ភ្នំពេញប៉ុស្តិ៍
ការនាំចេញកៅស៊ូរបស់កម្ពុជានៅខែមករាបានកើនឡើង ១៧ ភាគរយ
កម្ពុជាបាននាំចេញកៅស៊ូចំនួន ២៧ ៤៤៥ តោន ដែលមានតម្លៃ ៤០ លានដុល្លារ នៅខែមករា ឆ្នាំ ២០២០ កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានកៅស៊ូ។ ...
ធូ វិរៈ
https://bit.ly/3bVFb2S
វិស័យដឹកជញ្ជូនរវាងកម្ពុជា និងចិនបង្ហាញពីសញ្ញាធ្លាក់ចុះចាប់តាំងពីវីរុសផ្ទុះឡើង
វិស័យដឹកជញ្ជូនរបស់កម្ពុជាជាមួយនឹងប្រទេស ចិន បានមើលឃើញពីការធ្លាក់ចុះចាប់តាំងពីការផ្ទុះឡើងនៃវីរុស Covid-19។ នេះបើយោងតាមប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។ លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មច្រើន ...
ហ៊ឹន ពិសី
https://bit.ly/2SQyWG2
ស៊ុយអ៊ែត និងយូនីសេហ្វ ផ្ដល់ថវិកាជាង ៨ លានដុល្លារ គាំទ្រការអប់រំកុមារ
រាជរដ្ឋាភិបាលស៊ុយអ៊ែត និងអង្គការយូនីសេហ្វបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡាលើការអនុវត្តគម្រោងភាពជាដៃគូ ដើម្បីគាំទ្រដល់ការអប់រំសម្រាប់កុមារនៅកម្ពុជាប្រកបដោយគុណភាព និងបរិយាប័ន្នក្នុងទំហំថវិកា ៨,៣ លានដុល្លារអាមេរិក រយៈពេល ៤ ឆ្នាំ (២០២០ ដល់ ២០២៣)។ ការចុះកិច្ចព្រមព្រៀងនេះត្រូវ ...
វ៉ន ដារ៉ា
https://bit.ly/3a0uTNi
សកម្មជនព្រៃឈើនឹងស្នើកម្លាំងប្រដាប់អាវុធ រួមគ្នាចុះបង្ក្រាបបទល្មើសព្រៃឈើដោយមិនឲ្យដឹងមុន
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) បានថ្លែងថា បទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញកណ្ដាល និងជួរភ្នំក្រវាញខាងត្បូងនៅតែបន្តមានការកាប់ឈើជាហូរហែដោយគ្មានខ្លាចញញើតច្បាប់ ហើយក៏គ្មានអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបដែរ។ ជនល្មើសបានប្រើប្រាស់ ...
សុទ្ធ គឹមសឿន
https://bit.ly/2TmNqgb
ក្រសួងសង្គមកិច្ច និងស្ថាប័នពាក់ព័ន្ធ បើកយុទ្ធនាការបញ្ចប់អំពើហិង្សាលើកុមារ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងមានការចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូបានប្រកាសបើកយុទ្ធនាការ «គ្រួសាររឹងមាំ» ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។ ...
វ៉ន ដារ៉ា
https://bit.ly/2VaJ7H5
ក្រសួងកសិកម្មប្រកាសឲ្យក្រុមហ៊ុននាំចេញអង្ករ ដាក់ពាក្យត្រួតពិនិត្យមកអគ្គនាយកដ្ឋានកសិកម្
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសឲ្យដឹងថា អ្នកនាំចេញអង្ករ និងផលិតផលកសិឧស្សាហកម្មអាចមកដាក់ពាក្យស្នើសុំត្រួតពិនិត្យភូតគាមអនាម័យនៅច្រកចេញចូលតែមួយនៅអគ្គនាយកដ្ឋានកសិកម្ម។ នេះបើតាមអ្នកនាំពាក្យក្រសួងបានឲ្យដឹងកាលពីថ្ងៃពុធ។ ការសម្រេចនេះធ្វើឡើងតាមសំណើរបស់សហព័ន្ធស្រូវអង្ករ ...
ធូ វិរៈ
https://bit.ly/2vMBcoM
លោកនាយករដ្ឋមន្ត្រីឲ្យពិនិត្យលទ្ធភាពបញ្ចូលកងយោធពលខេមរភូមិន្ទ ២ ០០០ នាក់ ដើម្បីជួយដោះមីនទៅតាមផែនការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យអាជ្ញាធរមីនពិគ្រោះយោបល់ ដើម្បីឲ្យកងយោធពលខេមរភូមិន្ទចំនួន ២ ពាន់នាក់ អាចចូលរួមក្នុងប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ខណៈដែលថវិកាត្រូវប្រើមានប្រមាណ ៣៧៧ លានដុល្លារ សម្រាប់ធ្វើសកម្មភាព ...
សុទ្ធ គឹមសឿន |
https://bit.ly/2SKPPC5
ក្រុមហ៊ុន H&M កំពុងវាយតម្លៃពីផលប៉ះពាល់ ខណៈ CAMFEBA សម្តែងការខកចិត្តចំពោះការព្យួរផ្នែកខ្លះនៃ EBA
ក្រុមហ៊ុនសម្លៀកបំពាក់ H&M បានថ្លែងថា ពួកគេកំពុងវាយតម្លៃលើយុទ្ធសាស្ត្រ និងផលប៉ះពាល់ដល់ក្រុមហ៊ុនរបស់ពួកគេស្របពេលដែលសម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFE-BA) បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីការខកចិត្តដែលសហភាពអឺរ៉ុបបានដកផ្នែកខ្លះនៃ EBA ពីកម្ពុជា។ ...
នៀម ឆេង
https://bit.ly/37DxvPu
ឆ្នាំ ២០១៩ បទល្មើសព្រហ្មទណ្ឌកើន ៨% ដោយសារការហូរចូលយ៉ាងគំហុកនៃជនបរទេស
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា បទល្មើសព្រហ្មទណ្ឌនៅឆ្នាំ ២០១៩ គឺមានការកើនឡើងចំនួន ៨ ភាគរយ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ២១១ នាក់ ដោយសារតែមានការហូរចូលយ៉ាងគំហុកនៃជនបរទេស ខណៈដែលក្រុមប្រឆាំង ប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម និងរៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ...
ម៉ិច ដារ៉ា
https://bit.ly/2SGTPDy
កម្ពុជាបានលើកទឹកចិត្តឲ្យភាគីជប៉ុន បង្កើតសួនបច្ចេកវិទ្យាអេកូនៅគិរីរម្
រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកទឹកចិត្តដល់វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យដែលគ្រប់គ្រងដោយជនជាតិជប៉ុនស្វែងរកក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនឲ្យបានច្រើន ដើម្បីសហការបង្កើតសួនបច្ចេកវិទ្យាអេកូនៅរមណីយដ្ឋានគិរីរម្យ ខេត្តកំពង់ស្ពឺ។ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ការបង្កើតនេះមានបំណងអភិវឌ្ឍធនធានមនុស្សកាន់តែច្រើន ដើម្បីសម្រេចបានចក្ខុវិស័យ ...
ម៉ៃ គុណមករា
https://bit.ly/2HCgVoA
វិនិយោគិនកូរ៉េ កំពុងសម្លឹងឱកាសក្នុងវិស័យមូលបត្រកម្ពុជា
ក្រុមវិនិយោគិនកូរ៉េកំពុងសម្លឹងមើលឱកាសវិនិយោគនៅទីផ្សារមូលបត្រកម្ពុជា ជាពិសេសជាមួយនឹងធនាគារអេស៊ីលីដា ភីអិលស៊ី ដែលរំពឹងថានឹងចុះបញ្ជីលើផ្សារហ៊ុននេះនៅខែខាងមុខនេះ។ ពាណិជ្ជករ និងក្រុមវិនិយោគិនរាប់រយនាក់មកពីសមាគមក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េនៅក្នុងកម្ពុជាបានចូលក្នុងសិក្ខាសាលាសាធារណៈមួយស្ដីពីធនាគារ ACLEDA Bank នៅ ...
ម៉ៃ គុណមករា
https://bit.ly/38JY72K
ដោះលែងអ្នកពាក់ព័ន្ធកាប់រានដីព្រៃ ៥ នាក់ ឯជន ២ នាក់ កំពុងរងចំណាត់ការតុលាការ
សាលាដំបូងខេត្តមណ្ឌលគិរីកំពុងមានចំណាត់ការនីតិវិធីកោះហៅជនសង្ស័យចំនួន ២ នាក់ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺជុំវិញករណីជួលអ្នកភូមិ ៥ នាក់ ឲ្យចូលទៅកាប់រានដីព្រៃក្នុងរបៀងអភិរក្សជីវចម្រុះឦសាន ក្នុងភូមិសាស្ត្រស្រុកកោះញែកកាលពីសប្ដាហ៍មុន ខណៈពលរដ្ឋ ៥ នាក់នោះ ត្រូវបានដោះលែងបណ្តោះអាសន្ន ...
ឃុត សុភចរិយា
https://bit.ly/2P8SfZ2
CDC បានអនុម័តលើគម្រោងរោងចក្រចំនួន ១០ បន្ថែមទៀត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តការចុះបញ្ជីជាផ្លូវការនូវរោងចក្រ ១០ បន្ថែមទៀតគិតត្រឹមសប្តាហ៍ទី ៣ នៃខែកុម្ភៈនេះ។ រោងចក្រទាំងនេះរួមមានផលិតសម្ភារផ្ទះបាយ រោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាបរោងចក្រផលិតគ្រឿងសង្ហារិមរោងចក្រផលិតអាគុយស្ងួត និងគ្រឿងផ្គុំ និងរោងចក្រសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ។ នេះ ...
ធូ វិរៈ
https://bit.ly/2HHdIUF
ក្រសួង និង UNESCO បន្តគម្រោងសិក្សា ៤ ឆ្នាំ សម្រាប់សិស្សបោះបង់ការសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការយូណេស្កូបន្ដសហការគ្នាលើគម្រោងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន Basic Education Equivalency Program (BEEP) រយៈពេល ៤ ឆ្នាំ (២០២០-២០២៣) ដោយអនុវត្ដលើខេត្ដចំនួន ១៥ ក្រោយទទួលបានលទ្ធផលក្នុងជំហានដំបូងកាលពីឆ្នាំ ២០១៩ ដោយមានសិស្សដែលបោះបង់ការសិក្សា ចុះឈ្មោះចូលរៀនជាង ២០០០ នាក់ក្នុងចំណោមនេះ ...
វ៉ន ដារ៉ា
https://bit.ly/32aUoIU
លោក ស ខេង បញ្ជាឲ្យស៊ើបរឿងទារកដែលនៅក្នុងគុកជាមួយម្ដាយស្លាប់
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវណា បានប្រកាសថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើការស្លាប់របស់ទារកអាយុ ៥ ខែម្នាក់ដែលបានរស់នៅជាមួយម្តាយនៅក្នុងមណ្ឌលកែប្រែទី ២ (ព្រៃស)។ ...
ម៉ិច ដារ៉ា
https://bit.ly/3bV6cDt
ក្នុងឆ្នាំ ២០១៩ ខ្យល់កន្ត្រាក់បានបណ្ដាលឲ្យមនុស្សស្លាប់ ៩៥ នាក់
យ៉ាងហោចណាស់មានមនុស្សចំនួន ៩៥ នាក់ បានស្លាប់ដោយសារខ្យល់កន្ត្រាក់នៅក្នុងឆ្នាំ ២០១៩ ខណៈដែលកម្ពុជាបានប្រឈមនឹងហានិភ័យនៃអាកាសធាតុជាបន្ដបន្ទាប់ដែលបានបណ្ដាលឲ្យមានគ្រោះរាំងស្ងួត ដែលធ្វើឲ្យខូចខាតដំណាំស្រូវចំនួន ៦៧ ៦៦៣ ហិកតា។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ...
ម៉ិច ដារ៉ា
https://bit.ly/3bLubVX
លោក គិត ម៉េង៖ FTA ជាមួយចិន ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាល្អគ្រប់វិស័យ
ប្រធានសភាពាណិជ្ជកម្មកម្ពុជាមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចប្រទេស កម្ពុជា នឹងមានភាពល្អប្រសើរលើគ្រប់វិស័យនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) សម្រេចបានជាផ្លូវការដោយអះអាងថា ចំនួនរោងចក្រថ្មីនឹងកើនឡើងជាបន្តបន្ទាប់។ ក្នុងឱកាសចូលរួម «វេទិកាស្តីពីគយកម្ពុជាលើកទី ១» ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជាសហការ ...
ហ៊ឹន ពិសី
https://bit.ly/2P0W1DN
លោក ហ៊ុន សែន ថា កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៦,៥ ភាគរយ ឆ្នាំ ២០២០ ព្រោះនឹងរងប៉ះពាល់ដោយកូរ៉ូណា គឺមិនមែនមកពីការព្យួរ EBA ទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាដែលត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ៦,៥ ភាគរយ នៅឆ្នាំ ២០២០ នេះនឹងរងផលប៉ះពាល់ពីការភ័យខ្លាចជំងឺកូរ៉ូណា និងការរើសអើងមិនមែនដោយសារការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ។ ...
នៀម ឆេង
https://bit.ly/2vHK4Mz
អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបាន $២៤០ លាន ក្នុងខែមករា
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រមូលចំណូលពន្ធប្រហែល ២៤០ លានដុល្លារ កាលពីខែដំបូងនៃឆ្នាំ ២០២០ កើនឡើងប្រហែល ១៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបានពី GDT ដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ ...
ម៉ៃ គុណមករា
https://bit.ly/37EfVLa
រាជរដ្ឋាភិបាល សម្រេចកែប្រែអត្រាពន្ធទៅលើប្រាក់បៀវត្សរ៍
រាជរដ្ឋាភិបាលកម្ពុជាសម្រេចកែប្រែអត្រាពន្ធដោយដំឡើងប្រាក់ជាប់ពន្ធលើប្រាក់បៀវត្សរ៍ប្រចាំខែរបស់និយោជិតចាប់ពី ១ លាន ៣ សែនរៀលឡើងទៅ ទើបជាប់កាតព្វកិច្ចបង់ពន្ធជាអ្វីដែលអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថានឹងផ្តល់ប្រយោជន៍ដល់មន្ត្រីរាជការច្រើនជាងគេ ខណៈប្រាក់បៀវត្សរ៍មន្ត្រីនៅក្នុងឆ្នាំនេះបានកើនឡើង។ អនុក្រឹត្យ ...
ឡុង គីមម៉ារីតា
https://bit.ly/2SPuzd2
លោក ហ៊ុន សែន បញ្ជាឲ្យទប់ស្កាត់ការឆ្លងជំងឺគ្រុនផ្តាសាយបក្សីពីវៀតណាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនផ្ដាសាយបក្សី (A/H5N1) ពីប្រទេសវៀតណាម ខណៈជំងឺនេះត្រូវបានគេរកឃើញផ្ទុះឡើងនៅភាគខាងត្បូងវៀតណាម។ ...
ខន សាវិ
https://bit.ly/39MmE7e
ការលើកទឹកចិត្តពន្ធផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមដែលចុះឈ្មោះ
ការអនុគ្រោះពន្ធត្រូវបានផ្តល់ជូនសហគ្រាសខ្នាតតូច និងមធ្យម (ជាសហគ្រាសធុនតូច និងមធ្យម) ដើម្បីជាការលើកទឹកចិត្តដល់សហគ្រាសក្រៅផ្លូវការឱ្យចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអាជីវកម្ម។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50692394/tax-incentives-offered-to-smes-that-register
មេភូមិត្រូវបានឲ្យសារភាពកំហុស ខណៈពលរដ្ឋ ១០ នាក់ ត្រូវពិន័យ ១២ លានរៀល ពាក់ព័ន្ធការទន្ទ្រានដីរដ្ឋ
អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ បានតម្រូវឲ្យមេភូមិម្នាក់សារភាពកំហុស និងផាកពិន័យមនុស្ស ១០ នាក់ផ្សេងទៀតជាទឹកប្រាក់ចំនួន ១២ លានរៀល ដោយទុកពេលឲ្យយកលុយមកបង់ពិន័យត្រឹមថ្ងៃទី ២២ ខែកុម្ភៈនេះ បន្ទាប់ពីពួកគេជាប់ពាក់ព័ន្ធការកាប់ព្រៃលិចទឹកទន្ទ្រានយកដីរដ្ឋខុសច្បាប់នៅភូមិស្គន់ ឃុំត្បែង ស្រុក ...
សុទ្ធ គឹមសឿន
https://bit.ly/2P4DI0z
ពលរដ្ឋរស់នៅតាមច្រាំងទន្លេសេកុង ភាគច្រើនព្រមប្ដូរទីតាំងថ្មី
អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងសម្របសម្រួលពលរដ្ឋជាង ១៣០ គ្រួសារ ដែលរស់នៅលើដីចំណីច្រាំងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែងឲ្យផ្លាស់ប្ដូរលំនៅទៅកន្លែងថ្មីដែលអាជ្ញាធររៀបចំជូន ខណៈក្នុងចំណោមនោះមានភាគច្រើនបានឯកភាព នៅពេលទីតាំងច្រាំងនេះត្រូវយកទៅអភិវឌ្ឍដើម្បីកុំឱ្យបាក់ និង ...
ខន សាវិ
https://bit.ly/327O4Sp