ភ្នំពេញប៉ុស្តិ៍
ព្រះមហាក្សត្រឡាយព្រះហស្តលេខាលើច្បាប់ ៤ ទើបកែប្រែថ្មី
ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីម្សិលមិញបានឡាយព្រះហស្តលេខាលើវិសោធនកម្មច្បាប់ចំនួន ៤ ដែលមានលក្ខណៈចម្រូងចម្រាស ហើយច្បាប់ទាំងនេះត្រូវបានដាក់ឲ្យប្រើភ្លាមៗ បន្ទាប់ពីព្រះអង្គបានឡាយព្រះហស្ថលេខាដែលច្បាប់ទាំងនេះអនុញ្ញាតឲ្យយកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋស្ទើរពាក់កណ្តាល ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2y4HFMi
អ្នកជំនាញព្រមានពីបញ្ហានានានៅក្នុងវិស័យកាត់ដេរ
ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្សែកជើងរបស់កម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រាទាបជាមួយនឹងកំណើនតែ ៥ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បើប្រៀបធៀបនឹងកំណើន ៧ ភាគរយកាលពីឆ្នាំទៅ ខណៈអ្នកក្នុងឧស្សាហកម្មនេះព្រមានពីការបាត់បង់ការប្រកួតប្រជែង។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/garment-exports-slow
លោក លឺ ឡាយស្រេង ត្រូវបានប្ដឹងជាផ្លូវការរឿងបរិហារកេរ្តិ៍ និងប្រមាថស្ដេច
ក្រុមអ្នកច្បាប់រាជរដ្ឋាភិបាលកាលពីម្សិលមិញបានដាក់បណ្ដឹង ២ ផ្សេងគ្នាទៅតុលាការរាជធានីភ្នំពេញប្រឆាំងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សហ្វ៊ុនស៊ិនប៉ិចដែលបានធ្វើអត្ថាធិប្បាយនៅលើបណ្ដាញហ្វេសប៊ុកប្រមាថដល់ព្រះមហាក្សត្រ និងបរិហារកេរ្តិ៍លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ...
នៀម ឆេង
http://bit.ly/2zN9e9P
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ដាក់ឱសានវាទឲ្យដោះលែងលោក កឹម សុខា ខណៈមន្ត្រីរដ្ឋាភិបាលបានច្រានចោល
កាលពីម្សិលមិញសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក ថេត គ្រូហ្ស (Ted Cruz) បានចេញលិខិតមួយដោយបានដាក់ឱសានវាទដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើឱ្យដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា នៅត្រឹមថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោតទី ៩ ខែវិច្ឆិកាខាងមុខ បើមិនដូច្នេះទេសភាអាមេរិកនឹងស្នើឲ្យ ...
Daphne Chen
http://bit.ly/2iyI3LY
សត្វព្រៃជាង ១ តោន និងអ្នកដឹកជញ្ជូន ២ នាក់ត្រូវស្ទាក់ចាប់បាន
អាជ្ញាធរខេត្តតាកែវបានស្ទាក់ចាប់រថយន្តដឹកសត្វព្រៃប្រមាណជាង ១ តោនដែលក្រុមឈ្មួញខិលខូចលួចដឹកយកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវទឹកនៅឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ និងជនសង្ស័យពីរនាក់ដែលម្នាក់ជាអ្នកបើកបរ និងម្នាក់ជាព្រូឡាន ...
សុទ្ធ គឹមសឿន
http://bit.ly/2gH2upE
ទូទាត់ពាណិជ្ជកម្មជាប្រាក់យន់នៅកម្ពុជាកើនឡើង
ការប្រើប្រាស់ប្រាក់យន់ចិនក្នុងការទូទាត់ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ចិន បានចាប់ផ្តើមកើនឡើងគួរឲ្យកត់សម្គាល់ដោយសារកំណើនពាណិជ្ជកម្ម និងការវិនិយោគចិននៅកម្ពុជា ជានិន្នាការមួយ ដែលមន្ត្រីជាន់ខ្ពស់ NBC អះអាងថា ជាការកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើ ...
ហ៊ គីមសាយ
http://bit.ly/2zChs3J
រដ្ឋាភិបាលបន្តបង្ហាញបដិវត្តន៍ពណ៌ភ្ជាប់ CNRP
រដ្ឋាភិបាលបានបង្កើនការរៀបរាប់អំពីបដិវត្តន៍ពណ៌ ខណៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដី្កការគណៈរដ្ឋមន្ត្រីបានចេញវីដេអូមួយមានរយៈពេល ៤៥ នាទីដោយបង្ហាញអំពីរូបភាពនៃការតវ៉ានានាក្នុងគោលបំណងភ្ជាប់សកម្មភាពគណបក្សប្រឆាំងទៅនឹងចលនាដទៃៗនៅ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2y3jTjw
RDB បានបញ្ចេញកម្ចី$៩លានដល់រោងម៉ាស៊ីនកិនស្រូវ
រដ្ឋាភិបាលបានផ្តល់កម្ចី៩លានដុល្លារដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងចំណោមកញ្ចប់ថវិកា៥០លានដុល្លារសម្រាប់រដូវប្រមូលផលឆ្នាំនេះ ជាមួយនឹងការរំពឹងថា ការផ្តល់កម្ចីនេះនឹងមានច្រើនជាងនេះ។ នេះបើយោងតាមប្រធានធនាគារអភិវឌ្ឍន៍ ...
ចេង សុខហ័ង
http://bit.ly/2y31YJV
ក្រុមប្រឹក្សាធម្មនុញ្ញគាំទ្រទាំងស្រុងនូវការកែច្បាប់ចំនួន ៤
ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នជាតិកំពូលរបស់ប្រទេសកាលពីម្សិលមិញ បានប្រកាសគាំទ្រទាំងស្រុង ការធ្វើវិសោធនកម្មច្បាប់ចំនួន ៤ ដែលច្បាប់ទាំងនេះ បើកផ្លូវឲ្យយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សផ្សេង ដែលទើបតែត្រូវបានអនុម័ត ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2yOtjyF
NBC ដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ CSS
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្មីៗនេះបានប្រកាសដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុអន្តរធនាគារក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ៣ ដែលអាចឲ្យអ្នកកាន់កាត ATM ពីគ្រឹះស្ថានទាំងបីអាចដកប្រាក់តាមទូម៉ាស៊ីនATM និងប្រើម៉ាស៊ីនឆូតកាត (POS) ពីគ្រឹះស្ថានណាមួយក៏បាន។ ...
ហ៊ គីមសាយ
http://bit.ly/2zyZUFO
ក្រុមហ៊ុនរ៉ែកាណាដា បង្ហាញពីការរកឃើញរ៉ែស្ពាន់នៅរតនគិរី
ក្រុមហ៊ុនរុករករ៉ែកាណាដា Angkor Gold Corp បានរកឃើញប្រព័ន្ធរ៉ែស្ពាន់ថ្មីមួយក្នុងអំឡុងការខួងរុករកនៅក្នុងតំបន់ផ្តល់អាជ្ញាប័ណ្ណខាងត្បូងអូរយ៉ាដាវ របស់ខ្លួននៅក្នុងខេត្តរតនគិរី។ នេះបើយោងតាមក្រុមហ៊ុន ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2y1oePo
ប្រទះឃើញក្បាលគ្រាប់ចំនួន ៣០ នៅស្រុកភ្នំក្រវាញ
ក្បាលគ្រាប់ ចំនួន៣០ក្នុងនោះក៏មានក្បាលគ្រាប់ ១០០ មិល្លីម៉ែត្រ M76B 40 និងក្បាលគ្រាប់ ៦០ មិល្លីម៉ែត្រ ត្រូវបានគេប្រទះឃើញនៅក្នុងបរិវេណដីជីកសាងសង់ផ្ទះ នៅភូមិឃុំលាច ស្រុកភ្នំក្រវាញ កាលពីថ្ងៃទី ២២ ខែតុលា ហើយត្រូវបានស៊ីម៉ាក់ ប្រមូលទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកម្ទេចចោល។ ...
គឹម សារុំ
http://bit.ly/2yFa1vV
លោក លឺ ឡាយស្រេង គេចខ្លួនក្រោយពីប្រឈមនឹងបណ្តឹងចំនួន ២
សមត្ថកិច្ចច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អតីតឧបនាយករដ្ឋមន្ត្រី លឺ ឡាយស្រេង ដែលប្រឈមនឹងបណ្តឹងចំនួន២បានចាកចេញទៅ ប្រទេសថៃកាលពីម្សិលមិញ។ ...
នៀម ឆេង
http://bit.ly/2ivhzLh
ពលរដ្ឋចោទអាជ្ញាធរថា ឃុបឃិតជាមួយឈ្មួញចូលកាប់ព្រៃអភិរក្ស
ពលរដ្ឋរស់នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ បានចោទអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធថា បានបើកដៃឲ្យឈ្មួញចូលកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់អភិរក្សព្រៃព្រះរកា ដោយមិនត្រឹមតែមិនមានចំណាត់ការទប់ស្កាត់ ថែមទាំងបានឃុបឃិតគ្នាប្រមូលលុយពីឈ្មួញដែលចូលទៅ ...
សុទ្ធ គឹមសឿន
http://bit.ly/2lbdltm
លោក ហ៊ុន សែន ថាខ្លឹមសារកិច្ចព្រមព្រៀងប៉ារីសត្រូវបានរំលាយចូលរដ្ឋធម្មនុញ្ញ ខណៈលោក កឹម សុខា ស្នើឲ្យមានការកោះប្រជុំ
នៅក្នុងថ្ងៃខួប២៦ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសពីម្សិលមិញ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងសាជាថ្មីថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានរំលាយចូលទៅក្នុង រដ្ឋធម្មនុញ្ញកម្ពុជា រួចជាស្រេច ទៅហើយ ហើយដើម្បីការពារសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលហ៊ានកម្ចាត់ចោលមនុស្សមួយចំនួន (សំដៅ ...
បែន សុខហ៊ាន
http://bit.ly/2iuW8Ks
ប្រទេសចិននឹងផ្តល់ថវិកាដល់ការជួសជុលតំបន់អង្គរធំ
ប្រទេសចិននឹងផ្តល់មូលនិធិដល់គម្រោងស្តារឡើងវិញដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០១៨ នៅឯបរិវេណព្រះបរមរាជវាំងបុរាណមួយក្នុងតំបន់បេតិកភណ្ឌអង្គរធំនៅខេត្តសៀមរាប។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបាននិយាយថា វាំងនេះមានអាយុកាលរាប់សតវត្សហើយ ទោះបីជាមានការជួសជុលឡើងវិញកាលពីអតីតកាលក៏ដោយ ក៏ការជួសជុលនៅតែត្រូវការនៅឡើយ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/china-fund-restoration-angkor-thom-site
ស្ថាប័នរដ្ឋាភិបាលរិះគន់ទូតអាមេរិករឿងគ្រាប់បែកគីមី
ស្ថាប័នរដ្ឋាភិបាលបានច្រានចោលសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិករឿងគ្រាប់បែកគីមីដោយចាត់ទុកការលើកឡើងនោះថាជាការបំភ្លៃការពិត និងចង់គេចវេះពីការទទួលខុសត្រូវហើយបានអំពាវនាវឲ្យអាមេរិក សហការគ្នារំដោះគ្រាប់បែកទាំងនោះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2yEjnbg
ទឹកលិចភូមិក្បាលរមាសកម្ពស់ ១ ម៉ែត្រ ខណៈភូមិស្រែគលិចដល់ដំបូលផ្ទះ
ទឹកបាននិងកំពុងឡើងលិចភូមិក្បាលរមាសជាង ១ ម៉ែត្រកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកបន្ថែមជាង ១ សប្តាហ៍ដែលបណ្តាលភូមិស្រែគទឹកលិចជិតដល់ដំបូលផ្ទះអ្នកភូមិជាហេតុធ្វើឲ្យពលរដ្ឋបង្ខំចិត្ត ...
ផាក់ ស៊ាងលី
http://bit.ly/2yESiof
KrisEnergy ប្តេជ្ញាពីការបូមប្រេងនៅកម្ពុជា
ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ដែលជាប្រតិបត្តិករអណ្ដូងប្រេងក្នុង Block A របស់កម្ពុជាបានប្រកាសពីការសម្រេចចិត្តចុងក្រោយក្នុងការវិនិយោគលើការបូមប្រេងនៅកម្ពុជា នៅអណ្ដូងប្រេងអប្សរាដោយអះអាងថា កម្ពុជានឹងក្លាយជាប្រទេសផលិតប្រេងមួយក្នុងរយៈពេល២៤ខែទៀត។ ...
Kali Kotoski និង ហ៊ គីមសាយ
http://bit.ly/2y2waET
ក្រសួងស្នើឱ្យប្រទេសជប៉ុនដើម្បីជួយគូសផែនទីព្រៃឈើ
ក្រសួងបរិស្ថានកំពុងស្នើសុំជំនួយពីប្រទេសជប៉ុនដើម្បីជួយគូសផែនទីព្រៃឈើរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់ផែនទីរូបភាពតាមផ្កាយរណប ដែលសំណើរនេះធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីក្រសួងបានបដិសេធយ៉ាងខ្លាំងលើរបាយការណ៍ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/ministry-asks-japan-help-map-out-forests
ថ្ងៃនេះ សមាជិកព្រឹទ្ធសភានឹងអនុម័តច្បាប់ចំនួន ៤ បើកផ្លូវឲ្យចែកអាសនៈ ពេលរំលាយបក្សសង្គ្រោះជាតិ
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ នឹងចាប់ផ្ដើមពិភាក្សានិងអនុម័តសេចក្ដីស្នើច្បាប់ ទាក់ទងនឹងការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលរដ្ឋសភាបានអនុម័ត កាលពីដើមសប្ដាហ៍ បើទោះបីសហគមន៍អន្តរជាតិបានបង្ហាញការ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2xTo69x
អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើន រីឯអ្នករបួសថយចុះ
គិតត្រឹមត្រីមាសទី ៣ ក្នុងឆ្នាំនេះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ខណៈអ្នករបួសមានការថយចុះបើប្រៀបធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ទូទាំងប្រទេសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃពុធ ។ ...
ឃុត សុភចរិយា
http://bit.ly/2yBsZku
PM បង្ក្រាបបានឈើហុប ១០០ ដើមនិងឃាត់ខ្លួនវៀតណាម ៦ នាក់
កម្លាំងអាវុធហត្ថខេត្តក្រចេះបានឆ្មក់បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចវៀតណាមដោយបានរកឃើញឈើហុបចំនួន ១០០ ដើម គ្រឿងចក្រ និងរថយន្តដឹកឈើជាង ១០ គ្រឿងសម្រាប់ដឹកឈើទៅវៀតណាម និងជនជាតិវៀតណាមចំនួន ៦ នាក់។ ...
ផាក់ ស៊ាងលី
http://bit.ly/2gp1QsY
មន្ត្រីយោធាថ្លែងថា សមាគមធាងត្នោត បម្រើយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានថ្លែងកាលពីម្សិលមិញថាសមាគមធាងត្នោតបានទទួលមូលនិធិពី ៤០ ម៉ឺនទៅ ៥០ ម៉ឺនដុល្លារពីអាមេរិកដើម្បីបម្រើយុទ្ធសាស្ត្ររបស់អាមេរិក ប៉ុន្តែសមាគមនេះបានបដិសេធ។ ...
នៀម ឆេង and Ananth Baliga
http://bit.ly/2yBrDbc