ខ្មែរថាមស៍

តម្លៃ​ដំឡូង​មី នៅ​តែ​បន្ត​ធ្លាក់​​ចុះ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​

តម្លៃ​ដំឡូង​មី​សម្រាប់​នាំចេញ​បាន​ធ្លាក់​ថ្លៃ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះខណៈ​ទីផ្សារ​នាំចេញ​សម្រាប់​ដំឡូង​មី​កម្ពុជា ត្រូវ​បាន​គេ​អះអាង​ថា ​បាន​កាត់​បន្ថយ​ការ​នាំ​ចូល និង​ចំនួន​រោងចក្រ​កែច្នៃ​ដំឡូង​មី​ក្នុង​ស្រុក​នៅ​មាន​កម្រិត។​ ​យោង​តាម​មន្ត្រី ...

ជា វណ្ណៈ
http://bit.ly/2kLcK02

រដ្ឋាភិបាល​អំពាវនាវ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​​ដាក់​ពាក្យ​ដើម្បី​នាំ​ចេញ​ទៅ​ចិន​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំង​អស់ ដាក់​ពាក្យ​ស្នើសុំ​សម្រាប់​ការ​ត្រួត​ពិនិត្យ​គុណភាព​ដំណាក់​កាល​ទី​ពីរ​ក្នុង​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​បន្ទាប់​ពី​មាន​រោង​ម៉ាស៊ីន​កិនស្រូវ​ចំនួន​តែ ២៨ចំណោម៦០​កន្លែង​ប៉ុណ្ណោះ​ដែល​បាន​ដាក់​ពាក្យ ...

ម៉ៃ គុណមករា
http://bit.ly/2lsHnob

វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ កំពុង​តែ​បន្ត​កំណើន​គួរ​ឲ្យ​​កត់​សម្គា

បុព្វលាភ​នៃ​ឧស្សាហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា មាន​កំណើន​រឹងមាំ​ដោយ​ទំហំ​ទឹក​ប្រាក់​ទៅ​លើ​វិស័យ​មួយ​នេះ​បាន​កើន​ឡើង​រហូត​ដល់​ជាង ១១៣​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៦​ បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ នេះ​បើ​យោង​តាម​របាយការណ៍​ទើប​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​របស់ ...

សុខ ចាន់
http://bit.ly/2jWieFx

សកម្មជន​ព្រៃ​ឈើ​ ស្នើ​​បោះ​បង្គោល​ព្រំ​ដី​នៅ​តំបន់​ការពារ

សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​តំណាង​សហគមន៍​មក​ពី​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន បោះ​បង្គោល​ព្រំ​ដី​ឲ្យ​បាន​ច្បាស់​លាស់​នៅ​តំបន់​ការពារ​ធនធាន​ធម្មជាតិ ទប់ស្កាត់​ការ​នាំ​ចូល​រណា​យន្ត​អា ...

ប៉ិច សុធារី
http://bit.ly/2ldyi5O

កម្មករ​​ដែល​​ថៅកែ​រត់​ចោល​សុំ​ឲ្យ​តុលាការ​ជួយ​ដោះស្រាយ

កម្មករ-​កម្មការិនី​ប្រមាណ ១០០​នាក់ មក​ពី​រោងចក្រ​ជុងហ្វៃ នីតវៀរ ដែល​ត្រូវ​បាន​ថៅកែ​រត់​ចោល​ដោយ​មិន​បាន​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ដល់​ពួក​គេ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៦​ មក បាន​មក​ប្រមូល​ផ្តុំ​គ្នា​ស្នើសុំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុគ្រោះ​ពន្ធ​លើ​បណ្តឹង​អង្គ​សេចក្តី​របស់ ...

មុំ គន្ធា
http://bit.ly/2kBtmEZ

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ទទួល​បាន​សេវា​បម្រើ​បន្ថែម​ពី​មន្ត្រីរដ្ឋាភិបាល

គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​សម្រេច​បន្ថែម​ថ្ងៃ និង​ម៉ោង​សម្រាប់​បម្រើ​សេវា​ដល់​ពលករ​កម្ពុជា ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ​ដើម្បី​សម្រួល​ដល់​ពួក​គេ​ក្នុង​ការ​មក​ដាក់​ពាក្យ​ស្នើសុំ និង​ទទួល​សំណុំ​ឯកសារ ...

មុំ គន្ធា
http://bit.ly/2kIwlgX

អតិថិជន​ ANZ Royal អាច​បង់ពន្ធ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក និង​ដុល្លារ

អតិថិជន​ធនាគារ ANZ Royal នឹង​អាច​បង់ពន្ធ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក និង​ដុល្លារ​គ្រប់​សាខា​ទាំង​អស់​របស់​ធនាគារ ANZ Royal និង​តាម​បណ្ដាញ​អនឡាញ​ពី​ខែ​មេសា ​ឆ្នាំ​២០១៧ បន្ទាប់​ពី​ធនាគារ ANZ Royal បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​កាល​ពី​ថ្ងៃ​សុក្រ។​ ...

សុខ ចាន់
http://bit.ly/2kDzyyH

កម្ពុជា ​គាំទ្រ​ចិន ​តែ​មួយ ​ហាម​ដាច់​ខាត​មិន​ឲ្យលើក​ទង​ជាតិរបស់​តៃវ៉ាន់​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ជនជាតិ​កម្ពុជា-​ចិន ថា ប្រទេស​កម្ពុជា មាន​គោល​នយោបាយ​គាំទ្រ​ចិន ​តែ​មួយ ដោយ​ហាម​ដាច់​ខាត​មិន​ឲ្យ មាន​ការ​ជប់លៀង​លើក​ទង​ជ័យ និង​បើក​ការិយាល័យ​របស់​តៃវ៉ាន់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ នោះ​ទេ ដើម្បី​កុំ​ឲ្យ​មាន​ភាព​មិន​ល្អ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2jRooH4

នគរបាល​ជាតិចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​ NCA​ របស់​ចក្រភព​អង់គ្លេស​ 

​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​ជាមួយនឹង​ទីភ្នាក់ងារជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​​របស់​ចក្រភព​អង់គ្លេស​ ដើម្បី​បង្ក្រាប​បទឧក្រិដ្ឋ​នានា​រួម​មានការ​ជួញដូរ​កុមារ​ និង​ផ្លូវភេទ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/35082/police-sign-cooperation-deal-with-uk---s-nca/

ផ្លូវ​រថភ្លើង​ចូល​ព្រលាននិង​តំបន់​សេដ្ឋកិច្ច​ពិសេស​គ្រោង​សាងសង់

រដ្ឋាភិបាល​បាន​កំណត់​កាលបរិច្ឆេទ លើ​គម្រោង​សាងសង់​ផ្លូវ​ភ្លើង ត​ភ្ជាប់​ចូល​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) នៅ​ខែ​មីនា​ ឆ្នាំ​២០១៨។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​សម្រួល​ការ​ធ្វើដំណើរ​របស់​អ្នក​ដំណើរ ការ​ដឹក​ទំនិញ និង​កម្មករ។​ ...

ជា វណ្ណៈ
http://bit.ly/2jSGUJX

ក្រសួង​ដែនដី នឹង​ហៅ​លោកស្រី ស៊ុយ សុផាន ចូល​ដោះស្រាយ​វិវាទ​ដីធ្លី ២០​ករណី​សិន

ក្រសួង​ដែនដី ​នគរូបនីយកម្ម និង​សំណង់ នឹង​ចាប់​ផ្តើម​ដោះស្រាយ​វិវាទ​ដីធ្លី​ចំនួន ២០​ករណី ដែល​ជា​ជម្លោះ​ទាស់​គ្នា​រវាង​ប្រជាពលរដ្ឋ​ចំនួន ៥៥៤​គ្រួសារ ជាមួយ​នឹង​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អុីម៉ិច នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ក្រោយ​ការ​សម្រេច​យល់​ព្រម​ពី​រដ្ឋាភិបាល។​ ...

តាំង វីដា
http://bit.ly/2lduHk7

កសិករ​រង​របួស​ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន​

​កសិករ​ម្នាក់​នៅ​ក្នុងស្រុក​បន្ទាយ​អំពិល ខេត្ត​បន្ទាយ​មាន​ជ័យ​​ ត្រូវ​បាន​រង​របួស​កាល​ពិ​ថ្ងៃ​សៅរ៍​ នៅ​ពេល​ដែល​អេ​ស្កា​វ៉ា​ទ័​រ​របស់​គាត់​បាន​ជីក​ប៉ះ​នឹង​មីន​ប្រឆាំង​រថក្រោះ​។​ ប្រធាន​ប៉ូ​លី​ស​ស្រុក​លោក​ ហុំ​ ភា ...

Ros Chanveasna
http://www.khmertimeskh.com/news/35076/farmer-injured-in-mine-explosion/

មានការ​តវ៉ា​កាន់តែ​ច្រើន​នៅ​ក្រសួង​រៀបចំ​ដែនដី​

​មនុស្ស​ប្រមាណ​ ១០០​ នាក់​ តំណាង​ឱ្យ​ប្រជាជន​ប្រមាណ​ ២០០​ គ្រួសារ​ បាន​ធ្វើការ​តវ៉ា​នៅ​មុខក្រសួង​រៀបចំ​ដែនដី​ រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ព​ន្លឿ​ន​ការ​ផ្តល់​ដំណោះស្រាយ​ដល់​បញ្ហា​ជម្លោះដីធ្លី​របស់​ពួក​គេ​ជាមួយនឹង​ក្រុមហ៊ុន​ដំនាំ​អំពៅ​ចំនួន​បី​ នៅ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/35079/more-protests-at-land-ministry/

JICA​ គាំទ្រ​ដល់​ការ​ដឹក​ជញ្ជូន​

​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន​ (JICA)​ នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៃ​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​នៅ​ក្នុង​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយនឹង​រដ្ឋាភិបាល​ ដើម្បី​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន​ និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​របស់​ប្រទេស​កម្ពុជា​។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/35010/jica-support-for-logistics/

លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​រដ្ឋមន្ត្រី​ ៣​រូប ចូល​បំភ្លឺ​តាម​ការកោះ​ហៅ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​ព្រមាន​មិន​ឲ្យ​រដ្ឋមន្ត្រី​បី​រូបដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង គ្រោង​កោះហៅ​ចូល​បំភ្លឺ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​ជំនាញ​របស់​ខ្លួនក្នុង​មន្ទីរ​រដ្ឋសភា​ឡើយ លុះ​ណា​តែ​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ គោរព​ច្បាប់ ហើយ​ចូល​ប្រជុំ​សភា ​វិញ​សិន។ ...

តាំង វីដា
http://bit.ly/2jFqdSn

គ្រួសារ​ជា​ច្រើន​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​បន្ទាប់​ពី​រក​ឃើញ​គ្រាប់បែក​អា​មេ​រិ​ក​ធំ​មួយ​

​ប្រជាជន​ប្រមាណ​ ១០០​ គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញពី​ភូមិ​របស់​ពួក​គេ​នៅ​ក្នុង​ខេត្តព្រៃវែង​ ខណៈ​ដែល​អាជ្ញាធរ​ធ្វើការ​យក​ចេញ​គ្រាប់បែក​ដ៏​ធំ​មួយ​ដែល​បាន​ទម្លាក់​ដោយ​ទ័ពអាកាស​អា​មេ​រិ​ក​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/35020/families-alerted-as-large-us-bomb-found/

ពលរដ្ឋ​​រង​គ្រោះ​ពីដំណាំ​អំ​ពៅ​ស្វែង​រក​ដំណោះ​ស្រាយ

ប្រជាពលរដ្ឋ​ប្រមាណ៥០០​នាក់តំណាង​ឲ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​មក​ពី​ខេត្ត​ចំនួន​៤ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន បាន​ស្នើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាលដោះស្រាយ​វិវាទ​ដីធ្លី ជាពិសេស​ពន្លឿន​ការ​ចុះ​ហត្ថលេខា​លើ​លិខិត​ក្របខ័ណ្ឌ​ការងាររវាង​ក្រុម​ការងារ​អន្តរ​ក្រសួងនិង ...

ប៉ិច សុធារី
http://bit.ly/2kPH3zQ

តម្រូវការ​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​ផ្គត់ផ្គង់​ក្នុង​ស្រុក​​ថយ​ចុះ

​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹង​ថា ​ការ​ជាវ​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​បាន​ធ្លាក់​ចុះ​ពី ចំនួន ​២៥,៧៣​ភាគរយ​នៅ​ឆ្នាំ​មុន មក​ត្រឹម​តែ ​២០​ភាគរយ​ក្នុង​ឆ្នាំ​នេះ ពីព្រោះ ...

សុខ ចាន់
http://bit.ly/2keI0l4

នាយក​រដ្ឋមន្ត្រី​ ​នឹង​លើក​​ទោស​មន្ត្រី​​​សិទ្ធិ​មនុស្ស​ពេល​​​​​​សាល​ក្រម​ស្ថាពរ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ថ្លែង​ថាលោក​នឹង​ពិចារណា​លើ​ករណី​ស្នើសុំ​លើក​លែង​ទោស​ដល់​មន្ត្រី​សិទ្ធិមនុស្សនិង​មន្ត្រីគ.ជ.ប.ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារបន្ទាប់​ពី​សាលក្រម​ចូល​ជា​ស្ថាពរប៉ុន្តែ​លើ​សំណុំ​រឿង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​រឿង​ធំ​ដែល​មិន​អាច ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2jtbnmK

ក្រសួង​ការងារ ​រក​ដៃគូ​ដើម្បី​រៀបចំដឹកជញ្ជូន​កម្មករ​និយោជិត

រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កំពុង​តែ​​​ពិចារណា និង​ស្វែងរក​ដៃគូ​ដើម្បី​រៀបចំ​គម្រោង​លើ​ការ​អភិវឌ្ឍ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​និយោជិត​ដោយ​ធ្វើការ​អភិវឌ្ឍ​លើ​ខ្សែ​រថភ្លើងនិង​ការ​វិនិយោគ​ទៅ​លើ​រថយន្ត​សម្រាប់​ដឹកជញ្ជូន​កម្មករ​ប្រកប​ដោយ​សុវត្ថិភាព។ ...

មុំ គន្ធា
http://bit.ly/2koJs7g

ពលរដ្ឋទាមទារ​​​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ហា​​មិន​ប្រក្រតី

ប្រជាពលរដ្ឋ​ជាង ​២០​នាក់តំណាង​ជិត ៥០​គ្រួសារ នៅ​សហគមន៍​ចំនួន ​២ ក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញបាន​ទាមទារ​ជា​ថ្មី​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្គត់ផ្គង់​ទឹក ខណៈ​ដែល​ការ​ទូទាត់​ថ្លៃ​ទឹក​ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ ...

ប៉ិច សុធារី
http://bit.ly/2jxaC76

សង្គម​ស៊ីវិល ស្នើ​សាលាឧទ្ធរណ៍​បដិសេធ​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន

តាមរយៈ​សេចក្តីថ្លែងការណ៍​រួម អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤៨ បាន​អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​លើ​សេចក្តី​សម្រេច​ផ្ដន្ទាទោស​ចំពោះ​សកម្មជន​បរិស្ថាន ៣​រូប ខណៈ​សវនាការ​លើ​បណ្តឹង​ជំទាស់​នៃ​បទ​ចោទ​ប្រកាន់​លើ​ពួក​គេ នឹង​ត្រូវ​ធ្វើ​ឡើ​នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ។​​ សេចក្ដី​ថ្លែងការណ៍​រួម​នេះ បាន​អះអាង​ថា សកម្មជន​បរិស្ថាន​ទាំង ៣ ...

តាំង វីដា
http://bit.ly/2klqihT

​ចូលឆ្នាំ​ចិន​ពីរ​ថ្ងៃ ​មនុស្ស​ជាង ២០​នាក់​ស្លាប់ និង​៦០​នាក់​រង​របួស​

មនុស្ស​ជាង​២០​នាក់​បាន​ស្លាប់និង៦០​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់-​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​សែន​ចូល​បុណ្យ​ចូល​ឆ្នាំ​ចិន​រយៈពេល​២​ថ្ងៃ​កន្លង​មក​នេះបើ​ទោះ​បី​ជា​មន្ត្រី​នគរបាល​ចរាចរណ៍ បាន​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​យ៉ាង​ណា​ក៏​ដោយ។យោង​តាម​របាយការណ៍ ...

មុំ គន្ធា
http://bit.ly/2k7wfNn

ប្រទេស​កម្ពុជា ត្រៀម​ខ្លួន​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិច​តួច

ប្រទេស​កម្ពុជាត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំនិង​ការ​ការពារ​ផល​ប្រយោជន៍​ដើម្បី​ជួយ​សម្របសម្រួល​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ដែល​មាន​ចំនួន ៤៨​ប្រទេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម។​​​​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ជាតិ ...

ស៊ុំ ម៉ាណេត
http://bit.ly/2jtT0sV

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cJpaw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!