ភ្នំពេញប៉ុស្តិ៍
វៀតណាម រស់លើទឹក ១១៥ ខ្នងផ្ទះហើយបានរើទៅនៅលើដីគោក
ជនជាតិវៀតណាម និងជនជាតិខ្មែរអ៊ិស្លាមដែលរស់នៅលើផ្ទះបណ្ដែតទឹកក្នុងបឹងទន្លេសាបដែលមានប្រមាណ ១១៥ ខ្នងផ្ទះបានយល់ព្រមបំផ្លាស់ទីផ្ទះរបស់ខ្លួនទៅរស់នៅលើដីគោកបណ្តោះអាសន្នបន្ទាប់ពីអាជ្ញាធរសាលាខេត្តកំពង់ឆ្នាំងបានដាក់កំហិតឲ្យពួកគេត្រូវជម្លៀសចេញ ...
ម៉ិច ដារ៉ា
https://bit.ly/2OuY1VK
ថៃ ចាប់ពលរដ្ឋខ្មែរ ចូលកាប់ឈើបញ្ជូនទៅតុលាការ
ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមគ្នា ៦ នាក់ត្រូវបានទាហានឈុតប៉ារ៉ាថៃចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីយប់ថ្ងៃអាទិត្យក្រោមការចោទប្រកាន់ពីបទលួចឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ លោក ពៅ ភេង អនុប្រធានក្រុមការងារនគរបាលទំនាក់ទំនងកិច្ចការ ...
ឃុត សុភចរិយា
https://bit.ly/2zNe0GH
នៅមុខ UN លោក ហ៊ុន សែន ចាត់ទុកការវាយតម្លៃអវិជ្ជមានពីខាងក្រៅ «ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ» ចំពោះឆន្ទៈពលរដ្ឋកម្ពុជា
នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានការពារលទ្ធផលនៃការបោះឆ្នោតកាលពីខែកក្កដា និងចាត់ទុកការវាយតម្លៃអវិជ្ជមានពីមជ្ឈដ្ឋានខាងក្រៅថាជា «ការប្រមាថយ៉ាងធ្ងន់ធ្ងរ» ចំពោះឆន្ទៈពលរដ្ឋកម្ពុជា និងមហិច្ឆតាប៉ុនប៉ង «ជ្រៀតជ្រែក» ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ខណៈអតីតមេបក្សប្រឆាំងលោក ...
បែន សុខហ៊ាន
https://bit.ly/2xQx2ui
កម្ពុជា នឹងបើកស្ថានឯកអគ្គរាជទូតក្នុងប្រទេស តួកគី និង ប៊ុលហ្គារី
កម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន ២ ទៀតនៅឆ្នាំ ២០១៩ ខាងមុខគឺនៅសាធារណរដ្ឋតួកគី និងនៅប្រទេសប៊ុលហ្គារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃសុក្រ។ ...
គង់ មេត្ដា
https://bit.ly/2Qi2msD
អ្នកជំនាញ៖ គម្រោងវិនិយោគរួម ខេត្តកំពត មិនងាយចេញជារូបរាងទេ
ខណៈដែលព័ត៌មានបានផ្សព្វផ្សាយបន្តបន្ទាប់តាមបណ្តាញសង្គម អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងទីផ្សារមូលបត្របានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា គម្រោងនេះនឹងមិនងាយចេញជារូប ...
ហ៊ គីមសាយ
https://bit.ly/2NTI3VJ
ក្រុមអ្នកគាំទ្រ និងប្រឆាំង ជុំគ្នាតវ៉ានៅញូវយ៉ក ខណៈមេដឹកនាំបន្ដផ្លែផ្កាដាក់គ្នា
ខណៈលោកនាយករដ្ឋមន្ត្រីកំពុងបំពេញទស្សនកិច្ចនៅអង្គការសហប្រជាជាតិ ការប្រមូលផ្តុំគ្នាគាំទ្រ និងប្រឆាំងលោកបានផ្ទុះឡើងដូចការគ្រោងទុកចាប់តាំងពីថ្ងៃសុក្ររហូតដល់ថ្ងៃម្សិលមិញ ស្របពេលដែលមេដឹកនាំនៃក្រុមម្ខាងៗបន្តរិះគន់គ្នាទៅវិញទៅមក ថ្វីបើមិនមានវត្តមានលោក សម រង្ស៊ី ដឹកនាំ ...
បែន សុខហ៊ាន
https://bit.ly/2NTxrGb
លោក ហ៊ុន សែន ថាស្អប់ចោរលួចកាប់ឈើ និងបញ្ជាឲ្យបាញ់ពីលើឧទ្ធម្ភាគចក្រ
ជាមួយនឹងការបញ្ជាក់ខ្លាំងៗថាលោកស្អប់ខ្លាំងណាស់ចំពោះក្រុមចោរលួចកាប់ព្រៃឈើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានពីនាយសមុទ្រយ៉ាងម៉ឺងម៉ាត់មកថា ឲ្យចាប់ក្រុមចោរកាប់ឈើទាំងនោះ ហើយជាថ្មីម្តងទៀតបញ្ជាឲ្យឧទ្ធម្ភាគចក្រតាមដានជនដែលចូលលួចកាប់ព្រៃឈើ ហើយបាញ់ពី ...
ម៉ិច ដារ៉ា
https://bit.ly/2Nf1fIi
មេភូមិ និងពលរដ្ឋជាង ១ ពាន់នាក់ប្តឹងមន្ត្រីបរិស្ថាន រឿងបើកឲ្យឈ្មួញដឹកឈើ
មេឃុំកំពង់ចាម ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍រដ្ឋបាល និងមេភូមិចំនួន ៧ ភូមិ ព្រមទាំងប្រជាពលរដ្ឋចំនួន ១២៩៤ គ្រួសារនៅក្នុងស្រុកសំបូរកាលពីថ្ងៃទី ២៨ កញ្ញា បានដាក់ពាក្យប្ដឹងលោក ញ៉ែម វិសាល នាយកដែនជម្រកសត្វព្រៃព្រៃឡង់ទៅអភិបាលខេត្តក្រចេះពីបទគំរាមពលរដ្ឋ និងបើកដៃឲ្យឈ្មួញចូលដឹកឈើយ៉ាងអនាធិបតេយ្យ។ នេះបើតាមពាក្យ ...
វ៉ន ដារ៉ា
https://bit.ly/2NTvARJ
ឥណ្ឌូនេស៊ី កំពុងស្វែងរកឱកាសនៅកម្ពុជា
ពាណិជ្ជករជាង ៨០ នាក់មកពីប្រទេស កម្ពុជា និងឥណ្ឌូនេស៊ី បានជួបប្រជុំគ្នាកាលពីថ្ងៃម្សិលមិញនៅទីក្រុងភ្នំពេញ ដើម្បីសម្លឹងទៅរកការសហការវិនិយោគលើ ...
ចេង សុខហ័ង
https://bit.ly/2R4FVIF
តុលាការបើកសវនាការ រឿងទំនាស់ដីតែមានការសុំឱ្យដោះលែង
សាលាដំបូងខេត្តព្រះសីហនុកាលពីម្សិលមិញបានបើកសវនាការលើសំណុំរឿងតំណាងពលរដ្ឋសហគមន៍អូរខ្សាច់ចំនួន ៤ នាក់រស់នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីតុលាការបង្គាប់ឲ្យឃុំខ្លួនពីបទ «ជនប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ក្នុងជម្លោះដីធ្លី ...
សុទ្ធ គឹមសឿន
https://bit.ly/2DCt4e6
អាជ្ញាធរខេត្តសៀមរាប បញ្ជាឲ្យក្រុមហ៊ុនដែលចាក់ដីលុប បឹងត្រាវកុដិ កាយដីចេញវិញ
សាលាខេត្តសៀមរាប បានបញ្ជាឲ្យក្រុមហ៊ុនចំនួន ៣ ដែលបានចាក់ដី និងសាងសង់សំណង់នៅលើតំបន់អាងទឹក នៃរមណីយដ្ឋានធម្មជាតិត្រាវកុដិរបស់រដ្ឋ ឲ្យកាយដីចេញវិញដោយទុករយៈពេល ១សប្ដាហ៍។ លោក សុខ ថុល នាយករងរដ្ឋបាលសាលា ...
វ៉ន ដារ៉ា
https://bit.ly/2QfSEaa
ជនបរទេសធ្វើការស្របតាម ច្បាប់កើនដល់ជាង ១១ ម៉ឺននាក់
ចំនួនជនបរទេសនៅកម្ពុជាដែលបានចុះបញ្ជីធ្វើប័ណ្ណការងារឲ្យស្របតាមច្បាប់កម្ពុជាបានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់នៅឆ្នាំ ២០១៨ នេះ ខណៈទិន្នន័យ ...
ហ៊ គីមសាយ
https://bit.ly/2xRtqHA
ជនជាតិភាគតិចព្នងចាប់ឃាត់ខ្លួនអ្នកកាប់រានដីព្រៃសហគមន៍២នាក់ប្រគល់ឲ្យសមត្ថកិច្ច
ប្រជាសហគមន៍ពូទិល ស្ថិតក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ២៧ខែកញ្ញា បានចាប់ បញ្ជូនបុរសពីរនាក់ និងវត្ថុតាងមួយចំនួន ទៅឲ្យនគរបាលស្រុកពេជ្រាដា ចាត់វិធានការទៅតាមផ្លូវច្បាប់ បន្ទាប់ពីបុរសទាំងពីរនាក់នោះ បានលួចកាប់ទន្ទ្រានដីព្រៃនៅក្នុងសហគមន៍ របស់ពួកគេ អស់ ...
ឃុត សុភចរិយា
https://bit.ly/2xHfroq
រដ្ឋាភិបាលចំណាយថវិកាជាង ៨ លានដុល្លារដើម្បីធ្វើជំរឿន ក្រោយការផ្តាច់ជំនួយ
មន្ត្រីជាន់ខ្ពស់បានអះអាងថា រាជរដ្ឋាភិបាលនឹងចំណាយថវិកាជាតិរបស់ខ្លួនប្រមាណជាង ៨ លានដុល្លារ ដើម្បីធ្វើជំរឿនប្រជាពលរដ្ឋនៅឆ្នាំក្រោយដោយសារតែប្រទេសដៃគូជំនួយមួយចំនួនបានបញ្ឈប់ការផ្តល់ជំនួយ។ ...
ម៉ិច ដារ៉ា
https://bit.ly/2Q5szdG
ក្រសួងសាធារណការ ជំរុញឲ្យមន្ទីរជំនាញជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយខូចខាតដោយជំនន់ទឹកភ្លៀង
ក្រសួងសាធារណការនិងដឹកជញ្ជូន បានជំរុញដល់គ្រប់មន្ទីរក្រោមឱវាទរបស់ខ្លួន ចុះធ្វើសកម្មភាពត្រួតពិនិត្យនិងជួសជុលកែលម្អ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេល ...
ឃុត សុភចរិយា
https://bit.ly/2DyZndI
ការសិក្សាៈ ជំនាញភាសាអង់គ្លេសកម្ពុជា នៅទាប
ជំនាញភាសាអង់គ្លេសរបស់ពលរដ្ឋកម្ពុជានឹងមិនមែនជាឧបសគ្គសម្រាប់ ការប្រកួតប្រជែងនៃតម្រូវការទីផ្សារក្នុងតំបន់ទេ ទោះបីជាការសិក្សាមួយរបស់ក្រុមហ៊ុន Education First (EF) បង្ហាញថា កម្រិតនៃជំនាញភាសាអង់គ្លេសរបស់ពលរដ្ឋកម្ពុជានៅទាបបំផុតក្នុងតំបន់ក៏ដោយ។ នេះបើតាមអ្នកជំនាញក្នុងវិស័យអប់រំ។ ...
ហ៊ គីមសាយ
https://bit.ly/2zxXA4O
អភិបាលខេត្តកំពង់ស្ពឺ សង្ឃឹមថានឹងដោះស្រាយវិវាទដីធ្លីឲ្យឆាប់ចប់
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាងបានបង្ហាញពីក្តីសង្ឃឹមថា អាជ្ញាធរខេត្តនឹងដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ និងក្រុមហ៊ុនស្ករសអំពៅភ្នំពេញឲ្យបានឆាប់ចប់ក្នុងពេលឆាប់ៗនេះ។ ការថ្លែងរបស់អភិបាលខេត្តកំពង់ស្ពឺនេះបានធ្វើឡើង បន្ទាប់ពីកាលពីសប្តាហ៍ ...
គង់ មេត្តា
https://bit.ly/2Oex20u
PIN កំពុងជំរុញដល់ការចិញ្ចឹមមាន់លក្ខណៈគ្រួសារ
និន្នាការកសិដ្ឋានចិញ្ចឹមមាន់លក្ខណៈគ្រួសារ បានមើលឃើញកំណើន បន្ទាប់ពីគម្រោងរយៈពេល ២ ឆ្នាំ ដែលផ្ដល់មូលនិធិ ១,៣៥ លានដុល្លារ ដោយសហភាពអឺរ៉ុប។ នេះបើតាម People in Need Cambodia (PIN) ដែលជា ...
ចេង សុខហ័ង
https://bit.ly/2IfOlZM
ពលរដ្ឋកម្ពុជា ៣៥% ត្រូវបានរកឃើញថានៅមានភាពក្រីក្រ
ពលរដ្ឋកម្ពុជា ៣៥ ភាគរយត្រូវបានរកឃើញថាកំពុងរស់នៅក្នុងភាពក្រីក្រដែលភាគច្រើនរស់នៅតាមទីជនបទ។ នេះបើតាមសន្ទស្សន៍សកលពីភាពក្រីក្រពហុសមាសភាគ (Multidimensional P-overty Index (MPI) ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ...
វ៉ន ដារ៉ា
https://bit.ly/2Ds33ho
គ.ជ.ប គ្រោងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតនៅដើមខែក្រោយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់យកថ្ងៃទី១ដល់១៨ ខែតុលាខាងមុខ ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មីដោយគ្រោងនឹងចុះឈ្មោះឲ្យបានជាង៤០ម៉ឺននាក់។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ(គ.ជ.ប)កាល ...
សុទ្ធ គឹមសឿន
https://bit.ly/2Q2qIqe
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ផ្តល់មូលនិធិ ១,៥ លានដុល្លារសម្រាប់ជួសជុលប្រាសាទបាយ័ន
រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកម្ពុជា បានផ្ដល់មូលនិធិ សរុប ១,៥ លានដុល្លារ សម្រាប់ដំណើការអនុវត្តគម្រោងជួសជុល កែលម្អឡើងវិញ នូវប្រាសាទបាយ័នជំហានទី ៥ ដែលផ្ដោតសំខាន់ទៅលើការសិក្សា និងស្ដារឡើងវិញនូវ រចនាសម្ព័ន្ធរឹងមាំ នៃតួកណ្ដាល ...
ឃុត សុភចរិយា
https://bit.ly/2DxjWHI
២ ឆ្នាំ អង្គការ VSO បង្កើតបានតំបន់អភិរក្ស ក្នុងសហគមន៍នេសាទ ចំនួន ២០ ដោយមានពលរដ្ឋជាង ៧ ម៉ឺននាក់ទទួលផល
អង្គការ វីអេសអូ (VSO) តាមរយៈ «គម្រោងអភិវឌ្ឍន៍ជីវភាពរស់នៅនិងវិស័យជលផលប្រកបដោយនិរន្ដរភាពនិងបរិយាប័ន្នក្នុងតំបន់បឹងទន្លេសាប» បានបង្ហាញពីការបង្កើតតំបន់អភិរក្សសហគមន៍នេសាទចំនួន ២០ ក្នុងខេត្ដកំពង់ឆ្នាំង និង កំពង់ធំក្នុងរយៈ ...
វ៉ន ដារ៉ា
https://bit.ly/2DEvsRI
ពលរដ្ឋថា ក្រុមហ៊ុន ហ៊ាងលី បន្ដឈូសឆាយដីក្នុងដែនជម្រកសត្វព្រៃ
ប្រជាសហគមន៍ស្រែពកជាង ១០០ គ្រួសារនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា បានចោទក្រុមហ៊ុន ហ៊ាងលី ថានៅតែបន្តឈូសឆាយដីព្រៃក្នុងតំបន់ជម្រកសត្វព្រៃស្រែពកហើយបានស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ ប៉ុន្ដែមន្ត្រីថាក្រុមហ៊ុនបានបញ្ឈប់សកម្មភាពតាមកិច្ចសន្យាហើយ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2OQpFcI
អាជ្ញាធរគ្រោងផ្លាស់ទីជនជាតិ វៀតណាម ពីក្នុងទឹកមកឱ្យរស់នៅលើគោកវិញ
អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងចាប់ផ្ដើមបន្លាស់ទីជនជាតិវៀតណាមជិត១ពាន់គ្រួសារឲ្យទៅរស់នៅលើដីគោកនៅសប្តាហ៍ក្រោយនេះ ហើយគ្រោងនឹងជម្លៀសឲ្យអស់នៅចុងឆ្នាំនេះ។ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការ ...
នៀម ឆេង
https://bit.ly/2IbmjhO