Sinohydro ដោយអះអាងថាពួកគាត់មិនទាន់ទទួលបានប្រាក់សំណងចំពោះយថាហេតុនៃការបាត់បង់ទីលំនៅ នៅពេលទ្វារទឹកត្រូវបានបិទក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនោះទេ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/dam-firm-hasnt-made-good-pledge-locals
សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលកម្ពុជាមិនទាន់ត្រៀមខ្លួនរួចស្រេចចំពោះជំនួយធនាគារពិភពលោក
សហរេដ្ឋអាមេរិកបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីការធ្លាក់ចុះនៃសិទ្ធិក្នុងការបញ្ចេញមតិ ក៏ដូចជាចោទប្រកាន់ធនាគារពិភពលោកពីបរាជ័យក្នុងការរៀនសូត្រពីកំហុសរបស់ខ្លួន ក្នុងការបោះឆ្នោតយល់ព្រមផ្តល់ជំនួយជាច្រើនឡើងវិញមកកាន់ប្រទេសកម្ពុជា។ ...
Zsombor Peter
https://www.cambodiadaily.com/news/govt-not-ready-for-world-bank-loans%E2%80%88us-113178/
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរ និងការបរិច្ចាកសរីរាង្គត្រូវបានអនុម័ត
ទីស្តីការគណៈរដ្ឋមន្ត្រីនៃកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់កាលពីសប្តាហ៍មុន ស្តីពីច្បាប់ និងការគ្រប់គ្រងការបរិច្ចាក និងការផ្លាស់ប្តូរសរីរាង្គ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានបង្ហាញថា ជីវិតរបស់អ្នកដែលមានជម្ងឺមិនឆ្លងដូចជា ជម្ងឺសម្ពាធឈាមខ្ពស់ និងជម្ងឺទឹកនោមផ្អែម អាចនឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងតាមរយៈការផ្លាស់ប្តូរសរីរាង្គតម្រងនោម ប្រសិនបើការវះកាត់នោះធ្វើមិនបានត្រឹមត្រូវ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25517/organ-transplant--donation-draft-law-approved/
ពលរដ្ឋជនជាតិភាគតិចផ្ដិតមេដៃសុំឲ្យផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន
ពលរដ្ឋជនជាតិដើមភាគតិចជាង ៣០ នាក់បាននាំគ្នាផ្តិតមេដៃដាក់ទៅអាជ្ញាធរខេត្តមណ្ឌលគិរីដើម្បីទាមទាររកដំណោះស្រាយ និងផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថានបន្ទាប់ពីផ្ទះ និងខ្ទមរបស់ពួកគាត់ត្រូវបានក្រុមល្បាតដុតបំផ្លាញចោល។ ...
ផាក់ ស៊ាងលី
http://bit.ly/1NXQ7zj
Maybank ដាក់ដំណើរការកម្មវិធីស្វែងរកម៉ាស៊ីនអេធីអឹម
ធនាគារ Maybank កាលពីថ្ងៃសៅរ៍បានចាប់ផ្ដើមកម្មវិធីតាមឧបករណ៍អេឡិចត្រូនិកចល័តជាលើកដំបូងដែលបង្ហាញលក្ខណពិសេសនៃកម្មវិធី Augmented Reality និង QR Code Reader។ ...
ភ្នំពេញ ប៉ុស្តិ៍
http://bit.ly/25vd2d5
ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករត្រូវបានដកចេញ
អ្នកស្រុកប្រមាណ ១៥០នាក់ មកពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានមកប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលអង្គការសមភាពកម្ពុជា និងនៅរដ្ឋសភាជាតិកាលពីថ្ងៃសុក្រ ដើម្បីដកពាក្យបណ្តឹងរបស់ពួកគេលើបញ្ហាដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករភ្នំពេញ ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25516/complaint-against-sugar-company-withdrawn/
កម្ពុជាកោតសរសើរយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងអាកាសធាតុរវាងសហរដ្ឋអាមេរិក និងវៀតណាម
ក្រុមមន្ត្រី និងអ្នកជំនាញបរិស្ថានបានអបអរសាទរដល់ប្រទេសវៀតណាម និងសហរដ្ឋអាមេរិកលើការចុះហត្ថលេខាដោយអ្នកតំណាងសមភាគីលើកិច្ចព្រមព្រៀងគ្នាអំពីបម្រែបម្រួលអាកាសធាតុ ដែលការសហប្រតិបត្តិការនេះនឹងមានឥទ្ធិពលវិជ្ជមានក្នុងការជួយបន្ធូរបន្ថយផលប៉ះពាល់នៃបាតុភូតនេះនៅក្នុងតំបន់។ ...
ផន បុប្ផា
http://www.voacambodia.com/a/cambodia-heaps-praise-on-us-vietnam-climate-accord/3347270.html
កម្ចីធនាគារពិភពលោកនាំឱ្យមានចម្ងល់ពីបញ្ហាទំនុកចិត្ត
សេចក្តីសម្រេចរបស់ធនាគារពិភពលោកនៅដើមខែនេះក្នុងការផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសកម្ពុជាបន្ទាប់ពីមានការផ្អាកអស់រយៈពេលប្រាំឆ្នាំបាននាំមកនូវការរិះគន់ពីសំណាក់អ្នកជំនាញផ្នែកអភិវឌ្ឍន៍។ ...
សុខ ខេមរា
http://www.voacambodia.com/a/world-bank-loans-prompt-credibility-questions/3347308.html
ជនភៀសខ្លួនម៉ុងតាញ៉ានឹងចាកចេញទៅប្រទេសហ្វីលីពីន
ជនភៀសខ្លួនម៉ុងតាញ៉ាច្រើនជាង១២រូបនឹងត្រូវចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីននៅក្នុងថ្ងៃនេះ យោងតាមឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួល បន្ទុកជនភៀសខ្លួន (UNHCR) ។ ...
Erin Handley
http://www.phnompenhpost.com/national/montagnard-refugees-set-their-course-philippines
រដ្ឋមន្ត្រីការពារខ្លួនក្នុងសាវនការឃាតកម្ម
មន្ត្រីក្រសួងមហាផ្ទៃដែលបានបាញ់សម្លាប់មេភូមិមួយរូប កូនប្រុសនិងចៅប្រុសឱ្យស្លាប់ក្នុងថ្លុកឈាមដោយមូលហេតុជម្លោះរឿងលុយក្នុងរាជធានីភ្នំពេញ បានធ្វើកិច្ចការពារខ្លួនក្នុងសាវនការកាត់ក្តីរបស់ខ្លួនកាលពីថ្ងៃពុធ។ ...
អ៊ូច សូនី
https://www.cambodiadaily.com/news/official-pleads-self-defense-in-murder-trial-113116/
អង្គការឃ្លាំមើលសិទ្ធិមនុស្សរិះគន់រដ្ឋាភិបាលជុំវិញករណីវាយដំលើតំណាងរាស្ត្រ
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពីម្សិលមិញបានឲ្យដឹងថា ការសើុបអង្កេត និងការបើកសវនាការបន្ទាប់ពីការវាយដំដ៏ហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប ដោយ សមាជិកកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំមុនសុទ្ធតែ “ការព្យាយាមបិទបាំងច្បាស់ក្រឡែត”។ ...
ឃី សុវុឌ្ឍី និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/31783
ក្រសួងសុខាភិបាលស្វែងរកសេចក្តីរាយការណ៍ពីការចំណាយឱ្យបានកាន់តែប្រសើរ
ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំទៅកាន់មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពដើម្បីបន្ថែមសេចក្តីរាយការណ៍អំពីការចំណាយរបស់ពួកគេក្នុងគោលបំណងពង្រឹងកត្តា”តម្លាភាព”កាន់តែច្រើនចំពោះការចំណាយផ្លូវការ។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/health-ministry-seeks-better-expense-reports
ជើងហោះហើរផ្ទាល់ពីប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗ
ជើងហោះហើរផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអ្នកតំណាងពីប្រទេសទាំងពីរបានផ្លាស់ប្តូរកំណត់ត្រាកិច្ចព្រមព្រៀងសេវាអាកាសចរ។ ...
មេ គុណមករា
http://www.khmertimeskh.com/news/25466/direct-flights-from-japan-to-start/
រដ្ឋាភិបាលផ្តល់ប្រាក់$៥លានដល់ក្រុង-ស្រុក ដើម្បីអនុវត្តការគ្រប់គ្រងសំរាម
រាជរដ្ឋាភិបាលបានផ្តល់ថវិកាចំនួន៥លានដុល្លារសហរដ្ឋអាមេរិកដល់មូលដ្ឋានថ្នាក់ក្រោមជាតិចំនួន៤៦ក្រុង-ស្រុកដើម្បីអនុវត្តលើការងារគ្រប់គ្រងសំរាមនិងសំណល់រឹងដែលថ្នាក់ជាតិបានផ្ទេរមុខងារគ្រប់គ្រងសំរាមនេះទៅរដ្ឋបាលក្រុង-ស្រុក។ ...
មុំ គន្ធា
http://bit.ly/24asSnt