ភ្នំពេញប៉ុស្តិ៍
នាយករដ្ឋមន្ត្រី ស្នើស្ថាប័នរដ្ឋដាក់បង្ហាញពាក្យស្លោកអរគុណសន្តិភាពតាមអង្គភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យក្រសួង ឬស្ថាប័នរដ្ឋទូទាំងប្រទេសដាក់បង្ហាញពាក្យស្លោក «អរគុណសន្តិភាព» នៅតាមទីតាំងស្ថាប័នរៀងៗខ្លួន ហើយថាពាក្យស្លោកនេះមិនមានខ្លឹមសារប្រឆាំងនឹងអ្នកណាទេ ប៉ុន្តែដើម្បីជាការស្រឡាញ់ និងការពារសន្តិភាពប៉ុណ្ណោះ។ លោកសរសេរលើទំព័រហ្វេសប៊ុករបស់លោកពីម្សិលមិញ ...
នៀម ឆេង
https://bit.ly/36ijJlC
មន្ត្រីជំនាញកំពុងពិនិត្យវិវាទដីធ្លី រវាងពលរដ្ឋ ១៩ គ្រួសារ និងលោក ហ៊ុន ជា នៅខេត្តព្រះសីហនុ
មន្ដ្រីជំនាញអធិការកិច្ចនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពិនិត្យលើបញ្ហាវិវាទដីធ្លី រវាងពលរដ្ឋចំនួន ១៩ គ្រួសារ ជាមួយក្រុមហ៊ុនរបស់លោក ហ៊ុន ជា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីមានសំណើពីប្រធានអង្គការមួយកាលពីខែវិច្ឆិកា ឆ្នាំមុន។ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំង អំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) កាលពី ...
វ៉ន ដារ៉ា
https://bit.ly/2QhYkDw
អាជីវករនៅឆ្នេរអូរត្រេះ ស្នើឲ្យអភិបាលខេត្តព្រះសីហនុជួយរឿងឲ្យរុះរើតូបលក់ដូរ
អាជីវករម្ចាស់តូបដែលបានប្រកបរបរលក់ដូរនៅឆ្នេរអូរត្រេះប្រមាណ ២០ ឆ្នាំ មកហើយបានស្នើទៅអភិបាលខេត្ដព្រះសីហនុសូមឲ្យជួយរកដំណោះស្រាយសមស្រប ដើម្បីឲ្យពួកគាត់អាចលក់ដូរចិញ្ចឹមជីវិតបន្តទៀតខណៈរដ្ឋបាលខេត្ដនេះ គ្រោងនឹងចាត់វិធានការរុះរើតូបរបស់ពួកគាត់នៅសប្តាហ៍ក្រោយ។ លោក ឃាង ភារម្យ អ្នកនាំពាក្យ ...
វ៉ន ដារ៉ា
https://bit.ly/2ZQlrIj
ក្រសួងការងារឱ្យកម្មករប្តឹងបើថៅកែ មិនបើកប្រាក់អតីតភាពការងារ
មន្ត្រីក្រសួងការងារបានអំពាវនាវឱ្យយកម្មករក្នុងវិស័យវាយនភណ្ឌប្ដឹងមកក្រសួងការងារជាបន្ទាន់ បើសិនជាថៅកែរោងចក្រមិនបានបើកប្រាក់បំណាច់អតីតភាពការងារឆ្នាំ ២០១៩ ខណៈសហជីពអះអាងថាមានរោងចក្រមួយចំនួនពុំទាន់បានបើកប្រាក់នេះឱ្យកម្មករជាលើកទី ២ ក្នុងឆ្នាំ ...
ខន សាវិ
https://bit.ly/2ZLu8Ua
ក្រសួងមហាផ្ទៃធ្វើការស្ទង់មតិសេវាច្រកចេញចូលតែមួយនៅក្នុងតំបន់ចំនួន ៤
ក្រសួងមហាផ្ទៃកំពុងធ្វើការកែលម្អសេវាកម្មច្រកចេញចូលតែមួយនៅក្នុងខេត្តចំនួន ៣ និងរាជធានី ដើម្បីគ្រប់គ្រងបញ្ហាដីធ្លីឱ្យបានប្រសើរមុនពេលចាប់ផ្តើមដំណើរការជាផ្លូវការនៅចុងខែនេះ។ កាលពីម្សិលមិញ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ...
ឃួន ណារីម
https://www.khmertimeskh.com/50676087/interior-ministry-surveys-one-window-services-in-four-areas
សមាជិកអតីតបក្សសង្គ្រោះជាតិ បានប្រកាសបង្កើតគណបក្សថ្មីមួយទៀត
សមាជិកអតីតគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ និងសកម្មជនបក្សនេះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានរួមគ្នាបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ជាអ្វីដែលពួកគេអះអាងថា ដើម្បីបន្តគោលជំហរអតីតគណបក្សសង្គ្រោះជាតិ និងដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ ...
នៀម ឆេង
https://bit.ly/39Dgmb4
ក្រុមហ៊ុនចុះបញ្ជីដើម្បីនាំចេញទំនិញ កើនឡើង
ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីផ្តល់សិទ្ធិនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងរោងចក្រផលិតផលកាបូប សរុបចំនួន ៧៨ រោងចក្រ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍បូកសរុប ...
ធូ វិរៈ
https://bit.ly/2MIgagL
ការនាំចេញកៅស៊ូរយៈពេល ១១ ខែ បានកើនឡើងជាង ២៤ ភាគរយ
ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ២៤ ភាគរយ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអង្គារ។ លោក ប៉ុល សុផា ...
ធូ វិរៈ
https://bit.ly/36l7NiM
រដ្ឋាភិបាល និងឯកជនមានសុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចឆ្នាំ ២០២០
កាលពីឆ្នាំ ២០១៩ ទោះបីជាប្រទេស កម្ពុជា ប្រឈមនឹងបញ្ហាទាំងផ្នែកខាងក្នុង និងខាងក្រៅមួយចំនួនប៉ះពាល់បន្តិចបន្តួចដល់ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះក៏ដោយ ក៏ប្រទេសនេះនៅតែ ...
ភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2SO5mRZ
អាជ្ញាធររាជធានីផ្អាករុះរើសំណង់នៅលើដីមានវិវាទ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា គណៈអភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្ន ទៅលើករណីវិវាទដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីឲ្យមន្ត្រីចុះធ្វើការអង្កេតស្រាវជ្រាវ ...
ម៉ិច ដារ៉ា
https://bit.ly/37os1bu
របាយការណ៍បង្ហាញថា មនុស្ស ១ ៩៨១ នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំមុន
មនុស្សចំនួន ១ ៩៨១ នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះស្រីចំនួន ៣៣០ នាក់ ប្រុស ១ ៦៥១ នាក់ និងអ្នករបួសធ្ងន់ ៣ ៩១៩ នាក់ និងរបួសស្រាល ២ ២២២ នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ៤ ១២១ លើក ក្នុងរយៈពេល ១២ ខែ ...
ខន សាវិ
https://bit.ly/2FaftbO
ឆ្នាំនេះ រាជរដ្ឋាភិបាលនឹងត្រូវប្រើថវិកាជាតិជាង ៨ ពាន់លានដុល្លារ
រាជរដ្ឋាភិបាលនឹងត្រូវប្រើថវិកាជាតិជាង ៨ ពាន់លានដុល្លារ និងអាចខ្ចីប្រាក់បរទេសបានជិត ២ ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ដែលទើបត្រូវបានព្រះមហាក្សត្រកម្ពុជាព្រះបាទ នរោត្តម សីហមុនី បាន ...
ម៉ិច ដារ៉ា
https://bit.ly/2QeAPLA
បារាំងផ្តល់ឥណទានសម្បទានជាង $១២០ លាន លើគម្រោងចំនួន ២
ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានផ្តល់ឥណទានសម្បទានដល់កម្ពុជានូវទឹកប្រាក់ចំនួន ១១៨ លានអឺរ៉ូ (ប្រមាណ ១២១ លានដុល្លារអាមេរិក) សម្រាប់គម្រោង ២ គឺគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ...
រី សុចាន់
https://bit.ly/2tqa8L2
រដ្ឋបាលខេត្តអំពាវនាវពលរដ្ឋកុំចាញ់បោកមេខ្លោង ទៅទន្រ្ទានដីរដ្ឋ និងឯកជន
រដ្ឋបាលខេត្ដបន្ទាយមានជ័យបានអំពាវនាវប្រជាពលរដ្ឋកុំឱ្យចាញ់បោកមេខ្លោង និងបក្ខពួកនាំគ្នាទៅទន្ទ្រានដីកម្មសិទ្ធិឯកជន និងដីកម្មសិទ្ធិរបស់រដ្ឋ នៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើតាបែន ២ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ដោយរដ្ឋបាល ...
វ៉ន ដារ៉ា
https://bit.ly/2SQLtcS
សមត្ថកិច្ច និងអង្គការសត្វព្រៃ រឹបអូសរទេះគោដឹកឈើ ១០ គ្រឿង
សមត្ថកិច្ចខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងមន្ត្រីអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) បានបង្ក្រាបសកម្មភាពបំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល ដោយរឹបអូសរទេះគោចំនួន ១០ គ្រឿង រណារយន្តចំនួន ១១ គ្រឿង និងឧបករណ៍ជាច្រើនប្រភេទ ...
សុទ្ធ គឹមសឿន
https://bit.ly/35goLOf
ក្រសួងធនធានទឹកនឹងស្ដារធារាសាស្ត្រ និងជីកស្រះក្នុងខេត្ត ៤
ក្រសួងធនធានទឹក និងឧតុនិយមតាមរយៈគម្រោងខ្សែចង្វាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ADB Climate Friendly Agri-Business Value Chain (CFAVC) នឹងចាប់ផ្ដើមជួសជុលស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ដ្រចំនួន ៣២ កន្លែង និងជីកស្រះចំនួន ៨០០ ក្នុងខេត្ដតាកែវ កំពង់ចាម កំពត និងត្បូងឃ្មុំ។ ...
វ៉ន ដារ៉ា
https://bit.ly/2t4LSOk
ក្រសួងផ្តោតលើផែនការតំបន់ដីសើមបឹងស្នេហ៍
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តព្រៃវែងកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបរិស្ថានបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ខេត្តដើម្បីប្រែក្លាយតំបន់ដីសើមបឹងស្នេហ៍លែក្នុងឃុំបាធាយ ស្រុកបាភ្នំ ទៅជាតំបន់ការពារ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/ministry-throws-weight-behind-wetlands-plan
ផ្សោតសមុទ្រ ១ ក្បាល និងកូនផ្សោតមេគង្គ ១ ក្បាល ត្រូវគេប្រទះឃើញងាប់
ត្រីផ្សោតសមុទ្រ ១ ក្បាល ទម្ងន់ប្រហែល ២០០ គីឡូក្រាម ត្រូវបានក្រុមប្រជានេសាទប្រទះឃើញងាប់អណ្ដែតទឹកមកទើរលើតំបន់ឆ្នេរក្រោមស្ពានកោះពស់កាលពីព្រឹកថ្ងៃពុធ ហើយត្រូវបានក្រុមមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ សម្រេចជីកកប់សត្វសមុទ្រដ៏ធំ ១ ក្បាលនេះ ទុកនៅ ...
ឃុត សុភចរិយា
https://bit.ly/364zrR6
ក្រសួងនឹងធ្វើការចុះបញ្ជីដីធ្លីឱ្យបាន ១០០%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាថានឹងបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបាន ៩៤ ភាគរយនៅឆ្នាំក្រោយ និងបន្តសម្រេច ១០០ ភាគរយនូវការចុះបញ្ជីដីចំនួន ៧ លានក្បាលដីនៅត្រឹមឆ្នាំ ២០២១។ ដើម្បីសម្រេចគោលបំណងនេះ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/ministry-eyes-100-land-registrations
ពន្ធដារៈ កំណែទម្រង់មិនប៉ះពាល់អាជីវកម្មទេ
អគ្គនាយកដ្ឋានពន្ធដារអះអាងថា ការធ្វើទំនើបកម្ម និងការកែទម្រង់ពន្ធដារនឹងមិនប៉ះដល់អ្នកជាប់ពន្ធដែលមានអាជីវកម្មនោះទេ ផ្ទុយមកវិញសវនកម្មពន្ធដារនេះគឺជាការពង្រឹងការប្រមូលពន្ធឲ្យមានតម្លាភាព និងសមធម៌។ ...
ធូ វិរៈ
https://bit.ly/2QkMffD
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យកសិករងាកទៅដាំដំណាំកសិកម្មផ្សេងក្រៅពីស្រូវ នៅរដូវប្រាំង
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍អំពាវនាវឲ្យកសិករផ្លាស់ប្តូរការដាំដំណាំកសិកម្មផ្សេងទៀតជាជាងគ្រាន់តែដាំដុះស្រូវនៅក្នុងរដូវប្រាំង ដោយសារតែបញ្ហានៃការធ្លាក់ចុះកម្រិតទឹកនឹងប៉ះពាល់គុណភាពស្រូវ និងអាចបណ្តាលឲ្យតម្លៃធ្លាក់ចុះ។ ...
ម៉ៃ គុណមករា
https://bit.ly/2MtTRen
ពេញ ១ ឆ្នាំ ២០១៩ ស៊ីម៉ាក់បានកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣៦ ០០០ គ្រាប់
ក្នុងរយៈពេលពេញ ១ ឆ្នាំ ២០១៩ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣៦ ០០០ គ្រាប់នៅលើផ្ទៃដីជិត ៦ ៧០០ ហិកតា នៃតំបន់ចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ៤៨៧ ទីតាំងនៅទូទាំងប្រទេស ខណៈដែលរដ្ឋាភិបាលបានប្តេជ្ញាដោះមីនឲ្យអស់នៅត្រឹមឆ្នាំ ២០២៥។ នេះបើយោងតាម ...
ឃុត សុភចរិយា
https://bit.ly/2SxseoH
គម្រោងរោងចក្រអគ្គិសនីចំនួន ២ ទទួលការយល់ព្រមពី CDC
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្ដល់អាជ្ញាប័ណ្ណផ្លូវការដល់គម្រោងវិនិយោគ ២ ក្នុងវិស័យអគ្គិសនីជាមួយ នឹងទុនវិនិយោគសរុបចំនួន ១០០ លានដុល្លារ។ នេះបើតាម CDC ឲ្យដឹងកាលពីថ្ងៃពុធ។ CDC បានឲ្យដឹងថា គម្រោងដែលបានអនុម័តនេះ គឺការសាងសង់ខ្សែ បញ្ជូនថាមពលអគ្គិសនី និងការអភិវឌ្ឍស្ថានីយ ដោយក្រុមហ៊ុន Schneitec Power Co., Ltd ជាមួយទុនវិនិយោគ ៧១ លានដុល្លារ និងគម្រោង ...
ធូ វិរៈ
https://bit.ly/2MxRxmH
ថវិការាប់សិបលានដុល្លារត្រូវបានចំណាយលើសេវាថែទាំសុខភាព
ក្រុមប្រឹក្សាជាតិគាំពារសង្គមកាលពីម្សិលមិញបានរាយការណ៍ថា រដ្ឋាភិបាលបានចំណាយថវិកាចំនួន ៤៣,៨ លានដុល្លារ ដើម្បីផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនក្រីក្រ និងមន្ត្រីរដ្ឋាភិបាលក្នុងឆ្នាំនេះតាមរយៈមូលនិធិសមធម៌សុខភាពរបស់ខ្លួន។ ...
ស៊ុន មេសា
https://www.khmertimeskh.com/50674240/tens-of-millions-spent-on-healthcare