ភ្នំពេញប៉ុស្តិ៍

Grab​ ផ្ដល់​សេវា​ហៅ​ម៉ូតូឌុប​ជិះ​ដំបូង​នៅ​កម្ពុជា​

Grab​ ដែល​ជា​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​អន្តរជាតិ​ឈានមុខ​គេ​មួយ​បាន​ចាប់ផ្ដើម​ផ្ដល់​សេវា​ការ​ហៅ​ម៉ូតូ​ជិះ​សាកល្បង​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​បាន​ក្លាយជា​កម្មវិធី​ហៅ​ម៉ូតូ​ជិះ​លើក​ដំបូង​នៅ​កម្ពុជា​។​ ...

Robin Spiess
http://bit.ly/2Cez9HJ

សមាជិក​បក្ស​ប្រឆាំង​ដែល​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ថៃ​ ភ័យ​ខ្លាច​នឹង​ការ​និរទេស​មក​កម្ពុជា​វិញ​

​ឥស្សរជន​គណបក្សប្រឆាំង​របស់​កម្ពុជា​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​ នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​នគរបាល​ថៃ​ចុះ​ទៅ​ត្រួតពិនិត្យ​ ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដោយ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​អំពី​ការ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​។​ ...

បែន សុខហ៊ាន និង Erin Handley
http://bit.ly/2BtoCvg

មន្ត្រី​បញ្ចុះបញ្ចូល​កម្មករ​ ឲ្យ​ព្រម​លក់​ទ្រព្យ​រោងចក្រ​ដែល​ថៅកែ​រត់​គេច

មន្ត្រី​ពី​ក្រសួង​ការងារ​បាន​ជួប​ជាមួយ​កម្មករ​មកពី​រោងចក្រ​ ៣ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ព្រឹក​ម្សិលមិញ បន្ទាប់ពី​ម្ចាស់​រោងចក្រ​បាន​គេច​ខ្លួន​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​កាលពី​សប្តាហ៍​មុន ខណៈ​កម្មករ​កំពុង​ទៅ​ស្តាប់​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​ ...

យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2BqsUUc

រក​ឃើញ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ១៤១​ គ្រាប់​ ក្នុង​បរិ​វេណ​សា​លា​ ក្រោយ​គ្រូ​រាយ​ការ​ណ៍​

យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ប្រ​ភេទ​ ៦០ ​មិល្លី​ម៉ែត្រ​ ចំនួន ​១៤១ ​គ្រាប់​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​អង្គការ​ហេឡូ​ត្រាស់ (hallo Truth) ​រុក​រក​ឃើញ​​នៅបរិ​វេណ​អនុ​វិទ្យា​ល័យ​ក្ងាន ​ក្នុង​ភូមិ​ឈើ​ទាល ឃុំ​ផ្លូវ​លួង​ ស្រុក​កណ្ដៀង ​ខេត្ត​ពោធិ៍​សាត់ ​បន្ទាប់​ពី​គ្រូបង្រៀនរាយ ...

ឃុត សុភចរិយា
http://bit.ly/2BVdHM5

UNDP ​ចូលរួម​​ជួយ​គាំទ្រ​ទៅ​ដល់​​សហគ្រិន​នៅ​ក្នុង​គម្រោង​បង្កើត​ថ្មី

គេហទំព័រ​ការងារ​រួម Impact Hub បាន​ចាប់ផ្ដើម​ការ​ផ្ដល់​​អាហារូបករណ៍​ជា​ទិសដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ថ្មី (SDG) ក្នុង​បំណង​ជួយ​ដល់​សហគ្រិន​ក្នុង​ការ​បង្កើត​គម្រោង​បង្កើត​ថ្មី​ប្រកប​ដោយ​ការ​ច្នៃប្រឌិត និង​ប្រកប​ដោយ​ចីរភាព ដោយ​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP)​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2BnQNMh

អគ្គិភ័យ ​២ កន្លែង ស្លាប់​មនុស្ស​៥​នាក់​​ ឆេះ​អស់​ផ្ទះ​១​ខ្នង​ តូប​លក់​ដូរ​ជាង​២០០

យ៉ាង​ហោច​ណាស់ អគ្គិភ័យ​ចំនួន ២ ​កន្លែង​ដាច់​ដោយ​ឡែក​ពីគ្នា កាល​ពី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១០​ខែ​កុម្ភៈ បាន​សម្លាប់​មនុស្ស​អស់​ ៥ នាក់ ដែល​ករណី​​អគ្គិភ័យ​​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​បាន​ប្ដីរបស់​ស្ត្រី​​ និង​កូនស្រី​ ២​នាក់ ដែល​បាន​ស្លាប់ក្នុង​គ្រោះ​អគ្គិភ័យ​ បាន​ចាត់ ...

ឃុត សុភចរិយា
http://bit.ly/2EhlPrM

ការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​​ ហាក់​ដូចជា​ស្ងប់ស្ងាត់

ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​ហាក់​ដូចជា​ស្ងប់ស្ងាត់ ដោយ​គេ​ឃើញ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ ដែល​ចេញ​ហែ​ក្បួន​ឃោសនា បើ​ទោះបី​ជា​មាន​ការ​រំពឹង​ថា គណបក្ស​កាន់​អំណាច​យូរ​អង្វែង​មួយ​នេះ​អាច​នឹង​ឈ្នះ​អាសនៈ ...

នៀម ឆេង
http://bit.ly/2BUZn6p

សេរីភាព​សេដ្ឋកិច្ច​កម្ពុជា​ ​បាន​ធ្លាក់​​ចុះ​ ៧ ​ពិន្ទុ

ចំណាត់​ថ្នាក់​ខាង​សេរីភាព​​សេដ្ឋកិច្ច​របស់​​ប្រទេស​កម្ពុជា​​ឆ្នាំ​ ២០១៨​ បាន​ធ្លាក់​ចុះ​ ៧ ​​ពិន្ទុ​ បើ​ធៀប​នឹង​​ឆ្នាំ​មុន​គឺ​ពី​ចំណាត់​​​ថ្នាក់​ ៩៤​ ទៅ​ ១០១​ ក្នុង​​ចំណោម ១៨០ ​ប្រទេស​ទូទាំង​ពិភពលោក​។ នេះ​បើ​តាម​សន្ទស្សន៍​សេរីភាព ...

ហ៊ គីមសាយ
http://bit.ly/2Ew1IWn

សមត្ថកិច្ច​កំពុង​តាម​ចាប់​លោក​ អះម៉ាត់ យ៉ះយ៉ា ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស

លោក អះម៉ាត់ យ៉ះយ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​​សង្គមកិច្ច កំពុង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្វែងរក​ចាប់​ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ស្ត្រី​ដោយ​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពី​ក្មួយ​ប្រុស​គាត់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​លោក​អះអាង​ថា នោះ​គឺជា​រឿង​ដែល​គេ​ប្រឌិត​ឡើង ...

យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2o0wKuZ

លោក​ ហ៊ុន​ សែន​ បញ្ជា​មិន​ឱ្យ​រថយន្ត​ទ្រុង​កែ​បើក​លើ​ផ្លូវ​

​យ៉ាង​ហោច​ណាស់​ រថយន្ត​សណ្ដោង​ខ្នាត​យក្ស​ចំនួន​ជិត​ ៥០០​ គ្រឿង​ត្រូវ​បាន​ដោះ​ទ្រុង​សណ្ដោង​ និង​កាត់​កែ​ច្នៃ​ឱ្យទៅ​រក​សភាព​ដើម​វិញ​ឱ្យ​ត្រឹមត្រូវ​ តាម​លក្ខណៈ​បច្ចេកទេស​ គ្រាន់តែ​ ២​ ថ្ងៃក្រោយ​ពី​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមាន​ដក ...

ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2Efl3rd

អាជ្ញាធរ​មិន​បាន​វាស់​ដី​ជូន​ពលរដ្ឋ​ ៤០ ​គ្រួសារ​ក្នុង​ចំណោម​អ្នក​តវ៉ា

ពលរដ្ឋ​ ៤០ ​គ្រួសារ​ក្នុង​ចំណោម​ ៥៦ ​គ្រួសារ​ដែល​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​កាលពី​ខែ​មុន​មិន​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​វាស់វែង​ដី​ទំនាស់​ជាមួយ​នឹង​ក្រុមហ៊ុន​រ៉ែ​មាស​នោះ​ទេ ដោយសារ​តែ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​។  ...

ផាក់ ស៊ាងលី
http://bit.ly/2G6g6S1

អាជ្ញាធរ​សន្យា​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ឲ្យ​ពល​រដ្ឋ​រង​គ្រោះ​ ដោយ​សារ​ការ​សង់​ទំនប់​វារីអគ្គិសនី​

អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ បាន​អះអាង​សាជាថ្មី​ទៀត​ថា នឹង​យល់ព្រម​សាងសង់​ហេដ្ឋារ​ចនាសម្ព័​ន្ធ​ជូន​ប្រជា​ពលរដ្ឋ ៨៣ ខ្នង​ផ្ទះ​ ដែល​ជំទាស់​មិន​ព្រម​ចាក​ចេញពី​លំនៅឋាន​ ដែល​ជន់​លិច​ដោយសារ​ទំនប់​វា​រី​អ​គ្គិស​នី​សេ​សាន​ក្រោម ២។ ...

ផាក់ ស៊ាងលី
http://bit.ly/2EiZD0u

វិវាទ​ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន​រ៉ែ​នៅ​ខេត្តព្រះវិហារ​

​មន្ត្រី​មក​ពី​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តព្រះវិហារ​ និង​ស្រុក​រវៀង​ កាលពី​ម្សិលមិញ​ បាន​ចុះ​ពិនិត្យ​មើល​ដី​មួយ​កន្លែង​ ដែល​មាន​វិវាទ​រវាង​ ក្រុមហ៊ុន​រ៉ែ​មាស​ Delcom​ និង​គ្រួសារ​ចំនួន​ ៥៦​ តាម​ញត្តិ​របស់​គ្រួសារ​ដាក់​ទៅ​ក្រសួង​ដែនដី​ នគរូបនីយកម្ម ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/families-dispute-mine-land-preah-vihear

ខេត្តបន្ទាយមានជ័យ គ្រោង​បង្កើត​ស្ថានីយ​ទូរទស្សន៍​ផ្ទាល់​ខ្លួន

មន្ទីរ​ព័ត៌​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ​គ្រោង​បង្កើត​ស្ថានីយ​ទូរទ​ស្សន៍​ប្រចាំខេត្ត​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​កម្លាំង​ផ្សាយ​ ៥​ គីឡូវ៉ាត់​នៅ​ក្រុង​សិរី​សោ​ភណ្ឌ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សកម្ម​ភាព​នានា​ក្នុង​ខេត្ត​និង​ព័ត៌មា​ន​សំខាន់ៗ​ថ្នាក់​ជាតិ​បន្ត​ពី​ទូរទស្សន៍ ...

ឃុត សុភចរិយា
http://bit.ly/2EchTZh

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​ប្រកាស​បង្កើត​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ ​រក​មូល​ហេតុកម្មករ​សន្លប់

រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ លោក ម៉ម ប៊ុន​ហេង បាន​​ប្រកាស​​បង្កើត​ក្រុម​ការ​ងារ​​ស្រាវ​ជ្រាវ​មូល​ហេតុ​​បណ្ដាល​ឲ្យ​កម្មករ​​ដួល​សន្លប់​ គឺ​មួយ​ថ្ងៃ​ បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​លើក​ឡើង​អំពី​​បញ្ហា​​ដួលសន្លប់​​នៅ​ក្នុង ...

គួច ម៉ាស៊ី
http://bit.ly/2EePNsv

សហគមន៍​កំពុង​រក​អន្តរាគមន៍​រឿង​ទាហាន​វ៉ៃ និង​ គំរាម​សម្លាប់

​គណៈកម្មការ​សង្ឃ​សហគមន៍​រុក្ខាវ័ន​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍​ទៅ​អង្គការ​អាដហុក​ និង​លីកាដូ​រឿង​ទាហាន​វ៉ៃ​ និង​គំរាម​សម្លាប់ ខណៈ​ដែល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​បាន​បញ្ជូន​សំណុំ​រឿង​ទាហាន​ដណ្តើម​ឈើ​ខុស​ច្បាប់​នេះ​ទៅ​តុលាការ​នៅ​ឡើយ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2nNz0X7

អតីត​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ​ក្រោម​ការ​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​

លោក​ អ៊ីស្មា​អែល ​ពិន​ឧស្មាន​ អតីត​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវបាន​ចាប់​ខ្លួន​ ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ​ដោយ​រង​ការ​ចោទ​ប្រកាន់​ពីបទ​ជួញ​ដូរ​មនុស្ស​ ចំណែក​ឯ​មន្ត្រី​នគរ​បាល​មិន​បាន​ផ្តល់ព័ត៌​មាន​លំ​អិត​ អំពី​មូល​ហេតុ​ដែល​គាត់ ...

នៀម ឆេង
http://bit.ly/2EtQYHT

រដ្ឋា​ភិបាល​សម្រេច​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រកោះ​រ៉ុង​

រដ្ឋា​ភិ​បាល​កម្ពុជា​នៅ​ថ្ងៃ​ទី​ ៨ ​កុម្ភៈ​ នេះ ​បាន​សម្រច​បង្កើត​ឧទ្យា​​ន​ជាតិ​កោះ​រ៉ុង​ដើម្បី​ធានា​ការ​ថែ​រក្សា​និង​ការ​ពារ​សោភ​ណភា​ពធ​ម្មជា​វប្ប​ធម៌​ប្រព័ន្ធ​អេ​កូឡូ​ស៊ី និ​ង​ ជីវ​ចម្រុះ​លើ​កោះ​និង​បរិ​វេណ ...

ព្រុំ ភ័ក្រ្ត
http://bit.ly/2nORQgC

រោងចក្រសីុម៉ង់ត៍ថ្មីនឹងដំណើរការក្នុងខេត្តកំពត

ក្រុមហ៊ុន​ ផលិត​ស៊ីម៉ងត៍​ជីប​ម៉ុង​ អ៊ិ​ន​ស៊ី​ (CMIC)​ បាន​ដំណើរការ​រោងចក្រ​ថ្មី​មួយ​នៅ​ខេត្តកំពត​កាលពី​ម្សិលមិញ​ដោយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ចំនួន​ ៥០០០​ តោន​ក្នុង​មួយ​ថ្ងៃ​។​​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​រោងចក្រ​ដែល​មាន​តំលៃ​ចំនួន​ ២៦២​ លាន ...

ហ៊ គឹមសាយ និងហ៊ិន ពិសី
http://www.phnompenhpost.com/business/new-cement-factory-opens-kampot

ក្រុម​មេធាវី​លោក កឹម សុខា គ្រោង​ប្ដឹង​ទៅ​ឧទ្ធរណ៍​លើ​ការ​ស្នើ​សាកសួរ​អាមេរិក​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ

មេធាវី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រុម​មេធាវី​នឹង​ពិភាក្សា​ជាមួយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ អំពី​ការ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើសុំ​ឲ្យ​បំពេញ​កិច្ច​ស៊ើបសួរ តំណាង​ភាគី​បរទេស​គឺ​សហរដ្ឋ​អាមេរិក​នៅក្នុង​សំណុំ​រឿង ...

ម៉ិច ដារ៉ា
http://bit.ly/2sfid3Y

ចំណូល​របស់​ NagaWorld​ កើនឡើង​ ៨៥%

​ទឹកប្រាក់​ភ្ញៀវ​ថ្នាក់​វី​អាយ​ភី​ ដែល​បាន​លេង​ភ្នាល់​នៅ​កាស៊ីណូ​ NagaWorld​ ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ឆ្នាំ​ ២០១៧​ មាន​ចំនួន​លើស​ពី​ផលិតផល​ក្នុងស្រុក​សរុប​ឆ្នាំ​ ២០១៦​ របស់​ប្រទេស​កម្ពុជា​ ខណៈ​កាស៊ីណូ​ផ្ដាច់មុខ​របស់​ទីក្រុង​ភ្នំពេញ​មួយ​នេះ​ បាន​បង្ហាញ​ពី​កំណើន​ប្រាក់ ...

Brendan O’Byrne
http://bit.ly/2EdgyS9

លោក​ ស​ ខេ​ង​ ថា​ការ​ទប់ស្កាត់​ចលនា​សង្គ្រោះ​ជាតិ​ គឺ​ដើម្បី​កុំឱ្យ​ចលនា​នេះ​ក្លាយជា​ «ISIS»

លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ អះអាង​ថា​ ការ​ព្យាយាម​ទប់ស្កាត់​ចលនា​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​ គឺ​ក្នុង​គោលបំណង​កុំឱ្យ​ចលនា​នេះ​ «​ក្លាយជា​ ISIS»​ដែល​លួច​ប្រមូល​កងទ័ព​នៅ​ជាយ​ដែន​ធ្វើការ​ប្រឆាំង​រដ្ឋាភិបាល​។​ ...

សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/sar-kheng-says-cnrp-stole-national-rescue

សភា​អូស្ត្រាលី​កំពុង​ពិចារណា​សំណើ​ដែល​ស្នើ​ឱ្យ​ថ្កោលទោស​កម្ពុជា​

សភា​អូស្ត្រាលី​កំពុង​ពិចារណា​ លើ​សំណើ​មួយ​ដែល​ស្នើ​ឱ្យ​ថ្កោលទោស​ ចំពោះ​ការ​បង្ក្រាប​រឿង​នយោបាយ​របស់​ប្រទេស​កម្ពុជា​ ដោយ​ក្នុង​នោះ​ សមាជិក​សភា​លោក​ Mark​ Butler​ បាន​ប្រកាស​ថា​អូស្ត្រាលី​មាន​ «​កាតព្វកិច្ច​ដ៏​សំខាន់​»​មួយ​ ដើម្បី​ចាត់វិធានការ​ការពារ​«​លិ​ទ្ធិ​ប្រជាធិបតេយ្យ ...

Andrew Nachemson
http://bit.ly/2nRs1vP

លោក​ ហ៊ុន សែន ឲ្យ​មន្ត្រី​សិក្សា​លើ​​បាតុភូត​នាំ​ឲ្យ​កម្មករ​រោងចក្រ​សន្លប់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​ពង្រីក​ទំហំ​សិក្សា​លើ​បាតុភូត​ដែល​ធ្វើឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដួល​សន្លប់ និង​ផ្តល់​ «​អនុសាសន៍​ថ្មី​» ​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ជំនួយ​ «​ដើម្បី​ការពារ​នូវ​ជាតិ​ពុល​» ​ផ្សេងៗ​មុន​ពេល ...

បែន សុខហ៊ាន
http://bit.ly/2nM7SYJ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SLCHZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!