​លោក ​ហ៊ុន សែន សម្រេច​បញ្ចេញ​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល ៣០ លានដុល្លារ​ទៀត ដាក់​ទៅជា​មូលនិធិ​បំផ្លាញ​ចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បញ្ចេញ​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល​ចំនួន ៣០ លានដុល្លារ​អាមេរិក​បន្ថែមទៀត ដាក់​ទៅជា​មូលនិធិ​បំផ្លាញ​ចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ខណៈដែល​ថវិកា​ចំនួន ១៨ ៤៧៣ ៥៧០ លានដុល្លារ​អាមេរិក ដែល​ចេញពី​ព្រះរាជ​អំណោយ​របស់ ព្រះករុណា​មហាក្សត្រ និង​សម្តេចម៉ែ និង​សប្បុរសជន សម្រាប់​ការដោះមីន​ត្រូវ​ចំណាយ​អស់​នៅត្រឹម​ព្រឹក​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។​ …

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-12-02-0933-244274.html