ភ្នំពេញប៉ុស្តិ៍
ការឆ្លងកាត់ដោយឥតគិតថ្លៃទៅកាន់ប្រទេសថៃក្លាយជានយោបាយនៅក្រុងប៉ោយប៉ែត
អាជ្ញាធរមូលដ្ឋាននៅក្នុងក្រុងប៉ោយប៉ែតកំពុងដោះស្រាយជាមួយនឹងទុក្ខលំបាកដែលធ្វើឡើងដោយពួកគេផ្ទាល់ បន្ទាប់ពីអស់រយៈពេលជាច្រើនខែដែលគណបក្សកាន់អំណាចបានសម្រេចលើការអនុញ្ញាតឱ្យឆ្លងកាត់ទៅក្នុងប្រទេសថៃពេលថ្ងៃដោយឥតគិតថ្លៃ ...
នៀម ឆេង
http://www.phnompenhpost.com/national/free-pass-thailand-gets-political-poipet-town
ការធ្វើស្រែប្រាំងកំពុងគំរាមដល់សត្វក្ងោកទេពដែលជិតផុតពូជ
ក្ងោកទេព ឬសត្វខ្សឹបដែលមានវត្តមានតែជាង ៤០០ ក្បាលប៉ុណ្ណោះនៅកម្ពុជាកាលពីឆ្នាំ ២០១២ នោះបានកំពុងតែទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្វើស្រែប្រាំងជាលក្ខណៈអាជីវកម្ម និងបញ្ហាផ្សេងៗទៀតនៅតំបន់វាលទំនាបលិចទឹក បឹងទន្លេសាប។ នេះបើយោង ...
ផាក់ ស៊ាងលី
http://bit.ly/2r8amo5
ក្រសួងកំពុងរៀបចំព្រាងក្រមបរិស្ថានសម្រាប់អ្នកជំនាន់ក្រោយ
ក្រសួងបរិស្ថានកំពុងពិនិត្យ និងទទួលយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិរបស់ខ្លួនដោយចាត់ទុកក្រមនេះថាមានសារប្រយោជន៍សម្រាប់ការពារធនធានធម្មជាតិ និងបរិស្ថានដល់មនុស្សជំនាន់ក្រោយប្រកបដោយចីរភាព។ ...
ទូច សុខា
http://bit.ly/2rS8dtz
ខ្មែរព្រមដោះលែងឡានថៃ បន្ទាប់ពីថៃ ដោះលែងពលករខ្មែរ ១៣ នាក់
ភ្លាមៗបន្ទាប់ពីអាជ្ញាធរថៃបានយល់ព្រមដោះលែងពលករខ្មែរចំនួន ១៣ នាក់កាលពីព្រលប់ថ្ងៃពុធ ក្រុមគ្រួសារពលករខ្មែរទាំងនោះដែលរស់នៅតាមតំបន់ព្រំដែនក្នុងភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួកក៏បានយល់ព្រមដោះលែងឡានដឹកទំនិញរបស់ថៃចំនួន ២៦ គ្រឿងដែលពួកគេ ...
ឃុត សុភចរិយា
http://bit.ly/2rHjkHu
កម្ពុជា ត្រូវប្រកាន់យកគំរូសេដ្ឋកិច្ចបង្កើតថ្មី
លោក Denis Hew ប្រធានអង្គភាពគាំទ្រគោលនយោបាយនៅលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) ថ្លែងថា ប្រទេសកម្ពុជា និងឡាវ ជាពិសេសគួរតែស្វែងរកការបង្កើតតួនាទីដ៏សំខាន់ និងតែមួយគត់នៅអាស៊ានជាជាងការបន្តយកគំរូកំណើនតាមប្រទេសដែលមានសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ ដូចជាម៉ាឡេស៊ី ឬថៃ ...
Matthieu de Gaudemar
http://bit.ly/2sJ386R
ផែព្រះសីហនុចាប់ផ្តើមជួញដូរក្នុងផ្សារហ៊ុន
ទីបំផុតកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាសហគ្រាសរដ្ឋទីបីបានឡើងផ្សារហ៊ុនហើយកាលពីថ្ងៃម្សិលមិញ ដោយគេរំពឹងថានឹងក្លាយជាក្រុមហ៊ុនដែលមានភាពទាក់ទាញជាងគេក្នុងការបង្កើនការជួញដូរនៅលើផ្សារហ៊ុនដែលមិនសូវមានសកម្មភាពរបស់កម្ពុជាមួយនេះ ...
ហ៊ គីមសាយ
http://bit.ly/2s9Qsck
CNRP ចាញ់ CPP វិញនៅឃុំដូងក្រោយរាប់សន្លឹកឆ្នោតឡើងវិញ
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងនឹងដាក់ពាក្យប្តឹងមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃនេះបន្ទាប់ពីមន្ត្រីគណបក្សនេះមិនអស់ចិត្តទៅនឹងលទ្ធផលដែលមន្ត្រីរៀបចំការបោះឆ្នោតខេត្តបានរាប់សន្លឹកឆ្នោតឡើងវិញ ហើយបានធ្វើឲ្យលទ្ធផលឆ្នោត ...
ទូច សុខា
http://bit.ly/2s9J7t9
តុលាការជម្រះក្ដីករណីឈ្មួញឈើល្បីម្នាក់
ស្ត្រីឈ្មួញឈើល្បីប្រចាំភូមិភាគឦសានឈ្មោះ ហេង សំនៀង ហៅ យាយព្រឿងត្រូវបានតុលាការយកមកជំនុំជម្រះកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញក្នុងបទល្មើសចំនួន ៣ ទាក់ទងច្បាប់ព្រៃឈើប្រឆាំងអ្នករាជការ និងប៉ុនប៉ងលួច។ ...
នៀម ឆេង
http://bit.ly/2rS63dx
លោក ហ៊ុន សែន ថា CPP នឹងឈ្នះអាសនៈ ៧១ នៅឆ្នាំ ២០១៨ ខណៈ CNRP ក៏រំពឹងឈ្នះដែរ
គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានអួតពីជ័យជម្នះរៀងៗខ្លួនចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃអាទិត្យហើយក៏បានរំពឹងយ៉ាងមុតមាំរៀងៗខ្លួនផងដែរថាខ្លួននឹងឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅ ...
មាស សុខជា
http://bit.ly/2rHenyq
កម្មករ ១០០០ នាក់បន្តការតវ៉ាឲ្យតំណាងចូលធ្វើការវិញ
កម្មករប្រមាណជិត ១០០០ នាក់បន្តធ្វើការតវ៉ានៅខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសាជាថ្មីកាលពីម្សិលមិញដើម្បីស្នើសុំឲ្យលោក អ៊ិត សំហេង ជារដ្ឋមន្ត្រីក្រសួងនេះឲ្យជួយអន្តរាគមទៅរោងចក្រ សៅលែន អនុញ្ញាតឲ្យតំណាងសហជីពទាំង ១០ នាក់បានចូលមកធ្វើការវិញ។ ...
Yon Sineat
http://bit.ly/2r1Lo5m
អ្នករងផលប៉ះពាល់ពីការសង់ទំនប់ ត្រូវបានភ្ជាប់អគ្គិសនីឲ្យប្រើ
បន្ទាប់ពីខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងមធ្យម ៣៥ គីឡូវ៉ុលស្ថិតក្នុងភូមិស្រែគថ្មី ឃុំស្រែគ ស្រុកសេសាន ត្រូវបានសាងសង់រួចនាពេលថ្មីៗនេះមកអគ្គិសនីស្ទឹងត្រែងបានធ្វើការតភ្ជាប់ចរន្តអគ្គិសនីពីចំណុចវារីអគ្គិសនីសេសានក្រោម ២ ទៅកាន់ភូមិស្រែគថ្មីចាប់តាំងពីវេលាម៉ោង ៨ ព្រឹកថ្ងៃពុធម្សិលមិញតទៅ។ នេះ ...
ផាក់ ស៊ាងលី
http://bit.ly/2rXuqJ0
សេចក្តីព្រាងច្បាប់ការពារអតិថិជននឹងបញ្ចប់ចុងឆ្នាំ
មន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធនានានឹងជួបប្រជុំនៅចុងខែនេះដើម្បីពិភាក្សាពីបច្ចុប្បន្នភាពសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ការពារអ្នកប្រើប្រាស់ ក្នុងគោលដៅកំណត់កិច្ចការដែលសម្រេចរួច និងកិច្ចការដែលនៅសល់ ដើម្បីបង្កើនល្បឿនបញ្ចប់នូវសេចក្តីព្រាង ...
ហ៊ គីមសាយ
http://bit.ly/2r41qA1
កម្មករ ១០០០ នាក់តវ៉ាបន្ទាប់ពីវិលត្រឡប់មកពីបោះឆ្នោត
កម្មករប្រមាណ ១០០០ នាក់នៅក្នុងចំណោម ១៩៥០ នាក់នៅរោងចក្រសៅលែនខេមបូឌា (Southland Cambodia Co, Ltd) បានផ្ទុះការតវ៉ាចាប់តាំងពីថ្ងៃអង្គារ និងបន្តរហូតមកដល់ថ្ងៃពុធម្សិលមិញបន្ទាប់ពីវិលត្រឡប់មកពីបោះឆ្នោត ដោយសារតែមិនសុខចិត្តនឹងរោងចក្រដែលកាត់ថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ។ ...
បុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍
http://bit.ly/2r4c8Xi
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាស្តីបន្ទោសពីការលក់ចែកចាយថៃ
ក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាបានទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃសុំទោសសម្រាប់សេចក្តីរាយការណ៍ទាក់ទងនឹងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ក្នុងករណីថ្មីមួយនៃការចោទប្រកាន់ការរត់ពន្ធអាវុធឆ្លងកាត់ព្រំដែនតាមរយៈមន្ត្រីកងទ័ពអាកាសថៃម្នាក់ដែលបាន ...
នៀម ឆេង និង Shaun Turton
http://www.phnompenhpost.com/national/minister-scolds-thai-outlets
ពលរដ្ឋចោទក្រុមហ៊ុន FEBC ថា គំរាមសម្លាប់រឿងទំនាស់ដី
ក្រុមហ៊ុនហ្វារអ៊ីស្ដប្រូដខាសធីងខេមបូឌា (FEBC) កាលពីម្សិលមិញត្រូវពលរដ្ឋ ៩ គ្រួសារនៅសង្កាត់គោករកាចោទថាបានជួលមន្ដ្រីមានអាវុធមកគំរាមសម្លាប់ និងបានចាប់បង្ខាំងពលរដ្ឋ ១០ នាក់ទុកក្នុងទីតាំងដីជម្លោះ ខណៈកំពុងតវ៉ា ប៉ុន្តែត្រូវក្រុមហ៊ុនចោទវិញថាពលរដ្ឋក្លែងឯកសារបង្ក ...
សុទ្ធ គឹមសឿន
http://bit.ly/2rXR9EQ
អាជីវកម្មក្នុងប្លុកអគារប៊ុលឌិងនឹងត្រូវផ្លាស់ប្តូរ
ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងអគារប៊ុលឌិង រួមទាំងអ្នកអាស្រ័យផលពីទីតាំងអគារកំពុងបង្ហាញពីការផ្លាស់ប្តូរ ខណៈពួកគេនឹងផ្លាស់ទៅនៅទីតាំងថ្មី ឬទៅជួលកន្លែងថ្មីដែលមានតម្លៃថ្លៃ។ ...
ចេង សុខហ័ង
http://bit.ly/2rO6gyj
កម្ពុជាត្រូវកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីបានប្រយោជន៍ពីកំណើនសកល
កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ ប៉ុន្តែនឹងចាំបាច់ត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយឧបសគ្គក្នុងការធ្វើអាជីវកម្ម។ នេះបើតាមមន្ដ្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានមកទស្សនកិច្ចនៅកម្ពុជាពីថ្ងៃម្សិលមិញ ...
Cam McGrath
http://bit.ly/2qYhFdT
គណបក្សធំៗកាត់ចូលទៅក្នុងតំបន់ការពាររបស់គ្នាទៅវិញទៅមក
គណបក្សប្រជាជនកម្ពុជាកំពុងតែបាត់បង់សំឡេងឆ្នោតនៅក្នុងខេត្តមួយចំនួន ខណៈពេលដែលគណបក្សសង្គ្រោះជាតិបានធ្វើឱ្យមានការគាំទ្រកើនឡើងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ នេះបើយោងតាមទិន្នន័យពីការបោះឆ្នោតដែលបាន ...
Michael Dickison
https://www.cambodiadaily.com/news/main-parties-cut-others-traditional-strongholds-131132/
ANFREL ចង់ឲ្យមានការធ្វើកំណែទម្រង់ការបោះឆ្នោត
អង្គការឃ្លាំមើលការបោះឆ្នោតអាស៊ីដែលមានមូលដ្ឋាននៅប្រទេសថៃបានថ្លែងក្នុងសន្និសីទសាព័ត៌មានកាលពីម្សិលមិញថាការបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជាកាលពីថ្ងៃអាទិត្យមានភាពប្រសើរឡើងបើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ ប៉ុន្តែទោះយ៉ាងណាអង្គការនេះបានលើកជា ...
នៀម ឆេង
http://bit.ly/2s2BMf7
រដ្ឋាភិបាលដាក់ពន្ធ ១០ ភាគរយលើសេវាហិរញ្ញវត្ថុ
រដ្ឋាភិបាលសម្រេចដាក់អាករលើតម្លៃបន្ថែម (VAT) លើគ្រប់សេវាហិរញ្ញវត្ថុទាំងអស់របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលអ្នកជំនាញឲ្យដឹងថាមានតម្លៃរហូតដល់ ៣០០ លានដុល្លារក្នុងមួយឆ្នាំ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះបានចេញប្រកាសមួយស្តីពីការណែនាំអនុវត្តអាករលើ ...
ហ៊ គីមសាយ and Kali Kotoski
http://bit.ly/2sRohuR
សក្តានុពលដូង ហាក់ត្រូវបានមើលរំលង
អ្នកស្រី ក្ដិប ស្រីម៉ិច អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន កូកូខ្មែរ និងអង្គការដូងខ្មែរបានឲ្យដឹងថា ក្នុងមួយថ្ងៃក្រុមហ៊ុនបានទិញដូងទុំជាង ៦៥ ឡូចូលរោងចក្រ ដែលភាគច្រើនមកពីកសិករក្នុងស្រុកក្នុងខេត្តកំពត។ ប៉ុន្តែ អ្នកស្រីបន្តថា ដោយសារការផ្គត់ផ្គង់ក្នុងស្រុកមាន ...
ចេង សុខហ័ង
http://bit.ly/2r4j0z5
CNRP នឹងប្រជុំប្រាប់មេឃុំរបស់ខ្លួនឲ្យអនុវត្តការងារតាមការសន្យា
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថាគណបក្សសង្គ្រោះជាតិនឹងកោះហៅមេឃុំ ចៅសង្កាត់ទាំងអស់របស់ខ្លួនមកជួបប្រជុំក្នុងរយៈពេលពីរបីថ្ងៃខាងមុខដើម្បីរៀបចំអនុវត្តគោលនយោបាយ ៥ ចំណុចដែលបានសន្យា។គោលនយោបាយ អាទិភាព ៥ ចំណុចរបស់គណបក្សសង្គ្រោះជាតិ ...
មាស សុខជា
http://bit.ly/2sR9j8s
អង្គការសង្គមស៊ីវិល ទទួលស្គាល់ការបោះឆ្នោតបានរលូន
បណ្តុំអង្គការសង្គមស៊ីវិលដែលរួមគ្នាឃ្លាំមើលការបោះឆ្នោតចំនួន ៣៨ អង្គការដែលហៅថា «បន្ទប់ស្ថានការណ៍» និងអង្គការតម្លាភាពកម្ពុជាកាលពីម្សិលមិញបានបង្ហាញជំហររបស់ខ្លួនដោយទទួលស្គាល់ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យបានប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព សន្តិវិធី និង ...
នៀម ឆេង និង សុទ្ធ គឹមសឿន
http://bit.ly/2rO1Z06
អតីតសកម្មជនសិទ្ធិមនុស្សជាប់មេឃុំថ្មី កូតា CPP សន្យារក្សាព្រៃឈើ
អតីតសកម្មជនសិទ្ធិមនុស្សអាដហុក បានសន្យាដោះស្រាយបទល្មើសព្រៃឈើ បន្ទាប់ពីដណ្តើមជ័យជម្នះពីបក្សប្រឆាំង ដែលបានធ្វើឲ្យលោកជាប់ជាមេ ឃុំ ប៉ាតេ ក្នុងទឹកដីជនជាតិដើមភាគតិចដែលគណបក្សប្រឆាំងបានឈ្នះឆ្នោត ២ អាណត្តិជាប់ៗ ...
ផាក់ ស៊ាងលី
http://bit.ly/2rNWIFP