ភ្នំពេញប៉ុស្តិ៍

លោក ប៉ាន សូរ​ស័ក្តិ​៖ ​ស្ថានភាព​ទីផ្សារ​នាំចេញ​ទំនិញ​ពី​កម្ពុជា​នៅតែមាន​វិជ្ជមាន​ល្

ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ការពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ ការបង្ក​លក្ខណៈ​ងាយស្រួល និង​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​វិនិយោគ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​​ ២០២២ មាន​ប្រមាណ ៥២,៤២​ ពាន់​លាន​ដុល្លារ កើន ៩,១​ ភាគរយ​ បើ​ធៀប​ទិន្នន័យ​ឆ្នាំ​ ២០២១​។ នេះ​បើតាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-31-1050-246463.html

HTTH កំពុង​សិក្សា​គម្រោង​វិនិយោគ​កោះ​ថ្មី នៅក្នុង​ខេត្ត​ព្រះសីហនុ​

ក្រុមហ៊ុន​ក្នុងស្រុក HTTH Island Investment Co.Ltd កំពុងធ្វើការ​សិក្សា​លើ​គម្រោង​វិនិយោគ​កោះ​ថ្មី ដែលមាន​ផ្ទៃដី ១ ៦៦៨ ហិកតា​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​អភិវឌ្ឍ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-01-1103-246498.html

ផលិតផល​ចំនួន ៤​ ស្ថិតក្នុង​ដំណើរការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI)

អ្នកជំនាញ​អះអាងថា ផលិតផល​ដែល​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​​ (GI) នឹង​ទទួលបាន​ការការពារ​តាមផ្លូវ​ច្បាប់ មាន​ទីផ្សារ​ធំ​ទូលាយ និង​អ្នក​ផលិត​នឹង​ទទួលបាន​តម្លៃបន្ថែម​កាន់តែ​ខ្ពស់ ខណៈ​គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ មាន​ផលិតផល​ក្នុងស្រុក​ចំនួន ៤ ស្ថិតក្នុង​ដំណាក់កាល​រៀបចំ និង​ត្រៀម​បញ្ចប់​នីតិវិធី​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នៅ ក្រសួងពាណិជ្ជកម្ម​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-01-0930-246504.html

កម្ពុ​ជាមាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន ៥ នៅ​ប្រទេស​ចិន​

ក្រសួងពាណិជ្ជកម្ម​មាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ចំនួន ៥ ​ទីតាំងនៅ​ប្រទេស​ចិន ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ឱ្យ​កាន់តែច្រើន​ថែមទៀត ដើម្បី​ទាញយក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ប្រទេស​ទាំង ​២ ​កំពុង​អនុវត្ត​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-01-1029-246499.html

ស្ថាប័ន​ពាក់ព័ន្ធ រៀប​កិច្ចប្រជុំពិភាក្សា​ស្តីពី​ការ​គ្រប់​គ្រង​សំណល់​សមុទ្រ ដើម្បី​ប្រមូល​ធាតុ​ចូល​

ស្ថាប័ន​រដ្ឋាភិបាល និង​ដៃគូ​ជាតិ​-​អន្តរជាតិ បាន​រៀច​បំ​កិច្ចប្រជុំ​ស្តីពី​ការ​គ្រប់​គ្រង​សំណល់​សមុទ្រ (Marine Debris)​ ពិសេស​សំណល់​ប្លា​ស្ទិ​ក​នៅតាម​គោលដៅ​ទេសចរណ៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការ​គ្រប់​គ្រងសំណល់​ប្លា​ស្ទិ​កមាន​ប្រសិទ្ធ​ភាព​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-01-29-1813-246414.html

ការ​ឈូសឆាយ​ផ្លូវ​ថ្មី​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ​៤ ឆ្ពោះទៅ​ភ្នំ​បូកគោ​សម្រេច​ជាង ​៤០ ​គីឡូម៉ែត្រ​

​យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ២៩ ខែមករា ថា លោក សុខ គង់ ប្រធាន​ក្រុមហ៊ុន​សុខា​អចលនទ្រព្យ Sokha Real Estate បាន​ចុះ​ត្រួតពិនិត្យ ការស្ថាបនា​ផ្លូវ ១ ​ខ្សែ​ត​ភ្ជាប់​ឧទ្យាន​ជាតិ ព្រះមុនីវង្ស​បូកគោ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​ ៤ ដែលមាន​ប្រវែង​សរុប ​៦១​ គីឡូម៉ែត្រ រហូតមកដល់​ពេលនេះ ឈូសឆាយ​សម្រេចបាន ប្រមាណ​ជាង ៤០​ គីឡូម៉ែត្រ​ហើយ​។​ ...

សែម ពិសី
https://www.postkhmer.com/national/2023-01-30-1648-246441.html

លោកនាយក​រដ្ឋមន្ត្រី ផ្តល់​មេធាវី​សម្រាប់​ការពារ​ផ្លូវច្បាប់​ដល់​ស្ត្រី​បម្រើ​ការងារ​ផ្នែក​សេវា​កម្សាន្ត​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ឱ្យ​ការពារ​ផ្លូវច្បាប់​ចំពោះ​ស្ត្រី​បម្រើសេវា​កម្សាន្ត​នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​សិទ្ធិ​ស្រី្ត​ដែល​បម្រើ​ការងារ​ក្នុង​វិស័យនេះ ខណៈដែល​ស្ត្រី​មួយចំនួន​តែង​រង​ការ​បៀតបៀន​។ នោះ​បើតាម​ការ​បង្ហោះ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-01-29-1656-246410.html

ពន្ធដារ​សហការ​ជាមួយ​ធនាគារ​ចំនួន ​១០​ ដើម្បី​សម្រួល​ដល់​ការបង់ពន្ធ​នានា​

ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ចំណូល​ពន្ធដារ និង​បង្ក​ភាពងាយស្រួល​សម្រាប់​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ បច្ចុប្បន្ន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ធនាគារពាណិជ្ជ​ចំនួន ១០ រួចមក​ក្នុងការ​អនុញ្ញាតឱ្យ​ធនាគារ​ជា​ដៃគូ​ផ្តល់នូវ​សេវា​ទទួល​ប្រាក់​ពន្ធ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-29-1446-246400.html

ក្រុមហ៊ុន​ក្នុងស្រុក​ចាប់ដៃ​ជាមួយ​កូរ៉េ​ផ្តល់​សេវាកម្ម​ប្រឹក្សាយោបល់​អំពី​ឧស្សាហកម្ម​ប្រណីត និង​លក់រាយ​នៅ​កម្ពុជា

​​ក្រុមហ៊ុន​ពហុ​ផលិតផល​WorldBridge Group និង​ក្រុមហ៊ុន​Luxury Business Group (LBG) ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េ​ បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​រួម​ដើម្បី​អភិវឌ្ឍ​ការបណ្តុះបណ្តាល និង​សេវាកម្ម​ប្រឹក្សា​យោបល់​អំពី​ឧស្សាហកម្ម​ប្រណីត និង​លក់រាយ​នៅ​កម្ពុជា​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-30-0850-246437.html

ភ្នាក់​ងារ​ជំរុញ​ពាណិជ្ជ​កូរ៉េ​អះ​អាង​ថា នឹង​ជំរុញ​វិនិយោ​គិន​កូរ៉េ​ឱ្យមក​រកស៊ី​លើ​វិស័យ​រថ​យន្ត​នៅ​កម្ពុជា​

នៅ​ក្នុង​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពីពេល​ថ្មីៗ​នេះ​ លោក ​YU Jeoung Yeol បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំថា ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​កម្ពុជា​និង​កូរ៉េ​ នឹង​ជំរុញ​ការធ្វើ​ពាណិជ្ជ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-30-1613-246438.html

កម្ពុជា​ខាតបង់​ប្រមាណ​ $១៣៧,៧​ លាន​ជា​រៀងរាល់ឆ្នាំ​ ដោយសារ​ការមិន​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ

ប្រទេស​កម្ពុជា មានការ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ ​១៣៧,៧​ លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ការមិន​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពេញលេញ ដែល​ការខាតបង់​នេះ ​គឺ​រាប់បញ្ចូល​ទាំង​បន្ទុក​ចំណាយ​បន្ថែម​ទៅលើ​ប្រព័ន្ធ​សុខាភិបាល អត្រា​មរណៈ និង​ការខាតបង់​ពី​ការខូចខាត​ផ្នែក​សតិបញ្ញា​របស់​កុមារ​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួងសុខាភិបាល អង្គការ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-01-31-0920-246464.html

កម្ពុជា​រកចំណូលបាន​ជាង​ $១៥ ​លាន​ពី​ធនធាន​រ៉ែ​មាស គិត​ត្រឹម​ដំណាច់ឆ្នាំ ​២០២២

កម្ពុជា​រកចំណូលបាន​ជាង​​ ១៥​ លាន​ដុល្លារ​ពី​ធនធាន​រ៉ែ​មាស ​ដែល​ក្រុមហ៊ុន​ចម្រាញ់​បាន​ប្រមាណ​ជាង ​៥,៣ ពាន់​តោន​គិត​ត្រឹម​ដំណាច់ ឆ្នាំ​ ២០២២ បន្ទាប់ពី​អាជីវកម្ម​រុករក​នេះ​ត្រូវបាន​ចាប់ផ្តើម​លើកដំបូង​កាលពី​ខែមិថុនា ឆ្នាំ ២០២១​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-31-0930-246466.html

បសស ​ប្រាប់​ឱ្យ​មូលដ្ឋាន​សុខាភិបាល​ដៃគូ​ទាំងអស់​បញ្ចូល​ទិន្នន័យ​ប្រើប្រាស់​សេវា​ព្យាបាល​របស់​សមាជិក​ទៅ​ក្នុង​ប្រព័ន្ធ​ទូទាត់​ឱ្យ​ទាន់​ពេល

បេឡា​ជាតិ​សន្តិសុខ​សង្គម​ (ប.ស.ស.)​ ណែនាំឱ្យ​បណ្តា​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​ទាំងអស់​បំពេញ​កាតព្វកិច្ច​បញ្ចូល​ទិន្នន័យ​នៃ​ការប្រើប្រាស់​សេវា​ព្យាបាល ​និង​ថែទាំ​វេជ្ជសាស្ត្រ​របស់​សមាជិក ​ចូលទៅ​ក្នុង​ប្រព័ន្ធ​ទូទាត់ ​ឱ្យបាន​ទាន់ពេល​ ខណៈ​មូលដ្ឋាន​សុខាភិបាល ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប.ស.ស. ​ទាំង​ផ្នែក​ហានិភ័យ​ការងារ ​និង ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-26-1830-246321.html

កម្លាំង​បោសសម្អាត​មីន​នៃ​គម្រោង​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ ​ចាប់ផ្តើម​ចូលទៅ​ខេត្ត​ចំនួន ​៥

 កម្លាំង​បោសសម្អាត​មីន​នៃ​គម្រោង​មូលនិធិ​កម្ពុជា​គ្មាន​គ្រាប់មីន​ឆ្នាំ​ ២០២៥ ចាប់ផ្តើម​ចល័ត​ចូលទៅ​ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន បន្ទាប់ពី​ភាគី​ពាក់ព័ន្ធ​បាន​ចុះហត្ថលេខា​លើ​គម្រោង​នេះ ហើយ​ខណៈ​ស៊ីម៉ាក់ បានប្រកាស​ពី​ភាពជោគជ័យ ដែល​កម្ពុជា​អាច​បង្ហាត់​សុនខ​លើ​ការងារ​បោសសម្អាត​មីន​បាន​ដោយ​ខ្លួនឯង​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-30-1026-246430.html

កំណើន​ចូល​ចត​នាវា​ទេសចរណ៍ ​ផ្តល់​សញ្ញា​វិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​

ក្រោយពី​នាវា​ទេសចរណ៍​ខ្នាត​ធំ​ ១ ​គ្រឿង​ទៀត​មានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាល​ថ្ងៃទី ​២៨ ខែមករា ឆ្នាំ ​២០២៣ ដើម្បី​ដាក់​ភ្ញៀវទេសចរ​ចុះ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ អ្នកជំនាញ​លើកឡើងថា នេះ​ជា​ពន្លឺ​ថ្មី​មួយ សម្រាប់​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-30-0906-246424.html

​ក្រុមហ៊ុន​ធុរកិច្ច​កម្ពុជា និង​កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់​គ្នា សំដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​​ ២

នៅក្នុង​វេទិកា​ធុរកិច្ច​និង​វិនិយោគ​កម្ពុជា​-​កូរ៉េ ដែល​បាន​ប្រារព្ធ​ធ្វើ​ទ្បើង​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២៣ វិស័យ​ឯកជន ក្រុមហ៊ុន​ធុរកិច្ច និង​វិនិយោគ​សំខាន់ៗ​នៃ​ប្រទេស​កម្ពុជា និង​កូរ៉េ​ប្រមាណ ១៥០ ក្រុមហ៊ុន បានសម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន ៥ ដើម្បី​ពង្រីក​កាលានុវត្តភាព និង​ការបង្កើត​បណ្តាញ​ធុរកិច្ច​និង​វិនិយោគ នៃ​ប្រទេស​ទាំង​ ២។ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-28-1121-246381.html

ក្រសួងយុត្តិធម៌ និង​ការិយាល័យ​មេធាវី Building Bridge USA ចុះ MoU លើការ “លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ច្បាប់ និង​ការ​ប្រើប្រាស់​បណ្ណាល័យ​ច្បាប់​អេឡិចត្រូនិក”

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ធ្វើការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​យុត្តិធម៌​កម្ពុជា ជាមួយ​ការិយាល័យ​មេធាវី Building Bridge USA (BBUSA) លើ​ការ “លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ច្បាប់ និង​ការ​ប្រើប្រាស់​បណ្ណាល័យ​ច្បាប់​អេឡិចត្រូនិក”នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ ២០២៣ នៅ​រាជបណ្ឌិត្យ​សភាវិជ្ជាជីវៈ​តុលាការ។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-28-0904-246375.html

កម្ពុជាដាក់​ដំណើរការ​គម្រោង​ព្យាបាល ​និង​ថែទាំ​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត​ចំនួន​ ៣

ដើម្បី​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា អង្គការ​ហេឡែន ខេ​ល​ល័​រ អន្តរជាតិ គាំទ្រ​ដោយ​ក្រសួងសុខាភិបាល បានចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង​ព្យាបាល​ និង​ថែទាំ​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ​៣​។​ ...

សែម ពិសី
https://www.postkhmer.com/national/2023-01-28-1114-246380.html

លទ្ធផល​បឋម​នៃ​ជម្រឿន​សត្វ​ស្លាប កត់ត្រា​សត្វ​ស្លាប ​៩១ ​ប្រភេទ ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង ​៣៤​ ប្រភេទ​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​

លទ្ធផល​បឋម​នៃ​ជម្រឿន​សត្វ​ស្លាប​ទឹក​អាស៊ី​ប្រចាំឆ្នាំ​ ២០២៣ បាន​បង្ហាញថា សត្វ​ស្លាប​ចំនួន​ ៩១​ ប្រភេទ​ ត្រូវបាន​កត់ត្រា​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ និង​ចំនួន ៣៤​ ប្រភេទ ​ត្រូវបាន​កត់ត្រា​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង ខេត្តកំពត​។ ...

រី សុចាន់
https://www.postkhmer.com/national/2023-01-28-1323-246386.html

​ក្រសួងបរិស្ថាន​ប្រកាស​បើក​គម្រោង «​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរ​យៈ​ការអនុវត្ត​កសិរុក្ខកម្ម និង​ក្សេ​ត​បរិស្ថាន​» នៅ​ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់

ក្រសួងបរិស្ថាន​ប្រកាស​បើក​គម្រោង «​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរ​យៈ​ការអនុវត្ត​កសិរុក្ខកម្ម និង​ក្សេ​ត​បរិស្ថាន​» នៅ​ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ ដែលមាន​រយៈពេល​ ២​ ឆ្នាំ ក្រោម​ហិរញ្ញប្បទាន​របស់​ក្រសួងបរិស្ថាន​។ ...

រី សុចាន់
https://www.postkhmer.com/national/2023-01-28-1329-246387.html

​ក​.​ប​.​ប​. គ្រោង​សហ​ការ​រៀបចំ​សិក្ខា​សាលា​ ៥ លើកទៀត​ ដើម្បី​ចូលរួម​ផ្តល់​ចំណេះ​ដឹង​ដល់​មន្ត្រី​អនុវត្ត​ន៍ច្បាប់

អគ្គ​នាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ ​កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែ​ងប​ន្លំ (​ក​.​ប​.​ប​.) សហ​ការ​ជាមួយ​ទីភ្នាក់​ងារ GIZ គ្រោង​រៀបចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ច្បាប់​ចំនួន​ ៥ លើក​បន្ថែម​ទៀត​ នៅ​ទូទាំង​ប្រទេស​បន្ទាប់​បាន​បញ្ចប់​បេសក​កម្ម​ផ្សព្វ​ផ្សាយ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-29-1551-246404.html

CPP ដាក់ចេញ​គោលដៅ​យុទ្ធសាស្ដ្រ​ចំនួន​ ៥ ​សម្រាប់​រយៈពេល​ ៥​ ឆ្នាំ​ទៀត ​និង​គាំទ្រ​បេក្ខភាព​លោក​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អាណ​តិ្ដ​ទី៧

គណបក្ស​ប្រជាជន​កម្ពុជា​ ​(CPP)​ បានដាក់​ចេញ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន ​៥ ​និង​បណ្តា​គោលនយោបាយ​ធំៗ​ជា​អាទិភាព​សម្រាប់​រយៈ​ពេល​ ៥ ​ឆ្នាំ​បន្តទៀត​និង​គាំទ្រ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​នេះ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​ ៧ ​នៃ​រដ្ឋសភា ព្រមទាំង​គាំទ្រ​លោក លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល ...

រី សុចាន់
https://www.postkhmer.com/national/2023-01-30-0850-246431.html

យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ នឹង​ចាប់ផ្តើម​នា​ខែមីនា ខាងមុខ​នេះ

យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ នឹង​ចាប់ផ្តើម​នៅ​ខែមីនា ឆ្នាំ ២០២៣ ខាងមុខ​នេះ ដើម្បី​ជំរុញ​បន្ត​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកជួញដូរ ចូលរួម​ការពារ​សត្វ​ព្រៃ​ដែល​នៅ​សេសសល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​គង់វង្ស។ ...

ជា សុខនី
https://www.postkhmer.com/national/2023-01-27-0943-246348.html

ការកំណត់​អត្តសញ្ញាណ​សត្វ​ផ្សោត​ក្នុង​ឆ្នាំ​ ២០២៣​ នេះ​ ត្រូវបាន​ចាប់​ផ្តើមធ្វើ

ការកំណត់​អត្តសញ្ញាណ​សត្វ​ផ្សោត​លើក​ទី​១ នៃ​ឆ្នាំ​ ២០២៣ ​នេះ ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១២​ ដល់​ ១៧ ខែមករា ឆ្នាំ​ ២០២៣ ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់​ក្រុម​អ្នកជំនាញ​អន្តរជាតិ​មកពី​កម្មវិធី​ស្រាវជ្រាវ​សត្វ​ផ្សោត​សា​រ៉ា​សូ​តា គណៈកម្មការ​ថនិកសត្វ​សមុទ្រ​សហរដ្ឋអាមេរិក និង​ក្រុម​អ្នកឯកទេស​ថនិកសត្វ​សមុទ្រ​ IUCN SSC​។ នេះ​បើ​យោងតាម​អង្គការ WWF ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-27-1523-246363.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

D6TPm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!