ប្រព័ន្ធ​ចុះ​បញ្ជី​បុគ្គលិក​បរទេស ​បង្ហាញ​ពី​តម្លាភាព​ តិច​តួច​បំផុត

ខណៈ​មាន​ការ​ជំរុញ​ពី​ក្រសួង​ការងារ​ឲ្យ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ជន​បរទេស​ដែល​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​នៅ​កម្ពុជា ក្រុមហ៊ុន​ធនធាន​មនុស្ស និង​ស្ថាប័ន​វិស័យ​ឯកជន​បាន​រិះគន់ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ការងារ​នេះ​ថា អសមត្ថភាព ចំណាយ​ខ្ពស់ ស្មុគស្មាញ និង​របៀប​ប្រតិបត្តិការ​មិន​សូវ​មាន​តម្លាភាព​។ គំនិត​ផ្ដួច​ផ្ដើម​ចុះ​បញ្ជី​តាម​អន​ឡាញ ដែល​បាន​ប្រកាស​ដោយ​ក្រសួង​ការងារ កាលពី​ខែ​សីហា ឬ​ហៅ​ថា «​ប្រព័ន្ធ​គ្រប់​គ្រង​មជ្ឈការ​កម្មករ​បរទេស​» (FWCMS) បាន​ស្វែងរក​ការ​បង្កើត​ស្ថាប័ន​សាធារណៈ​ឯកជន​មួយ ជាមួយ​ក្រុមហ៊ុន E-Solutions (Cambodia) Co., Ltd ដែល​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់ និង​តាម​ដាន កម្មករ ឬ បុគ្គលិក​បរទេស​តាម​នីតិវិធី​ដាក់​ពាក្យ​សុំ​របស់​ក្រុមហ៊ុន​ទទួល​សេវា​ប្រតិបត្តិការ​អាជីវកម្ម​បន្ត​។ …

Kali Kotoski and ចេង សុខហ័ង
http://bit.ly/2hoeIyL