ខ្មែរថាមស៍
មន្ត្រីរដ្ឋបាលជលផលរំពឹងទិន្នផលត្រីរដូវនេសាទឆ្នាំនេះកើន
ស្របពេលដែលរដូវបើកនេសាទសម្រាប់ធ្វើត្រីប្រហុកឆ្នាំនេះទើបចាប់ផ្តើមមន្ត្រីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រំពឹងថា ទិន្នន័យផលត្រីទឹកសានក្នុងរដូវបើកនេសាទ មានកំណើនជាងឆ្នាំមុន ដោយយោងទៅលើកម្ពស់ទឹកបឹង និងទន្លេសាបខ្ពស់ជាងឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2gTNiQB
ក្រុមហ៊ុនបរទេសអាចឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មនៅឆ្នាំក្រោយ
សេចក្តីព្រាងអនុក្រឹត្យថ្មីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនបរទេស និងអណិកជនខ្មែរនៅក្រៅប្រទេសអាចឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញនិងជាតំណាងឲ្យសភាពាណិជ្ជកម្មនៅបរទេសនឹងត្រូវបញ្ជូនទៅ ...
សុខ ចាន់
http://bit.ly/2gTTTdN
ក្រសួងនឹងដាក់កម្មវិធីសិក្សាបញ្ចូលគ្នាកុមារពិការជាមួយសិស្សធម្មតា
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងគ្រោងនឹងដំណើរការកម្មវិធីសិក្សាអប់រំបញ្ចូលគ្នារវាងកុមារពិការជាមួយសិស្សធម្មតា នៅតាមសាលារៀនរដ្ឋនៅទូទាំងប្រទេស នាដើមឆ្នាំ២០១៧ ខាងមុខ ដើម្បីឲ្យកុមារពិការអាចទទួលបានការអប់រំស្មើភាព ...
ប៉ិច សុធារី
http://bit.ly/2hH380T
ក្រុមសហជីពស្នើដល់ក្រសួងការងារកែប្រែខ្លឹមសារខ្លះនៃសេចក្តីព្រាងច្បាប់
ក្រុមសហជីពមកពីគ្រប់និន្នាការប្រមាណជាង៤០ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កែប្រែខ្លឹមសារប្រមាណ ១០ចំណុច នៅក្នុងមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ខណៈដែលពួកគេអះអាងថា វិសាលភាពសេចក្តីព្រាងច្បាប់នេះ មិនបានគ្របដណ្ដប់ទៅលើគ្រប់វិស័យ និងមាន ...
ប៉ិច សុធារី
http://bit.ly/2gFDKLo
លំនៅឋានលក់សម្រាប់មន្ត្រីមានចំណូលទាប នឹងសាងសង់ខែមករា
គម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់មន្ត្រីរាជការដែលមានជីវភាពមធ្យមកម្រិតទាបនិងអ្នកមានប្រាក់ចំណូលទាប នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ ខែមករា ខាងមុខនេះ។ នេះបើយោងតាមរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងទៅកាន់និស្សិតយោធាគ្រប់ជំនាន់ យោធា ...
សុខ ចាន់
http://bit.ly/2gquxn1
អ្នកជំនាញស្រូវអង្ករចង់ឲ្យសេវាធានារ៉ាប់រងកសិកម្មចេញឲ្យបានឆាប់
អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករនៅកម្ពុជាកំពុងជំរុញឲ្យមានសេវា«ធានារ៉ាប់រងកសិកម្ម» អនុវត្តនៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីចូលរួមពង្រីងវិស័យស្រូវអង្ករ ខណៈដែលតម្លៃស្រូវអង្ករធ្លាក់ចុះ និងកង្វះទីផ្សារនាំចេញ។ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា គួរតែមានសេវា ...
ជា វណ្ណៈ
http://bit.ly/2hnvcYm
រដ្ឋាភិបាលបង្កើតគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នេះ បានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាន លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ូ សាគុណ ជាអនុប្រធាន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន និង ...
ប៉ិច សុធារី
http://bit.ly/2hCC42R
លោក កឹម សុខា នឹងជួបលោក ហ៊ុន សែន ស្នើកែច្បាប់បោះឆ្នោត សម្រួលពលករចំណាកស្រុក
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានតែងតាំងជាដៃគូសន្ទនាបញ្ហាប្រទេសជាតិ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យានឹងលើកសំណើវិសោធនកម្មចំណុចខ្លះនៃច្បាប់បោះឆ្នោត ដើម្បីធានាឲ្យអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅសេសសល់ ដែលជាពលករចំណាកស្រុក អាចចុះ ...
តាំង វីដា
http://bit.ly/2htB1GF
សង្គមស៊ីវិល៖ ការបញ្ចេញមតិរបស់ពលរដ្ឋហាក់ដើរថយក្រោយ
ក្រុមអង្គការសង្គមស៊ីវិលសហជីពនិងប្រជាសហគមន៍ដែលរងគ្រោះបានលើកឡើងថាការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជានៅឆ្នាំ២០១៦នៅតែមានស្ថានភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ដោយសារមានការចាប់ឃុំខ្លួនសកម្មជនដាក់ពន្ធនាគារ ការបាញ់សម្លាប់អ្នកវិភាគសង្គម ការគាបសង្កត់ទៅលើសេរីភាព ...
ប៉ិច សុធារី
http://bit.ly/2gqCPLj
តុលាការក្រុងសាកសួរអ្នកបឹងកក់ ៣នាក់ពាក់ព័ន្ធរឿងប្រើហិង្សា
សកម្មជនដីធ្លីនៅតំបន់បឹងកក់បានអំពាវនាវដល់រាជរដ្ឋាភិបាលនិងប្រព័ន្ធតុលាការដោះលែងតំណាងរបស់ខ្លួន គឺអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ ខណៈដែលប្រជាសហគមន៍ ៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅសាកសួរពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅក្បែរវិមានឯករាជ្យកាលពីឆ្នាំ២០១៣និងស្របពេលដែលមានការ ...
ប៉ិច សុធារី
http://bit.ly/2hr3b0K
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញានឹងទាក់ទងអ្នកវិនិយោគទុនថ្មីៗមកកម្ពុជា
លោកនាយករដ្ឋមន្ត្រីបានប្ដេជ្ញាចំពោះមុខកម្មករ-កម្មការិនីដោយបន្តខិតខំទាក់ទងអ្នកវិនិយោគទុនថ្មីៗ និងសម្រួលពាណិជ្ជកម្មជាមួយនឹងអ្នកវិនិយោគទុនចាស់ៗដើម្បីជាផលប្រយោជន៍សម្រាប់កម្មករខ្មែរហើយលោកអំពាវនាវកុំឲ្យជឿទៅលើការញុះញង់របស់ក្រុមមួយចំនួនដែលនាំមកនូវហិង្សា បាត់បង់ ...
មុំ គន្ធា
http://bit.ly/2gHu7cw
គុណភាពអង្កររបស់កម្ពុជា ឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រទេសចិន
អង្កររបស់កម្ពុជាគឺស្ថិតនៅក្នុងតម្រូវការរបស់ពួកគេសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីគណៈប្រតិភូនៃអ្នកជំនាញផ្នែកវាយតម្លៃស្រូវអង្ករនៃសាធារណរដ្ឋប្រជាមានិតចិន (AQSIQ) បានចុះមកអង្កេតដល់រោងម៉ាស៊ីនកិនស្រូវមួយចំនួនកាល ...
ជា វណ្ណៈ
http://bit.ly/2ggNmZx
អាជ្ញាធរចែកដីឲ្យពលរដ្ឋនៅក្បាលឆាយ ក្រោយការតវ៉ា
សាលាខេត្តព្រះសីហនុបានចាប់ផ្តើមចុះចែកដីជូនប្រជាពលរដ្ឋជិត ៣០០គ្រួសារ ដែលរស់នៅអាស្រ័យផលជាក់ស្តែងនៅតំបន់ហាមឃាត់ក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ៥ម៉ែត្រគុណ ២០ម៉ែត្រ។ ការផ្តល់ដីជូនប្រជាពលរដ្ឋ ...
ប៉ិច សុធារី
http://bit.ly/2gHz5pK
កម្ពុជា អះអាងពីការតភ្ជាប់ផ្លូវរថភ្លើងជាមួយថៃ នៅចុងឆ្នាំតាមការគ្រោងទុក
ការតភ្ជាប់ផ្លូវរថភ្លើងកម្ពុជាជាមួយផ្លូវរថភ្លើងប្រទេសថៃ នឹងសម្រេចបានតាមការគ្រោងទុក នៅចុងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ ប៉ុន្តែការងារស្ដារផ្លូវដែកចាស់ទ្រុឌទ្រោម ពីខេត្តភាគខាងជើងមកភ្នំពេញ មិនទាន់ត្រូវបានស្ដារ ...
ជា វណ្ណៈ
http://bit.ly/2gmtKXh
ក្រសួងបរិស្ថាន ជ្រើសរើសមន្ត្រីឧទ្យានុរក្សថ្មីចំនួន ៣០០នាក់បន្ថែម
ក្រសួងបរិស្ថាន បានប្រកាសជ្រើសរើសមន្ត្រីឧទ្យានុរក្សថ្មីចំនួន ៣០០នាក់បន្ថែមទៀត សម្រាប់បម្រើការងារនៅមន្ទីរបរិស្ថានរាជធានី-ខេត្តក្នុងឆ្នាំ២០១៧ដើម្បីបំពេញកង្វះខាតមន្ត្រីឧទ្យានុរក្សនៅតាមគោលដៅនៃតំបន់ការពារធនធានធម្មជាតិ ដែលករណីនេះ សកម្មជនការពារព្រៃឈើ និងសង្គមស៊ីវិល បានស្នើឲ្យក្រសួងកែលម្អ ...
ប៉ិច សុធារី
http://bit.ly/2gmmpXP
សមត្ថកិច្ចខេត្តពោធិ៍សាត់ បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅទន្លេសាប
កម្លាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់បានបើកយុទ្ធនាការមួយសបា្តហ៍ក្នុងការចុះបង្ក្រាបបទល្មើសនេសាទជាទ្រង់ទ្រាយធំនៅលើផ្ទៃបឹងទន្លេសាបចាប់ពីចំណុចកំពង់ហ្លួងក្នុងស្រុកក្រគរទៅដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំងដោយបានរឹបអូស និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន ...
ប៉ិច សុធារី
http://bit.ly/2gX6NKW
អាជ្ញាធរព្រមានដល់អ្នកមកតាំងលំនៅក្នុងឧទ្យានជាតិ
រដ្ឋបាលខេត្តកំពតបានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលដ្ឋដែលតាំងលំនៅខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោចាកចេញជាបន្ទាន់ បើមិនដូច្នោះទេអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់។ ...
សែន ដាវីត
http://bit.ly/2hfaFIa
ធនាគារជាតិ ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុផ្ដល់ឥណទានលើកកម្ពស់ប្រាក់រៀល
ធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍សបា្តហ៍មុនបានចេញប្រកាសជំរុញដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារពាណិជ្ជ ក្នុងការផ្តល់ឥណទានជារូបិយវត្ថុជាតិបន្ថែមទៀតទៅកាន់ប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅលើទីផ្សារហិរញ្ញវត្ថុក្នុង ...
សុខ ចាន់
http://bit.ly/2h4KhA8
ប្រមុខរដ្ឋាភិបាល ស្នើឲ្យម្ចាស់ផ្ទះកុំដំឡើងថ្លៃឈ្នួល
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាបានស្នើសុំដល់ម្ចាស់ផ្ទះជួលសម្រាប់កម្មករនិយោជិកទាំងអស់កុំដំឡើងថ្លៃផ្ទះរបស់ខ្លួនខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់កម្មករថ្មីនឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ក្រោយនេះទៅ។ នៅក្នុងពិធី ...
មុំ គន្ធា
http://bit.ly/2h9VX15
ក្រសួងបង្ហាញគម្រោងសង់ផ្លូវរថភ្លើងភ្ជាប់ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញគម្រោងសាងសង់ផ្លូវរថភ្លើងភ្ជាប់ពីផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញខេត្តព្រះសីហនុចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គម្រោងនេះ គឺដើម្បីសម្រួលដល់អ្នកធ្វើដំណើរ ពីកក់ស្ទះចរាចរណ៍ក្នុងទីក្រុង និងដើម្បីធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកផងដែរ។ ...
ជា វណ្ណៈ
http://bit.ly/2geJaNe
ព្រឹទ្ធសភាបោះឆ្នោតគាំទ្រច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៧
សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៧ដែលរដ្ឋាភិបាលគ្រោងការចំណាយជិត៥ពាន់លានដុល្លារក្នុងនោះមានកម្ចីពីបរទេសជិត១ពាន់ដុល្លារនិងត្រូវបានសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាច ប្រើប្រាស់សំឡេងភាគច្រើនបោះឆ្នោតអនុម័ត ទោះមានការតវ៉ា និងរិះគន់ពីគណបក្សប្រឆាំងនោះ ត្រូវបានព្រឹទ្ធសភា បោះឆ្នោតឯកភាព ...
តាំង វីដា
http://bit.ly/2g4t5pT
កូកា-កូឡា សម្ពោធរោងចក្រនៅកម្ពុជាដែលបោះទុន$១០០លាន
រោងចក្រផលិតភេសជ្ជៈ(កូកា-កូឡា)ទំហំ១០០លានដុល្លារអាមេរិកនៅកម្ពុជាបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការកាលពីម្សិលមិញដោយសមត្ថភាពរបស់រោងចក្រថ្មីនេះអាចផលិតភេសជ្ជៈ កូកា-កូឡា ប្រភេទដបចំនួន ៥៤.០០០ដប និងចំនួន ៦០.០០០កំប៉ុងក្នុងមួយម៉ោងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់។ ...
សុខ ចាន់
http://bit.ly/2geMPdQ
លោក កឹម សុខា៖ ការលើកលែងទោសមិនមានលក្ខខ័ណ្ឌ ឬជាការដោះដូរអីទេ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខាបានអះអាងថាការលើកលែងទោសលោកឲ្យមានសេរីភាពវិញគឺមិនមានលក្ខខ័ណ្ឌឬការដោះដូរណាមួយនោះឡើយតែនេះជាដំណោះស្រាយនយោបាយសំដៅរកឯកភាពជាតិជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាហើយលោកប្ដេជ្ញាបន្តស្វែងរកដំណោះស្រាយដូចគ្នាទៅឲ្យសកម្មជននិងអ្នក ...
តាំង វីដា
http://bit.ly/2gqGF8f
ប្រទេសកម្ពុជា ជាចំណុចទាក់ទាញអ្នកវិនិយោគចិន សម្រាប់ទីផ្សារអាស៊ាន
ប្រទេសចិននឹងពិចារណាក្នុងការបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជាខណៈចិន និងអាស៊ាន នឹងចេញសេចក្ដីថ្លែងការណ៍អំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-អាស៊ាន ដែលមានអត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា។ ការពិចារណាក្នុងការបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ត្រូវបានលើកឡើងអំឡុងពេល ...
ស៊ុំ ម៉ាណេត
http://bit.ly/2fYcysr