ខ្មែរថាមស៍
ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើង ៣៣.៧ភាគរយ ក្នុងខែមករាដល់ខែកញ្ញា
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញកាលពីថ្ងៃសុក្រថា កម្ពុជាបាននាំចេញអង្ករជិត ៥៩៦,៣៤១ តោនក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ៣៣.៧ ភាគរយពីចំនួន ៤៤៥,៩១៣ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/n98Yf
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ការផ្តល់សេវាកម្មកសិកម្មរួមនឹងបង្កើនប្រាក់ចំណូលរបស់កសិករ
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ការផ្តល់សេវាកម្មកសិកម្មរួម (OSAS) គឺជាយន្តការដ៏សំខាន់មួយសម្រាប់កាត់បន្ថយថ្លៃដើមផលិតកម្មឆ្ពោះទៅរកការបង្កើប្រាក់ចំណូលរបស់កសិករក្នុងផលិតកម្មស្រូវ។ ...
មុំ គន្ធា
https://shorturl.at/vG1Iw
កម្ពុជា-អាមេរិក ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងកិច្ចព្រមព្រៀងពន្ធបដិការ
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/GC4vk
លោក ហ៊ុន សែន៖ ប្រើប្រាស់ប្រាក់រៀលដើម្បីការពារអធិបតេយ្យភាពសេដ្ឋកិច្ច
ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវនាវឱ្យប្រជាជនកម្ពុជាបង្កើនការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដោយព្រមានថា ការពឹងផ្អែកលើប្រាក់បាតថៃបង្កហានិភ័យទាំងសេដ្ឋកិច្ច និងនយោបាយ។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/fdSYw
AMRO ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៤,៩ ភាគរយក្នុងឆ្នាំ ២០២៥
សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងក្នុងអត្រា ៤,៩ ភាគរយនៅឆ្នាំ ២០២៥ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពខែតុលានៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលចេញផ្សាយកាលពីម្សិលមិញ។ របាយការណ៍បានបន្ថែមថា ប្រទេសវៀតណាមស្ថិតនៅលំដាប់កំពូលមានអត្រាកំណើន ៧,៥ ភាគរយក្នុងចំណោមប្រទេសសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់អាស៊ាន បន្ទាប់មកមានប្រទេសហ្វីលីពីន ៥,៦ ភាគរយ ឥណ្ឌូនេស៊ី ៥ ភាគរយ និងម៉ាឡេស៊ី ៤,៣ ភាគរយ។ ...
Sreekanth Ravindran
https://shorturl.at/Taegn
រដ្ឋាភិបាលប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល លើកកម្ពស់សុខភាព និងលុបបំបាត់ជំងឺឆ្លង
រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលលើកដំបូងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣៤ ដើម្បីលើកកម្ពស់សុខភាព លុបបំបាត់ជំងឺឆ្លង កាត់បន្ថយអត្រាមរណភាព កែលម្អសុខភាពបន្តពូជ និងពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម។ ...
ហង្ស ពណ្ណរាយ
https://shorturl.at/LmlkX
‘South Bokor’ នឹងក្លាយជាគោលដៅខួងដំបូង បន្ទាប់ពីត្រួតពិនិត្យទិន្នន័យ 2-D seismic programme data’
ក្រុមហ៊ុន EnerCam Resources Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources បានពិនិត្យទិន្នន័យបឋមពីតំបន់ South Bokor Basin ដោយប្រើប្រាស់វិធីសាស្រ្តរំញ័រ (2-D seismic programme) ដែលទើបបញ្ចប់ថ្មីៗនេះនៅប្លុក VIII នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...
Sreekanth Ravindran
https://shorturl.at/rKF12
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងចែកចាយពូជកៅស៊ូដែលផ្តល់ទិន្នផលខ្ពស់ដល់កសិករ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើនការបញ្ចេញនិងចែកចាយពូជកៅស៊ូថ្មី ដែលផ្តល់ទិន្នផលខ្ពស់ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍ដោយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។ ...
Sreekanth Ravindran
https://shorturl.at/aZ30o
ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះកិច្ចព្រមព្រៀងជំរុញហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែនភាគឦសាន
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន KCI-BOTEK JV ដែលជាសម្ព័ន្ធអន្តរជាតិ ដើម្បីពន្លឿនគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដើម្បីកែលម្អការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធព្រំដែនក្នុងខេត្តភាគឦសាន។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/54IgX
លោក ស៊ូ សុជាតិ៖ ទីផ្សារហ៊ុនកម្ពុជានឹងកើនលើស ៧០០លានដុល្លារនៅចុងឆ្នាំនេះ
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករទីផ្សារមូលបត្រកម្ពុជា (SERC) បានថ្លែងកាលពីថ្ងៃអង្គារថា ទុនវិនិយោគក្នុងទីផ្សារភាគហ៊ុនមានលើសពី៥៥០ លានដុល្លារ ហើយរំពឹងថានឹងកើនឡើងដល់៧០០លានដុល្លារនៅចុងឆ្នាំនេះ។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/Kvjmz
កម្ពុជា និងរដ្ឋ Sarawak របស់ម៉ាឡេស៊ី ស្វែងរកកិច្ចសហប្រតិបត្តិការដឹកជញ្ជូន
កម្ពុជា និងរដ្ឋសហព័ន្ធម៉ាឡេស៊ី Sarawak កាលពីថ្ងៃអង្គារបានពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសវិនិយោគសំខាន់ៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយផ្តោតលើការអភិវឌ្ឍការតភ្ជាប់ផ្លូវសមុទ្រថ្មី។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/twzTI
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបៃតងប្រកបដោយបរិយាបន្ន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបៃតង និងបរិយាបន្ន” ដើម្បីបំពាក់ឱ្យអ្នកជំនាញហិរញ្ញវត្ថុសាធារណៈនូវចំណេះដឹង និងឧបករណ៍សម្រាប់គាំទ្រ និងអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាដំណាក់កាលទី៤ (PFMRP) សំដៅធានានូវភាពជោគជ័យ ប្រសិទ្ធភាព និងនិរន្តរភាពរយៈពេលវែង។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/a4OXD
បរធនបាលកិច្ចតម្លៃ៣៥៨ លានដុល្លារត្រូវបានចុះបញ្ជីក្នុងរយៈពេល៩ខែដំបូង
ស្របពេលកើនឡើងគួរឱ្យកត់សម្គាល់នៃបរធនបាលកិច្ចថ្មី នេះបញ្ជាក់ពីការកើនឡើងនូវទំនុកចិត្តនៅក្នុងវិស័យបរធនបាលកិច្ចរបស់កម្ពុជា សរុបចំនួន ៤៥៨ ត្រូវបានចុះបញ្ជីជាមួយនិយ័តករក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ បើយោងតាមតួលេខរបស់និយ័តករបរធនបាលកិច្ច (TR) ដែលចេញផ្សាយកាលពីម្សិលមិញ។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/DKMhf
កម្ពុជាដាក់ចេញផែនការយុទ្ធសាស្ត្រដើម្បីជំរុញការវិនិយោគក្នុងទីផ្សារមូលបត្រ
កាលពីម្សិលមិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រកម្ពុជា ឆ្នាំ២០២៥-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រសំដៅដោះស្រាយបញ្ហាប្រឈមដែលមានរយៈពេលយូរ និងទាក់ទាញការវិនិយោគទៅក្នុងទីផ្សារមូលបត្រ ដោយប្រែក្លាយវិស័យនេះទៅជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/rqW33
ឧបនាយករដ្ឋមន្រ្តី៖ រដ្ឋាភិបាលប្តេជ្ញាជំរុញវិស័យកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅ
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការពង្រឹងវិស័យកសិកម្មតាមសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅតាមជនបទ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៅសហគមន៍កសិកម្មប្រាសាទសាមគ្គី ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃសៅរ៍។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/RTmWw
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្ពោធដំណើរការពិព័រណ៍ស្នាដៃមត៌កមនុស្សរស់
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈពីម្សិលមិញបានបើកដំណើរការពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់” ចាប់ពីថ្ងៃចន្ទនេះរហូតដល់ពុធ នៅសារមន្ទីរខ្លែងខ្មែរទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ពិព័រណ៍នេះចាប់ផ្ដើមបើកទ្វារទទួលស្វាគមន៍សាធារណជនចូលទស្សនាដោយសេរីចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៤ល្ងាច។ ...
តន វិបុល
https://shorturl.at/JDpTo
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់អោយប្រើប្រាស់ថ្នាលគាំពាសង្គមឌីជីថលកម្ពុជាដើម្បីជំរុញបរិយាបន្នកំណើន
កាលពីម្សិលមិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា (CSPP v2.0) ដើម្បីបង្កើនការផ្តល់សេវា តម្លាភាព និងការធ្វើសមាហរណកម្មទិន្នន័យនៅទូទាំងគម្រោងសុខុមាលភាព ស្របតាមការជំរុញរបស់រដ្ឋាភិបាលឆ្ពោះទៅរកបរិយាបន្ន និងរដ្ឋាភិបាលឌីជីថល។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/q5FGk
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ដែលមានទំហំទឹកប្រាក់ ៧,៨ ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងចំនួន ៥៤៦គម្រោង ដែលមានទំហំទឹកប្រាក់ ៧,៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ កើនឡើងចំនួន ២,៥ ពាន់លានដុល្លារ ធៀបនឹង ៥,៣ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយវិនិយោគចិនមានចំនួនជាងពាក់កណ្តាលនៃការវិនិយោគទាំងអស់ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា (CIB) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/GgIwy
កម្ពុជាពិចារណពង្រីកការដាំដុះដំណាំកាហ្វេ
កម្ពុជាត្រូវបានជំរុញឱ្យពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេដល់ចន្លោះពី ៥០០០ ទៅ ១០០០០ ហិកតា ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល បំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង និងចាប់យកឱកាសនាំចេញក្នុងទីផ្សារតំបន់ និងពិភពលោក។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/K1VgB
កម្ពុជា-អូស្ត្រាលី ប្តេជ្ញាសម្រេចឱ្យបានលទ្ធភាពទទួលបានទឹកស្អាតនៅឆ្នាំ២០៣០
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួង ឧ.វ.ប.ន) និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេលើផែនការវិនិយោគខេត្ត (PIP) សម្រាប់វិស័យផ្គត់ផ្គង់ទឹក ដោយមានគោលដៅបិទគម្លាតឆ្ពោះទៅរកលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។ ...
មុំ គន្ធា
https://shorturl.at/aV6hT
កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិទប់ស្កាត់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ប្រាសាទព្រះវិហារ
លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអំពាវនាវដល់សហគមន៍អន្តរជាតិទប់ស្កាត់សោកនាដកម្មនៃការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដោយលើកឡើងពីករណីប្រាសាទព្រះវិហារដែលរងការខូចខាតដោយការបាញ់ផ្លោងពីយោធាថៃក្នុងជម្លោះព្រំដែននៅកម្ពុជាកាលពីខែកក្កដា។ ...
តន វិបុល
https://shorturl.at/6yehJ
ថាមពលស្អាតគឺជាគន្លឹះដើម្បីជំរុញកំណើនរបស់កម្ពុជា
លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ថាមពលស្អាតលែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារ និងជាគន្លឹះដើម្បីទាញកំណើនក្នុងដំណាក់កាលថ្មីរបស់យើង – កំណើនដែលមិនកំណត់ត្រឹមតែបរិមាណថាមពលស្អាតដែលយើងផលិតបានប៉ុណ្ណោះទេ តែដោយការផលិត និងការប្រើប្រាស់ថាមពលស្អាតប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព។ ...
Sreekanth Ravindran
https://shorturl.at/1tzwc
កម្ពុជាត្រូវការថវិកាជាង ៣ពាន់លានដុល្លារ ដើម្បីជំរុញការដឹកជញ្ជូនតាមទន្លេ និងភស្តុភារកម្មតាមផ្លូវទឹក
កម្ពុជាត្រូវការការវិនិយោគសរុបចំនួន ៣.២៥ ពាន់លានដុល្លារ ដើម្បីពង្រឹងបណ្តាញដឹកជញ្ជូនតាមទន្លេ និងប្រព័ន្ធភស្តុភារកម្មផ្លូវទឹក ដែលគម្រោងដឹកជញ្ជូនតាមដងទន្លេចំនួន២៣ គ្រោងនឹងដាក់ឱ្យដំណើរការក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS 2023-2033) នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលទី១ ឆ្នាំ២០២៥ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/7Va9V
ជម្លោះព្រំដែនជំរុញឱ្យមានការគាំទ្រផលិតផលក្នុងស្រុក
ការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃដែលបណ្តាលមកពីជម្លោះព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា បានបង្កើតឱកាសមួយដើម្បីពង្រីក និងលើកកម្ពស់ផលិតកម្មក្នុងស្រុក ខណៈដែលទទួលបានការគាំទ្រពីទូទាំងប្រទេស នេះបើយោងតាមលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។ ...
មុំ គន្ធា
https://shorturl.at/lMXPR