ភ្នំពេញប៉ុស្តិ៍
សិស្សថ្នាក់ ១២ អាចតេស្ដសមត្ថភាពលើប្រព័ន្ធអ៊ីនធឺណិតបាន
ក្រសួងអប់រំប្រកាសនឹងដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី ១២ លើប្រព័ន្ធអ៊ីនធឺណិតដើម្បីជាជំនួយបន្ថែមដល់ពួកគេក្នុងការហាត់ធ្វើលំហាត់ និងឆ្លើយសំណួរដោយខ្លួនឯង។ ...
សែន ដាវីត
http://bit.ly/2lqm4mv
លោក រ៉ុង ឈុន សូមឲ្យបក្សជាប់ឆ្នោតចរចាគ្នាជាជាងកែច្បាប់
សមាជិក ១ រូបក្នុងចំណោម ៩ រូបរបស់ គជប គឺលោក រ៉ុង ឈុន បានអំពាវនាវឲ្យគ្រប់គណបក្សជាប់ឆ្នោតត្រូវជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រូវមានក្រមសីលធម៌ជាជាងទៅធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលអាចនឹងឈានទៅដល់ ...
ឡាយ សាមាន
http://bit.ly/2kubnlh
សំណើរគម្រោងបន្ថយតម្លៃអគ្គិសនីតាមប្រភេទអតិថិជន
និយ័តករអគ្គិសនីនៅកម្ពុជា បានដាក់ចេញនូវគម្រោងថ្មីចំនួន ៧ ដែលរៀបចំឡើងដើម្បីកាត់បន្ថយតម្លៃអគ្គិសនី ដែលនឹងចាប់ផ្តើមនៅក្នុងខែមេសា និងរហូតដល់ឆ្នាំ ២០២០ ជាមួយនឹងតម្លៃមួយចំនួននឹងធ្លាក់ចុះទាបត្រឹម ៤៨០ រៀលក្នុង ...
ឃុត សុភចរិយា និង Yesenia Amaro
http://www.phnompenhpost.com/national/electric-proposal-usage-based-plan-lower-power-rates
កម្ពុជានៅតែមានកង្វះខាតក្នុងការគាំពារទារក
បើទោះបីជាអត្រាស្លាប់ទារកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ១៥ ឆ្នាំនេះក៏ដោយ ក៏របាយការណ៍ថ្មីមួយនៅក្នុងទិនានុប្បវត្តិគាំពារសុខភាពបានកំណត់នូវការខ្វះខាតការយល់ដឹងសំខាន់ៗក្នុងការថែទាំទារក និងកង្វះសម្ភារនៅក្នុងការគាំពារទារកដែលទើប ...
Cristina Maza
http://bit.ly/2k5YI4s
កសិករ ៥ នាក់ត្រូវបានចាប់ខ្លួនទៅតុលាការ ព្រោះរានដីតំបន់អភិរក្ស
ក្រុមមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់កាលពីម្សិលមិញបានបញ្ជូនខ្លួនប្រជាកសិករប្រុស-ស្រីចំនួន ៥ នាក់ទៅកាន់តុលាការខេត្តដោយចោទប្រកាន់ពីបទ «រុករានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់» ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការអះអាងរបស់លោក រិន រ៉ាន់ដា នាយកគ្រប់គ្រងតំបន់ធនធានធម្មជាតិប្រើប្រាស់ច្រើន ...
ឃុត សុភចរិយា
http://bit.ly/2kLDUUm
កូរ៉េខាងត្បូង ផ្ដល់ជំនួយសម្ភារយោធាដល់ខ្មែរ
ប្រទេសកម្ពុជាកំពុងរង់ចាំគ្រឿងបំពាក់ និងបរិក្ខារយោធាដែលជាជំនួយផ្តល់ដោយប្រទេសកូរ៉េខាងត្បូង។ បើយោងតាមអនុក្រឹត្យមួយបានបង្ហាញថាក្រសួងហិរញ្ញវត្ថុបានផ្តល់ថវិកាប្រហែល ១ លានដុល្លារដល់ក្រសួងការពារជាតិដើម្បីប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារទាំងនេះនៅ ...
ម៉ិច ដារ៉ា
http://bit.ly/2kkz4tD
រដ្ឋាភិបាលនឹងចេញលក់មូលបត្របំណុលជាលើកដំបូងឆាប់ៗ
គណៈកម្មការមូលបត្រកម្ពុជា (SECC) គ្រោងចាប់ផ្ដើមដំណើរការសាកល្បង ការបោះផ្សាយលក់មូលបត្របំណុលក្រុមហ៊ុនលើកដំបូងនាពេលដ៏ខ្លីខាងមុខបន្ថែមលើការបោះផ្សាយភាគហ៊ុនដែលមានស្រាប់ ខណៈនិយតករមូលបត្របានបញ្ចប់ស្ទើររួចរាល់នូវសេចក្ដីព្រាងប្រកាសស្ដីពី ...
ហ៊ គឹមសាយ
http://bit.ly/2kLrxHY
ការសិក្សា៖ ទូរស័ព្ទដៃអាចជួយទប់ស្កាត់ជម្ងឺអេដស៍
បច្ចេកវិទ្យាទូរស័ព្ទដៃអាចនឹងជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីលើកកម្ពស់សកម្មភាពផ្លូវភេទរបស់នារីដែលធ្វើការក្នុងសេវាកម្មកម្សាន្តរបស់ប្រទេសកម្ពុជា និងជួយទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយដែលត្រូវបាន ...
Cristina Maza
http://bit.ly/2klPmFg
ជនវ័យជំទង់ជាង ២៦០០ នាក់កំពុងរស់នៅអនាថាគ្មានផ្ទះសំបែង
បើយោងតាមការសិក្សាថ្មីមួយរបស់វិទ្យាស្ថានស្ថិតិជាតិកម្ពុជា សាកលវិទ្យាល័យកូឡុំប៊ី និងអង្គការ Friends International បានបង្ហាញថាមជ្ឈមណ្ឌលទីក្រុងធំបំផុតរបស់ប្រទេសកម្ពុជាចំនួនប្រាំពីរគឺជាកន្លែងសម្រាប់មនុស្សវ័យជំទង់ដែលគ្មានផ្ទះសំបែងចំនួនប្រហែល ២៦៩៧ នាក់រស់នៅហើយពួកគេ ...
Cristina Maza
http://bit.ly/2kN3V5v
ចរាចរសាច់ប្រាក់ក្នុង ចំណោមគ្រឹះស្ថានហិរញ្ញវត្ថុកើនខ្ពស់
ទំហំសាច់ប្រាក់ដែលចរាចររវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៦ មានការកើនឡើងយ៉ាងគំហុក តាមរយៈឧបករណ៍ជួញដូរហិរញ្ញវត្ថុ «មូលបត្រអាចជួញដូរបាន» ឬ NCD ដែលចេញដោយធនាគារជាតិនៃកម្ពុជាទាំងប្រាក់រៀល និងដុល្លារ។ ...
ហ៊ គឹមសាយ
http://bit.ly/2ldUeK4
ខេត្ត ២ បន្ដបង្ក្រាបខណៈបទល្មើសនេសាទនៅមាន
សមត្ថកិច្ចរដ្ឋបាលជលផលប៉ោយប៉ែតកាលពីម្សិលមិញបានបន្តសហការជាមួយកម្លាំងប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចតំបន់អាងទឹកអូរកៃដន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាបទល្មើសនេសាទបានកើតសាជាថ្មីក្នុងតំបន់នោះ ខណៈដែលខេត្តកំពង់ឆ្នាំងក៏ ...
ឃុត សុភចរិយា
http://bit.ly/2k7By13
ការយល់ខុសរបស់បុរសធ្វើឲ្យរីករាលដាលអេដស៍
យោងតាមការសិក្សាមួយ របស់ទស្សនាវដ្តីសុខភាពបុរសនៅសហរដ្ឋអាមេរិក បានរកឃើញថា វប្បធម៌យល់ខុសដែលថា ទាល់តែចេះមានស្រីនៅខាងក្រៅ ទើបជាបុរសពិត នៅក្នុងប្រទេសកម្ពុជា បានរួមចំណែកដល់ការរីករាលដាលនៃមេរោគអេដស៍ពីប្តីទៅប្រពន្ធ។ ...
Cristina Maza
http://bit.ly/2k7sqcw
អ្នកភូមិជម្រុញរដ្ឋាភិបាលដកហូតសម្បទានដីសេដ្ឋកិច្ចដែលទំនេរ
អ្ន្កភូមិជាច្រើននៅក្នុងស្រុកឈូក ខេត្តកំពត បានស្នើសុំឱ្យមានការដកហូតសម្បទានដីសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនមួយដែលត្រូវបានចោទប្រកាន់ពីការបរាជ័យក្នុងការអភិវឌ្ឍនៅលើដីនោះ ដោយអនុញ្ញាតឱ្យពួកគាត់អាចយកដីដែលដកហូត ...
គង់ មេត្តា
http://www.phnompenhpost.com/national/villagers-push-government-revoke-idle-elc
រដ្ឋាភិបាលតាមដាន គ្រោងសាងសង់ព្រះលានយន្តហោះអន្តរជាតិថ្មី
រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារបច្ចេកទេសធ្វើការតាមដានត្រួតពិនិត្យនិងផ្តល់ការប្រឹក្សាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទទួលបានការស្នើសុំផ្លូវការពីសម្រាប់គម្រោងមួយនេះ ពីក្រុមហ៊ុនចិន។ ...
ជា វណ្ណៈ
http://bit.ly/2kjma04
ការចុះបញ្ជីនៅ ប.ស.ស កើន ខណៈការបង់ហានិភ័យក៏ច្រើន
ស្ថិតិដែលបានចេញផ្សាយដោយបេឡាជាតិរបបសន្តិសុខសង្គម (បសស) បង្ហាញថា ប.ស.ស បានចុះបញ្ជីសហគ្រាសឯកជនថ្មីជាង ៩០០ ក្នុងនោះមានកម្មករជាង ៥៩ ០០០ នាក់ ប៉ុន្តែចំនួនប្រាក់ដែលត្រូវបង់សម្រាប់ហានិភ័យការងារក៏កើនឡើងផងដែរ។ ...
គង់ មេត្ដា
http://bit.ly/2jytKqu
រដ្ឋាភិបាលកម្រិតរបបម៉ោង និងប្រាក់ម៉ោងបន្ថែមក្នុងគ្រឹះស្ថានសិក្សា
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកម្រិតរបបម៉ោងកំណត់ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹះស្ថានសិក្សាសាធារណៈដើម្បីឆ្លើយតបតាមតម្រូវការ និងតាមលទ្ធភាពនៃថវិកា។ ...
សែន ដាវីត
http://bit.ly/2kqrLUk
អ្នកភូមិក្នុងខេត្ត ២ ចោទក្រុមហ៊ុនពីរឿងបូមខ្សាច់ខូចបរិស្ថាន
អ្នកភូមិភ្នំតូច ស្រុកក្រឡាញ់ខេត្តសៀមរាប និងអ្នកភូមិទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានចោទក្រុមហ៊ុនបូមខ្សាច់មួយថាកំពុងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទឹក និងសុខភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ...
ឃុត សុភចរិយា
http://bit.ly/2kpuUnI
អគ្គនាយកដ្ឋានពន្ធដារ បិទចន្លោះនៃការលាក់លៀមសកម្មភាពពន្ធ
អ្នកជំនាញពន្ធបានឲ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់ពន្ធ ដែលមានស្រាប់នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលទទួលបានទិន្នន័យវិនិយោគិនបុគ្គល និងក្រុមហ៊ុន ពីគ្រឹះស្ថានហិរញ្ញវត្ថុច្រើនក្នុងការធានាបាននូវឯកសារច្បាស់លាស់។ ...
Kali Kotoski
http://bit.ly/2kpDinr
ក្រសួងកសិកម្ម ដាក់ចេញវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ
កាលពីថ្ងៃចន្ទរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចុះហត្ថលេខាលើសេចក្តីណែនាំមួយដែលមានប្រាំពីរចំណុចដើម្បីអនុវត្តវិធានការណ៍ទប់ស្កាត់ភ្លើងឆេះព្រៃ ប៉ុន្តែសេចក្តីលម្អិតស្តីពីការអនុវត្តនៅខ្វះខាតហើយអ្នកសង្កេតការណ៍រំពឹងតិចតួចប៉ុណ្ណោះលើសេចក្តីណែនាំថ្មីនេះក្នុងការ ...
Alessandro Marazzi Sassoon
http://bit.ly/2jTQ5L2
គ្រាប់បែកធំ ១ គ្រាប់ទៀតត្រូវប្រទះឃើញនៅស្វាយរៀងដដែល
គ្រាប់បែកប្រភេទធំមួយគ្រាប់ផ្សេងទៀតត្រូវបានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) គាស់យកទៅបំផ្លាញចោលកាលពីម្សិលមិញក្រោយពីអ្នកជីកស្រះប្រទះឃើញក្នុងវត្តមួយនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈគ្រាប់បែកគីមីដែលរកឃើញកាលពីសប្តាហ៍មុននៅកំពុង ...
នៀម ឆេង
http://bit.ly/2kJ5vCM
ក្រសួងសាធារណការដាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីសម្រួលសេវា
ក្រសួងសាធារណការ និងដឹកជញ្ជូនពីម្សិលមិញបានដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ចុះបញ្ជីយានជំនិះដើម្បីសម្រួលបញ្ហាស្មុគស្មាញមួយចំនួន និងអាចលុបបំបាត់សេវាផងដែរ។ ប្រព័ន្ធនេះមានមុខងារសំខាន់ ៤ គឺការចុះបញ្ជីយានជំនិះការ ...
សែន ដាវីត
http://bit.ly/2jPuXWx
រោងចក្រថាមពលធ្យូងថ្មមួយទៀតអាចបើកនៅត្រីមាសនេះ
រោងចក្រទី៣នៃគម្រោងថាមពលដ៏ធំដែលដំណើរការដោយធ្យូងថ្មទំហំ ៧០០មេហ្គាវ៉ាត់របស់ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) បានចាប់ផ្ដើមដំណាក់កាលសាកល្បងរចនាសម្ព័ន្ធរបស់ខ្លួន ហើយត្រូវបានរំពឹងថា នឹងដាក់ឲ្យដំណើរការនៅពេលណាមួយក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ ...
Kali Kotoski
http://bit.ly/2klfQaU
អ្នកភូមិតវ៉ាប្រឆាំងនឹងការចុះចាប់ឈើទុកប្រើប្រាស់តាមផ្ទះ
អភិបាលរងស្រុកកោះញែកម្នាក់បានរងការចោទប្រកាន់ថាបង្ខំឲ្យម្ចាស់ឈើបង់ប្រាក់ដែលធ្វើឲ្យពលរដ្ឋផ្ទុះការតវ៉ា ហើយបាននិងកំពុងនាំគ្នាផ្តិតមេដៃប្រឆាំងទៅនឹងចំណាត់ការរបស់អាជ្ញាធរដែលចុះចាប់ឈើបន្តិចបន្តួចដល់តាមផ្ទះរបស់ប្រជាពលរដ្ឋ ...
ផាក់ ស៊ាងលី
http://bit.ly/2joI7NM
រដ្ឋាភិបាលបង្កើតរបៀងដើម្បីអភិរក្សជីវៈចម្រុះ
រដ្ឋាភិបាលសម្រេចបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីតភ្ជាប់ពីតំបន់ការពារធម្មជាតិមួយទៅតំបន់ការពារធម្មជាតិមួយទៀតដោយមានផ្ទៃដីជាងមួយលានហិកតាបន្ថែមទៀតដើម្បីធានាស្ថិរភាព សុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីសម្រាប់ផ្តល់ប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់រក្សាលំនឹង ...
ទូច សុខា
http://bit.ly/2kJ4Swb