វេទិកា​ស្តីពី​អាស៊ាន ​ទាក់ទាញ​យុវជន​ជាង​ពីរ​ពាន់​នាក់

កិច្ច​ពិភាក្សា​ស្តីពី ក្តី​ស្រមៃ អាស៊ាន​ដែល​ជា​វេទិកា​សម្រាប់​យុវជន​ត្រូវ​បាន​បើក​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​មាន​យុវជន​កម្ពុជា​ជាង ២ ០០០​នាក់ បាន​ចូលរួម​។ វេទិកា WEF ធ្វើឡើង​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ​គឺ​ពី​ថ្ងៃទី ១០ ដល់ ១២ ដោយ​ផ្តោត​ជា​ចម្បង​លើ «​យុវជន បច្ចេកវិទ្យា និង​ការ​លូត​លាស់​»​។​ កិច្ច​ពិភាក្សា​សម្រាប់​ថ្ងៃ​ដំបូង​ស្តីពី «​ក្តី​ស្រមៃ​អាស៊ាន​» ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក្នុង​គោលដៅ​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​ឱកាស​ដែល​ជា​ការ​យល់​ឃើញ​របស់​វាគ្មិន​ទាក់ទង​នឹង​សក្តានុពល​នៃ​តំបន់​អាស៊ាន ដើម្បី​ជំរុញ​យុវជន​អាស៊ាន ឲ្យ​មាន​ក្តី​សុបិន និង​រួម​ចំណែក​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​របស់​តំបន់​ដោយ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​។ …

ហ៊ គឹមសាយ
http://bit.ly/2q7ITz8