ភ្នំពេញប៉ុស្តិ៍
គម្រោងវិនិយោគមានតម្លៃ ១៤,៤ លានដុល្លារត្រូវបានអនុម័ត
នៅក្នុងសប្តាហ៍ដំបូងនៃខែនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានតម្លៃជាង ១៤,៤ លានដុល្លារ ហើយគេរំពឹងថានឹងបង្កើតការងារបានចំនួន ៦២៥ កន្លែង។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/investors-144m-projects-approved
ឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប គាំទ្រកម្ពុជាស្នើលើកពេលប្រជុំកំពូល ASEM13 ទៅពាក់កណ្ដាលឆ្នាំ ២០២១
មន្ត្រីជាន់ខ្ពស់ធ្វើការពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំនេះ បានយល់ព្រមពន្យារពេលកិច្ចប្រជុំកម្រិតពិភពលោកនេះ ទៅពាក់កណ្ដាលឆ្នាំ ២០២១ វិញ ដោយសារតែវិបត្តិជំងឺកូវីដ ១៩។ នេះបើតាមសេចក្ដីប្រកាស ...
នៀម ឆេង
https://bit.ly/3f3jeAd
លោក ហ៊ុន សែន ប្រាប់ឲ្យក្រសួង ៣ ឆ្វៀលដីក្នុងតំបន់ការពារជូនពលរដ្ឋ និងព្រមានផ្លូវច្បាប់ចំពោះអ្នកមានអំណាចប្រើប្រាស់ពលរដ្ឋឲ្យរំលោភដីរដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យក្រសួងចំនួន ៣ ត្រូវកាត់ឆ្វៀលដីនៅក្នុងតំបន់ការពារផ្សេងៗ ដូចជាតំបន់ដែនជម្រកសត្វព្រៃជាដើមជូនពលរដ្ឋ ប្រសិនបើពួកគាត់ពិតជាអាស្រ័យផលជាក់ស្ដែង និងរស់នៅពិតប្រាកដលើដីនោះអស់រយៈពេលជាយូរឆ្នាំមក ...
ខន សាវិ
https://bit.ly/3gvUSiU
ក្រសួងអប់រំរៀបចំបើកសាលារៀនឡើងវិញទៅតាម ៣ ដំណាក់កាល
ក្រសួងអប់រំ យុវជន និងកីឡាតាមរយៈការណែនាំពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងរៀបចំដំណើរការបើកសាលារៀនឡើងវិញដោយត្រូវធ្វើជា ៣ ដំណាក់កាល ក៏ប៉ុន្តែមិនទាន់បានកំណត់ពេលនៃការចាប់ផ្ដើមនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំកាលពីម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/38qo2gh
ផលប៉ះពាល់នៃវិស័យដឹកជញ្ចូនក្នុងឆមាសទីមួយ
លោក ស៊ិន ចន្ធី ប្រធានសមាគមដឹកជញ្ជូនកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីជាការកើនឡើងនៃការនាំចេញផលិតផលកសិកម្មជាពិសេសស្រូវក៏ដោយ សកម្មភាពរួមក្នុងវិស័យដឹកជញ្ជូនមានកំណើនតិចតួចកាលពីខែមុន ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/rocky-road-logistics-after-dull-h1
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានស្នើសុំកម្ចីរយៈពេល ១ ឆ្នាំ សម្រាប់រោងម៉ាស៊ីនកិនស្រូវ
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទរបស់រដ្ឋ (ARDB) ពង្រីករយៈពេលសងប្រាក់កម្ចីរបស់ខ្លួនដល់ ១២ ខែ ដើម្បីជួយសម្រួលដល់រោងម៉ាស៊ីនកិនស្រូវ។ ការស្នើសុំនេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ...
ធូ វិរៈ
https://www.phnompenhpost.com/business/crf-requests-year-long-loans-rice-millers
ACU នាំខ្លួនអភិបាលរងខេត្តបាត់ដំបងម្នាក់មកសាកសួរពាក់ព័ន្ធសំណុំរឿងពុករលួយដីធ្លីនៅស្រុកគាស់ក្រឡ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបងមកសួរនាំនៅទីស្នាក់ការ ACU នៅភ្នំពេញកាលយប់ថ្ងៃទី ១ ខែកក្កដា ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយដីធ្លីរបស់លោកឧកញ៉ា សង ថន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ...
ឡុង គីមម៉ារីតា
https://bit.ly/3gj1z7K
លោករដ្ឋមន្ត្រីថា ការផ្ដល់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះសម្រេចបាន ៨០%
លោក វង សូត រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានអះអាងថា ការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ ១៩ ដំណើរការបានជាង ៨០% ហើយ ...
វ៉ន ដារ៉ា
https://bit.ly/2ZA7KgO
ផ្ទេរសមត្ថកិច្ចពីអធិការទៅមេប៉ុស្តិ៍ ដើម្បីផ្តល់សៀវភៅស្នាក់នៅជូនពលរដ្ឋរហ័ស
ក្រសួងមហាផ្ទៃប្រកាសផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង/ស្រុក និងខណ្ឌជូនទៅឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ក្នុងការពិនិត្យផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់ ដើម្បី ...
សុទ្ធ គឹមសឿន
https://bit.ly/2BBfRSz
ការនាំចេញអង្ករនៅក្នុងឆមាសទី១ មានកំណើនជាង ៤១%
ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២០ សម្រេចបានជាង ៣៩ ម៉ឺនតោន កើនជាង ៤១ ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំមុន ដោយការនាំចេញនាពេលនេះ គឺ ...
ធូ វិរៈ
https://bit.ly/3eUynUa
ក្រសួងមហាផ្ទៃនឹងពិភាក្សាជាថ្មី ការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃនឹងបើកកិច្ចប្រជុំជាមួយតំណាងអង្គការសង្គមស៊ីវិលជាលើកទី៦ នៅដើមសប្តាហ៍ក្រោយ ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ខណៈសង្គមស៊ីវិលរំពឹងថា អ្វីដែលពួកគេបានលើកឡើង ...
ឡុង គីមម៉ារីតា
https://bit.ly/3eTHBQM
ក្រសួងស្វែងរកការបង្កើតក្រុមអ្នកជំនាញជាតិ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ ចង់បង្កើតក្រុមអ្នកជំនាញជាតិតាមរយៈការបង្កើតក្រុមបញ្ញវន្ត ដែលប្តេជ្ញាចិត្តចែករំលែកចំណេះដឹង ខណៈគំនិតផ្តួចផ្តើមនេះមានគោលបំណងប្រមូលផ្តុំធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីធ្វើការនៅក្នុងក្រសួង សាកលវិទ្យាល័យ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/ministry-seeking-create-national-brain-trust
រោងចក្រចំនួន ៤០០ នៅប្រទេសកម្ពុជាបានបញ្ឈប់ប្រតិបត្តិការដែលធ្វើឱ្យប៉ះពាល់ដល់កម្មករជាង ១៥០.០០០ នាក់ដោយសារតែជំងឺកូវីដ-១៩
រោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិត ស្បែកជើង និងផលិតផលធ្វើដំណើរប្រហែល ៤០០ នៅប្រទេសកម្ពុជាបានផ្អាកប្រតិបត្តិការរបស់ពួកគេដែលបណ្តាលឱ្យកម្មករជាង ១៥០.០០០ នាក់គ្មានការងារធ្វើ ដោយសារជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50740479/400-factories-in-cambodia-suspend-operations-affecting-over-150000-workers-due-to-covid-19/
អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងរៀបចំចុះបញ្ជីដីចម្ការស្រល់ជាដីរបស់រដ្ឋ
អាជ្ញាធរខេត្តមណ្ឌលគិរីបានវាស់វែង តំបន់ដែលអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ធ្លាប់យាងទៅធ្វើជាព្រះរាជអធិបតីក្នុងព្រះរាជពិធី រុក្ខទិវា ដាំដើមស្រល់ លើផ្ទៃដីទំហំប្រមាណ ៤០ ហិកតា ស្ថិតក្នុងក្រុងសែនមនោរម្យ ដើម្បីចុះបញ្ជីជាដីរបស់រដ្ឋ ...
ខន សាវិ
https://bit.ly/3dP12c1
រដ្ឋមន្ត្រីកសិកម្មព្រមានពីគ្រោះរាំងស្ងួត និងការរិចរិលដី
នៅក្នុងសន្និសីទស្តីពីការផលិត និងការប្រើប្រាស់ចំណីអាហារ ចំណីសត្វ និងដំណាំមានជាតិសរសៃ ប្រកបដោយចីរភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ការអនុវត្តការដាំដំណាំដោយមិនគិតពី ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/minister-warns-drought-land-degradation
លោក សាយ សំអាល់ ជំរុញឱ្យមន្ត្រីបញ្ឈប់ការរំលោភដីធ្លីយ៉ាងខ្លាំងនៅខេត្តរតនគិរី
នៅឯកិច្ចប្រជុំកាលពីថ្ងៃអង្គារជាមួយមន្ត្រីអភិបាលខេត្តរតនគិរី និងអាជ្ញាធរឃុំ និងស្រុក រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានមានប្រសាសន៍ថា ការលួចដីមានការរីករាលដាលយ៉ាងខ្លាំងហើយមិនមានភាពថមថយអ្វីឡើយនៅក្នុងខេត្តនោះទេ ...
ខន សាវិ
https://www.phnompenhpost.com/national/sam-al-urges-officials-stop-rampant-land-stealing-ratanakkiri
លោក ស ខេង៖ គ្រោះថ្នាក់ចរាចរណ៍បានថយចុះជាង ៥០០ ករណី នៅក្នុងឆមាសទី១ ឆ្នាំ ២០២០
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ក្នុងរយៈពេល ១ ឆមាស ក្នុងឆ្នាំ ២០២០ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៥៥២ ករណី អ្នកស្លាប់ថយចុះ ១៧២ នាក់ និងរងរបួសថយចុះ ៧៧៨ នាក់ បើប្រៀបធៀបរយៈពេល ១ ឆមាសដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈការ ...
ខន សាវិ
https://bit.ly/2YQ6hUt
អាជ្ញាធរបដិសេធរបាយការណ៍សមាគមធាងត្នោត ពីករណីបណ្ដេញពលរដ្ឋ
អាជ្ញាធរខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានបដិសេធរបាយការណ៍របស់អង្គការសមាគមធាងត្នោតដែលអះអាងពីការរកឃើញក្នុងរយៈពេល ៣ ខែចុងក្រោយនេះថា នៅតែបន្ដមានការបណ្តេញចេញគ្រួសារពលរដ្ឋក្រីក្រ ទោះបីពួកគាត់ជួបបញ្ហាផ្នែកសេដ្ឋកិច្ចក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ក៏ដោយ។ ...
រី សុចាន់
https://bit.ly/3dM8tko
កម្ពុជានាំចូលម៉ូតូ រថយន្ត និងគ្រឿងបន្លាស់ធ្លាក់ចុះក្នុងរយៈពេល ៥ ខែឆ្នាំនេះ
ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឲ្យចំនួនទឹកប្រាក់ពីការនាំចូលមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន ព្រមទាំងគ្រឿងបន្លាស់មកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ នេះមានការធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ...
ហ៊ឹន ពិសី
https://bit.ly/31JT7ur
រោងចក្រអគ្គិសនីតម្លៃ $១,៣ ពាន់លានអាចសង់ក្នុងពេលឆាប់ៗ
គម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មតម្លៃជិត ១,៣ ពាន់លានដុល្លារ នៅក្នុងខេត្តព្រះសីហនុអាចនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ បន្ទាប់ពីបញ្ចប់ការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់។ រោងចក្រអគ្គិសនីដែលមានកម្លាំង ៧០០ មេហ្គាវ៉ាត់នេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ជាមួយនឹងក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd។ ...
ធូ វិរៈ
https://bit.ly/3dRQf0K
ក្រសួងស្ថាប័នត្រូវបានស្នើឲ្យពិគ្រោះយោបល់ ពេលមានបង្កើតពាក្យថ្មី
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឲ្យគ្រប់ក្រសួងស្ថាប័នត្រូវពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅពេលមានការបង្កើតពាក្យថ្មីណាមួយ ដើម្បីចៀសវាងកំហុស ហើយសាធារណជន បន្ទោសទៅលើរាជបណ្ឌិត្យសភាកម្ពុជា។ លោក សុខ ទូច ថ្លែងដូច្នេះក្នុងសន្និសីទកាសែតស្ដីពីវឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ...
នៀម ឆេង
https://bit.ly/3g6DpNM
ករណីជំងឺកញ្ជ្រិលកើនឡើងយ៉ាងខ្លាំង
ប្រទេសកម្ពុជាបានកត់ត្រាករណីកញ្ជ្រិលចំនួន ៣៤១ ករណីក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៤៤ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពី ...
ខន សាវិ
https://www.phnompenhpost.com/national/measles-cases-rise-sharply
សមត្ថកិច្ចប្រទះឃើញឈើ ៣០ ដុំ នៅក្នុងព្រៃក្បែរចម្ការរបស់ពលរដ្ឋនៅភូមិឡំ
ឈើ ៤ ជ្រុងទ្រវែងចម្រុះប្រភេទចំនួន ៣០ ដុំ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរីសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានស្រុកអូរយ៉ាដាវប្រទះឃើញនៅក្នុងព្រៃក្បែរចម្ការរបស់ប្រជាពលរដ្ឋនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដោយសង្ស័យថា ឈើទាំងនេះត្រូវបានក្រុមឈ្មួញលាក់ទុក ដើម្បីនាំចេញទៅលក់នៅ ...
ឃុត សុភចរិយា
https://bit.ly/2Brv74b
ការសិក្សាពីគម្រោងវិនិយោគវារីអគ្គិសនីនៅក្នុងខេត្តកោះកុង សម្រេចបាន ៨០%
ប្រទេសកម្ពុជា នឹងទទួលបានគម្រោងវិនិយោគទំនប់វារីអគ្គិសនីថ្មីមួយទៀតមានទំហំ ១៥០ មេហ្គាវ៉ាត់ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគលើវិស័យថាមពលអគ្គិសនី។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងទំនប់វារីអគ្គិសនីថ្មីនេះជិតរួចរាល់ហើយ ...
ធូ វិរៈ
https://bit.ly/2YOuDyh