ភ្នំពេញប៉ុស្តិ៍
Mesco បានការយល់ព្រម ESIA ពីក្រសួង
បន្ទាប់ពីការត្រួតពិនិត្យរយៈពេលវែងដែលគេមិនរំពឹងទុកក្រសួងបរិស្ថានកម្ពុជាបានយល់ព្រមលើការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមរបស់ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសឥណ្ឌា Mesco Gold ដែលជាការបើកផ្លូវឲ្យក្រុមហ៊ុននេះដើម្បីទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការរ៉ែកម្ពុជា។ ...
Cam McGrath
http://bit.ly/2aTZI8l
ប្រាក់ចំណេញអេស៊ីលីដា កើនឡើងនៅឆមាសទី ១
ធនាគារអេស៊ីលីដាដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរបស់កម្ពុជាបានបង្ហាញពីកំណើនជាបន្តបន្ទាប់ដ៏រឹងមាំ។ នេះបើយោងតាមរបាយការណ៍សវនកម្មរួចរបស់ធនាគារដែលបង្ហាញពីកំណើនប្រាក់ចំណេញសុទ្ធ និងទ្រព្យសកម្មសរុបកើនឡើងខ្លាំង។ ...
Post Staff
http://bit.ly/2be3A7H
ពលករខ្មែរ ៣ នាក់ត្រូវបានជួយឲ្យវិលមកកម្ពុជា
ក្រសួងការបរទេសបានអន្តរាគមន៍ជួយស្រ្តីខ្មែរម្នាក់មកពីប្រទេសម៉ាឡេស៊ីដោយត្រូវគេបង្ខំរៀបការជាមួយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់រហូតមានកូនពីរតែត្រូវប្តីធ្វើបាបបង្ខំឲ្យធ្វើការក្នុងសំណង់រីឯពីរនាក់ទៀតត្រូវជួយសង្គ្រោះពីប្រទេសចិនស្របពេលដែលស្ថានឯកអគ្គរាជទូតកម្ពុជានៅម៉ាឡេសម្រេចបញ្ឈប់ការងារអ្នកយាមទូតម្នាក់ដែលទារលុយពីជនរងគ្រោះជាថ្នូរនឹងការជួយបានវិលត្រឡប់មកស្រុកកំណើត។ ...
សែន ដាវីត
http://bit.ly/2ba7Lmo
អ្នកជំនាញថា កម្ពុជាកាន់តែបាត់បង់ការប្រកួតប្រជែង
កំណើននៃការប្រកួតប្រជែងសកលបានធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅអាមេរិកបានធ្លាក់ចុះ ៨ ភាគរយនៅឆមាសទី ១ ឆ្នាំ ២០១៦បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពាណិជ្ជកម្មថ្មីមួយដែលបង្ហាញពីការធ្លាក់ចុះក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ...
Kali Kotoski
http://bit.ly/2az1Kyg
មានការបង្ហាញតិចតួចរបស់អ្នកកសិកម្មក្នុងស្រុកនៅភ្នំពេញក្នុងព្រឹត្តិការណ៍បង្ហាញផលិផលកសិកម្ម
ព្រឹត្តិការណ៍កសិឧស្សាហកម្មដ៏ធំមួយនៅប្រទេសកម្ពុជាឆ្នាំនេះបានទទួលការឆ្លើយតបមួយកាលពីថ្ងៃទីមួយនៃកម្មវិធីនេះ ដោយសារតែកសិពាណិជ្ជកម្មនៅក្នុងស្រុកមានតិចតួច ហើយចំនួនអ្នកផ្គត់ផ្គង់មកពីបរទេសជាច្រើនមានបញ្ហាស្វែងរកដៃគូទិញដ៏មានសក្តានុពលសម្រាប់ផលិតផលកសិកម្មថ្មីៗរបស់ពួកគេ។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/poor-local-showing-phnom-penhs-agro-fair
សត្វព្រៃជាច្រើនត្រូវបានរំដោះនោក្នុងខេត្តមណ្ឌលគិរី
ក្រុមអ្នកការពារនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីបានឃាត់ខ្លួនបុរសពីរនាក់ ហើយបានរឹបអូសបានសត្វព្រៃជាង ៥០ក្បាលកាលពីថ្ងៃសៅរ៍ នេះបើយោងតាមអង្គការ (WWF) និងមន្ត្រីប៉ូលីសស្រុកកោះញែក។ ...
Cristina Maza និង ប៊ុន សេងគង់
http://www.phnompenhpost.com/national/load-wildlife-busted-mondulkiri
ឈើប្រណីតជាង ១០០ ដុំត្រូវបានរឹបអូសពីផ្ទះមន្ត្រីយោធា
ឈើប្រណីតប្រមាណជាង ១០០ ដុំត្រូវបានរកឃើញ និងរឹបអូសពីលំនៅឋានរបស់មន្ត្រីយោធាព្រំដែនម្នាក់នៅក្នុងឃុំស្រែក្ទម្ព ស្រុកកែវសីមានៅមុនពេលឈ្មួញបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម។ ...
ផាក់ ស៊ាងលី
http://bit.ly/2b64zIf
រោងចក្រស្ករសនៅខេត្តព្រះវិហារ ផ្អាកដំណើរការ
រោងចក្រស្ករអំពៅធំជាងគេនៅក្នុងប្រទេសកម្ពុជាត្រូវបានផ្អាកប្រតិបត្តិការបន្ទាប់ពីការដំណើរការចង្វាក់ផលិតកម្មបាន ៥០ ថ្ងៃដំបូងដោយសារតែកង្វះការផ្គត់ផ្គង់អំពៅ។ នេះបើតាមមន្ត្រីកសិកម្មខេត្តព្រះវិហារ។ ...
ចេង សុខហ័ង
http://bit.ly/2aQNA85
សហជីពនៅមិនទាន់ឯកភាពគ្នា ពីការចំណាយជាក់ស្ដែងរបស់កម្មករ
ថ្នាក់ដឹកនាំនៃបណ្ដាសហជីពនានានៅមិនទាន់បានឯកភាពគ្នាជាផ្លូវការនៅឡើយទេទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករថ្វីបើបានរកឃើញជាបឋមថាមានចំនួន ១៧១ ដុល្លារក្នុងមួយខែតាមស្មារតីនៃកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកាលពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយប៉ុន្តែយ៉ាងណាសហជីពបានឯកភាពគ្នាថានឹងលើកយកបញ្ហាដែលនៅសេសសល់ទាំងអម្បាលម៉ានទៅពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃទី ១៩ ខែសីហាខាងមុខនេះមុនពេលដាក់តួលេខជាក់លាក់មួយទៅក្រសួងការងារ។ ...
សែន ដាវីត
http://bit.ly/2aZEKYW
អាជ្ញាប័ណ្ណភាគហ៊ុនត្រូវបានផ្តល់ចេញ
អ្នកប្រតិបត្តិករទីផ្សារភាគហ៊ុនរបស់កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ធ្វើពាណិជ្ជកម្មក្នុងសប្តាហ៍នេះ ដែលជារយៈពេលជិត១០ខែបន្ទាប់ពីស្ថាប័ននេះបានសន្យានឹងធ្វើការគ្រប់គ្រងជាផ្លូវការទៅលើអាជ្ញាប័ណ្ណហិរញ្ញវត្ថុដ៏គ្រោះថ្នាក់មួយនិងផ្តល់ជម្រើសកាន់តែច្រើនក្នុងការទទួលបានប្រាក់ចំណេញទៅកាន់អ្នកវិនិយោគ។ ...
Kali Kotoski
http://www.phnompenhpost.com/business/derivatives-licences-handed-out
ធនាគារ បង្កើនបណ្តាញសេវាផ្ទេរប្រាក់
ខណៈសេវាផ្ទេរប្រាក់តាមទូរស័ព្ទចល័តមិនមែនជារឿងថ្មីនៅកម្ពុជាក្រោមប្រតិបត្តិការដោយក្រុមហ៊ុនជាច្រើនដូចជា វីង និង ទ្រូ ម៉ាន់នី ដែលកំពុងបន្តពង្រីកទៅក្នុងតំបន់ដែលគ្មានធនាគារធនាគារក្នុងស្រុកក៏កំពុងបង្កើនសេវាផ្ទេរប្រាក់ស្រដៀងគ្នានេះតាមម៉ាស៊ីនអេធឺអឹម ដែលមានឈ្មោះថា Cash By Code។ ...
Kali Kotoski
http://bit.ly/2aPxHBP
គណៈកម្មការមូលបត្រកម្ពុជា បង្កើតវិធានជំរុញការជួញដូរក្នុងផ្សារហ៊ុន
គណៈកម្មការមូលបត្រកម្ពុជាកាលពីថ្ងៃអង្គារបានបង្កើតតួនាទីថ្មីមួយទៀតដើម្បីបង្កើនសកម្មភាពជួញដូរភាគហ៊ុននៅលើផ្សារហ៊ុនដែលមិនសកម្មរបស់កម្ពុជាតាមរយៈការអនុញ្ញាតឲ្យក្រុមហ៊ុនធានាទិញមូលបត្រមានសិទ្ធិបញ្ជាលក់ និងទិញភាគហ៊ុនបានដោយប្រើប្រាស់គណនីផ្ទាល់ខ្លួន។ ...
ហ៊ គឹមសាយ
http://bit.ly/2ak6Xdl
កម្មវិធីជិះតាក់ស៊ីត្រូវបានបង្កើតឡើងដំបូងនៅកម្ពុជា
ខណៈកម្មវិធីទូរស័ព្ទសម្រាប់ជិះតាក់ស៊ី (Ride hailing mobile apps) ធំៗដូចជា Uber និង Grab មិនទាន់ចូលមកក្នុងទីផ្សារកម្ពុជាសហគ្រិនពីរនាក់ប្តីប្រពន្ធជាជនជាតិខ្មែរបានបង្កើតកម្មវិធីនេះឡើងដោយខ្លួនឯងជាលើកដំបូងសម្រាប់សេវាជិះតាក់ស៊ីនៅក្នុងទីក្រុងភ្នំពេញ។ ...
Cam McGrath
http://bit.ly/2awJ2bJ
មជ្ឈមណ្ឌលសន្និបាតទីមួយក្នុងខេត្តសៀមរាបនឹងបើកសម្ភោធ
សណ្ឋាគារ សុខា និងរីសតនឹងបើកសម្ពោធមជ្ឈមណ្ឌលសន្និបាតទីមួយនៅខេត្តសៀមរាបនៅខែក្រោយ ដែលនេះជាការទាក់ទាញភ្ញៀវទេសចរបរទេសមកកាន់ខេត្តនេះមួយទៀត។ ...
Thik Kaliyann
http://www.phnompenhpost.com/business/convention-centre-put-siem-reap-event-circuit
សង្គមស៊ីវិលបារម្ភពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់
អង្គការសង្គមស៊ីវិលបានលើកឡើងពីក្តីបារម្ភអំពីភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ដោយអះអាងថាការផ្ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាទូទៅនឹងកម្រិតសមត្ថភាពរបស់កម្ពុជាក្នុងការព្រាងគោលនយោបាយសម្រាប់អត្ថប្រយោជន៍សង្គម។ ...
Kali Kotoski
http://bit.ly/2atGpS3
ស្តង់ដារគណនីមិនត្រូវបានបំពេញ
ការសិក្សាដំបូងបង្អស់ដើម្បីវាស់វែងច្បាប់ថ្មីរបស់កម្ពុជា ទៅលើប្រព័ន្ធគណនីនិងអូឌីតបានរកឃើញថា មានក្រុមហ៊ុនតិចតួចបំផុតដែលបានអនុវត្តប្រព័ន្ធគណនីរបស់ខ្លួន ដែលក្នុងនោះមានកម្រិតទាបនៃការគោរពតាមក្របខណ្ឌក្នុងចំនោមអ្នកអនុវត្តទាំងនោះ។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/accounting-standards-miss-mark
កម្ពុជាស្នើរសុំចិនឱ្យបង្កើនកូតានាំចេញស្រូវអង្ករទ្វេរដង
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ប៉ាន សូរ៉ាស័ក្តិបានបញ្ចុះបញ្ចូលដៃគូភាគីចិន លោក កាវ ហ៊ូឆឹងក្នុងការពិចារណាបង្កើនទ្វេដងនៃកូតានាំចេញស្រូវអង្ករប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាបានដាក់សំណើរក្នុងការធ្វើម្ចាស់ផ្ទះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកសិកម្ម។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/cambodia-asks-china-double-rice-quota
ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍
កាលពីព្រឹកម្សិលមិញ ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍មួយដោយនគរបាលក្នុងខណ្ឌទួលគោកនៃរាជធានីភ្នំពេញ បើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក កែវ វ៉ាន់ថន។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/32-vietnamese-arrested-phnom-penh-immigration-raids
ការផលិតកាហ្វេក្នុងស្រុក ប៉ះពាល់ពីការនាំចូល
ការនាំចូលកាហ្វេដ៏ច្រើនមកទីផ្សារកម្ពុជាដែលពោរពេញដោយអាជីវកម្មហាងកាហ្វេនោះកំពុងធ្វើឲ្យប៉ះពាល់ដល់ដំណាំកាហ្វេក្នុងស្រុកដែលធ្វើឲ្យការដាំដុះបានធ្លាក់ចុះក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2aOYQpL
ការប៉ានស្មានទៅកាន់វិស័យស្រូវអង្ករថានឹងមានការធ្លាក់ចុះ
រង្វាយតម្លៃរបស់ក្រុមហ៊ុនមួយដែលបានធ្វើការប៉ានស្មានដ៏គួរឱ្យព្រួយបារម្ភទៅលើវិស័យស្រូវអង្កររបស់កម្ពុជា ដែលជាវិស័យត្រូវបានឱ្យតម្លៃក្នុងការធ្វើឱ្យប្រជាកសិករកម្ពុជាជាច្រើនលាននាក់ចាកផុតពីភាពក្រីក្រ និងសាកសមចំពោះកម្លាំងពលកម្មកសិករក្នុងស្រុកនោះ កំពុងស្ថិតនៅក្នុងឱនភាព។ ...
Cam McGrath និង ចេង សុខហុង
http://www.phnompenhpost.com/business/gloomy-forecast-cambodias-rice-sector
ក្រុមហ៊ុន ទ្រីភាព ងាកទៅវិនិយោគលើអាជីវកម្មប្រេង
ឧកញ៉ា ទ្រី ភាព ដែលពីមុនត្រូវបានគេចោទថាធ្វើជំនួញឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំនៅក្នុងតំបន់ព្រៃការពារ និងរកបានប្រាក់រាប់លានពីធនធានធម្មជាតិរបស់ប្រទេសកម្ពុជាបានវិនិយោគលើអាជីវកម្មថ្មីទៀតលើការផ្គត់ផ្គង់ប្រេងនៅកម្ពុជា។ ...
Kali Kotoski
http://bit.ly/2arsETU
កម្ពុជា ស្នើឲ្យក្រុមហ៊ុនចម្ការចេកចិនចូលមកកម្ពុជា
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានជំរុញឲ្យក្រុមហ៊ុនដំណាំចេករបស់ចិនមកវិនិយោគលើការដាំដុះដំណាំចេកនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/2awueou
កម្ពុជារៀបចំយុទ្ធសាស្ត្រទាក់ទាញទេសចរវ័យចំណាស់
កម្ពុជាកំពុងរៀបចំគោលនយោបាយទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរវ័យចំណាស់ ខណៈចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាដែលមានអាយុលើសពី ៦៥ ឆ្នាំកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2aJCzc5
រកឃើញត្រីផ្សោតញីមួយក្បាលនិងកូនបានស្លាប់ក្នុងខេត្តក្រចេះ
មូលនិធិសត្វព្រៃពិភពលោក (WWF) កាលពីព្រឹកម្សិលមិញបានឱ្យដឹងថា ត្រីផ្សោតញីមួយក្បាលនិងកូនរបស់វាបានស្លាប់ក្នុងស្រុកចិត្រ បូរី ខេត្តក្រះចេះ ដោយដើមហេតុនៃការស្លាប់នេះនៅមិនទាន់បានរកឃើញនៅឡើយ។ ...
Niem Chheng
http://www.phnompenhpost.com/national/mother-and-baby-irrawaddy-dolphins-found-dead-kratie