ខេមបូឌា ដេលី

អាជ្ញាធរ​អប្សរា​​​​ចុះ​​​រុះរើ​​​ផ្ទះ​​​ និង​​​តូប​​​សាងសង់​​​ខុស​​​ច្បាប់​​​នៅ​​​​​​ឧទ្យាន​​​អង្គរ​​​

កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ ...

អូន ភាព
http://www.cambodiadailykhmer.com/37895

គ.ជ.ប ​​​ច្រាន​​​ចោល​​​បណ្តឹង​​​ការ​​​បោះឆ្នោតឃុំ​​​សង្កាត់​​​ដោយ​​​សារ​ថ្លោះ​សិទ្ធិ​​​នៃ​​​ការ​​​ប្តឹង

ស្ថាប័នរៀបចំការបោះឆ្នោតថ្នាក់ជាតិបានលើកឡើងថា ខ្លួនបានច្រានចោលបណ្តឹង ជាងពាក់កណ្តាលនៃបណ្តឹងចំនួន ៦១ ដែលខ្លួនទទួលបានពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៤ ខែ មិថុនា ដោយអះអាងថាបណ្តឹងទាំងនេះថ្លោះសិទ្ធិនៃការប្តឹង (ផុតកាលកំណត់របស់ច្បាប់) ក្នុងនោះបណ្តឹងភាគច្រើនប្តឹងដោយគណបក្សសង្គ្រោះជាតិស្នើសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងការប្រកួតប្រជែងដែលខ្លួនចាញ់ប្រកៀកប្រកិត។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37882

ក្រុមហ៊ុនយីហោល្បីៗ​នៅអាមេរិក​ជំទាស់សេចក្តីព្រាងច្បាប់ស្តីពី​ប្រាក់​ខែ ​និងការដោះស្រាយជម្លោះការងារ

ក្រុមដែលតំណាងក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗមួយចំនួនក្នុងចំណោមក្រុមហ៊ុនសម្លៀកបំពាក់ធំៗបំផុតនៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនសម្លៀកបំពាក់យីហោ Gap និងក្រុមហ៊ុនសម្លៀកបំពាក់ Levi Strauss ផងនោះ កំពុងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន  សែន ពិចារណាលើបទប្បញ្ញត្តិដ៏ចម្រូងចម្រាសនៅក្នុងសេចក្តីព្រាងច្បាប់ចំនួនពីរស្តីពីប្រាក់ខែ និងជម្លោះការងារ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37886

គ.ជ.ប ស្នើ​​​ឱ្យរដ្ឋាភិបាល​​​​ចាត់​​​វិធាន​ការ​​​តាម​​​ផ្លូវច្បាប់​​​លើ​​​ អ្នក​​​រិះ​​​គន់​​​ខ្លួន​​​តាម​​​បណ្តាញ​​​សង្គម​​​​​​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមពីរនាក់ចំពោះការបង្ហោះ”ព័ត៌មានញុះញង់” ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ដែលខ្លួនអះអាងថាបានមើលងាយស្ថាប័នមួយនេះ។យោងតាមសេចក្តីបំភ្លឺចុះកាលបរិច្ឆេទថ្ងៃអង្គារ គ.ជ.ប បានអំពាវនាវឱ្យ “ស្ថាប័នពាក់ព័ន្ធ” ចាត់វិធានការលើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដែលខ្លួនអះអាងថាបានធ្វើពើជាសួរអំពីអព្យាក្រឹតភាពរបស់ស្ថាប័នមួយនេះ។ ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37862

ខណៈ​​​រង​​​សម្ពាធ​​​ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាលងាកមក​​​​រឹត​​​ចំណង​​​កាន់​​​តែ​​​ជិត​​​ស្និទ្ធ​​​ជាមួយ​​​រដ្ឋាភិបាល​​​

សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីមួយដើម្បីសហការឲ្យបានកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាលកាលពីម្សិលមិញ មួយសប្តាហ៍បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃមួយរូបបានទទួលស្គាល់ថា បានគំរាមអង្គការមួយចំនួនដើម្បី”បំភិតបំភ័យ” ពួកគេមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។លោក សឿង សារ៉ាន់ នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានលើកឡើងថា បញ្ហារវាងរដ្ឋាភិបាល និងសង្គមស៊ីវិលបង្ហាញឲ្យឃើញថា ភាគីទាំងពីរចាំបាច់ត្រូវសហការគ្នាឲ្យបានកាត់តែខ្លាំងជាងមុន។ ...

Brendan O’byrne
http://www.cambodiadailykhmer.com/37843

ការរាប់សន្លឹក​​​ឆ្នោត​​​ឡើងវិញ​​​ធ្វើ​​​ឲ្យ​​​ CNRP ឈ្នះ​​​ពី​​រឃុំ​​​ទៀត​​​យ៉ាង​​​ប្រកៀកប្រកិត​​​

ការរាប់សន្លឹកឆ្នោតឡើងវិញកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិឈ្នះពីរឃុំបន្ថែមទៀត គឺឃុំមួយក្នុងខេត្តបាត់ដំបង និងឃុំមួយទៀតក្នុងខេត្តកំពង់ធំ គឺមួយថ្ងៃបន្ទាប់ពីឃុំសង្កាត់ដំបូងដំបូងនៃឃុំសង្កាត់ចំនួន៤០ដែលមានភាពចម្រូងចម្រាសនៅក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ខែមិថុនាបានទៅលើគណបក្សប្រជាជនកម្ពុជានោះ។ លោក ងួន កុលបុត្រតំណាងគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាននៅការរាប់សន្លឹកឆ្នោតកាលពីម្សិលមិញ បានមានប្រសាសន៍ ថា លោកទទួលយកលទ្ធផលនេះ។ លោកបានថ្លែងថា “សម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំគិតថា ល្អត្រឹមត្រូវពីព្រោះវាបង្ហាញពីឆន្ទៈទាំងអស់គ្នា”។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37834

អ្នក​បរបាញ់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សម្លាប់សត្វ​ស្វា​ដែល​ជិត​ផុត​ពូជ​

​កសិករ​ពីរ​នាក់​បាន​ចាប់ខ្លួន​ជាមួយនឹង​សាកសព​សត្វ​ស្វា​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុង​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បរបាញ់​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​។​ ​ ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/alleged-poachers-charged-with-killing-endangered-monkeys-131318/

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រិះគន់​យ៉ាង​ខ្លាំង​​ថា ការ​បោះឆ្នោត​ “មិន​សេរី និង​មិន​ត្រឹមត្រូវ​យុត្តិធម៌”

កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលជាអ្នករិះគន់រដ្ឋាភិបាលខ្លាំងបំផុតជាយូរមកហើយ បានថ្កោលទោសការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែ មិថុនា ថា “មិនសេរី និងមិនត្រឹមត្រូវយុត្តិធម៌” ហើយបានអំពាវនាវឱ្យធ្វើកំណែទម្រង់ជាបន្ទាន់ដើម្បីការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/37828

អ្នក​​​សេដ្ឋកិច្ច​​​រិះគន់​​​​ខ្លាំង​ចំពោះ​សំណើរ​​បដិ​​​ដុល្លា​រូបនីយកម្ម​​​​របស់​​​ CNRP

កាលពីម្សិលមិញ ក្រុមអ្នកសេដ្ឋកិច្ចបានរិះគន់យ៉ាងខ្លាំងចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិក្នុងការលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសក្នុងរយៈពេលមួយឆ្នាំក្រោយពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដោយលើកឡើងថា កម្មវិធីនយោបាយនេះនឹងជា “គ្រោះមហន្តរាយ”  ហើយ “មិនអាចទៅរួច”។ ...

Brendan O’byrne
http://www.cambodiadailykhmer.com/37817

ការ​រាប់​​សន្លឹក​ឆ្នោត​​ឡើង​វិញ​ក្នុង​​​​ថ្ងៃ​ដំបូងដោយ គ.ជ.ប បង្ក​​ភាព​​ចម្រូង​​ចម្រាស​យ៉ាង​​ខ្លាំង

បន្ទាប់ពីការរាប់សន្លឹកឆ្នោត និងការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករយៈពេល៩ម៉ោងរវាងតំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសនៅឡើយទេចំពោះអ្នកឈ្នះនៅក្នុងឃុំមួយនៃខេត្តស្វាយរៀង ដែលគណបក្សសង្គ្រោះជាតិកំពុងតវ៉ាជំទាស់លទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមានសំឡេងនាំមុខយ៉ាងប្រកៀកប្រកិត។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37789

សកម្មជន​​​បរិស្ថាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ភូមិ​​​មួយ​​​មក​​​កាន់​​​ការិយាល័យ ​​​UN ដោយ​​​អះអាង​​​ថា មាន​​​ការ​​​តាម​​​យាយី

សកម្មជនការពារបរិស្ថានម្នាក់ដែលត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា ជា”ជនបង្កភាពអនាធិបតេយ្យ” នោះបានលើកឡើងថារូបគាត់បានភៀសខ្លួនមកកាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីនគរបាលតាមយាយី ដោយសាររូបគាត់បានចូលរួមពាក់ព័ន្ធនៅក្នុងជម្លោះរវាងក្រុមហ៊ុនបូមខ្សាច់ និងអ្នកភូមិនៅក្នុងខេត្តកណ្តាល។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/37798

លោក កឹម សុខា ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​លើក​​​ឡើ​​​ងថា កុំ​​​’បង្ហិន​​​’​សន្លឹកឆ្នោតលើ​​​គណបក្ស​​​តូច​​​ៗ​​​

កាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រគណបក្សនយោបាយតូចៗកុំឲ្យ “បង្ហិន” សន្លឹកឆ្នោត ហើយងាកមកចូលរួមបោះឆ្នោតឲ្យគណបក្សរបស់លោកវិញ ដោយសារជាគណបក្សតែមួយគត់ដែលអាចប្រកួតប្រជែងនឹងគណបក្សប្រជាជកម្ពុជាបាន ជាពាក្យពេចន៍ដែលប្រធានគណបក្សនយោបាយតូចមួយបានច្រានចោលថា ជាជម្រើសមិនត្រឹមត្រូវ។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/37806

ប៉ូ​លី​សបាន​ចាប់ខ្លួន​មនុស្ស​ពីរ​ដែល​សំអាង​ថា​ជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ និង​ជា​អ្នក​យក​ព័ត៌មាន​

​ប៉ូ​លី​ស​ក្នុង​ខេត្តកំពង់ធំ​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​ដែល​បាន​អះអាង​ថា​ ម្នាក់​ជា​មន្ត្រី​អង្គការ​បរិស្ថាន​ក្រៅ​រដ្ឋាភិបាល​មួយ​ និង​ម្នាក់​ទៀត​ជា​អ្នកកាសែត​ ពី​បទ​ជំរិត​អ្នកស្រុក​ដោយ​ការ​គំរាមកំហែង​ថា​នឹង​ប្រាប់​អាជ្ញាធរ​ថា​ ពួក​គេ​បាន​ធ្វើស្រែ​ចម្ការ ...

ឆន ភារម្យ
https://www.cambodiadaily.com/news/police-nab-two-posing-ngo-official-reporter-131295/

គណៈ​កម្មាធិការ​ជាតិ​​​រៀប​ចំ​ការ​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​រាប់​សន្លឹក​​​ឆ្នោត​ឡើង​វិញនៅ​ក្នុង​ថ្ងៃ​នេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសនៅថ្ងៃនេះសម្រាប់ឃុំ សង្កាត់ណាដែលគណបក្សឈ្នះយ៉ាងប្រកៀកប្រកិតគ្នាបំផុតនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី ៤ ខែ មិថុនា។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37778

បក្ស​​​​ប្រឆាំង​នឹង​​​ស្នើ​​​​ឱ្យ​ទម្លាក់​​​​ថវិកា​​​៥០០,០០០ដុល្លារ​​​ដល់​​​ឃុំ​​​សង្កាត់

កាលពីម្សិលមិញគណបក្សប្រឆាំងនិយាយថា ខ្លួននឹងស្នើឱ្យរដ្ឋសភាទម្លាក់ថវិកា៥០០,០០០ដុល្លារដល់ឃុំ សង្កាត់នីមួយៗ ដូចការសន្យាអំឡុងការធ្វើយុទ្ធនាការ ជាអ្វីដែលអ្នកសង្កេតការណ៍ម្នាក់លើកឡើងថា គ្រាន់តែជាសកម្មភាពឃោសនានយោបាយ ដើម្បីទទួលបានសំឡេងឆ្នោតប៉ុណ្ណោះ ។ ...

បែន​ សុខហ៊ាន និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/37751

ស្ថាប័ន​ទទួលខុសត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ចេញផ្សាយ​លទ្ធផល​សម្រេច​បឋម​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ បាន​បង្ហោះ​លទ្ធផល​សម្រេច​បឋម​លើ​បណ្តាញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​បន្ទាប់​ពី​ទទួល​បាន​ទម្រង់​បាត់​ពី​ ៣៤៤​ ឃុំ​មន្ត្រី​ម្នាក់​បាន​និយាយ​ថា​ដោយ​មានការ​សរុប​លទ្ធផល​ចុង​ក្រោយ​ពី​ការ​បោះ ...

វ៉ាន់ រឿន
https://www.cambodiadaily.com/news/election-body-releases-complete-preliminary-election-results-131110/

បម្រាម​​​​​​បញ្ជូន​​​ស្ត្រី​​​ជំនួយ​​​ការ​​​មេផ្ទះ​​​ទៅម៉ាឡេស៊ី​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​​​​​​៦ខែមុន

រដ្ឋាភិបាលបានដកចេញបម្រាមឆ្នាំ២០១១ លើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមករា នេះបើយោងតាមសារាចរដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដោយផ្ទុយនឹងការបដិសេធរាប់ខែមកនេះរបស់រដ្ឋាភិបាល។ ...

ហ្សមប៊រ ភីធឺរ៍ និង ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/37743

អ្នកនាំពាក្យ​រដ្ឋាភិបាល​​​​​​ទទួល​ស្គាល់​ថា​​​ខ្លួន​ពិតជាបាន​​បំភិត​បំភ័យ​​​អង្គការមិនមែន​រដ្ឋាភិបាល

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ការព្រមានរបស់លោកនៅមុនការបោះឆ្នោតថាអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់ខ្លួនស្ថិតក្រោមការអង្កេតតាមដានចំពោះការជួយគណបក្សប្រឆាំងដោយខុសច្បាប់នោះ គឺជាការគំរាមក្នុងបំណងបំភ័យពួកគេ ខណៈអង្គការសង្គមស៊ីវិលនានាថ្កោលទោសការថ្លែងបែបនេះដោយប្រយ័ត្នប្រយែង។ ...

អូន ភាព និង Ben Paviour
http://www.cambodiadailykhmer.com/37739

ប្រជាពលរដ្ឋ​​​ចាប់​​​ផ្តើម​​​រើ​​​ចេញពី​​​អគារ​​​ប៊ូឌីញ​​​ជាបណ្តើរ​​​ៗ​​​ហើយ

ខណៈប្រជាពលរដ្ឋចាប់ផ្តើមរើចេញពីអគារប៊ូឌីញក្នុងរាជធានីភ្នំពេញកាលពីម្សិល មិញ ក្រុមមន្ត្រីរដ្ឋាភិបាលក៏មានវត្តមាននៅទីនេះដែរ ដោយចែកជូនឯកសារដល់អ្នកដែលបានរើចេញទាំងនោះ រីឯបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានមកផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។ខណៈដែលប្រជាពលរដ្ឋមួយចំនួនលើករបស់របររបស់ខ្លួនដាក់លើរថយន្ត ឬទុកចោលរបស់ដែលមិនត្រូវការបាំងផ្លូវដ៏តូចចង្អៀតនោះ ពលរដ្ឋផ្សេងទៀតបានសម្លឹងមើលតាមមាត់ទ្វារផ្ទះរបស់ពួកគាត់ ដោយនិយាយថា ពួកគាត់នឹងចាប់ផ្តើមរៀបចំអីវ៉ាន់ដែរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ...

Brendan O’byrne
http://www.cambodiadailykhmer.com/37720

គំនរ​សំរាម​កើនឡើង​

​ក្រុមហ៊ុន​ប្រមូល​សំរាម​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​ វា​នឹង​ត្រូវការ​​ពេល​មួ​យស​ប្តា​ហ៍​ទៀត​ ដើម្បី​ប្រមូល​សំរាម​ស្អុយរលួយ​រាប់​ពាន់​តោន​ដែល​គរ​កាលពី​នៅ​ចុង​ស​ប្តា​ហ៍​ នៅ​ពេល​ដែល​កម្មករ​បាន​ចាក​ចេញពី ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/trash-piles-will-get-picked-up-eventually-131068/

CPP និង CNRP ដាក់​​​ពាក្យ​​​បណ្តឹង​​​ទាក់​​​ទិន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់

គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងផ្លូវការដែលរួមគ្នាមានចំនួនសរុប៣៩បណ្តឹងពាក់ព័ន្ធដំណើរការនៃការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ខណៈអ្នកសង្កេតការណ៍ឯករាជ្យបន្តរិះគន់ស្ថានភាពមុនថ្ងៃបោះឆ្នោតដែលទំនងជាប៉ះពាល់ដល់ការបោះឆ្នោត។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានលើកឡើងថា គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់របស់ គ.ជ.ប ទទួលបាន៧១ បណ្តឹងចាប់ពីថ្ងៃអាទិត្យរហូលដល់ថ្ងៃឱសានវាទដែលកំណត់ត្រឹមម៉ោង១១និង៣០នាទី ព្រឹកម្សិលមិញ ក្នុងនោះរួមមាន២០បណ្តឹងមកពីគណបក្សសង្គ្រោះជាតិ និង១៩បណ្តឹងមកពីគណបក្សប្រជាជនកម្ពុជា។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37723

ការរាប់​​សន្លឹក​ឆ្នោត​​យឺតយ៉ាវ​នៅ​ក្នុង​ការ​​បោះឆ្នោត​ឃុំ សង្កាត់ ​បង្ក​ឱ្យមានការ​មិនពេញ​​ចិត្ត​​

កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តលើកឡើងថា អុីនធឺណិតដើរយឺត និងរូបថតព្រឹលៗជាហេតុបណ្តាលឱ្យមានការពន្យារពេលផ្សាយលទ្ធផលបោះឆ្នោតសម្រាប់ឃុំ សង្កាត់ ចំនួន ៣៤៤ ដោយអ្នកនាំពាក្យ គ.ជ.ប មិនបញ្ជាក់ពីពេលវេលាកំណត់ដែលសាធារណជនអាចទទួលបានលទ្ធផលពេញលេញឡើយ។ គណបក្ស និងអ្នកសង្កេតការណ៍មួយចំនួនបានសួរហេតុអ្វីបានជាដំណើរការនេះប្រើពេលយូរយ៉ាងនេះ។​ ...

វណ្ណ រើន និង Ben Paviour
http://www.cambodiadailykhmer.com/37729

ខណៈ​​​ការបូក​​​សរុប​​​​​​មាន​​​ការ​​​យឺ​​​ត​​​យ៉ាវ​​​​​​ CPP និង​​​CNRP​​​ អះអាង​​​ពី​​​ជ័យ​​​ជម្នះ​​​ក្រោម​​​ហេតុ​​​ផល​​​ផ្សេងៗ​​​គ្នា​​​

ដោយការបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃ អាទិត្យ មានភាពយឺតយ៉ាវដោយសារបញ្ហាអីុនធឺណិត នោះ គណបក្សនយោបាយធំៗទាំងពីរបានផ្តល់លទ្ធផលស្រដៀងគ្នា ប៉ុន្តែហេតុផលខុសគ្នាកាលពីម្សិលមិញលើបញ្ហាថា តើគណបក្សមួយណាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត ដែលមានប្រជាពលរដ្ឋ ៧ លាននាក់ បានចូលរួមជាតួលេខដែលច្រើនជាងសេចក្តីរាយការណ៍ដំបូងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣០០.០០០នាក់ ។ ...

Ben Paviour និង គុច ណារ៉េន
http://www.cambodiadailykhmer.com/37711

ក្រុម​​​​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​ឯករាជ្យ​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​មុនការ​​​បោះ​​​ឆ្នោត​​​​​​​​​

មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យភាគច្រើននៅតែមានគំនិតវិជ្ជមានអំពីថ្ងៃបោះឆ្នោត ដែលមានបញ្ហាច្រើនដោយសារស្ថានភាពមុនថ្ងៃបោះឆ្នោត ប៉ុន្តែមិនបានប្រកាសថា វាសេរី និងយុត្តិធម៌។ ...

បែន​ សុខហ៊ាន និង Zsombor Peter
http://www.cambodiadailykhmer.com/37704

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yg5Kd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!