ភ្នំពេញប៉ុស្តិ៍

ពលរដ្ឋ​ភូមិ​ក្បាល​ស្ពាន​នឹង​បន្ត​តវ៉ា ទោះ​មាន​ដីកា​ឲ្យ​រើ​ចេញ

 បើ​ទោះ​ជា​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុង​ក្រោយ​ ឲ្យ​​ប្រជាពលរដ្ឋ​ ៤៣ ​គ្រួសារ រស់​​នៅ​ភូមិ​ក្បាល​ស្ពាន​ ១ សង្កាត់​បោយ​ប៉ែត រុះ​រើ​លំនៅ​ឋាន​ចេញ​ពីដី​សាធារណៈ ឲ្យ​​បាន​មុន​ថ្ងៃ​ទី​ ២៨ ​ខែ​​កញ្ញា​ ...

ប៉ិច សុធារី
http://bit.ly/1Wsr9b9

មន្ត្រី​រាជការ​នឹង​ត្រូវ​ឡើង​ប្រាក់​ខែ​ ១២​%

រដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង​ប្រាក់​បៀវត្សរ៍​មូលដ្ឋាន​ក្នុង​អត្រា​ ១២ ភាគរយ​ចាប់ពី​ឆ្នាំ​ ២០១៦ តទៅ​ដល់​បុគ្គលិក​មន្ត្រី​រាជការ​សរុប​ជិត ២០ ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដំឡើង​ប្រាក់ខែ​ជា​បន្ត​បន្ទាប់​ចាប់​តាំងពី​ឆ្នាំ​ ២០១៣ មក​រហូត​ដល់​ ២០១៨ ឲ្យ​បាន​យ៉ាង​តិច​បំផុត ...

ឆាយ ច័ន្ទនីដា
http://bit.ly/1PA20qR

បក្ស​ជាប់​ឆ្នោត​នៅ​មិន​ទាន់​ឯកភាព​គ្នា​លើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត

គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​​​​ជាក់លាក់​លើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត ឃុំ-សង្កាត់ បន្ទាប់ពី​បាន​ជជែក​ពិភាក្សា​អស់​រយៈពេល​ជិត​ ២ ម៉ោង​រវាង​​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​គឺ​លោក ស ខេង និង​លោក សម រង្ស៊ី នៅ​រដ្ឋសភា​កាលពី​យប់មិញ​។លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​ដែល ...

មាស សុខជា
http://bit.ly/1NVmInF

សហជីព​ខ្លះ​មិន​រីករាយ​នឹង​សំណើ​ដំឡើង​ប្រាក់​ឈ្នួល

ក្រុម​តំណាង​សហជីព​ពី​ម្សិលមិញ​បាន​បោះឆ្នោត​​ស្នើសុំ​ដំឡើង​​ ៣០ ​ដុល្លារ​សម្រាប់​​ប្រាក់​ឈ្នួល​អប្បបរមា​​ក្នុង​វិស័យ​​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែកជើង​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​មាន​ក្រុម​សហជីព​ឯករាជ្យ​យ៉ាង​ហោច​​ ២ មិន​រីករាយ​​នឹង​​តួលេខ​នេះ​ទេ។   ...

មុំ គន្ធា និង Shaun Turton
http://bit.ly/1KwEXfl

មេធាវី​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ ហុង សុខហួរ

មេធាវី​ការពារ​សិទ្ធិ លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​រង​ការ​ចោទ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន ​កម្ពុជា-វៀតណាម​ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ផ្នែក​ច្បាប់​បង្ហាញ​ថា​កូនក្តី​របស់​ខ្លួន​គ្មាន​ទោស​ទៅ​កាន់​​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដោយ​សុំ​លើកលែង​ការ​ចោទប្រកាន់។ ...

តាំង វីដា
http://bit.ly/1VafC2R

ក្រសួង​នឹង​បន្ត​ជំរុញ​លើ​ការ​បញ្ចុះ​តម្លៃ​ប្រេង

ជា​ថ្មី​ម្តង​ទៀត​ក្រសួង​ពាណិជ្ជ​កម្ម​នឹង​កោះ​ប្រជុំ​ក្រុម​ហ៊ុន​ប្រេង​សាំង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេង​បន្ទាប់​ពី​មាន​ការ​រិះ​គន់​ពី​លោក​នាយក​រដ្ឋ មន្ត្រី​ជុំវិញ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​ដែល​មិន​ឆ្លើយ​តប ...

ស៊ន សារ៉ាត
http://bit.ly/1KS8th6

តុលាការ​កោះ​ហៅ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ ៤ ​នាក់

អយ្យការ​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​កោះ​ហៅ​ពលរដ្ឋ ៤ នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​ចុង​ខែ​កញ្ញា​នេះ​ទាក់ទង​នឹង​​អំពើ​ហិង្សា​កាលពី​ខែ​មករា​ក្នុង​​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិនយូ ញៀនឌីវេឡុបមិនគ្រុប (UDG)។ដីកា​កោះ​ដែល​ពលរដ្ឋ​ទទួល​​បាន​នៅ​សប្តាហ៍​នេះ​គឺ​កោះ​ហៅ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1R1zFLh

លីកាដូ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ទិន្នន័យ​ដីសម្បទាន

អង្គការ​លីកាដូ​បាន​​ធ្វើការ​​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ដល់​រាជរដ្ឋាភិបាល​​កម្ពុជា​ឲ្យ​​បង្ហាញ​ឲ្យ​បាន​ពេញលេញ​នូវ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ដែល​បាន​ផ្តល់​រួច​ហើយ​បន្ទាប់ពី​ខ្លួន​បាន​​​ធ្វើការ​ប្រមូល​ទិន្នន័យ​អស់​រយៈពេល​ ៥ ​ឆ្នាំ​បាន​រកឃើញ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1FvvNki

CSX ឯក​ភាព​ជា​គោល​ការណ៍​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធ​ភាព​ចុះ​បញ្ជី​កំពង់ផែ​ភ្នំពេញ

ក្រុម​ហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា ​(CSX)​បាន​សម្រេច​ជា​គោល​ការណ៍​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធ​ភាព​ អាច​ចុះ​បញ្ជី​របស់ ​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​ហើយ​កាល​ពី​ថ្ងៃទី​២២ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន ...

បុគ្គលិកសារព័ត៌មានភ្នំពេញប៉ុស្តិ៍
http://bit.ly/1jp0CNy

ADB ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មក​នៅ​ត្រឹម ៧​ភាគរយ​នៅ​ឆ្នាំ​២០១៥ និង ៧,២​ភាគរយ​សម្រាប់​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់ ADB ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ កញ្ញា។ក្នុង​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​របស់​ខ្លួន​ស្តីពី​ចក្ខុ​វិស័យ​អភិវឌ្ឍន៍​អាស៊ី (ADO) ឆ្នាំ ...

ស៊ន សារ៉ាត និង ចេង សុខហ័ង
http://bit.ly/1V9x9TL

ការ​ផ្តល់​ដី​សម្បទាន​ជា​ប្រភព​ធ្វើឲ្យ​មាន​ជម្លោះ​ដីធ្លី

តំណាង​​សហគមន៍​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​រដ្ឋសភា​បន្ត​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​​ការ​ដោះស្រាយ​​ជម្លោះ​ដីធ្លី​ដែល​​មិន​ទាន់​បាន​ដោះស្រាយ​ជាង ៣០០ ករណី​ខណៈ​ដែល​​​ការ​​វិភាគ​​ស្ថិតិ​​មួយ​នៅ​ឆ្នាំ​ ២០១៤ ​​ ...

ប៉ិច សុធារី
http://bit.ly/1OQnjGv

Burger King បង្កើន​ការ​ពង្រីក​តាម​បណ្តា​ខេត្ត

បន្ទាប់​ពី​បង្កើត​ទីតាំង​ឈរ​ជើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មក ពេល​នេះ Burger King កំពុង​បញ្ជ្រាប​ខ្លួន​ទៅ​តាម​ខេត្ត​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​សាខា​ទី១ នៅ​ខេត្ត​សៀមរាប នៅ​ខែ​ក្រោយ។ហាង​អាហារ​ទាន់​ចិត្ត​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​កំពុង​តែ​បន្ត ...

Ayanna Runcie
http://bit.ly/1QYvfVg

តុលាការ​ហៅ​ជនជាតិ​ព្នង​ទៅ​សួរ​រឿង​ជម្លោះ​ដីធ្លី

សាលា​ដំបូង​ខេត្ត​ក្រចេះ​កាលពី​ម្សិលមិញ​បាន​ធ្វើការ​សួរ​ចម្លើយ​អ្នក​ភូមិ​​ជនជាតិ​ភាគ​តិច​ព្នង​ចំនួន ៥ នាក់​បន្ទាប់ពី​មាន​បណ្តឹង​​ពី​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម​ថា​ ពួកគេ​បាន​ចាប់​យក​ដី​សម្បទាន​របស់​ក្រុមហ៊ុន។   ...

ឆាយ ច័ន្ទនីដា
http://bit.ly/1JomopP

ឃាត់​រថយន្ត​ស្លាក​លេខ​រដ្ឋ​មួយ​គ្រឿង​ដឹក​ឈើ​ប្រណីត

ដ្ឋបាល​​ព្រៃឈើ​ខេត្ត​បាត់ដំបង​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​ចាប់​ឃាត់​រថយន្ត​ឡង់គ្រីស័រ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ (រដ្ឋ 16 2-0238) ​និង​អ្នក​បើកបរ​ម្នាក់​យក​ទៅ​ធ្វើការ​សាកសួរ​បន្ទាប់ពី​ឆែកឆេរ​រកឃើញ​ឈើ​ប្រណីត​ខុស​ច្បាប់​ជាច្រើន​កំណាត់​ផ្ទុក​នៅក្នុង​រថយន្ត​នោះ។   ...

ឃុត សុភចរិយា
http://bit.ly/1ivEdgT

គ.ជ.ប ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ព្រះសង្ឃ

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ដាក់​លិខិត​មួយ​ទៅ​ក្រសួង​មហាផ្ទៃ​កាល​ថ្ងៃ​ចន្ទ​​ដោយ​​ផ្តល់​អនុសាសន៍​ថា​ឧបសគ្គ​ការិយាធិបតេយ្យ​​ដែល​​​រារាំង​ព្រះសង្ឃ​ចំនួន​ ៦០ ០០០ អង្គ​មិន​​ឲ្យ​​ចុះ​ឈ្មោះ​បោះឆ្នោត​គួរ​ត្រូវ​ដោះស្រាយ​។ ...

Alessandro Sassoon
http://bit.ly/1OQcJzh

អ្នក​ទិញ​ស៊ីម​ទូរស័ព្ទ​គ្មាន​អត្តសញ្ញាណប័ណ្ណ​នឹង​ត្រូវ​កាត់ផ្តាច់

អ្នក​ដែល​ទិញ​ស៊ីមកាត​​ទូរស័ព្ទ​មិន​​ផ្តល់​​ឯកសារ​អត្តសញ្ញាណប័ណ្ណ​នឹង​ឃើញ​ថា​លេខ​ទូរស័ព្ទ​របស់​ពួកគេ​នឹង​ត្រូវ​​កាត់ផ្តាច់​ប្រសិន​បើ​ពួកគេ​ខកខាន​មិន​ចុះ​ស៊ីមកាត​ទូរស័ព្ទ​របស់​ខ្លួន​ដោយ​មាន​​អត្តសញ្ញាណប័ណ្ណ​ដែល​មាន​រូបថត​ត្រឹមត្រូវ​។ នេះ​បើ​តាម​ ...

វង្ស សុខេង
http://bit.ly/1KzELK9

ក្រុមហ៊ុន​ចិន​នឹង​សង់​ផ្លូវអាកាស​ប្រវែង​ ១០ ​គីឡូម៉ែត្រ​នៅ​ភ្នំពេញ

ក្រុមហ៊ុន​ចិន​បាន​ចាប់ផ្តើម​ធ្វើការ​សិក្សា​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស (express way) ​មួយ​ខ្សែ​ជា​ផ្លូវ​បង់​លុយ​ដែល​នឹង​តភ្ជាប់​​ពី​ក្នុង​រាជធានី​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ ១០ គីឡូម៉ែត្រ​ក្នុង​គម្រោង​​ទឹកប្រាក់​ជាង​ ៣៦០ លាន​ដុល្លារ​អាមេរិក​។គម្រោង​សាងសង់​ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1LMU1mQ

ជន​ទះ​កំផ្លៀង​សិស្ស​ស្រី​ត្រូវ​ជាប់​ពន្ធនាគារ ១ ឆ្នាំ

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស បុរស​ម្នាក់​​ដាក់​ពន្ធនាគារ ១ ឆ្នាំ និង ពិន័យ​ជា​ប្រាក់​សម្រាប់​ដាក់​ចួល​ក្នុង​ថវិកាជាតិ​ចំនួន ២ ​លាន​រៀល (ប្រមាណ ៥០០ ដុល្លារ​អាមេរិក) ករណី​ចូល​ទៅ​ទះ កំផ្លៀង​ ​ពេញ​ទំហឹង​មួយ​ដៃ​លើ ក្មេង​ស្រី​ម្នាក់ ដែល​ជា​សិស្ស​ថ្នាក់​ទី ១០ នៃ​វិទ្យាល័យ​ជាស៊ីម បឹង​កេងកង ...

ប៊ុត រស្មីគង្គា
http://bit.ly/1L20Giz

រដ្ឋាភិបាល​សើរើ​រឿង​បាញ់​សម្លាប់​មេ​សហជីព

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​​តែងតាំង​​មន្រ្តី​ជាន់ខ្ពស់​ចំនួន ១៤ រូប​ក្នុង​គណៈកម្មការ​អន្តរ​ក្រសួង​ពិសេស​មួយ​ដើម្បី​ស៊ើប​អង្កេត​​លើ​ករណី​សម្លាប់​​មេដឹកនាំ​សហជីព​ដែល​គ្រួសារ​ជនរងគ្រោះ​បាន​រង់ចាំ​យុតិ្តធម៌​ជាង​ ១០ ​ឆ្នាំ​​មក​ហើយ។ក្នុង​សេចក្តី​សម្រេច​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ ...

មាស សុខជា
http://bit.ly/1OMUiLZ

អតីត​ប៉ូលិស ២ នាក់ និង​គូកន​ជាប់​ទោស​ម្នាក់ៗ ១០ ឆ្នាំ​រឿង​ជួញ​ថ្នាំ​ញៀន

ជនជាប់ចោទ​ជា​អតីត​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ ២ ​នាក់ និង​គូកន​កាលពី​ព្រឹក​ម្សិលមិញ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​កំណត់ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ២០ លាន​រៀល​ជាប់​ទាក់ទង​នឹង​ការ​លក់​ថ្នាំ​ញៀន​ជិត ១ គីឡូក្រាម​ឲ្យ​ទៅ​ភ្នាក់ងារ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ប្រព្រឹត្ត ...

ប៊ុត រស្មីគង្គា
http://bit.ly/1LsxobN

ក្រសួង​បង្កើត​ក្រុម​ការងារ​ពិនិត្យ​លើ​បណ្តឹង​បេក្ខជន​ប្រឡង​ធ្លាក់

ក្រសួង​អប់រំ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិនិត្យ​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​បេក្ខជន​ប្រឡង​ធ្លាក់​បាក់​ឌុប​ដែល​ប្តឹង​តវ៉ា​សុំ​ការ​ពិនិត្យ​កំណែ​វិញ្ញាសា​ប្រឡង​ឡើង​វិញ​ក្រោយ​ទទួល​បាន​បណ្តឹង​របស់​បេក្ខជន​ជាង​ ១០០ នាក់​បន្ទាប់ពី​ប្រកាស​លទ្ធផល​បាន​ជិត ១០ ថ្ងៃ​មក​នេះ។ក្រោយ​ការ ...

តាំង វីដា
http://bit.ly/1KwoHJ7

ឧទ្ធរណ៍​បដិសេធ​សុំ​នៅ​ក្រៅ​ឃុំ​សកម្មជន​បរិស្ថាន

សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ ៣ នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ពាក់​កណ្តាល​ខែ​សីហា​កន្លង​ទៅ​ដោយសារ​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់។ ...

ប៉ិច សុធារី
http://bit.ly/1MFP05t

អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ ១០០ ​នាក់

ចំនួន​អ្នក​សា្លប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​កើនឡើង​ប្រមាណ ១០០ នាក់​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០១៥ នេះ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1NIsWpg

កម្ពុជា​នៅ​ខ្វះ​យន្តការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ដែល​នៅ​ខ្វះខាត​យន្តការ និង​វិធានការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ព្រោះ​តែ​កង្វះ​ធនធាន និង​អ្នក​ជំនាញ​ស្រប​ពេល​ដែល​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត។ ...

តាំង វីដា
http://bit.ly/1KIWv9B

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9ARCs
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!