ភ្នំពេញប៉ុស្តិ៍

​ខេត្តកំពង់ស្ពឺ​ទាមទារ​យក​ដី​យក​ដី​ព្រៃ​ជាង​ ៣០០​ ហិ​កតា​មក​វិញ

រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ ចាប់​យក​ដី​ព្រៃ​ជាង​ ៣០០​ហិ​កតា​ នៅ​ស្រុក​ឱ​រ៉ា​ល់​ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​កាប់​រាន​ដោយ​ខុសច្បាប់​។​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​បង្កហេតុ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។​​ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/k-speu-reclaims-over-300ha-encroached-land-wildlife-area

លោក ស ខេង ឱ្យ​សមត្ថ​កិច្ចពង្រឹង​សន្តិសុខ​ សម្រាប់​ការបោះឆ្នោត

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​សហការគ្នា ពង្រឹង​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​បង្ក​បរិយាកាស​ល្អ ដល់​ការរៀបចំ​ការបោះឆ្នោត​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-15-0937-226777.html

ពាណិជ្ជកម្ម​កម្ពុជា-សិង្ហបុរី មានតម្លៃ​ជាង​ $៤ ​ពាន់​លាន​ កើន ៥១,២៧%

ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-សិង្ហបុរី​ ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ៤ ៣៦៨,៨ លាន​ដុល្លារ កើនឡើង​ ៥១,២៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដែល​មាន ២ ៨៨៨,២ ​លាន​ដុល្លារ​។ នេះ​បើតាម​តួលេខ​ក្រសួង​ពាណិជ្ជកម្ម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-11-12-1414-226677.html

ជប៉ុន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់

ប្រទេស​ជប៉ុន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏សំខាន់​សម្រាប់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយក៏​ជា​ដៃគូ​ឈានមុខ​ក្នុង​ការលើក​កម្ពស់​ការតភ្ជាប់​ក្នុង​តំបន់​ផងដែរ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-12-1430-226704.html

កូរ៉េ សន្យា​នឹង​ជួយ​ជំរុញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា លោក Park Heung-Kyeong បាន​សន្យា​នឹង​ខិតខំ​ជួយ​ជំរុញ​ភ្ញៀវទេសចរ​កូរ៉េ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន ខណៈ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មាន​អត្រា​ខ្ពស់​ក្នុង​ការទទួល​បាន​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ពេញលេញ​ដូចគ្នា ហើយ​ប្រទេស​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​សម្រាប់​ទាក់ទាញ​វិស័យ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-13-1504-226732.html

ក្រុម​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា បន្ត​រកឃើញ​សម្បុក​សត្វ​ស្លាប​ទឹក​មានការ​កើនឡើង​នៅឆ្នាំនេះ ក្នុង​តំបន់ការពារ​បឹង​ព្រែក​ល្ពៅ​ ខេត្តតាកែវ

ក្រុម​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា បន្ត​រកឃើញ​សម្បុក​សត្វ​ស្លាប​ទឹក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ខេត្តតាកែវ នៅ​ឆ្នាំ ២០២១ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-11-14-1750-226754.html

រដ្ឋាភិបាល​ចាប់ផ្តើម​យុទ្ធនាការ​ផ្តល់​ការបណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថ្លែងថា​ «​អក្ខរកម្ម​ឌីជីថល​» កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការទ្រទ្រង់​ដល់​ការងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ចូលរួម​ពង្រឹង​និរន្តរភាព និង​ឧត្តមភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍ តាមរយៈ​ការទាញយក​សក្តានុពល​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​បម្រើឱ្យ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ ក្នុង​ពេលបច្ចុប្បន្ន និង​អនាគត​ស្របតាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-11-1347-226585.html

ច្បាប់​វិនិយោគ​ថ្មី​ នឹង​រួមចំណែក​ជួយ​ឱ្យ​កម្ពុជា​ទាញយក​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី FTA

ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង បាន​អះអាងថា ការអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​វិនិយោគ​ថ្មី ពិតជា​មាន​សារៈសំខាន់ និង​ចំពេល ខណៈ​ប្រទេស​កម្ពុជា​ត្រូវ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​ច្បាប់​នេះ​នឹង​រួមចំណែក​ក្នុង​ការធ្វើ​ឱ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​បានជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-11-11-1106-226587.html

ក្រុមហ៊ុន​ទាំងអស់​ត្រូវតែ​មាន​អនុលោមភាព តម្លាភាព និង​អភិបាលកិច្ច​ល្អ​លើ​ការបង់ពន្ធ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) បាន​អំពាវនាវ​ឱ្យ​ម្ចាស់​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ទាំងអស់​ត្រូវតែ​ចូលរួម​គោរព​ច្បាប់ ដើម្បី​មាន​តម្លាភាព និង​អភិបាលកិច្ច​ល្អ​ក្នុងការ​បង់ពន្ធ ដោយ​យក​ក្រុមហ៊ុន​ស្រាបៀរ Heineken Cambodia ធ្វើជា​គំរូ ដែលជា​ការចូលរួមចំណែក​ដល់​ការប្រមូល​ចំណូល​ពន្ធ​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-11-1030-226584.html

រដ្ឋមន្ត្រី​បង្ហាញ​ពី​ឧបករណ៍​កសិក​កម្ម​ ដែល​ប្រើ​ពន្លឺព្រះអាទិត្យ

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​​បង្ហាញ​ពី​ឧបករណ៍​កសិកម្ម​ប្រើ​ថាមពលព្រះអាទិត្យ​ដែលមាន​សក្ដានុពល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែលមាន​ប្រសិទ្ធភាព​រួមចំណែក​កាត់បន្ថយ​ថ្លៃ​​ដើម​ក្នុង​ការផលិត​ និង​កាត់បន្ថយ​ការសាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស ជាពិសេស​ចូលរួម​កាត់បន្ថយ​ការចំណាយ​លើ​ការប្រើ​ថាមពល​ដែល​គ្មាន​និរន្តរភាព និង​សុវត្ថិភាព​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-11-1104-226581.html

អូស្ត្រាលី​ដាក់​ដំណើរការ​គម្រោង​ភាពជា​ដៃគូ​មេគង្គ-អូស្ត្រាលី សម្រាប់​កម្ពុជា​ស្តារ​វិស័យសេដ្ឋកិច្ច​ឡើង​វិញ

អូស្ត្រាលី​ដាក់ឱ្យ​ដំណើរការ​គម្រោង​ភាពជា​ដៃគូ​មេគង្គ-អូស្ត្រាលី​ (MAP) សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ការស្តារ​ឡើងវិញ​នូវ​វិស័យសេដ្ឋកិច្ច ភាពធន់​នៃ​បរិស្ថាន​ និង​ការកសាង​ធនធាន​មនុស្ស​នៅ​ប្រទេស​កម្ពុជា​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-11-11-0940-226574.html

លោកនាយករដ្ឋមន្ត្រី៖ កន្លែងកម្សាន្តត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញនៅថ្ងៃទី ១ ខែធ្នូ

អាជ្ញាធរត្រូវបានកំណត់ដើម្បីដកការរឹតបន្តឹងលើអាជីវកម្ម “ហានិភ័យខ្ពស់” មួយចំនួនបន្ទាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា រួមទាំងកន្លែងកម្សាន្តពេលរាត្រីដែលពឹងផ្អែកខ្លាំងលើការលក់គ្រឿងស្រវឹងដូចជា ខារ៉ាអូខេ, ក្លឹបរាត្រី ឌីស្កូថែក និងរង្គសាល ដែលទាំងអស់ត្រូវបានបិទយូរជាងគ្រឹះស្ថានផ្សេងទៀត។ ...

មុំ គន្ធា
https://www.phnompenhpost.com/national/pm-entertainment-venues-allowed-reopen-dec-1

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់អ្នកវិភាគរឿងអាឡោះអាល័យសម័យអ៊ុនតាក់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​អ្នកវិភាគ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ចំពោះ​សេចក្តីថ្លែងការណ៍​ដែល​បង្ហាញ​ពី​បំណង​ចង់​ឱ្យកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចូល​ជា​ធរមាន​វិញ​។ លោក​ថា ការ​អំពាវនាវ​ឱ្យ​មាន​ការ​ត្រឡប់​ទៅ​កិច្ចព្រមព្រៀង​នោះ​គឺ​មានន័យ​ដូច​ការ​អំពាវនាវ​ឱ្យ​បរទេស​ចូល​គ្រប់គ្រង​ប្រទេស​ម្ដង​ទៀត។   ...

រី សូចាន់
https://www.phnompenhpost.com/national-politics/hun-sen-blasts-analysts-untac-era-nostalgia

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បឹង​ដែលត្រូវបានចាក់ដីបំពេញ ​​មិន​មែនជាមូលហេតុ​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​ក្នុង​រាជធានី​ទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរិះគន់ការឆ្លើយតបរបស់អាជ្ញាធរចំពោះទឹកជំនន់ភ្លាមៗនៅរាជធានីភ្នំពេញ ច្រណែននឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល ដោយថាមិនមែនដោយសារតែការចាក់បំពេញបឹងទេ ប៉ុន្តែមានភ្លៀងធ្លាក់ខ្លាំងដែលរារាំងការរំដោះទឹកទាន់ពេលវេលា។ ...

មុំ គន្ធា
https://www.phnompenhpost.com/national/hun-sen-filled-lakes-not-cause-flooding-capital

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ច្បាប់នៃការហាមឃាត់អ្នកដឹកនាំនៃប្រមុខស្ថាប័នកំពូលដែលមានសញ្ជាតិពីរ អាចមានអាយុកាលយ៉ាងតិចបំផុតមួយសតវត្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់យ៉ាងហោចណាស់មួយសតវត្សខាងមុខ ប្រមុខស្ថាប័នកំពូលទាំងបួនត្រូវតែកាន់សញ្ជាតិខ្មែរតែមួយ ខណៈមេដឹកនាំគណបក្សនយោបាយមួយចំនួនបានប្រកាសថានឹងបោះបង់សញ្ជាតិពីរ។   ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/hun-sen-dual-citizenship-ban-last-least-century

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ ​របស់​អង្គការ​យូណេស្កូ

ព្រះករុណា​ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​យាង​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ របស់​អង្គការ​យូណេស្កូ​ក្នុងឱកាស​ខួប​លើក​ទី​៧៥ ​នៃ​អង្គការ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-09-0945-226452.html

កម្ពុជា​នៅតែ​បន្ត​រក្សា​កំណើន​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក ស្រប​ពេលដែល​ប្រទេស​ទាំង​ ២ ​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​វិនិយោគ

ទិន្នន័យ​ចេញផ្សាយ​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា​ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​ទឹកប្រាក់ ៦ ៤៧៩,៣ ​លាន​ដុល្លារ កើន ២៨,៣៧ ​ភាគរយ ពី​ចំនួន ៥ ០៤៧,១ ​លាន​ដុល្លារ​នារយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-08-1044-226387.html

សេចក្តី​ព្រាង​អនុក្រឹត្យ​ «​ការធានា​រ៉ាប់រង​» ​ត្រូវ​បានអនុម័ត​ជាគោលការណ៍

ស្របពេល​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​នៅតែ​បន្ត​រក្សាបាន​កំណើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​តែង ទាក់ទាញ​នូវ​វិនិយោគិន​ថ្មីៗ​ចូលក្នុង​វិស័យនេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ជាគោលការណ៍ លើ​ការកែតម្រូវ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ «​ការធានារ៉ាប់រង​»​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-08-1028-226382.html

កម្ពុជា​រកចំណូលបាន​ជាង $៩៥៧ ​លាន​ ពី​ការនាំចេញ​ស្រូវ-អង្ករ ១០ ​ខែ

ទោះបី​បញ្ហា​កង្វះ​ទូកុងតឺន័រ និង​ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​បាន​ប៉ះពាល់​ទៅដល់​កំណើន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប និង​បស្ចិមប្រទេស ក៏​កម្ពុជា​នៅតែ​អាច​សម្រេច​បាន​គោលដៅ​នាំចេញ​ស្រូវ-អង្ករ​របស់ខ្លួន​ល្អប្រសើរ ដោយ​បាន​នាំចេញ​ជាង ៣ ​លាន​តោន​ក្នុងតម្លៃ​ជាង ៩៥៧ ​លាន​ដុល្លារ​នា​រយៈពេល ១០ ​ខែ​កន្លងមក​។ នេះ​បើ​យោងតាម​សហព័ន្ធ​ស្រូវ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-08-1049-226388.html

ឧទ្យានុរក្ស​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​ បាន​រក​ឃើញសម្បុក​អកត្រី​ក្បាល​ប្រផេះ​ចំនួន ១០ នៅ​ក្នុង​ខែ​តុលា

ឧទ្យានុរក្ស​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​បាន​រក​ឃើញ​សម្បុក​អកត្រី​ក្បាល​ប្រផេះ​ចំនួន ១០ នៅ​ក្នុង​ខែ​តុលា។ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​សង្ឃឹម​ថា សម្បុក​សត្វ​នេះ​នឹង​ត្រូវ​បាន​រក​ឃើញ​ច្រើន​ទៀត ព្រោះ​រដូវ​បន្ត​ពូជ​ឆ្នាំ​នេះ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-05-1623-226318.html

នាយករដ្ឋមន្ត្រី ប្តេជ្ញា​លើកកម្ពស់​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ដោយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញា​លើកកម្ពស់​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ដោយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា ខណៈ​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ​២០២២​។​ ...

រី សុចាន់
https://www.postkhmer.com/national/2021-11-06-1420-226340.html

ចិនប្តេជ្ញាបន្តផ្តល់ជំនួយនិងគាំទ្រដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ជំងឺនេះត្រូវបានបិទបញ្ចប់

ចិនប្តេជ្ញាមិនបញ្ឈប់ការផ្តល់ជំនួយដល់កម្ពុជា ហើយនៅតែបន្តគាំទ្រដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ជំងឺនេះត្រូវបានបិទបញ្ចប់។ ...

រី សុចាន់
https://www.postkhmer.com/national/2021-11-06-1202-226337.html

វត្តមាន​កូន​ខ្ទីង​និង​ខ្ទីង​ជំទង់ ជាច្រើន​ត្រូវ​បាន​ថត​ឃើញ​ដោយ​ម៉ាស៊ីន​ថតស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កម្ពុជា

ខណៈ​ពេល​ចំនួន​សត្វ​ខ្ទីង ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ការ​ធ្លាក់​ចុះ​ទាំង​នៅ​ក្នុង​សកលលោក និង​កម្ពុជា វត្តមាន​កូនខ្ទីង​និង​ខ្ទីងជំទង់​ជាច្រើន​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការការពារ​ជម្រក​និងសុវត្ថិភាព​សត្វ​ព្រៃ​កាន់​តែ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-06-0932-226326.html

ក្រសួងអប់រំ​កំណត់​យក​ថ្ងៃ​ទី​២៧ ធ្នូ សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ​បាក់ឌុប

ក្រសួង​អប់រំ​រំកិល​ថ្ងៃ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់ឌុប) ពី​ថ្ងៃ​ទី​៦ ធ្នូ មក​ថ្ងៃ​ទី​២៧ ធ្នូ វិញ ដើម្បី​ឱ្យ​សិស្ស​មានពេល​គ្រប់​គ្រាន់​ក្នុង​ការ​រៀន​ត្រៀម​ប្រឡង។ ...

រី សុចាន់
https://www.postkhmer.com/national/2021-11-06-1015-226333.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6nUrE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!