ដី​ជម្រក​សត្វ​ជាង​ ២ ​ពាន់​ហិកតា​ត្រូវ​បាន​ដកហូត​ ក្រោយ​ហៅ​មន្ត្រី​សួរ​

ដី​ដែល​គេ​រំលោភ​យក​ជាង​ ២ ​ពាន់​ហិកតា​នៅ​ដែន​ជម្រក​សត្វព្រៃ​​ភ្នំ​ឱរ៉ាល់​ក្នុង​ស្រុក​ឱរ៉ាល់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​សម្រេច​ចេញ​ដីកា​ដក​ហូត បន្ទាប់ពី​បាន​ចុះ​ស្រាវជ្រាវ និង​កោះ​ហៅ​មន្ត្រី​ជាច្រើន​នាក់​សួរនាំ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប៉ុន្តែ​ជនល្មើស​មិន​ទាន់​ត្រូវបាន​វែក​មុខ​នៅ​ឡើយ​ទេ​។ ការ​សម្រេច​នេះ​គឺ​យោង​តាម​រដ្ឋធម្មនុញ្ញ ព្រះរាជក្រឹត្យ ព្រះរាជក្រម បទ​​បញ្ជា និង​លិខិត​បទដ្ឋាន​នានា​សរុប​ចំនួន​ ១១ ដែល​រួម​មាន​ទាំង​កំណត់​ហេតុ​របស់​ក្រុម​ការងារ​ចុះ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ជាក់ស្តែង​លើ​ទីតាំង​ទន្ទ្រាន​យក​ចុះ​ថ្ងៃ​ទី​ ៣០ ​ខែ​មករា​ឆ្នាំ​នេះ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2EDQfAU