ម្ដាយអ្នកទោសរៀបចំប្ដឹងមន្ត្រីពន្ធនាគារ ក្រោយពីកូនស្លាប់
ម្តាយអ្នកទោសម្នាក់នៅខេត្តបន្ទាយមានជ័យកំពុងរៀបចំពាក្យបណ្ដឹងប្តឹងមន្ត្រីពន្ធនាគារខេត្តនេះក្រោយពីកូនស្រីចិញ្ចឹមគាត់ស្លាប់ ដែលអ្នកស្រីអះអាងថាដោយសារការមិនយកទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅទាន់ពេលវេលាកាលពីសប្តាហ៍មុន។អ្នកស្រី ខុន ធី ត្រូវជាម្តាយចិញ្ចឹមរបស់នារីជាប់ទោសរឿងគ្រឿងញៀនឈ្មោះ សុខ ចាន់ថន អាយុ ២៧ ឆ្នាំដែលច្បាប់សម្រេចឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំបានឲ្យដឹងថា ចាន់ថន មានជំងឺហឺតតាំងពីអាយុ ៧ ឆ្នាំមកម្ល៉េះ។ នៅមុនជាប់ពន្ធនាគារនាងតែងតែព្យាបាលជាប្រចាំនៅមន្ទីរពេទ្យក្នុងមូលដ្ឋាន។ …
នៀម ឆេង
http://bit.ly/2pBoscG