ភ្នំពេញប៉ុស្តិ៍

ក្រសួង​ធនធានទឹក​ស្នើឱ្យ​ជប៉ុន​ជួយ​លើ​គម្រោង​មួយចំនួន ដើម្បី​ដោះស្រាយ​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត​

ក្នុងជំនួប​ពិភាក្សា​លើ​វិស័យ​ធនធានទឹក​ជាមួយ​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ​ថោ ជេដ្ឋា បានស្នើ​ជប៉ុន​ឱ្យជួយ​ដល់​គម្រោង​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​។​ ...

ជា សុខនី
https://www.postkhmer.com/national/2023-09-06-0934-254233.html

លោក ស សុខា ណែ​នាំឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យឡើងវិញ​នូវ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន​

​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៤ ខែ​ក​ញ្ញា ឆ្នាំ​២០២៣ ដោយបាន​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យឡើងវិញ​នូវ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន​ដោយ​ពិនិត្យ​តម្លៃ​នៃ​ប្រទេស​ខ្លះ​ក្នុង​អាស៊ាន​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-04-1751-254187.html

ក្រសួង​វប្បធម៌​នឹង​ចាត់វិធានការ​តាមច្បាប់​លើ​អាជីវករ ឬ​អ្នកលក់​អន​ឡាញ​យក​រូបថត​វត្ថុ​បុរាណ​ខ្មែរ ផ្សព្វផ្សាយ​លក់​ខុសច្បាប់

​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ទៅលើ​អាជីវករ ឬ​អ្នកលក់​អន​ឡាញ​ណា​ដែល​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ ផ្សព្វផ្សាយ​លក់​វត្ថុ​សិល្បៈតាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ ដែល​អាចធ្វើឱ្យ​សមត្ថកិច្ច​បរទេស និង​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន​នានា យល់ច្រឡំ​ថា​រដ្ឋាភិបាល​កម្ពុជា​ខ្វះ​ការគ្រប់គ្រង និង​ការពារ​វត្ថុ​ទាំងនេះ​។​ ​ការព្រមាន​នេះ ត្រូវបាន ...

ជា សុខនី
https://www.postkhmer.com/national/2023-09-05-1431-254214.html

ភាគី​កម្មករនិយោជិត​លើក​នូវ​តួលេខ​ប្រាក់​ឈ្នួល ​$២១៥ ខណៈ​តំណាង​និយោជក​លើក $២០១

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​៣ លើក​ទី​៣ ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៤ តំណាង​ភាគី​កម្មករនិយោជិត បានលើកឡើង​នូវ​តួលេខ​ចំនួន ២១៥ ដុល្លារ ខណៈដែល​តំណាង​ភាគី​និយោជក​បានលើកឡើង​ចំនួន ​២០១​ ដុល្លារ​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-0900-254204.html

គ្រឹះស្ថាន​អង្គររកប្រាក់​បាន​ជាង $២៣ ​លាន​ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​

សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះ​ស្ថាន​អង្គរ ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទើប​ទទួលបាន​ក្នុង​ថ្ងៃទី​ ៤ ខែកញ្ញា បង្ហាញថា ពី​ខែមករា​-​ខែសីហា​ឆ្នាំ ​២០២៣ ភ្ញៀវ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​សរុប ៤៩៨ ៥១៣ ​នាក់ កើនឡើង ៣៥០,៨៦​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ ចំណែក​ថវិកា​បាន​ពី​ការលក់​សំបុត្រ គឺ ២៣,០៩​ លាន​ដុល្លារ កើន ៤១៩,៥៨​ ភាគរយ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-05-1028-254199.html

​កម្ពុជា​-​ជប៉ុន​ នឹង​ប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​ នៅ​ខែវិច្ឆិកា​

​កម្ពុជា​-​ជប៉ុន​ គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​១៤​ រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២​ នៅ​អំឡុង​ខែវិច្ឆិកា​ខាង​មុខ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​ ក្នុង​រយៈពេល​ ៧​ ខែ​ ឆ្នាំ​២០២៣​ សម្រេច​បាន​ជាង​ ១​ ពាន់​លាន ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-04-0830-254164.html

ដើមទុន​ចុះបញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា កើន​ដល់​ជាង $៨,៤​ ពាន់​លាន​

ចំនួន​ដើមទុន​ក្រុម​ហ៊ុន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​១ (Online Business Rgistration System via IT Platform phase 1)​ បាន​កើន​ដល់​ជាង ៨,៤ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ក្រុមហ៊ុន​ជិត ២៩ ០០០ ខណៈ​កាលពីដើមឆ្នាំ ​២០២៣ ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ត្រឹមតែ ២០ ៦៩៣ និង​មាន​ដើមទុន​ជាង ៥,៨១​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម Online Business Registration Service​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-31-0827-254087.html

ការ​រឹតត្បិត​ការនាំចេញ​អង្ករ និង​គ្រាប់​ធញ្ញជាតិ​របស់​ឥណ្ឌា ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​លើកឡើងថា ការ​រឹត​បន្តឹង​ការនាំចេញ​អង្ករ​បាក់ និង​អង្ក​រស​ប្រភេទ​ផ្សេងទៀត​រួមទាំង​រឹតបន្តឹង​ការនាំចេញ​ស្រូវ​សាលី និង​ស្ករ និង​រក្សាទុក​គ្រា​ប់ធ​ញ្ញ​ជាតិ​មួយចំនួន​របស់​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​នាំចេញ​អង្ករ​ធំជាងគេ​នៅលើ​ពិភពលោក គឺជា​ឱកាស​សម្រាប់​កម្ពុជា​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-08-31-0944-254085.html

​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ អនុវត្ត​វិធានការ​រុះរើ​តូប កាត់​សំ​យាប ស្លាក​យីហោ ចេញពី​ចំណី​ផ្លូវជាតិ​លេខ​ ៥ ឱ្យ​ចប់សព្វគ្រប់​ក្នុង​រយៈពេល ១ ខែ​ទៅ ២ ​ខែ​ទៀត​

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​អនុវត្ត​វិធាន​តឹងរ៉ឺង​ដោយបាន​រុះរើ​តូប កាត់​សំ​យាប ស្លាក​យីហោ ចេញពី​ចំណី​ផ្លូវជាតិ​លេខ​ ៥ ប្រវែង​ ៥​​ ម៉ែត្រ ទាំងសងខាង​ផ្លូវ​ក្រុង និង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បន្ទាប់ពី​ពលរដ្ឋ​មិនបាន​អនុ​វ​ត្តា​ម​ការណែនាំ​ជាច្រើន​ដង​មក​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-08-30-1732-254065.html

មន្ទីរពេទ្យ​កុមារ​អង្គរ​ត្រូវការ​ជំនួយ ​$១,៥​ លាន​ទៀត​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​

ក្នុង​រយៈពេល​ ៦ ​ខែ ដើមឆ្នាំ​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ ប្រមូល​ជំនួយ​មូលនិធិ​សប្បុរសធម៌​បាន​ប្រមាណ​ ៤​ លាន​ដុល្លារ​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ខណៈ​មន្ទីរ​ពេទ្យ​ត្រូវការ​ថវិកា​ ១​ លាន​ ៥​ សែន​ដុល្លារ​បន្ថែមទៀត ដើម្បី​ដំណើរការ​បេសកកម្ម​ជួ​យ​សង្គ្រោះ​ជីវិត​កុមារ​រហូតដល់​ដំណាច់ឆ្នាំ​ ២០២៣​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-31-0855-254084.html

ក្រសួង​អប់រំ​បន្ត​សហការ​គ្រប់ភាគី​ពាក់ព័ន្ធ​លើកកម្ពស់​កំណែទម្រង់​អប់រំ​

លោក ហង់​ជួន​ ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាត់ទុកថា ការ​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា គឺជា​រឿង​សំខាន់ ដែល​ត្រូវ​បន្ត​លើកកម្ពស់​កិច្ចសហការ​ជា​មួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​កម្ពុជា​ឱ្យចំ​ទិសដៅ​ផងដែរ​។ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-31-1040-254079.html

លោក​ ហ៊ុន សែន នឹង​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​វិញ​នៅក្នុងពេល​ឆាប់ៗ​

លោក​ដួង តារា ជំនួយ​ការ​ផ្ទាល់​លោក ​ហ៊ុន សែន បានឱ្យដឹងថា លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នឹង​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ច​របស់លោក​កាលពីមុន​វិញ​ក្នុងពេល​ឆាប់ៗ ​បន្ទាប់ពី​ក្រុមហ៊ុន Meta សម្រេច​មិន​ដាក់ពិន័យ​តាម​សំណើ​សមា​ជិ​ក​ក្រុម ប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms Inc ខណៈ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យមាន​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​ឡើងវិញ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-31-0846-254086.html

រដ្ឋសភាបន្ត​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧​ ដើម្បី​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី និង​រើស​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្

សមាជិក​រដ្ឋសភា​កម្ពុ​ជា​ចំនួន​ ៨៧ ​រូប បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ ក្នុង​នីតិកាល​ទី​៧ នៅថ្ងៃនេះ ដើម្បី​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​ចំនួន​ ២៩ ​រូប និង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-31-0926-254091.html

​ដើមទុន​ចុះបញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ កើន​ដល់​ជាង​ $៨,៤​ ពាន់​លាន​

​ចំនួន​ដើមទុន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​ ១​ (Online​ Business​ Rgistration​ System​ via​ IT​ Platform​ phase​ 1)​ បាន​កើន​ដល់​ជាង​ ៨,៤​ ពាន់​លាន​ដុល្លារ​ ដែល​ស្មើនឹង​ក្រុមហ៊ុន​ជិត​ ២៩​ ០០០​ ខណៈ​កាលពីដើម​ឆ្នាំ​ ២០២៣​ ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ត្រឹមតែ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-31-0827-254087.html

​ទី​ម័​រ​ខាងកើត​ ប្តេជ្ញា​នឹង​បង្កើន​ល្បឿន​ចុះ​ MoU​ ជាមួយ​កម្ពុជា​

​ប្រទេស​ទី​ម័​រ​ខាងកើត​ បាន​ប្តេជ្ញា​នឹង​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​ពាណិជ្ជកម្ម​អង្ករ​ពី​ប្រទេស​កម្ពុជា​ឱ្យ​បាន​ឆាប់​ សំដៅ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-08-31-0917-254081.html

​ពាណិជ្ជកម្ម​កម្ពុជា​-​ចក្រភព​អង់គ្លេស​ មាន​តម្លៃ​ជិត​ $៥០០​ លាន​

​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​ចក្រភព​អង់គ្លេស​ ក្នុង​រយៈពេល​ ៧​ ខែ​ ឆ្នាំ​ ២០២៣​ មាន​ទឹកប្រាក់​ជិត​ ៥០០​ លាន​ដុល្លារ​ ក្នុង​នោះ​ប្រាក់​នៃ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​គ្របដណ្តប់​រហូត​ដល់​ជិត​ ៩០​ ភាគរយ​។​ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-31-0851-254082.html

​ប្រទេស​ចិន​ និង​អង្គការ​យូ​នី​សេ​ហ្វ​ បង្កើត​គម្រោង​ធន់​នឹង​អាកាសធាតុ​

​គណៈប្រតិភូ​មក​ពី​ប្រទេស​ចិន​ អង្គការ​យូ​នី​សេ​ហ្វ​កម្ពុជា​ និង​អង្គការ​យូ​នី​សេ​ហ្វ​ចិន​ បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​ ដើម្បី​វាយតម្លៃ​លទ្ធភាព​នៃ​ការ​អនុវត្ត​បច្ចេកវិទ្យា​ទឹក​ និង​អនាម័យ​ដែល​ធន់​នឹង​អាកាសធាតុ​ (WASH)​ ដែល​ជា ...

រី​ សុខ​ចាន់​
https://www.phnompenhpost.com/national/china-and-unicef-forge-climate-resilient-project

​អង្គការ​ពលកម្ម​អន្តរជាតិ​ អបអរសាទរ​ការងារ​របស់​កម្ពុជា​ស្តី​ពី​កិច្ច​គាំពារ​សង្គម​

​ក្រុមការងារ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​លើ​ការ​លើកកម្ពស់​ការងារ​សមរម្យ​បាន​សរសើរ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​ការងារ​សមរម្យ​ និង​គំនិត​ផ្តួចផ្តើម​ការពារ​សង្គម​។​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ ក៏​បាន​ស្នើ​ឱ្យ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ពង្រឹង​កិច្ច​ខិតខំ ...

សុខ រក្សា
https://www.phnompenhpost.com/national/ilo-applauds-cambodias-work-social-protection-achievements

​រដ្ឋមន្ត្រីក្រសួង​អប់រំ​សន្យា​ធ្វើ​កំណែទម្រង់​អប់រំ​បន្ថែម​ទៀត​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ បាន​រំលឹក​សារ​ជា​ថ្មី​អំពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​កម្ពុជា​ ដោយ​កត់​សម្គាល់ថា​ ក្រសួង​នៅ​តែ​ប្តេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​សម្រេច​បាន​គោលដៅ​កំណែទម្រង់​វិស័យ​អប់រំ ...

បូរ ពេជ្យហ្សាលីន
https://www.phnompenhpost.com/national/chuon-naron-pledges-further-education-reforms

ប​.​ស​.​ស​.​ ត្រៀម​ពង្រីក​វិសាលភាព​បន្ថែម​ដល់​សមាជិកគ្រួសារ​

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ ត្រៀម​ដាក់​ឱ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ របប​សន្តិសុខ​សង្គម​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រយៈពេល​ ៥​ ឆ្នាំ​ ដែល​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ពង្រីក​វិសាលភាព​បន្ថែម​ដល់​សមាជិកគ្រួសារ​ និង​អ្នក​នៅ ...

ជា សុខនី
https://www.postkhmer.com/national/2023-08-30-0948-254050.html

​មូលនិធិ​សហភាព​អឺរ៉ុប​ផ្តល់​អំណាច​ដល់​សហគមន៍​នេសាទ​

Action​ Education​ (​អតីត​ Aide​ et​ Action)​ ដែល​ជា​អង្គការ​របស់​បារាំង​កំពុង​ដឹកនាំ​គម្រោង​ CO-SAVED​ ដែល​មាន​គោលបំណង​ជួយ​ពលរដ្ឋ​ជិត​ ៤០០,០០០​ នាក់​នៅ​ក្នុង​សហគមន៍​នេសាទ​ដែល​កំពុង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ​ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.phnompenhpost.com/national/eu-funds-empower-fishing-communities

រដ្ឋ​អនុម័ត​គម្រោង​រោងចក្រ​ស៊ីម៉ងត៍​តម្លៃ​ជិត​ ២៦០​ លាន​ដុល្លារ​

​វត្តមាន​របស់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ថ្មី​មួយទៀត​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ ដែល​ទើបត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ អនុម័ត​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ ដែល​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​ផលិតកម្ម​ស៊ីម៉ងត៍​នៅ​កម្ពុជា​ កើន​លើស​ពី​ ១០​ លាន​តោន​ ក្នុង​ ១​ ឆ្នាំ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-29-1018-254019.html

ក្រសួងបរិស្ថាន​៖​ ការ​ដាំ​ដើមឈើ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ ព្រះពុទ្ធ​សាសនា​នៅ​ឧទ្យាន​គិរី​រម្យ​សម្រេច​បាន​ជិត​ ២​ ម៉ឺន​ដើម​

គិត​មក​ទល់​ពេល​នេះ​វឌ្ឍនភាព​នៃ​ការ​ដាំ​កូន​ឈើ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​នៅ​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គិរី​រម្យ​ សម្រេច​បាន​ជិត​ ២​ ម៉ឺន​ដើម​ហើយ​ ខណៈ​បច្ចុប្បន្ន​ក្រសួងបរិស្ថាន​កំពុង​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យ​រួច​នៅ​ស​ប្តា ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-28-1527-253999.html

​សហជីព​កំណត់​តួលេខ​ប្រាក់​ឈ្នួល​ ២​ ជម្រើស​ ខណៈ​កិច្ចប្រជុំ​កំពុង​បន្ដ​ពិភាក្សា​

កិច្ចប្រជុំ​ត្រីភាគី​លើក​ទី​២​ រវាង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​៣​ ជាមួយ​ភាគី​សហជីព​ និង​និយោជក​នៅ​មិន​ទាន់​បាន​កំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ច្បាស់លាស់​ទេ​ ខណៈ​ភាគី​កម្មករនិយោជិត​ដែល​តំណាង​ដោយ​សហជីព​បានឱ្យ​ដឹង​ថា​ ក្រុម​សហជីព​កំណត់​តួលេខ​ ២ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-08-29-0858-254021.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ajGtg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!