គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ នឹង​ចាប់​ផ្តើម​ផ្គត់ផ្គង់​បន្លែ​ ១៦០ ​តោន​ក្នុង​មួយ​ថ្ងៃ

ស្ថិត​ក្រោម​គម្រោង​លើក​កម្ពស់​ការ​ដាំ​បន្លែ​ ២០ ​លាន​ដុល្លារ​របស់​រដ្ឋាភិបាល កសិករ​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៨ ​នៅ​តាម​ដង​ ទន្លេ​មេគង្គ នឹង​ចាប់​ផ្តើម​ផ្គត់ផ្គង់​បន្លែ​ ១៦០​ តោន​ក្នុង​មួយ​ថ្ងៃ​ទៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ចាប់ពី​ខែ ​សីហា​។ នេះ​បើតាម លោក គៀន សុភា​អនុ​ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។…

លោក​បន្ត​ថា មក​ដល់​ពេល​នេះ​មាន​កសិករ​ជាង​ ២ ០០០ ​គ្រួសារ​មកពី​ខេត្ត​ចំនួន​៨ ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ និង​សហករណ៍​ស្រូវ​ ២៦០ ​គ្រួសារ​មកពី​ខេត្ត​ចំនួន​ ១១ សម្រាប់​ការ​ផលិត​ស្រូវ​ក្រអូប ​៥០ ​ម៉ឺន​តោន​សម្រាប់​នាំ​ចេញ​នៅ​ចុង​ឆ្នាំ​នេះ​។…

ចេង សុខហ័ង
http://bit.ly/2rro5mK