ភ្នំពេញប៉ុស្តិ៍
កិច្ចព្រមព្រៀងប្រេងប្លុក A ខិតជិតទៅរកការបញ្ចប់
ក្រុមប្រេង និងឧស្ម័នដែលចុះបញ្ជីនៅប្រទេសសិង្ហបុរី KrisEnergy កំពុងដើរឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាដែលនឹងត្រួសត្រាយផ្លូវឲ្យមានការបូមប្រេងពីតំបន់រ៉ែប្រេងប្លុក A នៅដែនសមុទ្រកម្ពុជាបន្ទាប់ពីការចរចានានាជុំវិញយុទ្ធសាស្រ្តបច្ចេកទេស និងរបបសារពើពន្ធត្រូវបានបញ្ចប់។ ...
Kali Kotoski
http://bit.ly/2biKIRR
ម៉ូតូកង់បីម៉ែត្រប្រជែងទីផ្សាររ៉ឺម៉កម៉ូតូធម្មតា
ម៉ូតូកង់បីម៉ែត្រលើកដំបូងក្នុងប្រទេសកម្ពុជាកំពុងប្រជែងនឹងគំរូអាជីវកម្មរ៉ឺម៉កកង់បីបែបប្រពៃណីនៅក្នុងទីក្រុងភ្នំពេញ ដែលតម្លៃធ្វើដំណើរជាធម្មតាត្រូវបានទូទាត់តាមរយៈការចរចារគ្នា ហើយអតិថិជនជាច្រើនជារឿយៗគិតថា ពួកគេត្រូវបានគិតថ្លៃខ្ពស់ជ្រុល។ ...
Matthieu de Gaudemar និង ហ៊ គឹមសាយ
http://bit.ly/2bh4UYo
កសិករកម្ពុជានឹងប្រឈមមុខនឹងការខ្វះខាតដីធ្វើកសិកម្ម
កសិករដែលកាន់កាប់ដីតូចៗមានតួនាទីសំខាន់ក្នុងការទប់ស្កាត់មិនឲ្យមានការឈឺចាប់ខ្លាំងឡើងដែលកើតចេញពីការផ្លាស់ប្តូររបស់កម្ពុជាទៅរកសេដ្ឋកិច្ចឧស្សាហកម្មប៉ុន្តែប្រសិនបើមិនមានចំណាត់ការអ្វីមួយទេនោះមិនយូរមិនឆាប់ពួកគេនឹងប្រឈមមុខនឹងការខ្វះខាតដី។ នេះបើតាមអ្នកនិពន្ធនៃរបាយការណ៍ថ្មីមួយ។ ពួកគេនឹងត្រូវការដី! របាយការណ៍មួយដែលធ្វើឡើងដោយអង្គការអភិបាលកិច្ចដីតំបន់ទន្លេមេគង្គព្យាករថាត្រឹមឆ្នាំ ២០៣០ ចំនួនដីដែលតម្រូវឲ្យមានដើម្បីទ្រទ្រង់ចំនួនកសិករតូចតាចនឹងកើនឡើងចន្លោះពី ១០ ទៅ ៦៤ ភាគរយនៃកម្រិតឆ្នាំ ២០១៥ គឺពី ៣២០ ៦០០ ហិកតាទៅ ១ ៩៦២ ៤០០ ហិកតា។ ...
Jack Davies
http://bit.ly/2bwlLqH
ក្រុមការងារស្រូវអង្ករថ្មីមួយត្រូវបានបង្កើតឡើង
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្របានបង្កើតក្រុមការងារថ្មីមួយដើម្បីដោះស្រាយបញ្ហាដែលបានប្រឈមដោយឧស្សាហកម្មស្រូវអង្ករ និងវាយតម្លៃតម្រូវការដែលបានធ្វើឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ចេង សុខហ័ង
http://bit.ly/2bs3aYQ
តុលាការនៅបន្តសួរវៀតណាម ៥ នាក់លួចចូលជីករ៉ែ
សាលាដំបូងខេត្តរតនគិរីកាលពីម្សិលមិញនៅតែកំពុងបន្តធ្វើការសាកសួរជនជាតិវៀតណាម ៥ នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវចាប់ឃាត់ខ្លួនខណៈពួកគេកំពុងលួចធ្វើសកម្មភាពជីករ៉ែដោយខុសច្បាប់ក្នុងទ្រង់ទ្រាយធំមួយនៅក្នុងទឹកដីកម្ពុជា។ ...
ឃុត សុភចរិយា
http://bit.ly/2aMVkff
អ្នកកំពង់ស្ពឺសុំឲ្យក្រសួងជួយពីរឿងជម្លោះដីធ្លីជាមួយឧកញ៉ា លីយ៉ុងផាត់
ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...
សែន ដាវីត
http://bit.ly/2b8mJWT
ក្រសួងដែនដីនឹងចេញ "ប្លង់កម្ពស់" និងគម្លាតសំណង់អគារសាងសង់ថ្មីនៅក្បែរតំបន់បេតិកភណ្ឌ
នៅពេលរូបភាពសំណង់អគារធំៗ និងខ្ពស់ៗជាច្រើនកំពុងរីកដុះច្រូងច្រាងគ្រប់ទីកន្លែងនៅលើទឹកដីនៃរាជធានីបុរាណ ដែលមានវ័យចំណាស់ជាងកន្លះសហវត្សរ៍នេះ វាក៏បានបង្កើនឲ្យមានការព្រួយបារម្ភខ្លះៗ និងការប្រុងប្រយ័ត្នកាន់តែខ្លាំងផងដែរ ព្រោះលំហទីក្រុងនៃដែនដីសណ្តរទន្លេចតុមុខដ៏ល្អប្លែកខុសពីគេនេះ មាន បន្សល់ទុកនូវរតនសម្បត្តិបេតិកភណ្ឌជាច្រើនផងដែរ រួមទាំងស្ថាបត្យកម្មសំណង់ប្រាសាទបុរាណ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីមុន សម័យសង្គ្រាមទសវត្សរ៍១៩៧០ ជាដើម។ល។ ...
មឿន ញាណ
http://bit.ly/2aPIJsH
កម្ពុជា-រុស្ស៊ី នឹងជួបគ្នាលើកទី ២ ស្ដីពីវិស័យនុយក្លេអ៊ែរនៅសប្ដាហ៍ក្រោយ
នៅសប្តាហ៍ក្រោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងរៀបចំទទួលកិច្ចប្រជុំលើកទីពីរនៃក្រុមការងារជាតិសម្រាប់ការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង កម្ពុជា‑រុស្ស៊ី នៅក្នុងវិស័យនុយក្លេអ៊ែរ។ នេះបើតាមមន្រ្តីក្រសួងបរិស្ថានដែលបានបញ្ជាក់កាលពីម្សិលមិញ។ ...
Cristina Maza
http://bit.ly/2blYPsL
ផលិតផលកសិកម្មកម្ពុជា ប្រឈមបញ្ហានាំចេញទៅថៃ
ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនថៃកំពុងប្រឈមនឹងបញ្ហាខណៈភាគីថៃតម្រូវឲ្យវិញ្ញាបនបត្រភូតគាមអនាម័យដើម្បីអាចនាំចូលទៅប្រទេសថៃបាន។ ...
ចេង សុខហ័ង
http://bit.ly/2aLwI1T
ទីក្រុង ប៉ោយប៉ែត កាន់តែបញ្ចេញពន្លឺទាក់ទាញ ខណៈការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ គ្រោងនឹងចាប់ផ្តើម
ការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ និងផែនការរបស់រដ្ឋាភិបាល ដើម្បីរៀបចំទីក្រុងប៉ោយប៉ែត ជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិងកំពុងជំរុញឲ្យទីក្រុងស្ថិតនៅព្រំប្រទល់ជាមួយប្រទេសថៃនេះកាន់តែបង្ហាញសក្តានុពលរបស់ខ្លួន ស្ទើរ តែគ្រាប់ផ្នែក។ ...
ស៊ីវ ម៉េង
http://bit.ly/2blIvse
របាយការណ៍ចុងក្រោយលើអចលនទ្រព្យនៅក្រុង ភ្នំពេញ បង្ហាញនូវ «ចំនួនលើសតម្រូវការដែលនឹងជិតកើតមាន»
នៅក្នុងរបាយការណ៍ចុងក្រោយបង្ហាញពីស្ថានភាពទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ បានធ្វើឲ្យវិនិយោគិន និងរួមទាំងអ្នកដែលបានសម្លឹងឃើញផលចំណេញក្នុង ពេលអនាគតដ៏ខ្លីខាងមុខនោះ មានការព្រួយបារម្ភ។ ...
Alasdair Richards
http://bit.ly/2aNQYzL
Disney ចុះកិច្ចព្រមព្រៀងឥណទានកាបូនជាមួយកម្ពុជា
ការលក់ឥណទានកាបូនវិស័យឯកជនទ្រង់ទ្រាយធំលើកដំបូងរបស់កម្ពុជាបានសម្រេចកាលពីម្សិលមិញដែលមន្ដ្រីរដ្ឋាភិបាល និងក្រុមអភិរក្សជឿជាក់ថាវានឹងនាំមកនូវរលកថ្មីនៃភាពជាដៃគូសាធារណៈឯកជនដែលអាចផ្ដល់មូលនិធិតម្លៃរាប់លានដុល្លារ។ ស្ថិតក្រោមកម្មវិធីការកាត់បន្ថយការបំភាយឧស្ម័នដោយសារការកាប់បំផ្លាញព្រៃឈើ និងការខូចខាត ឬ REDD+ ដែលគាំទ្រដោយអង្គការសហប្រជាជាតិក្រុមហ៊ុន Walt Disney បានទិញជាផ្លូវការនូវឥណទានកាបូនតម្លៃ ២,៦ លានដុល្លារនៅក្នុងព្រៃក្នុងខេត្តមណ្ឌលគិរីដែលស្មើនឹងតម្លៃការបំភាយកាបូន ៣៦០ ០០០ តោន។ ...
Kali Kotoski
http://bit.ly/2blPyRq
សៀមរាប នៅតែជាតំបន់ទេសចរណ៍ទាក់ទាញខ្លាំងនៅ កម្ពុជា
ចំនួនភ្ញៀវទេសចរសរុបមកទស្សនាខេត្តដែលជាតំបន់ទេសចរណ៍វប្បធម៌ធំជាងគេរបស់កម្ពុជានៅឆមាសទី ១ កើនឡើង ៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈទេសចរបរទេសសរុបធ្លាក់ចុះតិចតួច។ នេះបើតាមទិន្នន័យពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ...
ចេង សុខហ័ង
http://bit.ly/2aN417B
ឥណ្ឌូនេស៊ី គ្រោងលក់នាវាយោធាឲ្យកម្ពុជា
ប្រទេសឥណ្ឌូនេស៊ីគ្រោងលក់នាវាយោធាដោយការបញ្ចុះតម្លៃមកឲ្យកម្ពុជាក្នុងបំណងដើម្បីអាចចូលរួមនៅក្នុងការល្បាតរួមគ្នានៅក្នុងតំបន់។ នេះបើតាមរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសឥណ្ឌូនេស៊ីលោក Ryamizard Ryacudu ដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញខណៈដែលលោកបានជួបជាមួយមេដឹកនាំកម្ពុជា។ ...
វង្ស សុខេង and Shaun Turton
http://bit.ly/2aN3mFV
ក្រសួងសង្គមកិច្ច ស្នើឲ្យក្រុមហ៊ុនជួយយកជនពិការចូលធ្វើការ
នៅក្នុងការព្យាយាមដើម្បីបង្កើនការងារក្នុងចំណោមជនពិការនៅក្នុងប្រទេសកម្ពុជា ដោយក្រសួងសង្គមកិច្ចបានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃពុធ ដើម្បីលើកកម្ពស់ អនុក្រឹត្យដែលមានអាយុកាល ៦ឆ្នាំ ហើយបរាជ័យក្នុងការអនុវត្ត។ ...
សែន ដាវីត
http://bit.ly/2aPSDur
កម្ពុជា បង្កើនការយកចិត្តទុកដាក់លើឧបករណ៍និស្សន្ទ
ខណៈកម្ពុជាបង្ហាញពីការស្វាគមន៍កាន់តែខ្លាំងលើការជួញដូរឧបករណ៍និស្សន្ទនៅក្នុងទំនិញប្រើប្រាស់លោហធាតុមានតម្លៃ និងរូបិយប័ណ្ណបរទេស និយតករទីផ្សារមូលធនកម្ពុជាក៏បានបង្ហាញពីការគ្រប់គ្រងហានិភ័យដែលមានស្រាប់ និងការលើកទឹកចិត្តដល់ឧបករណ៍ហិរញ្ញវត្ថុដែលគេស្គាល់តិចតួចនេះ។ ...
Kali Kotoski
http://bit.ly/2bgXLVb
ភាពធននៃសេដ្ឋកិច្ចកម្ពុជាជាមួយនឹងការប្រឈមនានា
ធនាគារជាតិនៃកម្ពុជាបានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីម្សិលមិញ ដែលបង្ហាញពីកំណើនយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៥ បើទោះបីជាមានការប្រឈមនឹងកាលៈទេសៈសេដ្ឋកិច្ចមួយចំនួនដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិន ដែលនាំឱ្យមានការប្រកួតប្រជែងក្នុងតំបន់ និងការកើនឡើងតម្លៃប្រាក់ដុល្លារ។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/review-finds-economy-resilient-challenges
អ្នកមានជម្លោះដីធ្លីនៅ កោះកុង ប៉ះទង្គិចជាមួយអាជ្ញាធរ
ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សីក្នុងសង្កាត់ស្ទឹងមានជ័យអស់រយៈពេលមួយសប្តាហ៍មកហើយនោះបានប៉ះទង្គិចជាមួយសន្តិសុខ និងកម្លាំងនគរបាលខណ្ឌមានជ័យ ខណៈដែលអ្នកភូមិទាំងនោះចង់ចេញពីវត្តទៅស្វែងរកអន្តរាគមន៍ជាថ្មីនៅការិយាល័យតំណាងសហភាពអឺរ៉ុបនៅកម្ពុជា។ ...
ទូច សុខា
http://bit.ly/2aU6opM
កម្ពុជា នៅតែជាកន្លែងលាងលុយឈានមុខក្នុងតំបន់
កម្ពុជាត្រូវបានចុះក្នុងបញ្ជីជាប្រទេសមានហានិភ័យខ្ពស់បំផុតក្នុងតំបន់អាស៊ាន និងស្ថិតក្នុងលំដាប់លេខ ៦ ក្នុងចំណោមប្រទេស ១៤៩ ក្នុងពិភពលោកចំពោះភាពងាយទទួលរងគ្រោះពីការលាងលុយ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីពេលថ្មីៗនេះ។ ...
Kali Kotoski
http://bit.ly/2aKP1Kk
Siemens ជំរុញរដ្ឋាភិបាលលើវិស័យថាមពល
ប្រធានប្រតិបត្តិ Siemens ដែលជាក្រុមហ៊ុនវិស្វកម្មឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថាប្រទេសកម្ពុជាចាំបាច់ត្រូវផ្ដោតលើការពង្រឹងអគ្គិសនីជាតិបង្កើនប្រសិទ្ធភាពថាមពលអគ្គិសនី និងខ្សែបណ្ដាញបញ្ជូនថាមពលរបស់ខ្លួនមុនពេលបោះជំហាននៅក្នុងបចេ្ចកវិទ្យាថាមពលកកើតឡើងវិញដែលមានតម្លៃកាន់តែខ្ពស់។ ...
Kali Kotoski
http://bit.ly/2aIcPZA
ក្រសួងពាណិជ្ជកម្ម-Microsoft ចុះហត្ថលេខាបង្កើតមណ្ឌលទិន្នន័យ
ក្រុមហ៊ុន Microsoft កាលពីម្សិលមិញបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីសហការដំណើរការគម្រោង Translator Hub-Khmer ដែលជាកម្មវិធីបកប្រែភ្លាមៗតាមអ៊ីនធឺណិតពីខ្មែរ-អង់គ្លេស និងអង់គ្លេស-ខ្មែរដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងវិស័យពាណិជ្ជកម្ម។ ...
ហ៊ គឹមសាយ
http://bit.ly/2b5xLh3
មន្ត្រីជំនាញឃាត់ឡានដឹកលើសទម្ងន់ជិត ២០០ គ្រឿងនៅទូទាំងប្រទេស
ក្រសួងសាធារណការ និងដឹកជញ្ជូនព្រមាន និងបិទអាជីវកម្មម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរយៈពេល ១ ឆ្នាំប្រសិនបើរថយន្តនោះបន្តដឹកលើសចំណុះផ្គើនការណែនាំ។ ការព្រមាននេះធ្វើបន្ទាប់ពីក្រសួងបានឃាត់រថយន្តដឹកលើសចំណុះជិត ២០០ គ្រឿងនៅទូទាំងប្រទេស។ ...
ឡាយ សាមាន
http://bit.ly/2aRb6UX
ជនជាតិភាគតិចស្នើរដ្ឋាភិបាល ជួយបង្កើនសេវាអប់រំ
នៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលើកទី ២២ ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាបានស្នើដល់រដ្ឋាភិបាលឲ្យគាំទ្រពួកគាត់លើវិស័យអប់រំដោយធ្វើយ៉ាងណាត្រូវជួយជ្រោមជ្រែងកូនចៅរបស់គាត់ឲ្យអាចរៀនដល់ថ្នាក់ឧត្តមសិក្សាឲ្យបានកាន់តែច្រើន។ ...
ទូច សុខា
http://bit.ly/2aUrVvv
Mesco បានការយល់ព្រម ESIA ពីក្រសួង
បន្ទាប់ពីការត្រួតពិនិត្យរយៈពេលវែងដែលគេមិនរំពឹងទុកក្រសួងបរិស្ថានកម្ពុជាបានយល់ព្រមលើការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមរបស់ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសឥណ្ឌា Mesco Gold ដែលជាការបើកផ្លូវឲ្យក្រុមហ៊ុននេះដើម្បីទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការរ៉ែកម្ពុជា។ ...
Cam McGrath
http://bit.ly/2aTZI8l