ភ្នំពេញប៉ុស្តិ៍
GMAC ជំរុញឲ្យអឺរ៉ុបពិចារណាផ្ដល់ EBA វិញ ដើម្បីជួយកម្មករ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញការសោកស្ដាយ និងជំរុញឲ្យសហភាពអឺរ៉ុបផ្ដល់អត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធ EBA ដូចដើមវិញ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់ បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចព្យួរផ្នែកខ្លះប្រមាណ ១ ភាគ ៥ នៃទំនិញនាំចូលពីកម្ពុជាទៅទីផ្សារអឺរ៉ុប។ ...
នៀម ឆេង
https://bit.ly/2u8Hyyr
មន្ត្រីប្រើឧគ្ឃោសនស័ព្ទផ្សព្វផ្សាយពីការការពារ និងអភិរក្សសត្វព្រៃ
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានជ្រើសរើសយកវិធីសាស្ត្រផ្សព្វផ្សាយពីវិធានការការពារ និងអភិរក្សសត្វព្រៃ និងជីវចម្រុះក៏ដូចលិខិតបទដ្ឋាននានាដោយប្រើឧគ្ឃោសនស័ព្ទដាក់តាមម៉ូតូកង់៣ (តុកតុក) និងម៉ូតូ បើកបរនៅតាមបណ្ដាភូមិ-ឃុំ និងស្រុកនានាក្នុងខេត្តមណ្ឌលគិរី ដោយចាក់ជាសារ ...
វ៉ន ដារ៉ា
https://bit.ly/2V2IkIe
មន្ត្រីថា ពលរដ្ឋ ៨០% មានបង្គន់ប្រើ និង ៦៥% មានទឹកស្អាតប្រើគិតត្រឹមឆ្នាំ ២០១៩
មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអះអាងថា គិតត្រឹមឆ្នាំ ២០១៩ ប្រជាពលរដ្ឋចំនួន ៨០% មានបង្គន់ប្រើប្រាស់ និងប្រជាពលរដ្ឋ ៦៥% ទទួលបានទឹកស្អាតប្រើប្រាស់។ កម្ពុជាមានបំណងចង់ឱ្យពលរដ្ឋទាំងអស់ទទួលបានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ។ ...
ខន សាវិ
https://bit.ly/2P2Aomi
ក្រសួងអភិវឌ្ឍន៍ជនបទតាមដានបទបញ្ជាប្រឆាំងនឹងការផ្ទុកលើសទម្ងន់
ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសផែនការរបស់ខ្លួនក្នុងការសម្របសម្រួលជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីធ្វើវិសោធនកម្មអនុក្រឹត្យមួយចំនួនដែលនឹងអនុញ្ញាតឱ្យមានការចូលរួមទប់ស្កាត់យានយន្តធុនធ្ងន់ពីការប្រើប្រាស់ និងធ្វើឱ្យខូចផ្លូវជនបទ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50692034/rural-development-ministry-to-fast-track-anti-overloading-regulation
សាលារាជធានី គ្រោងទទួលពាក្យដេញថ្លៃប្រមូលសំរាមនៅចុងខែនេះ
សាលារាជធានីភ្នំពេញនឹងប្រកាសទទួលពាក្យសូមដេញថ្លៃការប្រមូលសំរាមនៅចុងខែកុម្ភៈ ឬនៅដើមខែមីនាខាងមុខ ដើម្បីឲ្យបណ្តាក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍អាចចូលរួមដាក់ពាក្យដេញថ្លៃស្របពេលដែលក្រុមហ៊ុនប្រមូលសំរាមរបស់ជប៉ុនក៏មានចំណាប់អារម្មរណ៍ចូលរួមដេញថ្លៃការប្រមូលសំរាមនេះផងដែរ ...
ឡុង គីមម៉ារីតា
https://bit.ly/2UX9LDh
រដ្ឋាភិបាលនឹងឧបត្ថម្ភធន $៥០ លាន បញ្ចុះតម្លៃអគ្គិសនី
រដ្ឋាភិបាលកម្ពុជានឹងចំណាយប្រមាណ ៥០ លានដុល្លារ សម្រាប់ការឧបត្ថម្ភធនលើការបញ្ចុះតម្លៃអគ្គិសនីចំនួន ០,០១ ដុល្លារ ក្នុង ១ គីឡូវ៉ាត់ម៉ោង ដល់វិស័យឧស្សាហកម្ម និងកសិកម្មដែលនឹងអនុវត្តចាប់ពីខែកុម្ភៈនេះ។ នេះបើតាមមន្ត្រីនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងកាលពីថ្ងៃអាទិត្យ។ ...
ធូ វិរៈ
https://bit.ly/2ua2tkI
ក្រុមហ៊ុនបន្លែប្រើ QR កូដ ដើម្បីសម្គាល់ប្រភពដើម
ក្រុមហ៊ុនបន្លែធម្មជាតិ Natural Agriculture Village បានប្រើប្រាស់ QR កូដលើផលិតផលដែលធ្វើឲ្យអតិថិជនអាចដឹងពីប្រភពផលិតផល ដើម្បីធានាសុវត្ថិភាពស្របនឹងគោលការណ៍រដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាពស្បៀងអាហារដល់អតិថិជន។ លោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុន Natural Agriculture Village និងជាសមាជិករបស់ក្រុមហ៊ុន Green Gold ដែលជាក្រុមហ៊ុនចែកចាយក្នុងស្រុក បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃសៅរ៍ថា កសិករដែល ...
ធូ វិរៈ
https://bit.ly/39Jqka3
ក្រុមហ៊ុនចិន ទទួលបានអាជ្ញាប័ណ្ណរុករកប្រេងប្លុក D
ក្រុមហ៊ុនរុករកប្រេងដែលគ្រប់គ្រងដោយវិនិយោគិនចិនកាលពីចុងឆ្នាំ ២០១៩ បានទទួលអាជ្ញាប័ណ្ណរយៈពេល ៣ ឆ្នាំ ដើម្បីសិក្សាស្វែងរកប្រេងកាតនៅក្នុងប្លុក D ក្នុងឈូងសមុទ្រថៃនៃដែនសមុទ្រកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានប្រេងកាត។ ...
ធូ វិរៈ
https://bit.ly/2SzhHJu
ក្រុមអ្នកជំនាញរកឃើញសម្បុកសត្វអណ្តើកហ្លួង ៣ សម្បុក ស្មើនឹង ៥១ ពង
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រុមអ្នកអភិរក្សមកពីសហគមន៍មូលដ្ឋាន និងមន្ត្រីរដ្ឋបាលជលផលបានរកឃើញសម្បុកសត្វអណ្តើក ហ្លួង ឬហៅអណ្តើកសរសៃចំនួន ៣ សម្បុកសរុបស្មើនឹង ៥១ ពង នៅព្រែកស្រែអំបិល ស្រុកស្រែអំបិលដែលក្រុមអ្នកជំនាញកំពុងតាមដានសុខភាព និងសុវត្ថិភាព។ មន្ត្រី និងសង្គមស៊ីវិលក៏បានអំពាវនាវឲ្យ ...
សុទ្ធ គឹមសឿន
https://bit.ly/2OYcCIe
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានត្រូវបញ្ចប់ចុងខែនេះហើយ នឹងត្រូវបញ្ជូនទៅរដ្ឋសភានៅដើមខែមីនា
ក្រុមការងារក្រសួងព័ត៌មានបានបញ្ចប់ការពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រង់ផ្នែកទោសបញ្ញត្ដិ ជាមួយក្រុមការងារក្រសួងយុត្ដិធម៌ហើយកាលពីថ្ងៃពុធនឹងគ្រោងបញ្ចប់ឲ្យរួចរាល់នៅក្នុងខែកុម្ភៈនេះ រួចបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ដ្រីនៅដើមខែមីនាខាងមុខ ដើម្បីសម្រេចមុនដាក់ ...
វ៉ន ដារ៉ា
https://bit.ly/37yxlcb
ស្វ៊ីសផ្ដល់ជំនួយ ៦ លានហ្វ្រង់ ដើម្បីគាំទ្រការដោះមីន
រដ្ឋាភិបាលប្រទេសស្វ៊ីសបានសម្រេចផ្តល់ជំនួយ ៦ លាន ហ្វ្រង់ស្វ៊ីសបន្ថែមទៀត ដើម្បីបន្តគាំទ្រដល់សកម្មភាពដោះមីននៅកម្ពុជារយៈពេល ៥ ឆ្នាំទៀត ដែលជាការចូលរួមធ្វើឲ្យសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលគ្រោងដោះឲ្យអស់នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។ ការសម្រេចផ្ដល់ជំនួយនេះបានធ្វើឡើង ខណៈលោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតថ្មីរបស់ ...
វ៉ន ដារ៉ា
https://bit.ly/2HvOLeR
ប្រធានដែនជម្រកត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឱ្យកាប់ឈើ
ប្រធានដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគីរីត្រូវបានគេចោទប្រកាន់ថា បានអនុញ្ញាតឱ្យរោងឈើខុសច្បាប់ដំណើរការនៅក្នុងតំបន់អភិរក្ស។ សកម្មជន គ្រឹង តុលា បាននិយាយនៅក្នុងហ្វេសប៊ុកថា ប្រធានតំបន់ដែនជម្រកសត្វព្រៃស្រែពកកំពុងអនុញ្ញាត ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/sanctuary-chief-accused-allowing-logging
GIZ នឹងគាំទ្រដល់ក្រសួងឧស្សាហកម្ម ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម
អង្គការ GIZ របស់អាលឺ្លម៉ង់ និងក្រសួងឧស្សាហកម្ម និងសិប្បកម្មបានជួបពិភាក្សាគ្នា ដើម្បីស្វែងរកយន្តការជួយសម្រួលដល់ការនាំចេញទំនិញ និងនាំចូលវត្ថុធាតុដើមសម្រាប់គាំទ្រវិស័យសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា តាមរយៈគម្រោងការគាំទ្រ ...
ធូ វិរៈ
https://bit.ly/38zcZAF
ការនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិក ២០១៩ កើន ៤០ ភាគរយ
ការនាំចេញរបស់ប្រទេសកម្ពុជាទៅអាមេរិកបានកើនឡើងកាលពីឆ្នាំ ២០១៩ ដែលត្រូវបានជំរុញដោយប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ខណៈកម្ពុជាបានបាត់បង់មួយផ្នែកនៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មពីសហភាពអឺរ៉ុប «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ដែលបានប្រកាសកាលពីថ្ងៃពុធ។ ទិន្នន័យចុងក្រោយបានពីការិយាល័យពាណិជ្ជកម្ម ...
ម៉ៃ គុណមករា
https://bit.ly/2wiDDj3
ក្រសួងមហាផ្ទៃច្រានចោលសំណើសូមឲ្យលុបច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃបានច្រានចោលសំណើរបស់អង្គការសមាគមចំនួន ១០០ ស្ថាប័នដែលទាមទារឱ្យរាជរដ្ឋាភិបាលលុបចោលច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយក្រសួងលើកឡើងថា ច្បាប់នេះបានអនុលោមតាមរដ្ឋធម្មនុញ្ញហើយមុនពេលមានការអនុម័ត សេចក្តីព្រាងច្បាប់នេះត្រូវបានពិគ្រោះយោបល់ជាសាធារណៈយ៉ាងទូលំទូលាយ ...
ម៉ិច ដារ៉ា
https://bit.ly/2OQv2KQ
កម្ពុជាចាត់ទុកការព្យួរផ្នែកខ្លះនៃ EBA របស់ EU ថាជាការយល់ខុសអំពីកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រតិកម្មទៅនឹងការសម្រេចព្យួរ EBA ដោយគណៈកម្មការអឺរ៉ុបសម្រាប់ទំនិញនាំចូលទីផ្សារអឺរ៉ុបថា ជាការផ្ដើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្ដែងនៅកម្ពុជាដែលការព្យួរ ១ ភាគ ៥ នៃ EBA នេះនឹងធ្វើឲ្យកម្ពុជាត្រូវបង់ពន្ធលើមុខទំនិញ ៤០ មុខ ខណៈដែលទំនិញកម្ពុជា ...
នៀម ឆេង
https://bit.ly/2SnN0GX
ក្រុមហ៊ុន និងក្រុមវិនិយោគិនជប៉ុនដាក់អនុសាសន៍ ២១ ទៅរដ្ឋាភិបាល
តំណាងក្រុមហ៊ុន និងក្រុមវិនិយោគិនជប៉ុនកាលពីថ្ងៃពុធម្សិលមិញបានដាក់អនុសាសន៍គោលនយោបាយ ២១ ចំណុចទាក់ទងនឹងបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាប់ ដើម្បីធ្វើឲ្យបរិយាកាសអាជីវកម្មកាន់តែប្រសើរ។ ឯកអគ្គរាជទូតជប៉ុន មេដឹកនាំសមាគមអាជីវកម្មជប៉ុននៅកម្ពុជា (JBAC) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសកម្ពុជា និងជប៉ុន (JETRO) ...
ម៉ៃ គុណមករា
https://bit.ly/2SwCTQe
គណៈកម្មការអឺរ៉ុបសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលប៉ះពាល់លើទំនិញ ៤០ មុខ
គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធម្សិលមិញបានសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដែលប៉ះពាល់លើទំនិញ ៤០ មុខពីកម្ពុជានាំចូលទៅប្លុកដែលមានប្រទេសចំនួន ២៧ នេះដោយលើកឡើងហេតុផលថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ...
នៀម ឆេង
https://bit.ly/31TOJXE
ក្រសួងដែនដី ប្រកាសមិនទទួលដោះស្រាយទំនាស់ដីជូនពលរដ្ឋ ៧៧ គ្រួសារ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសមិនទទួលដោះស្រាយបញ្ហាទំនាស់ដីធ្លីតាមសំណើរបស់ពលរដ្ឋ ៧៧ គ្រួសារ នៅឃុំតានូន ស្រុកបទុមសាគរ ខេត្តកោះកុងឡើយដោយលើកឡើងថា ពលរដ្ឋទាំងនោះធ្លាប់ទទួលបានការដោះស្រាយរួចមកហើយពីគណៈកម្មការអន្តរក្រសួង។ ...
សុទ្ធ គឹមសឿន
https://bit.ly/2SEPzDo
អង្គការ និងមន្ត្រីធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិត និងសីលធម៌សង្គម
អង្គការសកម្មភាពដើម្បីកុមារ (APLE) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រសួងពាក់ព័ន្ធបានសហការគ្នាធ្វើយុទ្ធនាការស្ដីពីការ «ការលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិត សីលធម៌សង្គម និងតម្លៃគ្រួសារ» ដើម្បីលើកកម្ពស់ការប្រើប្រាស់ អ៊ីនធឺណិតបច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាពពិសេសក្នុងចំណោមកុមារ និងយុវវ័យ។ ...
វ៉ន ដារ៉ា
https://bit.ly/2SG681A
ការវិនិយោគលើវិស័យថាមពលកម្ពុជាមានជាង $៦ ពាន់លាន អំឡុង ១៣ ឆ្នាំចុងក្រោយ
ការវិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជាក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះមានតម្លៃសរុប ៦,១ ពាន់លានដុល្លារ។ នេះបើតាមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។ របាយការណ៍បង្ហាញថាចាប់ពីឆ្នាំ ២០០៦ ដល់ដំណាច់ឆ្នាំ ២០១៩ ការវិនិយោគនេះមានតម្លៃសរុប ៦,១ ពាន់លានដុល្លារដែលឆ្លុះបញ្ចាំងអំពីភាពរីកចម្រើននៃវិស័យ ...
ធូ វិរៈ
https://bit.ly/37ksye4
កម្ពុជា-ឡាវ បន្តពង្រឹងទំនាក់ទំនងបន្ថែមលើដៃគូយុទ្ធសាស្ត្រស៊ីជម្រៅគ្រប់ជ្រុងជ្រោយ
រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានពិភាក្សាគ្នា និងបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំង ២ ហើយបានជំរុញទំនាក់ទំនងល្អនេះឲ្យកាន់តែស៊ីជម្រៅក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទាំងអាជ្ញាធរដែនដី កងទ័ព និងប្រជាពលរដ្ឋនៃប្រទេសទាំង ២ រស់នៅតាមបន្ទាត់ ...
ម៉ិច ដារ៉ា
https://bit.ly/2Seua50
សមាគមចិញ្ចឹមសត្វ ជំរុញកសិករឲ្យចិញ្ចឹមជ្រូកឡើងវិញ
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានស្នើឲ្យប្រជាជនខិតខំពង្រឹងការចិញ្ចឹមសត្វជ្រូកឡើងវិញ ដើម្បីកាត់បន្ថយការនាំចូល ខណៈបច្ចុប្បន្នជ្រូកកំពុងមានតម្រូវការច្រើន និងមានតម្លៃខ្ពស់។ នេះបើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ ទោះបីជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមកមានគោលនយោបាយចំពោះការពង្រឹងការចិញ្ចឹមជ្រូក ...
ហ៊ឹន ពិសី
https://bit.ly/2Sxs0wl
ក្រសួងអប់រំកំណត់ទិសដៅការងារសម្រាប់ឆ្នាំ ២០១៩-២០៣០ ប្តេជ្ញាសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី ៤
ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់ទិសដៅការងារសម្រាប់ឆ្នាំ ២០១៩-២០២៣ និងឆ្ពោះទៅឆ្នាំ ២០៣០ ដោយបានប្ដេជ្ញាសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៤ ដោយឈរលើគោលការណ៍ គុណភាព សមធម៌ បរិយាប័ន្ន ការសិក្សាពេញមួយជីវិត និងទាំងអស់គ្នាបន្ដកាត់បន្ថយគម្លាតជំនាញ បង្កើនការផ្គត់ផ្គង់ជំនាញក្នុងវិស័យអាទិភាពដែលដាក់ចេញនូវការអប់រំ ...
វ៉ន ដារ៉ា
https://bit.ly/2HgQm84