ភ្នំពេញប៉ុស្តិ៍
ឈើជាង ១ ៥៣៨ ម៉ែត្រគុប ត្រូវប្រកាសដាក់ឲ្យដេញថ្លៃ
គណៈកម្មការពិគ្រោះថ្លៃលក់ឈើវត្ថុតាង បានប្រកាសដាក់ដេញថ្លៃជាសាធារណៈនូវឈើវត្ថុតាងចំនួនជាង ១ ៥៣៨ ម៉ែត្រគុប ក្នុងតម្លៃមូលដ្ឋានជាង ១ ៤៣៦,៥ លានរៀល។ នេះបើយោងតាមសេចក្ដីជូនដំណឺងរបស់អគ្គ ...
ឃុត សុភចរិយា
https://bit.ly/2XuCSzo
លោក ទៀ បាញ់៖ ការដាក់ទណ្ឌកម្មការដាក់សម្ពាធពីខាងក្រៅ វាមិនធ្ងន់ធ្ងរដូចការរស់នៅក្នុងរបប ប៉ុល ពត ទេ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងទៅកាន់យោធា និងមន្ត្រីនៃគណបក្សកាន់អំណាចដោយបានប្រៀបធៀបអំពីការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធពីប្រភពខាងក្រៅ មកលើរាជ ...
នៀម ឆេង
https://bit.ly/2Xnu2n7
UN សម្តែងកង្វល់ «ការកើនឡើងនៃការបំបិទសំឡេងនយោបាយប្រឆាំង»
ក្រុមមន្ត្រីជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្តែងនូវក្តីកង្វល់ ចំពោះអ្វីដែលពួកគេហៅថា ជាការ «កើនឡើង នៃការបំបិទសំឡេងនយោបាយប្រឆាំង» ដោយសារតែរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ដើម្បីវាយប្រហារទៅលើសិទ្ធិបញ្ចេញមតិ និងសិទ្ធិ ...
ខន សាវិ
https://bit.ly/2WR25zB
លោក ស ខេង សម្រេចសុំបង្កើតភូមិថ្មីនៅខេត្តព្រះវិហារ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចជាគោលការណ៍ស្នើសុំបង្កើតភូមិថ្មីនៅកន្លែងមានជម្លោះដី ខណៈលោកដឹកនាំកិច្ចប្រជុំអន្តរក្រសួងកាលពីម្សិលមិញ ស្ដីពីលទ្ធផលចុះស្រាវជ្រាវករណីទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិនៅដែន ...
នៀម ឆេង
https://bit.ly/2IVVOOr
លោក ហ៊ុន សែន ស្នើចិនឲ្យជួយបណ្តុះបណ្តាលធនធានមនុស្ស ខណៈចិនចាត់ទុកកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញ បានស្នើសុំឲ្យភាគីចិន ជួយសហការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាដើម្បីជំរុញវិស័យទាំងនេះឱ្យកាន់តែរីកចម្រើន ...
រី សុចាន់
https://bit.ly/2ItRVRS
កម្ពុជា និងឥណ្ឌា ចុះ MOU លើគម្រោងចំនួន ១៨
រដ្ឋាភិបាលឥណ្ឌាបានផ្តល់ជំនួយឥតសំណងលើគម្រោងចំនួន ១៨ ដែលមានតម្លៃសរុបជិត ៩០ ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងឆាប់ទទួលបានផល (QIP) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ រដ្ឋាភិបាលទាំង ២ បានចុះហត្ថលេខាលើ ...
ហ៊ឹន ពិសី
https://bit.ly/2N1IQnm
កម្ពុជានឹងមានព្យុះកើតឡើងចំនួន ២៦ ក្នុងរដូវវស្សាឆ្នាំនេះ
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា រដូវវស្សាឆ្នាំនេះ កម្ពុជានឹងមានព្យុះកើតឡើងរហូតដល់ ២៦ ព្យុះ ប៉ុន្តែព្យុះដែលមានឥទ្ធិពល និងបង្កឲ្យមានជាជំនន់ទឹកភ្លៀង និងជំនន់ ...
ឃុត សុភចរិយា
https://bit.ly/2XjL59H
ក្រសួងអប់រំឲ្យបញ្ឈប់ការលក់ចំណីអាហារ ដែលប៉ះពាល់ដល់សុខភាពសិស្សនៅតាមគ្រឹះស្ថានសិក្សា
ក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវជាថ្មីទៀត ឱ្យគ្រឹះស្ថានសិក្សាទាំងអស់ នៅទូទាំងប្រទេសត្រូវហាមឃាត់ កុំឱ្យមានការលក់ចំណីអាហារ ដែលហួសកាលកំណត់ គ្រឿង ស្រវឹង ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ នៅក្នុងសាលា ...
ខន សាវិ
https://bit.ly/2MU4aLr
គម្រោងជួយសហគមន៍នេសាទតាមសមុទ្រ នឹងចាប់ផ្ដើមនៅឆ្នាំក្រោយ
គម្រោង CamAdapt ដែលជួយឲ្យរឹងមាំឡើងវិញចំពោះសហគមន៍នេសាទតាមឆ្នេរសមុទ្រនិងប្រព័ន្ធអេកូឡូហ្ស៊ីតាមឆ្នេរសមុទ្រក្នុងខេត្តជាប់ឆ្នេរសមុទ្រចំនួន ៤ រួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីប្រឆាំងនឹងការប្រែប្រួល ...
ខន សាវិ
https://bit.ly/2XrQD1I
កសិករជាង ១ ពាន់គ្រួសារ នៅតំបន់ដែនជម្រកសត្វព្រៃកែប្រែជីវភាពថ្មី
តាមរយៈគម្រោងពូជស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ប្រជាកសិករប្រមាណជាង ១ ០០០ គ្រួសារ ដែលរស់នៅក្នុង និងក្បែរ តំបន់ដែនជម្រកសត្វព្រៃនៃប្រទេស កម្ពុជា បានផ្លាស់ប្ដូរជីវភាពថ្មី ដោយពួកគេភាគច្រើនបានក្លាយខ្លួនជាកសិករគំរូ និងជាសកម្មជនការពារព្រៃឈើ និងសត្វព្រៃផងដែរ។ ...
ឃុត សុភចរិយា
https://bit.ly/2XXns3H
សកម្មជនព្រៃឈើ ស្នើក្រសួងផ្តល់រថយន្តដឹកវត្ថុតាងបទល្មើសព្រៃឈើដល់មន្ទីរបរិស្ថាន
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ស្នើទៅក្រសួងបរិស្ថានឲ្យផ្ដល់រថយន្ដដឹកជញ្ជូនវត្ថុតាងបទល្មើសព្រៃឈើដល់មន្ទីរបរិស្ថានតាមខេត្ដ ដោយលោកគ្រោងដាក់លិខិតស្នើទៅក្រសួងនៅសប្ដាហ៍ ...
វ៉ន ដារ៉ា
https://bit.ly/31J7Jra
អាវុធហត្ថខេត្តក្រចេះរឹបអូសរថយន្តដឹកឈើ ៨ គ្រឿង ពីឈ្មួញឈើ
សមត្ថកិច្ចបានចុះបង្ក្រាបផ្ទះឈ្មួញឈើមួយកន្លែង នៅសង្កាត់អូរឫស្សី ក្រុង ក្រចេះ កាលពីថ្ងៃទី ១៧ ខែ មិថុនា ដោយបានរឹបអូសរថយន្តសាំយ៉ុងដឹកឈើពេញៗចំនួន ៨ គ្រឿង ខណៈរថយន្តទាំងនេះ បម្រុងដឹកឈើចេញទៅវៀតណាម។ ...
រី សុចាន់
https://bit.ly/2KqzCyR
រោងចក្របំប្លែងកាកសំណល់ រងការព្រមានបិទ
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន កាលពីថ្ងៃទី ១៧ ខែ មិថុនា បានព្រមានបិទរោងចក្របំប្លែងកាកសំណល់ផេះធ្យូងថ្មមួយឈ្មោះ «ស៊ីម៉ាវ» ដែលស្ថិតនៅក្រុមទី៤ ភូមិ ២ ឃុំអូរត្រះ ស្រុកស្ទឹងហាវ បន្ទាប់ពីមានពលរដ្ឋជាង ៤០ គ្រួសារបានប្ដឹង ដោយសារបារម្ភពីបញ្ហាសុខភាពបង្កដោយធូលីចេញពី ...
សុទ្ធ គឹមសឿន
https://bit.ly/2Rpkum1
សហគមន៍ព្រៃឡង់ បង្ហាញពីការកាប់ឈើក្នុងតំបន់ព្រៃឡង់កើនឡើងខ្លាំង ប៉ុន្តែមន្ត្រីច្រានចោល
បណ្ដាញសហគមន៍ព្រៃឡង់បានលើកឡើងថា សកម្មភាពកាប់ឈើក្នុងតំបន់ព្រៃឡង់នៅតែបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលជាង ៥ ខែ ក្នុងឆ្នាំ ២០១៩ នេះ និងបានអំពាវនាវឱ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលចាត់ទុកការលើកឡើងនេះថាជាការមិនពិត និង ...
ខន សាវិ
https://bit.ly/2IoaEOt
លោក សាយ សំអាល់ ដាក់ផែនការដោះស្រាយបញ្ហាប្រឈមនៅខេត្តព្រះសីហនុ
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានប្រកាសដាក់ចេញផែនការការងារជាអាទិភាពចំនួន ៤ ចំណុចដូចជា បញ្ហាសន្ដិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងការងារសំណង់ និងបញ្ហាបរិស្ថាន ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ ...
ឡុង គីមម៉ារីតា
https://bit.ly/2XSckFk
បុរស ២ នាក់ រងរបួសដោយសារផ្ទុះមីន ២ គ្រាប់
បុរស ២ នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងករណីផ្ទុះគ្រាប់មីននៅ ២ កន្លែងផ្សេងគ្នា កាលពីថ្ងៃទី ១៥ ខែ មិថុនា ក្នុងនោះម្នាក់រងគ្រោះនៅក្នុងយុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងម្នាក់ទៀតរងរបួសដូច ...
សុទ្ធ គឹមសឿន
https://bit.ly/2KVjCVg
ក្រសួងកំពុងជំរុញការបង្កើត សាកលវិទ្យាល័យជំនាញទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា កម្ពុជាកំពុងជំរុញក្នុងការបង្កើតវិទ្យាស្ថានជាតិ និងសាកលវិទ្យាល័យទេសចរណ៍ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ឲ្យស្របទៅតាមកម្មវិធីសិក្សាអាស៊ាន ខណៈគំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងតាំងពី ១០ ឆ្នាំ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2ILB0sP
ចាំបាច់ត្រូវបណ្ដុះបណ្ដាលជំនាញឡើងវិញ និងបង្កើនសមត្ថភាពជំនាញ
ការវិវត្តបច្ចេកវិទ្យាក្នុងដំណាក់កាលនៃបដិវត្ដន៍ឧស្សាហកម្មទី៤ នឹងបណ្ដាលឱ្យមានការបាត់បង់ការងារ ហើយក៏បង្កើតឲ្យមានប្រភេទការងារថ្មីៗ ប៉ុន្ដែអ្នកដែលបាត់បង់ការងារក្នុងដំណាក់កាលនេះ នឹងមិនអាចស្វែង ...
វ៉ន ដារ៉ា
https://bit.ly/2IgLjGm
វិស័យពាណិជ្ជកម្មកម្ពុជា កំពុងស្វែងរកវិធីកាត់បន្ថយផលប៉ះពាល់ ក្នុងករណីបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA
វិស័យពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាកំពុងស្វែងរកវិធីកាត់បន្ថយផលប៉ះពាល់ ក្នុងករណីបាត់បង់ការអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញគ្រប់ប្រភេទលើកលែងតែសព្វាវុធ (EBA) ខណៈ ...
Husain Haider
https://bit.ly/2WDMjrJ
ស៊ីម៉ាក់ច្នៃអាវុធអស់គុណភាពជិត ១ ម៉ឺនដើម ធ្វើជារូបផ្សេងៗ
អាវុធ និងកាំភ្លើងចាស់ៗអស់គុណភាពជិត ១ ម៉ឺនដើមហើយ ដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរចនាឡើងធ្វើជារូបសត្វដំរី ដើមឈើ រថយន្ដ ផែនទី នាឡិកា ដើម្បីរក្សាទុកនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននៅ ...
វ៉ន ដារ៉ា
https://bit.ly/2F5UFTm
រដ្ឋមន្ត្រីមហាផ្ទៃ បង្ហាញក្តីបារម្ភខ្លាចកម្ពុជាត្រូវបានដាក់ក្នុងបញ្ជីខ្មៅនៃការលាងលុយ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បង្ហាញក្ដីបារម្ភខ្លាចកម្ពុជាត្រូវបានដាក់ក្នុងបញ្ជីខ្មៅ នៃការលាងលុយកខ្វក់ បន្ទាប់ពីមានការចាប់បានការនាំប្រាក់ដុល្លារមិនមានប្រភពច្បាស់លាស់ចូលពីហុងកុងមកកម្ពុជា ដោយផ្ទាល់កាលពីពេល ...
នៀម ឆេង
https://bit.ly/2XJIcvC
មន្ត្រី៖ កុមារ ៣ ម៉ឺននាក់ ត្រូវបានដកចេញពីទម្រង់ពលកម្មធ្ងន់ធ្ងរបំផុត
កុមារកម្ពុជាប្រមាណ ៣ ម៉ឺននាក់ ត្រូវបានដកហូតពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅក្នុងប្រទេសក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខណ:កុមារប្រមាណ ១៨ ម៉ឺននាក់ទៀត ត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារដើម្បីផ្តល់ឱកាសឱ្យពួកគេ ...
ឡុង គីមម៉ារីតា
https://bit.ly/2wSQjdv
លោក ហ៊ុន សែន ឲ្យសន្និសីទកំពូលបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានផ្ដល់គំនិតផ្ដួចផ្ដើមនូវចំណុចអាទិភាពមួយចំនួនដល់អង្គសន្និសីទកំពូលសារព័ត៌មានអាស៊ីឲ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុង ...
ខន សាវិ
https://bit.ly/2Kgnfpi
EDC និងក្រុមហ៊ុនចិន ចុះកិច្ចព្រមព្រៀងសង់រោងចក្រអគ្គិសនី
អគ្គិសនីកម្ពុជាកាលពីថ្ងៃម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនចំនួន ២ ដើម្បីសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដំណើរការដោយប្រេងខ្មៅ (HFO) និងឧស្ម័ន (LNG) តម្លៃ ៣៨០ លានដុល្លារ ដែលត្រូវបានអាជ្ញាធរអគ្គិសនីអះអាងថា ទីក្រុងភ្នំពេញ ...
ហ៊ឹន ពិសី
https://bit.ly/2ZgvmWf