រដ្ឋមន្ត្រី​កសិកម្ម​ស្នើ​ក្រុមហ៊ុន ​Agrostudies នាំ​កសិផល​កម្ពុជា​ទៅ​ទីផ្សារ​អ៊ី​ស្រា​អែល​

លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Agrostudies កាលពី​ថ្ងៃទី ​២០ ខែមីនា បានស្នើ​ដល់​ក្រុម​ហ៊ុន​នេះ ពិនិត្យ​លទ្ធភាព​នាំចូល​កសិផល​កម្ពុជា ដែល​អាច​នាំ​ចូលទៅ​ទីផ្សារ​ប្រទេស​អ៊ីស្រា​​អែល​បាន និង​មាន​ទីផ្សារ​ជាក់​លាក់ តម្លៃ​ខ្ពស់ ចំណេញ​ច្រើន និង​មាន​និរន្តរភាព​សេដ្ឋកិច្ច ដូចជា​ដំណាំ​ប៊័រ មណ្ឌលគិរី ដែល​ត្រូវមាន​ការសិក្សា​ទាំង​លើ​ប្រព័ន្ធ​ស្រោចស្រព និង​គោលដៅ​ទីផ្សារ​។ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-03-22-0924-248262.html