ភ្នំពេញប៉ុស្តិ៍

ខេត្តព្រះសីហនុ ផ្តើម​យុទ្ធនាការ​សម្អាត​អនាម័យ និង​បរិស្ថាន​ទីក្រុង ថ្ងៃ​ទី ១៣ កក្កដា

អភិបាលខេ​ត្តទើប​ឡើងថ្មី​ នៃខេត្ដ​ព្រះសីហនុ ​លោក​ គួច ចំរើន ​បាន​ផ្ដើម​បង្កើត​ «​យុទ្ធនាការ​សម្អាត​អនា​ម័យ​ និង​បរិស្ថាន​ទីក្រុង​» ដែលមាន​ទ្រង់ទ្រាយ​ធំ ​ដោយ​យក​ថ្ងៃទី ១៣ ​កក្កដា ​សម្រាប់​ព្រឹត្តិការណ៍នេះ ​ដើម្បី​បំផុស​គំនិត​មន្រ្ដី​រាជ​ការ វិស័យ​ឯកជន ​និង​ពលរដ្ឋ​ រួម​គ្នា​សម្អាត​បរិស្ថាន​តាម​ទីសា​ធារណៈ​នានា និង​ប្រមូល ...

វ៉ន ដារ៉ា
https://bit.ly/2YXFDad

លោក ​ហ៊ុន សែន​ ប្តេជ្ញា​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព «គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បំភ្លេច​ចោល»

ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ចំនួន ១៧៩ ប្រារព្ធ​ទិវា​ប្រជា​ជន​ពិភពលោក​លើក​ទី៣០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកា​ស​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ន៍ប្រក​​ប​ដោយ​ចីរភាព​ដោយ «គ្មាន​នរណា​ម្នាក់ ត្រូវបាន​បំភ្លេច​ចោល​» (Leaving no one behind​) បើ​ទោះបី​ជា​កម្ពុជា​នៅ​មាន​បញ្ហា​ ...

ឡុង គីមម៉ារីតា
https://bit.ly/2YSDAUE

បញ្ជូនឧកញ៉ា ស៊ឹង សំអុល​ និង​បក្ខពួក ៣ នាក់​ ទៅ​តុលាការ

លោក​ឧកញ៉ា ស៊ឹង សំអុល ម្ចាស់​ក្រុម​ហ៊ុនម៉ាស្ទ័​រ​ខេ​សាន់ និង​បក្ខពួក ​៣ នាក់​ ត្រូវ​បាន​កងរាជ​អាវុធហត្ថ​បញ្ជូន​ខ្លួន​ទៅ​សា​លាដំបូង​ខេត្ត​មណ្ឌល​គិរី​កាល​ពី​ម្សិលមិញពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ ខណៈ​លោក សៅ សុខា​ មេប​ញ្ជាកា​រ​អាវុធហ​ត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រកាស​តាម​ចាប់​អ្នក​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ ...

សុទ្ធ គឹមសឿន
https://bit.ly/2LeEGqB

សមត្ថកិច្ចកម្ទេច​រថយន្ត​ដឹក​ឈើ​ល្មើស​ច្បាប់ ៤ គ្រឿង​ ក្រោយ​ចាប់​ឧកញ៉ា​ ស៊ឹង សំអុល

រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយចំនួន​ដែលរក​ឃើញ​ក្នុង​ព្រៃ​ជ្រៅ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ ស៊ឹង សំអុល ​ក្នុង​រឿង​បំផ្លាញ​ព្រៃឈើ​ ត្រូវបាន​កម្ទេច​ចោល ​ខណៈ​សំណុំ​រឿង​នៃ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូបនេះ និង​បក្ខពួក​អាច​នឹង​ផ្ទេរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​សកម្មជន​ព្រៃឈើសម្តែង​ក្តី​បារម្ភ​ខ្លាច ...

សុទ្ធ គឹមសឿន
https://bit.ly/2NQrJFt

២ ឆ្នាំ​ ចាប់​ម៉ាស៊ីន​អារ​ឈើ​បាន ២ ៣០០ គ្រឿង

គ្រាន់​តែ​ក្នុង​រយៈ​ពេល ២​ ឆ្នាំ គឺ​ក្នុង​ឆ្នាំ ២០១៧ និង​ក្នុង​ឆ្នាំ ២០១៨ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) បាន​ចាប់​​ម៉ាស៊ីន​អារឈើខ្នាតតូច​​ ចំនួន ២ ៣០០ គ្រឿង ពី​​ក្រុម​ជន​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់រួមទាំ​ង​​​អន្ទាក់​សត្វព្រៃ គ្រឿង​​ចក្រចូក និងឈូសឆាយ និងម៉ាស៊ីន​អារឈើខ្នាតធំ មួយ​ចំនួនទៀត ត្រូវបាន​រឹបអូស​ នៅ​ក្នុង​តំបន់​ការពារ​ព្រៃឈើ​ជួរភ្នំ​ក្រវាញ​ខាងត្បូង។ ...

ខន សាវិ
https://bit.ly/2Y2FFjD

មន្ត្រី​ព្រៃ​ឈើ​ម្នាក់​ត្រូវ​ពលរដ្ឋ​ចោទ​ថា ​នៅ​ពីក្រោយ​ឈ្មួញ​ឈើ​ តែ​មន្ត្រី​រូបនេះ​បដិសេធ

មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃ​​ឈើ​ម្នាក់​ នៅ​ស្រុក​ត្រពាំង​ប្រាសា​ទ ខេត្ត​ឧត្តរ​មាន​ជ័យ​​ត្រូវ​បាន​ពល​រដ្ឋ​ចោ​ទ​​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ឈ្មួញ​ឈើ​មួយ​ចំនួន ដែល​ប្រមូល​ទិញ​ឈើ​ពី​ពលករ​ខ្មែរ ដែលលួច​​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ដោយ ...

ឃុត សុភចរិយា
https://bit.ly/2XZkBdH

ឧកញ៉ា​ ស៊ឹង សំអុល​ មេការ​ក្រុមហ៊ុន ​និង​អ្នក​បើកបរ​រថយន្ត ៣ នាក់​ ត្រូវ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ

លោក​ឧកញ៉ា ស៊ឹង សំអុល ម្ចាស់​ក្រុមហ៊ុន​ ម៉ា​ស្ទ័​រ​ខេ​សាន់ មេការ​ក្រុម​ហ៊ុន ២ នាក់ ​និង​អ្នក​បើកបរ​រថយន្ត​ម្នាក់​សរុប ៤ នាក់ ត្រូវបាន​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់ខ្លួន​កាលពី​ម្សិល​មិញ ពាក់ព័ន្ធ​​នឹង​បទល្មើស​ព្រៃឈើ​ខណៈ​រថ​យ​ន្ត​ដែល​បម្រើ​ឲ្យ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ឈើ​​ជាង ៤០ ​​ ...

សុទ្ធ គឹមសឿន
https://bit.ly/2FZZX39

បញ្ឈប់ និង​កម្ទេច​សំណង់ ២ ទីតាំង​ ខណៈ​ការ​ពិនិត្យ​បាន​ជាង ១០០ កន្លែង

រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ថ្ងៃចន្ទ​បាន​បញ្ឈប់​ការសាង​សង់ និង​បាន​យក​គ្រឿងចក្រ​វាយ​កម្ទេចសំណង់​ធ្វើ​ពី​គ្រោង​ដែកនិង​ថ្ម​របស់​ជនជាតិ​ចិន​ចំនួន​ ២ ទី​តាំង​​ នៅ​​តំបន់​ឆ្នេរ​អូរត្រេះ ១ ក្នុងក្រុង​ព្រះ​សីហនុ​ បន្ទាប់​ពីរ​កឃើ​ញ​សំណ​ង់​ទាំ​ងនេះសង់​ឡើង ...

វ៉ន ដារ៉ា
https://bit.ly/2NHB1Ug

ក្រសួងការងារ និង GIZ ចុះ​អនុស្សរណៈ​ពង្រឹង​វិស័យ​ការងារ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ GIZ របស់​អាល្លឺម៉ង់ កាលពី​ម្សិលមិញ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជា​លើក​ទី២ ដើម្បី​អនុវត្ត​កម្មវិធី “គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយ​ន​ភណ្ឌ និងកាត់ដេរ​ នៅ​ទ្វីប​អាស៊ី” (GIZ, FABRIC) នៅ​កម្ពុជា។ ...

ឡុង គីមម៉ារីតា
https://bit.ly/2JBpPTI

ព្រះមហាក្សត្រ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ដាំ​ដើម​ឈើ​ និង​ទប់​ស្កាត់​ការ​កាប់​ឈើ

ព្រះ​មហាក្ស​ត្រ​ខ្មែរ ព្រះ​បាទ​សម្តេច​ព្រះនរោត្ត​ម សីហ​មុនី កាល​ពី​ម្សិល​មិញ​បាន​​អំពាវ​នាវ​ដល់​​ប្រជា​នុរា​ស្ត្រ​របស់​ព្រះអង្គ ឲ្យ​នាំ​គ្នា​ចូល​រួម​ដាំ​ដើម​ឈើ ​ឲ្យ​បាន​ច្រើន​នៅ​តាម​ទីសា​ធារណៈ​នានា​រួម​ទាំ​ង​ក្នុង​ដីស្រែ​ចម្ការ​របស់ ...

ឃុត សុភចរិយា
https://bit.ly/30sF7kF

ក្រសួងការងា​ររំឭក​ពីការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ ក្រោយ​ដឹង​ថា​កម្មករ​មិន​ទាន់​យល់​ច្បាស់

ក្រសួង​ការងារ ​បណ្តុះបណ្តាល​វិជ្ជាជីវៈ រំ​ឭក​ជាថ្មី​ដល់​ម្ចាស់ ​ឬ​នាយក​សហគ្រាស ​គ្រឹះស្ថាន ​និង​កម្មករ​និយោជិត​ផ្នែក​វាយ​នភណ្ឌ​កាត់ដេរ ​និង​ផលិត​ស្បែកជើង​ទូទាំង​ប្រទេស ​ពី​ការទូទាត់​បើក​ប្រាក់​រំឭកនិង​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ជា​លើក​ដំបូង​សម្រាប់​ឆ្នាំ ២០១៩ ​បន្ទាប់ពី​សង្កេត​ឃើញថា ​ពួកគេ​មួយ​ចំនួន ...

ឡុង គីមម៉ារីតា
https://bit.ly/32h7tQA

Socfin ប្រកាស​ពី​ការ​អនុវត្ត​ភាព​ទទួល​ខុស​ត្រូវ​សង្គម ​នៃ​អាជីវកម្ម​ខ្លួន​នៅ​កម្ពុជា

ក្រុមហ៊ុន ​Socfin​ Cambodia ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​អភិវឌ្ឍ ​និង​គ្រប់គ្រង​ចម្ការ​កៅស៊ូ​ បាន​​​ប្រកាស​ពី​ការ​​សម្រេច​បាន​នៃ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​ចំពោះ​សាជីវកម្ម​របស់​ខ្លួន​ឆ្នាំ ​២០១៨​ (CSR) ​ដែល​ជា​ការ​អនុវត្ត​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2XxOX2V

​អាវុធ​ហត្ថ​នឹង​ចុះ​ស្រាវជ្រាវ​​រក​បទ​ល្មើស​ព្រៃឈើ​​ នៅ​តំបន់​ដីសម្បទាន​

មន្ត្រី​ជំនាញ​កង​រាជ​​អាវុធហ​ត្ថ​គ្រោង​នឹង​ចុះ​ស្រាវ​​ជ្រាវ ​និង​ស៊ើបអង្កេត​រក​បទ​ល្មើ​ស​ព្រៃ​ឈើនៅតាម​ក្រុម​​ហ៊ុន​ទទួ​លបាន​ដី​សម្បទាន​សេ​ដ្ឋ​កិច្ច​​មួយ​ចំនួន​ នៅ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសា​ទ​បាន​ជំរុញ ...

សុទ្ធ គឹមសឿន
https://bit.ly/32ezmZA

អ្នកកោះកុងមក​តវ៉ា​នៅ​ស្ថានទូត​ចិន​ ដើម្បី​តាម​ដាន​ញត្តិ​រឿង​ទំនាស់ដី

ពលរដ្ឋ​ជាង​ ២០​​​​ នាក់​តំណាង​អ្នក​មាន​ទំនាស់​ដីធ្លី​ ១៤០ ​គ្រួសារ​ នៅ​ឃុំ​កោះ​ស្ដេច ឃុំ​ភ្ញី​មា​ស និង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ​កោះកុង​បាន​នាំ​គ្នា​មក​តវ៉ានៅមុខ​​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​កាល​ពី​ម្សិល​មិញ​ដើ​ម្បី​តាម​ដា ...

សុទ្ធ គឹមសឿន
https://bit.ly/2LaGK2N

សមត្ថ​កិច្ច​ នឹង​ដុត​បំផ្លាញ​វត្ថុតាង​បទល្មើស​ព្រៃឈើ​នៅ​នឹង​កន្លែង​

គណៈ​កម្មការ​ជាតិ​ ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ព្រមាន​ចាត់​វិធានការ​​តឹងរ៊ឹង​ប្រឆាំ​ង​ក្រុម​ជន​លួច​បន្លំ​កាប់​ និង​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់ តាមរយៈ​ការ​​ដុត​បំផ្លាញ​​ចោល​នូវ​មធ្យោបាយ​​ជា​វត្ថុតាង​នៃបទ​ល្មើស​នៅ ...

ឃុត សុភចរិយា
https://bit.ly/2YMwy3U

រដ្ឋាភិបាល​​​ព្រម​ឲ្យ​ផ្តាច់​ទឹក-ភ្លើង​នៅ​តាម​ការដ្ឋាន​សំណង់​ខុស​ច្បាប់​

រាជរដ្ឋាភិបាលបាន សម្រេច​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ តាម​សំណើ​របស់​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុស​ច្បាប់​ទូទាំង​ប្រទេស​ដោយ​ការ​ផ្តាច់​ទឹក​ ផ្តាច់​ភ្លើង រួមទាំង​ផ្អាក​ការ​ផ្គត់ផ្គង់​លើ​ផ្នែក​ផ្សេងៗ​មួយ​ចំនួន​ ខណៈ​ក្រុម​ការងារ​ចំនួន ២៣ ​ដែលទើប​បង្កើត​ឡើង​កំពុង​​ចុះ​ធ្វើ​ការ ...

ឡុង គីមម៉ារីតា
https://bit.ly/2YFophw

កម្មករ​ និង​ថៅ​កែ​រោង​ចក្រ នូវ ខប ឯកភាព​បញ្ជូន​វិវាទ​ការងារ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល

កម្មករ​​ប្រមាណ​ជាង ​២០០ ​នាក់​ និង​ថៅ​កែ​​រោង​ចក្រ​កាត់​ដេរ​ នូវ​ ខ​ប ​កាលពី​ម្សិលមិញ​បាន​ឯក​ភាព​គ្នា​បញ្ចប់​ការ​ចរចា​ ដោយ​សម្រេច​បញ្ចូន​ករ​ណី​វិវាទ​ការ​ងារ​របស់​ពួក​គេទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នៃ​ក្រសួង​ការងារ​ ដើម្បី ...

ឡុង គីមម៉ារីតា
https://bit.ly/2XT4YEP

ក្រសួង​ការបរទេសៈ លោក ហ៊ុន សែន​ ទទួល​ជោគជ័យ​ក្នុង​ការ​ប្រជុំ​ WTO និង​សិទ្ធិ​មនុស្ស

​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​បាន​​វិល​ត្រឡប់​មក​កម្ពជា​វិញកាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​បន្ទាប់​ពី​បាន​​ចូលរួម​ប្រជុំ​នៅ​អង្គ​ការ​ពាណិជ្ជកម្ម​ពិភព​លោក​ WTO​ ​និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហប្រជា​ជាតិ​ ពី​ថ្ងៃ​ទី​ ៣ ​ដល់ ...

នៀម ឆេង
https://bit.ly/2JsTP4s

EDC: កម្ពុជា​នឹង​ផ្តោត​លើ​ការផលិត​ថាមពល​សូឡា

រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តោត​អាទិភាព​លើ​ការអភិវឌ្ឍ​វិស័យ​ថាមពល​កកើត​ឡើងវិញ ជាជាង​ការផលិត​ថាមពល​វារីអគ្គិសនី​។ នេះ​បើ​តាម​អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC)​។ វិស័យ​ឯកជន​បាន​សាទរ និង​ចាត់ទុក​ការវិនិយោគ​លើ​ថាមពល​សូឡា​ថា​នឹង​ធ្វើឲ្យ​វិស័យ​ផលិត​របស់​កម្ពុជា​មាន​ភាពប្រកួតប្រជែង​កាន់តែ​ខ្លាំង​។ ...

ធូ វិរៈ
https://bit.ly/2XEQSCY

ការនាំចេញ​អង្ករ​កើន​ ៣% ខណៈ​ចំណែក​ទីផ្សារ​ចិន​កើនលើស​អឺរ៉ុប

របាយការណ៍​បង្ហាញ​ថា ​ការនាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​​ ២០១៩ ​មាន​ចំនួន​ ២៨១ ៥៣៨​ ​តោន​កើនឡើង​ ៣,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ក្នុងនោះ​ចំណែក​ទីផ្សារ​ចិន​មាន​រហូត​ដល់​ទៅ​ជាង​ ៤០ ​ភាគរយ​នៃ​ការនាំចេញ ...

ហ៊ឹន ពិសី
https://bit.ly/2S1ZO40

នាយក​រដ្ឋមន្ត្រី​ចុះ​កិច្ច​ព្រមព្រៀង ​ទិញ​ម៉ាស៊ីន​ភ្លើង​ពី​ហ្វាំងឡង់​

​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​ម៉ាស៊ីន​ភ្លើង​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​រហូត​ដល់ ​២០០ ​មេហ្គាវ៉ាត់​ពី​ប្រទេស ​ហ្វាំងឡង់។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​​របស់​លោក ​ហ៊ុន​ សែន​។ លោក​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ថ្លែង​ថា ​ការ​បញ្ជា​ទិញ​ម៉ាស៊ីន​ភ្លើង ...

ធូ វិរៈ
https://bit.ly/2XlnlOo

រដ្ឋាភិបាល ​ដាក់​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ​៥ ឆ្នាំ

រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​សម្រាប់​ឆ្នាំ ​២០១៩-​២០២៣ ​ដោយ​បាន​បង្ហាញ​ពី​វិធានការ​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​គោល​នយោបាយ​សារពើពន្ធ ​និង​មិនមែន​សារពើពន្ធ ក្នុង​ទិសដៅ​ការ​កែ​ទម្រង់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​។ ...

ធូ វិរៈ
https://bit.ly/2L8eiii

​អន្តរក្រសួង​បន្ដ​ពិភាក្សា​សេចក្ដីព្រាងច្បាប់​ សិទ្ធិ​ទទួល​ព័ត៌មាន​

​អន្តរក្រសួង​សំខាន់ៗ​កាលពី​ម្សិលមិញ​ បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​៥​ ដើម្បី​បន្ត​ពិនិត្យ​និង​ពិភាក្សា​សេចក្តី ព្រាងច្បាប់​ដំបូង​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ខណៈ​ដែល​ សង្គម​ស៊ី​វិល​ចង់​ឃើញ​ក្រសួង​ពាក់ព័ន្ ធ​ព​ន្លឿ​ន​ការ​ពិភាក្សា​ដោយ​បាន​ចាត់​ទុក​ច្បាប់​នេះ​ថា ...

រី សុចាន់
https://bit.ly/2YFfjBa

ពលរដ្ឋ​ ១៩៧​ គ្រួសារ​ បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​

ប្រជាពលរដ្ឋ​ជាង​ ១០០​ នាក់​ តំណាង​ឲ្យ​អ្នក​រង​គ្រោះ​ដីធ្លី​ចំនួន​ ១៩៧​ គ្រួសារ​ មក​ពី​ឃុំ​ជី​ខ​លើ​ និង​ឃុំ​ជី​ខ​ក្រោម​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ កាលពី​ម្សិលមិញ​បាន​ឡើង​មក​តវ៉ា​នៅ​ខាង​មុខក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ជា​ថ្មី​ម្ដងទៀត​ បន្ទាប់ ...

សុទ្ធ គឹមសឿន
https://bit.ly/308935t

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WGZcF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!