ពលរដ្ឋ ២៣០ គ្រួសារ ​នៅ​ឃុំ​រមទម ខេត្ត​ព្រះវិហារ បារម្ភ​ពី​ការ​បាត់​ដី​ស្រែ​ចម្ការ

ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន ៣ ស្ថិត​ក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ថ្លែង​ដោយ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដីស្រែ ចម្ការ​ជា​បន្តបន្ទាប់ ព្រោះ​តែ​ការ​ទន្ទ្រាន​វាតទី​ពី​ក្រុមហ៊ុន​ឯកជន​ចំនួន ៣ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​រ៉ែ និង​ដំណាំ​កសិកម្ម ហើយ​បញ្ហា​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ក្រសួង​មហាផ្ទៃ បើ​ទោះបី​ពលរដ្ឋ​រងគ្រោះ​បាន​ស្វែងរក​ដំណោះស្រាយ​ជា​ច្រើន​លើក​ច្រើនសា មក​ហើយ​នោះ។ …

ឡុង គីមម៉ារីតា
https://bit.ly/3ro0uAU