ភ្នំពេញប៉ុស្តិ៍

ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ និង​ចុះឈ្មោះ​ សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន​ និង​សង្គម

ក្រសួងមហាផ្ទៃ​ប្រកាស​ទទួល​ស្គាល់ និង​ចុះឈ្មោះ​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម​ដែល​ទើប​បង្កើត​ថ្មី​ក្នុង​បញ្ជី​របស់​ក្រសួង​ជា​ផ្លូវការ ខណៈ​ប្រធាន​សមាគម លោក ជុំ ហួត បង្ហាញ​ជំហរ​ថា​នឹង​លើកកម្ពស់​ការយល់ដឹង​ពី​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ចាំបាច់​របស់​បរិស្ថាន​នៅ​កម្ពុជា​។ ...

ឡុង គីមម៉ារីតា
https://bit.ly/3ezqHpE

ក្រុមហ៊ុន​ចំនួន​ ២​ ចុះហត្ថលេខា​សាង​សាង់​ផ្លូវ​ ៧០​ គីឡូម៉ែត្រ​ នៅ​តំបន់​កោះ​រ៉ុ​ង​ក្នុង​ទឹកប្រាក់​ $​ ៣៥​ លាន​

ផ្លូវ​បេតុង​ប្រវែង​ ៧០​ គីឡូម៉ែត្រ​ នៅ​លើ​តំបន់​អភិវឌ្ឍន៍​ក្រុង​កោះ​រ៉ុ​ង​ ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​ក្រុមហ៊ុន​ Royal​ Group​ Koh​ Rong​ Development​ Company​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សាងសង់​ជាមួយ​ក្រុមហ៊ុន​ Sinohydro​ Corporation​ Limited​ នា​ថ្ងៃនេះ​ ដោយ​ចំណាយ​ថវិកា ...

ម៉ៃ គុណមករា
https://bit.ly/2CEYkJ6

ក្រុមហ៊ុន​ជិត ៥០ ទទួល​ជោគជ័យ​ក្នុង​ការចុះបញ្ជី​តាម​ថ្នាល​បច្ចេកវិទ្យា

 ក្រុមហ៊ុន​ជិត ៥០ បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ជោគជ័យ​ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពាក់កណ្តាល​ខែមិថុនា​។ ក្រសួង និង​ស្ថាប័នរដ្ឋ​យ៉ាងហោច​ ៦ ត្រូវ​បាន​ដាក់​បញ្ជូល​ទៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែលជា​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​បំផុត នឹង​ជួយ​លើកកម្ពស់​ការចុះបញ្ជី និង​កាត់បន្ថយ​អំពើពុករលួយ​។ ...

ធូ វិរៈ
https://bit.ly/2ZoeNud

CDB​ ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​អេ​ស៊ី​លី​ដា​

China​ Development​ Bank​ (CDB)​ ដែល​ជា​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ជាងគេ​លើ​ពិភពលោក​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​វែង​ ១៣០​ លាន​ដុល្លារ​ ដល់​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​។​ ​ ...

ធូ វិរៈ
https://bit.ly/2ARTyri

​ចំណូល​ពន្ធដារ​រយៈពេល​ ៦​ ខែ​ មាន​តម្លៃ​ជិត​ $១,៧​ ពាន់​លាន​

​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ប្រមាណ​ជិត​ ១,៧​ ពាន់​លាន​ដុល្លារ​ ចូល​ថវិកាជាតិ​ក្នុង​ឆមាស​ទី​ ១​ ឆ្នាំ​ ២០២០​ កើន​ ១២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៩​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​​នៃ ...

ហ៊ឹន ពិសី
https://bit.ly/2Cxwij2

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ឆ្លើយ​តប​ទៅ​អ្នក​រាយការណ៍​ពិសេសថា វិធានការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ ពុំ​មែន​ជា​ការ​រឹត​ត្បិត​សេរីភាព​នោះ​ទេ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវបាន​ឆ្លើយ​តប​ទៅ​លោក David Kaye អ្នក​រាយការណ៍​ពិសេស​ ស្ដី​ពី​សេរី​ភាព​ នៃ​ការ​បញ្ចេញ​មតិ​ ពាក់​ព័ន្ធ​​នឹង​ជំងឺ​កូវីដ ១៩ ដោយ​ថ្លែង​ថា វិធានការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ ពុំ​មែន​ជា​ការ​រឹត ...

នៀម ឆេង
https://bit.ly/2ARQbAE

របាយការណ៍​ថា ការដាក់​អន្ទាក់​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​ និង​ចម្លង​មេរោគ​ទៅ​មនុស្ស

អង្គការ WWF ​ក្រើន​រំឭកថា ការដាក់​អន្ទាក់​បាន​ក្លាយ​ជា​វិបត្តិ និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ហានិភ័យ​នៃ​ការចម្លង​មេរោគ​ពី​សត្វ​ទៅ​មនុស្ស ខណៈ​របាយការណ៍​អង្គការ​ប៉ាន់​ប្រមាណ​ថា មាន​អន្ទាក់​ប្រមាណ​ ១២,៣ ​លាន ​កំពុង​គំរាមកំហែង​ដល់​ការរស់រាន​របស់​សត្វ​ព្រៃ​ក្នុង​តំបន់ ...

វ៉ន ដារ៉ា
https://bit.ly/3gSBooD

អ្នកស្រាវជ្រាវ​ និង​មន្ត្រី​​រំពឹងថា អាមេរិក​នឹង​ធ្វើឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា​កាន់តែ​រឹងមាំ

ក្នុង​ខួប​ ៧០ ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក អ្នកស្រាវជ្រាវ និង​មន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​រំពឹង​ថា សហរដ្ឋអាមេរិក​នឹង​ធ្វើឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​​រឹងមាំ និង​ប្រសើរ​ឡើង តាមរយៈ​ការជំរុញ​ឲ្យ​អ្នក​វិនិយោគិន​អាមេរិក​មក​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។ ...

នៀម ឆេង
https://bit.ly/3fmJB48

តុលាការខេត្ត​ព្រះវិហារ​ទម្លាក់ចោល​បទចោទ​លើ​ជនជាតិ​ភាគតិច​ ៨ ​នាក់ ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

សាលាដំបូង​ខេត្តព្រះវិហារ​បាន​សម្រេច​ទម្លាក់ចោល​បទចោទ​ប្រកាន់​ទាំងស្រុង​ប្រឆាំង​ទៅ​នឹង​ជនជាតិ​ដើម​ភាគតិច​កួយ​ចំនួន ៨ រូប​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ​ក្នុង​រឿងក្តី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករស​ចិន ហេងហ្វូ​ (Hengfu) ​តាំងពី​ឆ្នាំ​ ២០១៤​។ ការសម្រេច​លើកចោល​បទចោទ​លើ​ជនជាតិដើម​ភាគតិច​កួយ​ទាំង​ ៨ រូប​កាលពី​ថ្ងៃទី​ ៨ ខែ​កក្កដា ...

ឡុង គីមម៉ារីតា
https://bit.ly/3erTiwW

លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ចុះ​កិច្ចព្រមព្រៀង FTA

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នឹង​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដើម្បី​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​ ( FTA) នៅ​ខែ​សីហា​ខាងមុខ ខណៈ​កិច្ចព្រមព្រៀង​ថ្មី​នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ លើ​ពិភពលោក និង​លេខ ...

ម៉ៃ គុណមករា
https://bit.ly/2Z9KtDz

អាជ្ញាធរ​ នឹង​ដកហូត​ដី​ពី​អ្នក​ដែល​ដណ្តើម​កាន់កាប់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងថា ខេត្ត​នឹង​ដកហូត​ដី​ពី​អ្នក​ដែល​ដណ្តើម​កាន់កាប់​ដោយ​ខុសច្បាប់​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​មក​ទុកជា​ដី​រដ្ឋ​វិញ​ខណៈ​មាន​ប្រជាពលរដ្ឋ​ជិត​ ២០ ​នាក់​បាន​អះអាង​ថា បុគ្គល​ ២ ​នាក់​ដែល​ម្នាក់​ជា​មន្ត្រី​បរិស្ថាន​បាន​រំលោភបំពាន​យក​ដី​ជាង ...

ឡុង គីមម៉ារីតា
https://bit.ly/3iMny91

រាជរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ បន្ត​ទៅ​ដាក់ពាក្យ​នៅ​អាជ្ញាធរ​ឃុំ ដើម្បី​ទទួល​បាន​សាច់ប្រាក់​ឧបត្ថម្ភ

រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ បន្ត​ទៅ​ដាក់ពាក្យ​នៅ​អាជ្ញាធរ​ឃុំ ដើម្បី​វាយតម្លៃ​ទទួល​បាន​សាច់ប្រាក់​ឧបត្ថម្ភ ក្នុង​ដំណាក់កាល​វិបត្ដិ​ជំងឺ​កូវីដ ១៩​ នេះ ដោយ​រដ្ឋាភិបាល​បាន​គ្រោង​ថវិកា​ចំនួន ៣០០ លាន​ដុល្លារ​ សម្រាប់​អនុវត្ដ​លើ​ការឧបត្ថម្ភ​នេះ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​។ ...

វ៉ន ដារ៉ា
https://bit.ly/38QJknT

រដ្ឋមន្ត្រី​មហាផ្ទៃ ណែនាំ​ឲ្យ​មន្ត្រី​រៀបចំ​ប្លង់​មេគ្រប់គ្រង​ដីធ្លី​ទូទាំង​ប្រទេស ចៀសវាង​ជម្លោះ

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ណែនាំ​ឲ្យ​មន្ត្រី​រៀបចំ​ប្លង់​មេ​សម្រាប់​គ្រប់គ្រង​ដីធ្លី​ទូទាំង​ប្រទេស​ដែល​ពិសេស​នោះ​តំបន់​ប៉ូល​សេដ្ឋកិច្ច ដោយ​លោក​បារម្ភ​ថា អាច​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ពេល​អនាគត ជាពិសេស​ជម្លោះ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​។ ...

ឡុង គីមម៉ារីតា
https://bit.ly/3ed88Ht

ADB ផ្តល់​កម្ចី $២៥០ ​លាន​ ដើម្បី​ជួយ​រដ្ឋាភិបាល​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ម្សិលមិញ​បាន​អនុម័ត​ផ្តល់​កម្ចី​ចំនួន​ ២៥០ ​លាន​ដុល្លារ​ ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​ ១៩ ​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព​ក្នុង​ប្រទេស និង​បង្កើន​ជំនួយ​សង្គម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/3iJpiQz

រដ្ឋមន្ត្រី​បរិស្ថាន​ស្នើ​ទៅ​អភិបាលខេត្ត​ចំនួន​ ២០ ​ឲ្យ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ដីធ្លី​ក្នុង​តំបន់​ការពារ

 លោក សាយ សំអាល់ រដ្ឋមន្ត្រី​បរិស្ថាន​បាន​ស្នើឱ្យ​អភិបាលខេត្ត​ចំនួន​ ២០ ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នៅ​សេសសល់​ទាំងអស់​នៅ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មក​ឱ្យ​ក្រសួង​ដើម្បី​ប្រើប្រាស់​ជា​ទិន្នន័យ សម្រាប់​ក្រុម​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ...

ខន សាវិ
https://bit.ly/2ZeMUF7

រដ្ឋមន្ត្រី​កសិកម្ម បង្កើត​ក្រុមការងារ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃដែល​ពលរដ្ឋ​កាន់កាប់ ក្រោយ​នាយករដ្ឋមន្ត្រី​បញ្ជា

លោក​ វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​ ៦ ​កក្កដា​បាន​បង្កើត​ក្រុមការងារ​ចុះ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃ​ដែល​ពលរដ្ឋ​កាន់កាប់​ជាក់ស្ដែង​លើ​ ២៤ ​ខេត្ដ​ទូទាំង​ប្រទេស ក្រោយពី​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ​ដាក់​បទបញ្ជា​កាលពី​សប្ដាហ៍​មុន​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ពន្លឿន​ការដោះស្រាយ​ដោយ​ហ្មត់ចត់ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់ ...

វ៉ន ដារ៉ា
https://bit.ly/2BUVcJb

​កម្មករ​ជាង​ ១​ ម៉ឺន​នាក់​ត្រូវ​បាន​ផ្អាក​ពី​ការងារ​

​លោក​រស់​ផា​រិ​ទ្ធ​ អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​កម្មករ​ជាង​ ១​ ម៉ឺន​នាក់​នៅ​រោងចក្រ​ចំនួន​ ១៨​ ក្នុង​ខេត្តស្វាយរៀង​ត្រូវ​បាន​បញ្ឈប់​ដោយសារ​កូ​វី​ដ​-១៩​ ។​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/more-10000-workers-suspended

មន្ត្រី​នឹង​ចុះ​ពិនិត្យ​បឹង​ធម្មជាតិ ក្រោយ​រង​ការចោទ​ថា​ក្រុមហ៊ុន​វៀតណាម​ចាក់សំរាម​ចូល

មន្ត្រី​បរិស្ថាន​រតនគិរី​គ្រោង​នឹង​ចុះ​ពិនិត្យ​បឹង​ធម្មជាតិ​មួយ​ស្ថិត​ក្នុង​ស្រុក​កូន​មុំ បន្ទាប់ពី​សហគមន៍​នេសាទ​បាន​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា បាន​ចាក់​កាកសំណល់​ចេក​ និង​សំរាម​ប្លាស្ទិក​ចូល​ទៅក្នុង​ទឹក​ធ្វើឱ្យ​ពុល​ត្រី និង​មិន​អាច​ចុះ​នេសាទ​ត្រី​បាន​។ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាង​ថា ក្រុមហ៊ុន ...

ខន សាវិ
https://bit.ly/3edqHLV

​ត្រី​ និង​កង្កែប​ក្នុង​ការ​ជំរុញ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ក្នុងស្រុក

​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ៤.៥​ លាន​ដុល្លារ​ដើម្បី​ជំរុញ​ផលិតកម្ម​វារីវប្បកម្ម​ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ចំ​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេ​ង​ សា​ខុន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ច័ន្ទ ...

ធូ វិរៈ
https://www.phnompenhpost.com/national/fish-frogs-boost-local-food-supply

​ប៉ូ​លី​ស​ចូល​ទៅ​ពិនិត្យ​មើល​ការ​កាប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌល​គី​រី​បាន​អំពាវនាវ​ឱ្យ​ប៉ូ​លី​ស​ និង​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​មើល​ទីតាំង​កាប់​ឈើ​មួយ​កន្លែង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ទៅ​មេ​ភូមិ​ម្នាក់​។​ លេខា​ភូមិ​ពូ​ណា​វ​ លោក ...

ខន សាវិ
https://www.phnompenhpost.com/national/police-visit-phnum-prech-inspect-logging

អភិបាលខេត្ត​ព្រះសីហនុ​ ព្រមាន​ចាត់ការ​ផ្លូវច្បាប់​លើ​ជន​កាប់បំផ្លាញ​ព្រៃកោងកាង

អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃ​កោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់​។ ការព្រមាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​លោក​ទៅ​ចូលរួម​ដាំ​កូនកោងកាង​ឡើងវិញ​លើ​ផ្ទៃដី ...

ឃុត សុភចរិយា
https://bit.ly/38FQJpW

ទិន្នផល​ដូងប្រេង​ឆ្នាំនេះ​ បាន​កើនឡើង​លើសពី​ការព្យាករ

ភាពអំណោយផល​នៃ​កត្តា​អាកាសធាតុ​បាន​ធ្វើឲ្យ​ទិន្នផល​ដូងប្រេង​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កើន​លើសពី​ការព្យាករ​ប្រមាណ ៣ ​ម៉ឺន​តោន​។ នេះ​បើ​យោង​តាម​លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​។ លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ភាពអំណោយ​ផល​នៃ​អាកាសធាតុ​បាន​ធ្វើឲ្យ​ទិន្នន័យ​ដូងប្រេង​ដែល​ប្រមូលបាន​ក្នុង​ឆ្នាំ​នេះ​អាច​មាន​ចំនួន ៣០០ ០០០ ...

ហ៊ឹន ពិសី
https://bit.ly/3iF2WiW

រកឃើញ​ពលរដ្ឋ​ក្រីក្រ​ជាង​ ២ ​ម៉ឺន​គ្រួសារ​ទៀត​ ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ធ្វើឲ្យ​កើន​ជាង​ ៥៨ ​ម៉ឺន

ក្រសួង​ផែនការ​រកឃើញ​ពលរដ្ឋ​ដែល​ធ្លាក់ខ្លួន​ក្រីក្រ​ជាង​ ២ ​ម៉ឺន​គ្រួសារ​បន្ថែម​ទៀត​ធ្វើឱ្យ​ចំនួន​គ្រួសារ​ក្រីក្រ​កើនឡើង​ដល់​ជាង​ ៥៨ ​ម៉ឺន​គ្រួសារ​ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។ ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​ដកហូត​បណ្ណសមធម៌​ពី​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរ​ឡើង​បាន ...

រី សុចាន់
https://bit.ly/2Z3qXZm

អនុ​ស្ថានីយ​ ៥០​ មេ​ហ្គា​វ៉ា​ត់​ បើក​ដំណើរការ​នៅ​រតនគិរី​

​អនុ​ស្ថានីយ​ថ្មី​មួយ​ក្នុង​ខេត្តរតនគិរី​ ទើបត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​ត​ភ្ជាប់​មក​បណ្តាញ​ជាតិ​តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ ២៣០​ គីឡូវ៉ុល​ ពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២​ ស្ថិត​ក្នុង​ខេត្តស្ទឹងត្រែង​។ ...

ធូ វិរៈ
https://bit.ly/3iFKKGj

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hEhXY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!