ភ្នំពេញប៉ុស្តិ៍
KB ប្រកាសការបញ្ចប់ការទិញប្រាសាក់ជាផ្លូវការ
ធនាគារ KB Kookmin របស់កូរ៉េខាងត្បូងបានប្រកាសទិញភាគហ៊ុនដែលនៅសេសសល់នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីធ្វើជាម្ចាស់គ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយនេះនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន The Korea Herald នៅថ្ងៃទីនៅថ្ងៃទី ២០ ខែតុលានេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-0942-225410.html
រយៈពេល ៣ ថ្ងៃ កបប រកឃើញដេប៉ូលក់ប្រេងសាំង ១៧ ទីតាំងក្នុងខេត្ត ៤ ធ្វើអាជីវកម្មមិនសុចរិត
ក្នុងរយៈពេល ៣ ថ្ងៃមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប ឬ CCF) រកឃើញដេប៉ូលក់ប្រេងឥន្ធនៈចំនួន ១៧ ទីតាំង ក្នុងខេត្តចំនួន ៤ ធ្វើអាជីវកម្ម មិនអនុលោមតាមច្បាប់ ខណៈទំនិញខូចគុណភាពជាង ១ ០០០ គីឡូក្រាម និងអាល់កុល ភេសជ្ជៈក្លែងក្លាយជាង ៥០០ លីត្រត្រូវបានដកហូត និងកម្ទេចចោល។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-22-1050-225496.html
បញ្ហាជំងឺកូវីដ និងគ្រោះទឹកជំនន់ បានធ្វើឱ្យអ្នកទៅចុះឈ្មោះបោះឆ្នោតមានចំនួនតិច
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងដំណើរការរៀបចំការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីបោះឆ្នោតឆ្នាំ ២០២១ នៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសរយៈពេល ៥០ ថ្ងៃចាប់ពីថ្ងៃទី ១២ តុលា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត សម្រាប់យកទៅបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-10-22-0919-225491.html
ក្រសួងសុខាភិបាលដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដពេញលេញ
ក្រសួងសុខាភិបាលដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមូលដ្ឋានបានពេញលេញ ដែលមានវិសាលភាពអនុវត្តទូទាំងប្រទេស ដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ តាមរយៈការពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-22-1046-225501.html
មន្ទីរវប្បធម៌កំពុងសិក្សាពីនំ និងម្ហូបនៅស្ទឹងត្រែង ដើម្បីចងក្រងជាឯកសារ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងកំពុងសិក្សាពីលទ្ធភាពក្នុងការចងក្រងឯកសារផ្លូវការនៃនំអន្សមជ្រូក មុខម្ហូប និងបង្អែមផ្សេងៗ សម្រាប់សម្គាល់អាហារប្រចាំតំបន់នេះ ដើម្បីរក្សានូវមរតកដូនតា និងទុកបន្តឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-10-21-1030-225420.html
ខេត្តសៀមរាបបញ្ចប់បម្រាមគោចរ ខណៈកំពង់ស្ពឺឱ្យបើកអាជីវកម្ម
រដ្ឋបាលខេត្តសៀមរាបបានសម្រេចបិទបញ្ចប់បម្រាមគោចរក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលធ្លាប់បានរឹតត្បិតការធ្វើចរាចរណ៍ពេលយប់ចាប់ពីម៉ោង ៩ ដល់ម៉ោង ៣ ទៀបភ្លឺ បន្ទាប់ពីខេត្តសង្កេតឃើញអត្រាឆ្លងជំងឺកូវីដ-១៩ បានថយចុះ ខណៈនៅខេត្តកំពង់ស្ពឺក៏បានបញ្ចប់ដូចគ្នា ហើយបានបើកឱ្យដំណើរការអាជីវកម្មឡើងវិញផងដែរ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-10-21-1058-225425.html
ផ្នែកឯកជន ស្នើឱ្យរដ្ឋជួយសម្រួលបញ្ហា ២ ក្នុងវិស័យរ៉ែ និងថាមពល
បញ្ហាចំនួន ២ រួមមានការចុះត្រួតពិនិត្យជាញឹកញាប់នៅតាមការដ្ឋានរ៉ែពីសំណាក់អាជ្ញាធរ និងការចំណាយលើការទិញបរិក្ខារអគ្គិសនី (ត្រង់ស្វូ) សម្រាប់ភ្ជាប់បណ្តាញអគ្គិសនីចូលទៅទីតាំងអាជីវកម្មបង្កើតថ្មីរបស់ផ្នែកឯកជនក្នុងវិស័យរ៉ែ និងថាមពលរំពឹងថា រាជរដ្ឋាភិបាលនឹងជួយសម្រួល ដើម្បីបង្កើនលទ្ធភាពរួមចំណែក ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-10-21-1110-225427.html
សហព័ន្ធសន្តិភាពសកល៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា “គំរូ” សម្រាប់មេដឹកនាំពិភពលោក
សហព័ន្ធសន្តិភាពសកលដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបាននិយាយថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែធ្វើជាគំរូដល់មេដឹកនាំពិភពលោកដោយសារតែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កម្ពុជាទទួលបានជោគជ័យដែលបានមើលឃើញជាង ៩០ ភាគរយនៃប្រជាជនគោលដៅដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅត្រូវបានចាក់វ៉ាក់សាំង។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/upf-hun-sen-role-model-world-leaders
គម្រោង Arakawa Residence បានបញ្ចប់ការសាងសង់គ្រោងអគារនៃដំណាក់កាលទី ២
ដំណើរការសាងសង់គម្រោងអគារស្នាក់នៅរួមតម្លៃសមរម្យអារ៉ាខាវ៉ា (Arakawa Residence) ដែលមានទុនវិនិយោគជាង ៧០ លានដុល្លារបាននិងកំពុងដំណើរទៅមុខជាប្រចាំ ដោយដំណាក់កាលទី ១ មានអតិថិជនចូលស្នាក់នៅប្រហែល ១០០ យូនីត ចំណែកដំណាក់កាលទី២ បានបញ្ចប់គ្រោងអគាររួចទាំងស្រុង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/post-property/2021-10-21-1119-225430.html
កម្ពុជា-កូរ៉េ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅសប្តាហ៍ក្រោយ
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នៅថ្ងៃទី ២៦ ខែតុលា ខាងមុខ ដែលនេះគឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសអាស៊ីទាំង ២។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-1434-225431.html
ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការកាស៊ីណូ ត្រូវកំណត់ចាប់ពី ៤០០ ពាន់លានរៀល
រដ្ឋាភិបាលកម្ពុជាបានកំណត់ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ ត្រូវមានចាប់ពី ៨០០ ០០០ ០០០ ០០០ (ប្រាំបីរយពាន់លាន) រៀលឡើងទៅ និងប្រតិបត្តិការល្បែងកាស៊ីណូមិនស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ ត្រូវមានចាប់ពី ៤០០ ០០០ ០០០ ០០០ (បួនរយពាន់លាន) រៀលឡើងទៅ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-21-1119-225428.html
ក្រសួងប្រកាន់យកយុត្តិធម៌ និងតម្លាភាពសម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី ៦ ធ្នូ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ក្រសួងនៅតែបន្តធ្វើការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដោយអនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងដោយតម្លាភាព ដែលក្រសួងបានកំណត់យកកាលបរិច្ឆេទនៃការប្រឡងនេះនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-21-0947-225412.html
GIZ ផ្ដល់វគ្គបណ្ដុះបណ្ដាលសកម្មភាពអាកាសធាតុ សម្រាប់ឧស្សាហកម្មវាយនភណ្ឌតាមអ៊ីនធឺណិត
តំណាងអង្គការ GIZ បានប្រកាសបើកឱ្យដំណើរការ «វគ្គបណ្តុះបណ្តាលសកម្មភាពអាកាសធាតុសម្រាប់ឧស្សាហកម្មវាយនភណ្ឌ» កាលពីថ្ងៃទី ១៨ ខែតុលា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឧស្សាហកម្មនេះក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងចង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-20-1504-225364.html
មន្ត្រីកំពុងពិនិត្យទីតាំង ដើម្បីសាងសង់ប៉មឆ្មាំសមុទ្រ ១២ ទៀត
មន្ដ្រីជំនាញកំពុងពិនិត្យ និងជ្រើសរើសទីតាំងសម្រាប់សាងសង់ប៉មឆ្មាំសមុទ្រ ចំនួន ១២ ទីតាំងបន្ថែមទៀត នៅតាមបណ្តោយឆ្នេរសមុទ្រ ចាប់ពីចំណុចផែ ៥០២ ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលមកលេងកម្សាន្តនៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-10-20-1102-225372.html
អភិបាលខេត្តបាត់ដំបង ឱ្យទប់ស្កាត់អ្នកឆ្លងដែនទៅថៃខុសច្បាប់
អភិបាលខេត្តបាត់ដំបងដែលទើបចូលកាន់តំណែងថ្មី លោក សុខ លូ បានណែនាំដល់សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាទប់ស្កាត់ពលរដ្ឋកុំឱ្យឆ្លងដែនខុសច្បាប់ទៅថៃ តាមរយៈការអូសទាញពីពួកមេខ្យល់។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-10-19-1044-225301.html
ADB អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន $៤០ លាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកលទ្ធភាពទទួលបានឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុចំពេលវិបត្តិសុខភាព។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-19-1119-225310.html
UPDIS ត្រូវបានជ្រើសរើសឱ្យរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិន (UPDIS) របស់ប្រទេសចិន ដើម្បីរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ថ្មី និងជាមជ្ឈមណ្ឌលឡូជីស្ទិក និងរមណីយដ្ឋានក្នុងតំបន់។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-19-1410-225311.html
សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិថ្មីចំនួន ៣៣ រូប ត្រូវបានប្រកាសជាផ្លូវការ ក្រោយការបោះឆ្នោត
សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិថ្មីចំនួន ៣៣ រូប ត្រូវបានប្រកាសជាផ្លូវការ ក្រោយការបោះឆ្នោត ខណៈលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សង្ឃឹមថា សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិថ្មី នឹងខិតខំបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ វិស័យយុត្តិធម៌នៅកម្ពុជា។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-18-2046-225276.html
អង្គការជីវិតសត្វស្លាប បារម្ភពីកម្ពស់ទឹកទាបនៅបឹងព្រែកល្ពៅ
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភចំពោះកម្ពស់ទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវដែលទាបជាងឆ្នាំកន្លងមក ដែលនឹងធ្វើឱ្យសត្វនៅតំបន់នេះជួបហានិភ័យក្នុងការរកចំណីនៅរដូវប្រាំង។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-19-1357-225306.html
នាវាកងទ័ពជើងទឹកអូស្ដ្រាលី ១ គ្រឿង មកទស្សនកិច្ចនៅខេត្តព្រះសីហនុរយៈពេល ៣ ថ្ងៃ
នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលីឈ្មោះ HMAS Anzac ចំនួន ១ គ្រឿង ដែលផ្ទុកនាវិកជិត ១៦០ នាក់ បានមកបំពេញទស្សនកិច្ច ៣ ថ្ងៃនៅខេត្តព្រះសីហនុ នៅថ្ងៃទី ១៨-២០ ខែតុលា ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរវាងប្រទេសទាំង ២។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-19-0953-225290.html
ការដាក់ចរាចរណ៍ក្រដាសប្រាក់ ៣០ ០០០ រៀលគំរូថ្មីនឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ច
អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការសម្រេចឱ្យចរាចរណ៍ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ ៣០ ០០០ រៀលគំរូថ្មីនៅទូទាំងប្រទេសនាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ដើម្បីអបអរខួប ៣០ ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ ឆ្នាំ នៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ នឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងប្រទេសឡើយ ប៉ុន្តែវានឹងជួយ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-19-1133-225312.html
ក្រសួងសុខាភិបាលជូនដំណឹងពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី
ក្រសួងសុខាភិបាលសម្រួលរបបនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកកាន់ប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ បានពេញលេញ និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី ១៨ ខែតុលា។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-16-2235-225207.html
ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ»
ទិវាស្បៀងអាហារពិភពលោក (WFD) ឆ្នាំ ២០២១ នេះនឹងធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិតកាន់តែប្រសើរ» ដែលនឹងប្រារព្ធនៅថ្ងៃទី ១៦ ខែតុលា ស្របពេលដែលបណ្តាប្រទេសប្រមាណ ១៥០ ទូទាំងពិភពលោកនឹងធ្វើដូចគ្នានេះដែរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-15-1624-225179.html
អង្គការទស្សនៈពិភពលោកៈ គ្រួសារប្រជាជនជិត ៨០ ភាគរយក្នុងស្រុកចំនួន ២៤ ក្នុងខេត្ត ៩ មានកន្លែងលាងដៃនឹងសាប៊ូ
របាយការណ៍របស់អង្គការទស្សនៈពិភពលោក អន្តរជាតិ-កម្ពុជាបង្ហាញថា ក្នុងឆ្នាំ ២០២១ គ្រួសារប្រជាជនជិត ៨០ ភាគរយក្នុងស្រុកចំនួន ២៤ ក្នុងខេត្តចំនួន ៩ ដែលជាតំបន់គោលដៅអនុវត្តគម្រោងទឹកស្អាតរបស់ខ្លួនមានកន្លែងលាងដៃនឹងសាប៊ូ គឺកើនឡើងប្រមាណ ២៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-15-1332-225166.html