ភ្នំពេញប៉ុស្តិ៍

លោក​ ហ៊ុន សែន និង​ប្រេសិត​ពិសេស​ UN ​ប្រាប់​ពី​ការងារ​ត្រូវធ្វើ​បន្ទាន់ គឺ​បញ្ឈប់​ហិង្សា​នៅ​មីយ៉ាន់ម៉ា

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ (UN)​ បញ្ជាក់​ពី​សកម្មភាព ដែល​ភាគី​ទាំង​ ២​ ត្រូវធ្វើ​ជាបន្ទាន់​នោះ គឺ​ការបញ្ឈប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា និង​នាំយក​ជំនួយ​មនុស្សធម៌​ជូន​​ដល់​ប្រជាជន​មីយ៉ាន់ម៉ា ដែល​កំពុង​​ត្រូវការ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-04-0931-234348.html

លោក​ ហ៊ុន សែន ​ប្រាប់​អ្នក​រិះគន់​ជាមុន​ថា សូមកុំ​ចាត់ទុក​ការសង់​ព្រលានយន្តហោះ​នៅ​សៀមរាប​ជាការ​ពង្រឹងសមត្ថភាព​ទ័ព​ចិន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នក​រិះគន់​លោក​ទុកជាមុន​ថា សូមកុំ​ចាត់ទុក​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​ជា​ផ្នែក​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ចិន ដោយ​លោក​អះអាងថា កម្ពុជា​មិនត្រូវ​ការ​យោធា​បរទេស​នៅលើ​ទឹកដី​កម្ពុជា​នោះទេ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-04-0946-234356.html

អូស្ត្រាលី​ប្រកាស​ផ្តល់​ទូ​ត្រជាក់​ចំនួន​ ៣៣​ គ្រឿង សម្រាប់​រក្សា​វ៉ាក់សាំង​កូវីដ​ ១៩

អូស្ត្រាលី​ប្រកាស​ផ្តល់ជំនួយ​ជា​ទូ​ត្រជាក់​ចំនួន ៣៣​គ្រឿង សម្រាប់​រក្សា​វ៉ាក់សាំង​កូវីដ ១៩ ប្រភេទ Pfizer ដល់​កម្ពុជា​ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​អូស្ត្រាលី​ពិនិត្យមើល​វិស័យ​ផ្សេងៗ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ ២​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-04-1047-234371.html

MRC ​ដាក់​ឱ្យប្រើ​ស្ថានីយ​សម្រាប់​តាមដាន​កម្រិត​ទឹកទន្លេ​មេគង្គ​ទី​១

គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​កាល​ថ្ងៃទី​ ៣១ ខែមីនា បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​តាមដាន​កម្រិត​ទឹកទន្លេ​មេគង្គ​ទី​ ១ នៅ​ផ្នែក​ខាងលើ​អាង​ទន្លេមេគង្គ​ក្រោម សំដៅ​កាត់បន្ថយ​ភាពងាយ​រងគ្រោះ សម្រាប់​ប្រជាជន​អាស៊ីអាគ្នេយ៍​រាប់លាន​នាក់​នៅ​ផ្នែក​ខាងក្រោម​ទន្លេ​ដែល​ងាយ​រង​ឥទ្ធិពល​បំផុត​ពី​រំហូរ​ទឹក​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-04-1035-234369.html

១ ​ត្រីមាស ​អាជ្ញាធរ​ជាតិ​អប្សរា​ឯកភាព​សំណើសុំ​ជួសជុល និង​សង់ផ្ទះ​ជាង ៣០០ ​សំណើ

ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំនេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឯកភាព​លើ​សំណើ​របស់​ពលរដ្ឋ​ចំនួន​ ៣១៤ ​សំណើ​ក្នុងចំណោម​ ៤៣៩ ​សំណើ​ដែល​បាន​ស្នើសុំ​ជួសជុល និង​សាងសង់​ផ្ទះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ និង​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​។ ​អាជ្ញាធរ​នេះ​អះអាងថា នឹង​បន្ត​ផ្សព្វផ្សាយ​អប់រំ​បន្ថែមទៀត​ដើម្បីឱ្យ​ពលរដ្ឋ​បាន​យល់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-04-1033-234365.html

រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ «​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​»

សេចក្តី​ព្រាងច្បាប់​ស្តីពី «​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​» ត្រូវបាន​រដ្ឋសភា អនុម័ត​តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ឆ្លើយតប​ទៅនឹង​និន្នាការ​នៃ​ការរីកចម្រើន​វិស័យ​កសិកម្ម ខណៈ​ច្បាប់​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការបង្កើន​ការនាំចេញ​កសិផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-04-0948-234358.html

លោក គន់ គីម ស្នើ​មន្ទីរ​សង្គមកិច្ច​ពន្លឿន​ការផ្ដល់​បណ្ណសមធម៌

លោក​ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានស្នើ​តាមរយៈ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា ខេត្តពោធិ៍សាត់ ត្រូវ​ពន្លឿន​ការផ្តល់​បណ្ណសម​ធម៌​ជូន​អតីតយុទ្ធជន​ឱ្យបាន​ទាន់ពេលវេលា និង​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ថែទាំ និង​យកចិត្តទុកដាក់​ពី​សុខទុក្ខ ជូន​អតីតយុទ្ធជន​ឱ្យបាន​គ្រប់ៗ​គ្នា ខណៈ​អតីតយុទ្ធជន​បាន​ពលី និង​លះបង់ ដើម្បី​ជាតិ​មាតុភូមិ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-04-0947-234357.html

អាមេរិក​បដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ការបរទេស​កម្ពុជា​ ដោយសារ​កម្ពុជា​ពន្យារពេល​ទទួលយក​ខ្មែរ​និរទេស​ពី​អាមេរិក

មន្ត្រី​កុងស៊ុល​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​បាន​បដិសេធ​ផ្តល់​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​លើក​ហេតុផល​ថា ដោយសារតែ​កម្ពុជា «​បាន​បដិសេធ​ ឬ​ប្រើប្រាស់​ហេតុផល​មិន​សមស្រប ពន្យារពេល​ទទួលយក ...

មុំ គន្ធា and នៀម ឆេង
https://www.postkhmer.com/national/2022-04-01-0933-234232.html

កម្ពុជា​ចាត់ទុក​របាយការណ៍​អ្នករាយការណ៍​ពិសេស​របស់ UN មិន​ត្រឹមត្រូវ​ និង​គ្រប់​ជ្រុងជ្រោយ​នោះទេ

លោក អាន សុខខឿន ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​ (UN)​ ចាត់ទុក របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៩ ខែ មីនា ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ហ្សឺណែវ​នៅក្នុង​កិច្ចសន្ទនា​អន្តរសកម្ម​ស្ដីពី​របាយការណ៍​ផ្ទាល់មាត់​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយបាន​បង្ហាញ​ពី​ការព្រួយបារម្ភ​មាន​ការបំភិតបំភ័យ​នោះ គឺ​ពុំ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-04-01-1052-234250.html

ក្រសួង​បរិស្ថាន​ទទួល​ញត្តិ​ពី​អង្គការ​-​សហគមន៍ ស្នើសុំ​ឱ្យ​បើក​លម្ហ​ក្នុង​ការចុះ​ល្បាត​ព្រៃ

ក្រសួង​បរិស្ថាន​បាន​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​-​ស៊ីវិល និង​សហគមន៍ ជាង ២០ ​ស្ថាប័ន ដែល​ស្នើ​សុំឱ្យ​បើក​លម្ហ​សិទ្ធិសេរីភាព​ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​ផ្សេងៗ​ឡើងវិញ និង​សូមឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-31-1513-234197.html

លោក ​ហ៊ុន សែន ណែនាំ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ ចៀសវាង​ការផ្ទុះ​ឆ្លង​កូវីដ​ជាថ្មី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យមាន​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​មកដល់​នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ​នេះ ប៉ុន្តែ​លោក​បាន​ណែនាំ​ឱ្យ​បន្ត​អនុវត្ត​នូវ​វិធាន​សុខាភិបាល​ ជាពិសេស​វិធានការ​ ៣ ​កុំ និង​ ៣ ​ការពារ ក្នុងពេល​ជួបជុំ​កម្សាន្ត​នានា ក្នុង​ពិធីបុណ្យ​នេះ ដើម្បី​ចៀសវាង​ការ​ផ្ទុះឡើង​ជាថ្មី​នៃ​ការឆ្លង​រាលដាល​មេរោគ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-04-01-0950-234235.html

លោក ហ៊ុន សែន លើក​ពី​តម្លៃ​នៃ​សន្តិភាព ហើយ​ថា កម្ពុជា​ឃើញ​តម្លៃ​នៃ​សន្តិភាព​តាំងពី​ ៥២ ​ឆ្នាំមុន

ពេល​មាន​សង្គ្រាម​ទើប​ឃើញ​សន្តិភាព​មានតម្លៃ ឯ​កម្ពុជា​បាន​មើលឃើញ​តម្លៃ​នៃ​សន្តិភាព តាំងពី​សង្គ្រាម​ចាប់ផ្តើម នា​ឆ្នាំ​ ១៩៧០ គឺ​ ៥២ ​ឆ្នាំមុន ប៉ុន្តែ​គ្មាន​ជម្រើស​ទេ ព្រោះ​ពេលនោះ​ពលរដ្ឋ​ជា​ចំណាប់ខ្មាំង​នៃ​សង្គ្រាម ទៅណា​ក៏​គេ​ចាប់ធ្វើ​ទាហាន វ៉ៃ​គ្នា ពេញ​ប្រទេស​។ ដូច្នេះ​បានជា​កត្តា​សន្តិភាព​ត្រូវ​មើល​ឱ្យឃើញ​ចាប់ផ្តើម​ពី​ចំណុច​សន្តិភាព ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-01-1006-234238.html

លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​ក្រសួង​សេដ្ឋកិច្ច​ឱ្យ​ពន្លឿន​ការបង្កើន​ថវិកា​សម្រាប់​ដំឡើង​ប្រាក់​សោធន​និវត្តន៍

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ពនឿន​រៀបចំ​បង្កើន​ថវិកា​សម្រាប់​ដំឡើង​ប្រាក់​សោធន​និវត្តន៍​ជូន​ដល់​មន្ត្រីរាជការ និង​អតីតយុទ្ធជន ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ទាប ដើម្បី​ដោះស្រាយ​វិសមភាព​ប្រាក់​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-01-1007-234239.html

គ្រោះថ្នាក់​ចរាចរណ៍​ ៣ ខែ​ដើម​ឆ្នាំនេះ ​មាន​ការកើនឡើង​ច្រើន បើ​​ប្រៀបធៀប​នឹង​ឆ្នាំមុន

ក្នុង​រយៈពេល​ប្រមាណ ៣ ​ខែ ឆ្នាំ​ ២០២២ ​នេះ យ៉ាង​ហោចណាស់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៨៥៩ ​លើក​បណ្តាល​ឱ្យមាន​អ្នកស្លាប់​ ៤៨៦ ​នាក់ អ្នករបួសធ្ងន់​ ៧៧៩ ​នាក់ និង​របួសស្រាល​ ៤៥៩​ នាក់​ដែល​តួលេខ​ទាំងនេះ​មាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-01-1026-234243.html

គម្រោង​ព្រៃឡង់​បៃតង​ការពារ​ត្រពាំង​ជាង​ ១០០​ ក្នុង​ដែនជម្រក​សត្វព្រៃ

គម្រោង​ព្រៃឡង់​បៃតង​កំពុង​ការពារ​ត្រពាំង​ដែលមាន​ហានិភ័យ​ខ្ពស់ជាង​ ១០០ ​ត្រពាំង នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រះរកា គូលែន​ព្រហ្មទេព ឆែប និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ចាប់ពី​ដើមខែ​កុម្ភៈ ដល់​ចុងខែ​ឧសភា ខណៈ​ក្រសួង​បរិស្ថាន និង​អ្នក​ពាក់ព័ន្ធ​កំពុងបើក​យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​​ធម្មជាតិ ​ដើម្បី​ផ្តល់​សុវត្ថិភាព​បន្ថែម​ដល់​សត្វព្រៃ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-0938-234182.html

សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​រាប់រយ​ក្បាល​បាន​ងាប់ ដោយសារ​អាកាសធាតុ​ក្ដៅ

សត្វ​ស្លាប​រាប់រយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ឈឺ​ងាប់​នៅ​តំបន់​អភិរក្ស​បឹង​ស្នេហ៍​​ទួលពាន់​តាឡី ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ ខណៈ​មន្ត្រី​ជំនាញ​បាន​ដើរ​ប្រមូល​សត្វ​ងាប់​ទាំងនោះ​ទៅ​កប់​ចោល​ដើម្បី​បញ្ចៀស​ក្លិនស្អុយ​​រាលដាល​ទៅ​សត្វ​ផ្សេងទៀត​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-30-1336-234134.html

ACNCIPO ប្តឹង​ជំទាស់​ការស្នើសុំ​កាត់​ឆ្វៀល​ដីព្រៃ​ ១ ២២៧ ហិកតា

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) នៅ​ថ្ងៃទី​ ២៨ ខែមីនា បានដាក់​ពាក្យ​ប្តឹង​ទៅ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ជំទាស់​ការស្នើសុំ​កាត់​ឆ្វៀល​ដីព្រៃ ១ ២២៧ ហិកតា នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ដោយ​សំអាងថា ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់បាន​យក​ពលរដ្ឋ​ធ្វើជា​ខែល​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-30-1332-234137.html

GDT រំឭក​ក្រុមហ៊ុន​បរទេស​ផ្នែក​ឌីជីថល ​ទៅ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម

អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​ក្រើនរំឭក​ដល់​អ្នក​ជាប់ពន្ធ​អនិវាសនជន (​ក្រុមហ៊ុន​បរទេស​) ដែល​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ចូលមក​កម្ពុជា​ឱ្យទៅ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​សាមញ្ញ (Simplified VAT Registration)​ឱ្យបាន​មុន​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២២ ដើម្បី​ចៀសផុត​ការរង​ទោសទណ្ឌ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-30-1334-234138.html

កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ Port EDI នៅក្នុង​ខែ​សីហា​ខាងមុខ

ក្រោម​គោលនយោបាយ​ពង្រឹង​ការវិវត្ត​តាមបែប​ឌីជីថល រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាននិង​កំពុង​ជំរុញ​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅតាម​កំពង់ផែ​គោលដៅ​ ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​ទាំង​សកម្មភាព​ដឹកជញ្ជូន សកម្មភាព​ផ្ទេរ​ទំនិញ និង​ការស្តុក ដែល​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែសីហា​ខាងមុខ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-03-31-1059-234204.html

រដ្ឋបាល​រាជធានី​សោកស្តាយ​ដែល​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ប្រមូលផ្តុំ​ធ្វើបាតុកម្ម ខណៈ​ការចរចា​នៅ​ខ្វែង​គំនិត​គ្នា

មន្ត្រី​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្តែង​ការសោកស្តាយ​ចំពោះ​ក្រុមបាតុករ​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​នៅ​បន្ត​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​នៅតាម​ទីសាធារណៈ ខណៈ​ការចរចា​តាមរយៈ​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ភាគី​ទាំង​ ២ ​នៅ​បន្ត​ខ្វែង​គំនិត​គ្នា​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-31-1013-234193.html

មន្ត្រី​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​រៀនសូត្រ​បន្ថែម ដើម្បីឱ្យ​អាច​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ

លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន បន្តធ្វើ​ការសិក្សា​រៀនសូត្រ​បន្ថែមទៀត​ក្នុងសម័យ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ទទួលបាន​ចំណេះដឹង​ជ្រៅជ្រះ​ទូលំទូលាយ និង​ផ្តល់​ព័ត៌មាន​សម្បូរបែប គ្រប់​ជ្រុងជ្រោយ ទៅដល់​សាធារណជន​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-1121-234199.html

មន្ត្រីរាជការ​ក្រសួង​​ប្រៃសណីយ៍​ ៦៥០ ​នាក់​ ទទួល​បានការ​អប់រំ​ជំនាញ​ឌីជីថល

បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ដល់​មន្ត្រី​រាជការ​ក្រសួង​ប្រៃសណីយ៍​បាន​ចំនួន ៦៥០ ​នាក់ គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ រហូតមកដល់​ថ្ងៃទី​ ២៩ ខែមីនា​។ សិក្ខាកាម​ដែល​បាន​ចូលរៀន​ភាគច្រើន​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ត្រូវ​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ​ឌីជីថល​ចាំបាច់​ផងដែរ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-1427-234194.html

ឌីជីថលូបនីយកម្មនៅក្នុងមន្ទីរពេទ្យចំនួន ២០ ដើម្បីកាត់បន្ថយការប្រើក្រដាស

មន្ទីរពេទ្យ និងគ្លីនីកចំនួន ២០ នៅក្នុងរាជធានី ខេត្តសៀមរាប និងខេត្តបាត់ដំបង បានចូលរួមក្នុងគម្រោង “ប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពរបស់កម្ពុជា” និង “go digital and go green” ដោយប្តូរពីប្រតិបត្តិការតាមក្រដាសបែបបុរាណ ទៅជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលថ្មីមួយដែលត្រូវបានបង្កើតឡើងដោយ លោក ផេត យឿង។ ...

មុំ គន្ធា
https://www.phnompenhpost.com/national/paper-out-digital-20-hospitals

ក្រសួង​ដល់​អាជីវកម្ម៖ គ្មាន​ការ​ឡើង​ថ្លៃ​ក្នុង​ឱកាសបុណ្យចូលឆ្នាំ​ថ្មី

ក្រសួងទេសចរណ៍បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាកុំតម្លើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីទុកឲ្យភ្ញៀវទេសចរបានរីករាយក្នុងថ្ងៃសម្រាកប្រពៃណី បន្ទាប់ពីមានការពន្យារពេលរយៈពេលពីរឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/business/ministry-businesses-no-new-years-price-hikes

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JE2fc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!