បរិស្ថាន និងធនធានធម្មជាតិ
ជីវៈចម្រុះ
ឆ្មាំផ្សោតសុំសម្ភារល្បាតបន្ថែម ខណៈបទល្មើសនេសាទ នៅតែបន្តកើតមានក្នុងតំបន់អភិរក្សផ្សោត
សម្ភារ ដែលឆ្មាំផ្សោត និងសហគមន៍នេសាទបានសំណូមពរស្នើសុំពីក្រុមការងារក្រសួងកសិកម្មនោះ រួមមាន៖ គោមបំភ្លឺ អង្រឹងប៉ារ៉ា កែវឆ្លុះ និងបន្ថែមសាំងជាដើម ដើម្បីចុះល្បាត។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-10-1715-262625
តំបន់ប្រវត្តិសាស្រ្តភ្នំសំពៅ និងភ្នំបាណន់ កំពុងត្រូវបានរៀបចំចុះបញ្ជី ជាតំបន់បេតិភណ្ឌធម្មជាតិ
មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តបាត់ដំបង អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យ និងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-9-1650-262609
កូនឈើជាង២១លានដើម ត្រូវបានរដ្ឋបាលព្រៃឈើបណ្តុះ និងដាំគិតមកដល់ឆ្នាំ២០២៥នេះ
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបណ្តុះ និងដាំកូនឈើបានជាង២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើមទៀត ត្រូវបានបណ្តុះនិងដាំដោយប្រជាពលរដ្ឋទូទាំងប្រទេស។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-9-1615-262606
ព្រះមហាក្សត្រ៖ ការដាំដើមឈើ ជាការវិនិយោគបៃតង ដែលផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិ និងភពផែនដី
ក្នុងពិធី«រុក្ខទិវា»៩កក្កដា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការដាំដើមឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិ ដែលផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា សត្វភពផែនដី និងធ្វើឱ្យមូលដ្ឋានមានទេសភាពពណ៌បៃតង និងរស់រវើកគ្រប់រដូវកាល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-9-1115-262600
លោកទ្រី ស៊ីថេង មិនត្រឡប់ទៅធ្វើការនៅអង្គការវិញទេ តែសុំទៅលេងឡាក់គី ដូចជាសាច់ញាតិ
លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រឡប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-3-1551-262544
ផ្សោតទន្លេមេគង្គមាន«បណ្ណរឹង»លើផ្ទៃដីចុះបញ្ជីជាង២ម៉ឺនហិកតា ក្នុងខេត្តក្រចេះ
ទីតាំងអភិរក្សជលផល និងសហគមន៍នេសាទ ក្នុងខេត្តចំនួន៨ នៅទូទាំងប្រទេស ចំនួន២០ទីតាំង ដែលមានផ្ទៃដីសរុបប្រហែលជា ២៥ ០០០ហិកតា ត្រូវបានចុះបញ្ជី ដោយក្រសួងដែនដី រហូតមកដល់ពេលនេះ។ ក្នុងនោះមានទីតាំងផ្សោតទន្លេមេគង្គជាង២ម៉ឺនហិកតាផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-3-1230-262536
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ៖ លោកទ្រី ស៊ីថេងសុំលាលែងពីការងារ ដោយមិនត្រូវគេបញ្ឈប់ ឬស្នើឱ្យ លាលែងនោះឡើយ
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia)បានបញ្ជាក់ជូនសាធារណជនថា លោក ទ្រី ស៊ីថេង បានដាក់លិខិត សុំលាលែងពីការងារ ជាអ្នកមើលថែទាំសត្វនៅភ្នំតាម៉ៅ «ដោយស្ម័គ្រចិត្ត» ដោយ មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-2-1852-262529
តុកែ និងជីងចក់៣ប្រភេទ ត្រូវទទួលស្គាល់ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងស្នើដាក់ក្នុងបញ្ជី ជិតផុតពូជបំផុត
តុកកែថ្មី១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម បានរកឃើញកាលពីខែមិនា ឆ្នាំ២០២៤ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបងនោះ ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-1-1134-262505
ពងកូនក្រពើភ្នំចំនួន៤៣ ដែលជាប្រភេទជិតផុតពូជបំផុតពីក្នុងធម្មជាតិ ត្រូវបានរកឃើញ
ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ នៅតំបន់ឆាយរាប ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ។ ក្រុមអភិរក្សរំពឹងថា ពងទាំងនេះនឹងញាស់នៅក្នុងខែសីហាខាងមុខនេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-25-1146-262451
យុទ្ធនាការ«១សែនកោងកាង»ត្រូវបានបើកសម្ពោធ ក្នុងទិវាបុណ្យសមុទ្រពិភពលោក ៨មិថុនា
យុទ្ធនាការ «១សែនកោងកាង»ត្រូវបានសម្ពោធ ដើម្បីដាំដើមកោងកាង ក្នុងការរក្សានិរន្តភាពជីវៈចម្រុះ និងទេសចរណ៍ធម្មជាតិ នៅក្នុងសហគមន៍ នេសាទចំនួន១៣ ក្នុងខេត្តកែប និងកំពត។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-9-151-262303
កូនសត្វត្រដក់ធំ២ក្បាល ត្រូវបានចិញ្ចឹមថែទាំ រហូតដល់ចេះហើរដោយជោគជ័យ
ខណៈពេលដែលកម្ពុជាមានចំនួនសត្វត្រដក់ធំនៅសល់ប្រហែលជាជាង៧០០ក្បាលប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ កូនត្រដក់ធំចំនួន២ក្បាលត្រូវបានចិញ្ចឹមថែទាំ និងចេះហើរដោយជោគជ័យនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)ក្នុងខេត្តសៀមរាប។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-6-1531-262287
ឧបករណ៍រាយការណ៍ពីបទល្មើសសត្វព្រៃថ្មីមួយ ចាប់ផ្តើមដំណើរការនៅកម្ពុជា
គំនិតផ្តួចផ្តើមថ្មីដ៏សំខាន់មួយ ឈ្មោះ”វ៉ាយលីកស៍” (WildLeaks) ត្រូវបានដាក់ឱ្យដំណើរការនៅប្រទេសកម្ពុជា ដើម្បីចូលរួមជួយទប់ស្កាត់បទល្មើសសត្វព្រៃ និងធនធានធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-5-1658-262277
ក្រុមអភិរក្សបារម្ភពីការធ្លាក់ចុះ នៃចំនួនសត្វទាព្រៃស្លាបស ដែលជាប្រភេទ ជិតផុតពូជបំផុតក្នុងលោក
កម្ពុជាមានវត្តមានសត្វទាព្រៃស្លាបសមិនដល់១០០ក្បាលផង ក្នុងចំណោមចំនួនសរុបប្រមាណជា៨០០ក្បាល នៅក្នុងពិភពលោក។ ការសិក្សាស្រាវជ្រាវរយៈពេល៣ថ្ងៃ នាពេលថ្មីៗនេះ បានរកឃើញសត្វទាព្រៃស្លាបស តែ១ក្បាលប៉ុណ្ណោះ ដែលបានត្រឡប់មកដើមឈើ ដែលជាទ្រនុំរបស់វា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-30-1555-262226
អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ទីសង្គ្រោះ អភិរក្ស និងសិក្សាពីសត្វ
លើសពីទីតាំងកម្សាន្ត អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បានក្លាយជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវ សង្គ្រោះ និងអភិរក្សសត្វជាច្រើនប្រភេទ។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-5-27-1646-262186
ចំនួនផ្សោតទន្លេមេគង្គ ហក់ឡើងដល់១១១ក្បាលហើយ
កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ត្រូវបានប្រទះឃើញ នៅថ្ងៃអាទិត្យនេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-25-1840-262162
កម្លាំងចម្រុះ ជម្លៀសសត្វទន្សោង១៦ក្បាល ទៅកាន់ទីជម្រកសុវត្ថិភាព ដោយជោគជ័យ
សត្វទន្សោង១៦ក្បាល ដែលជាប្រភេទសត្វជិតផុតពូជបំផុតក្នុងពិភពលោក ត្រូវបានផ្លាស់ប្ដូរទៅកាន់ទីជម្រកមានសុវត្ថិភាព ប្រកបដោយជោគជ័យជាលើកដំបូងនៅកម្ពុជា។ នេះបើយោងតាមក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក (Rising Phoenix) នាថ្ងៃទី២១ ខែឧសភានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-22-100-262129
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ធំជាងគេនៅកម្ពុជា នឹងបញ្ចប់ការសាងសង់នៅចុងខែឧសភានេះ
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ស្ថិតក្នុងខេត្តកំពង់ស្ពឺដែលធំជាងគេនៅកម្ពុជា នឹងបញ្ចប់ការសាងសង់នាចុងខែឧសភានេះ ដែលធ្វើឱ្យក្រសួងបរិស្ថានមានលទ្ធភាពអាចផលិតកូនឈើបានរហូតដល់ទៅ១០លានដើមក្នុង១ឆ្នាំ ពីថ្នាលថ្នាក់តំបន់ទាំង៥។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-19-231-262106
ខ្សែភាពយន្តស្តីពី គម្រោង«ស្រូវមិត្តក្រៀល» ត្រូវបានដាក់បង្ហាញ ដើម្បីអបអរទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥
ខ្សែភាពយន្តខ្លីស្តីពី គម្រោង«ស្រូវមិត្តក្រៀល» ដែលជាគំនិតផ្តួចផ្តើម នៃសកម្មភាពអភិរក្សតាមរយៈការធ្វើកសិកម្មមេត្រីភាពសត្វព្រៃ ត្រូវបានដាក់បង្ហាញ នៅថ្ងៃទី១០ ខែឧសភានេះ ដើម្បីចូលរួមអបអរទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-10-1431-262045
ការកាប់ដើមសំរ៉ងយកផ្លែនៅតែបន្តកើតមាន ដែលធ្វើឱ្យមានការបារម្ភពីផុតពូជនាពេលអនាគត
សហគមន៍បានសំដែងក្តីបារម្ភពីការបន្តបាត់បង់ដើមសំរ៉ង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការកាប់ដើមយកផ្លែ ខណៈពេលដែលក្រសួងបរិស្ថាន បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការ ក្នុងការចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបនូវសកម្មភាព កាប់ផ្ដួលដើមសំរ៉ងល្មើសច្បាប់គ្រប់រូបភាព។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-4-8-942-261817
«ទេ ទឹកពុះ»កំពុងប្រែក្លាយ ទៅជាតំបន់សហគមន៍ការពារធម្មជាតិ ដើម្បីអភិវឌ្ឍមូលដ្ឋាន និងមរតកវប្បធម៌
រមណីយដ្ឋានធម្មជាតិ«ទេ ទឹកពុះ»កំពុងតែត្រូវបានរៀបចំអភិវឌ្ឍ ឱ្យក្លាយជាតំបន់សហគមន៍ការពារធម្មជាតិ និងជារបៀងទេសចរណ៍ធម្មជាតិ ដែលបន្ថែមទៅលើសហគមន៍ ដែលមានស្រាប់ជិត២០០ ក្នុងខេត្តចំនួន១៥ របស់ក្រសួងបរិស្ថាន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-25-1127-261703
«ខ្យងឧទយាទិត្យ» ត្រូវបានទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មីសម្រាប់ពិភពលោក
«ខ្យងឧទយាទិត្យ» (Clostophis udayaditinus) ត្រូវបានទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត បន្ទាប់ពីត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង កាលពីឆ្នាំ២០២៤។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-25-1431-261709
ត្រីបបែលយក្សទឹកសាប និងត្រីប៉ាសាណាក់ នឹងត្រូវស្នើសុំដាក់ក្នុងបញ្ជី កំពុងរងគ្រោះថ្នាក់
យ៉ាងហោចណាស់ត្រីទឹកសាប២ប្រភេទ គឺ«ត្រីបបែលយក្ស និងត្រីប៉ាសាណាក់» នឹងត្រូវស្នើសុំ ឱ្យដាក់បញ្ជូល ទៅក្នុងប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់កម្ពុជា ដើម្បីធ្វើការអភិរក្ស កុំឱ្យផុតពូជ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-20-1120-261665
សត្វក្រពើភ្នំពូជសុទ្ធ១០ក្បាល ដែលមានបំពាក់ឧបករណ៍តាមដាន ត្រូវបានប្រលែងនៅឧទ្យានជាតិវីរៈជ័យ
ក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ដែលមានបំពាក់ឧបករណ៍តាមដាន ត្រូវបានប្រលែងជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាល ឆ្ងាយពីមនុស្ស ក្នុងឧទ្យានជាតិវីរៈជ័យ បន្ទាប់ពីសត្វប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-18-1342-261646
យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត្រ ដើម្បីជួយសត្វផ្សោត កំពុងធ្វើឡើងរយៈពេល៤ថ្ងៃ
យុទ្ធនាការហែលទឹកទន្លេមេគង្គ ជាលើកដំបូង ហែលទឹកឆ្លងកាត់ទីជម្រកសត្វផ្សោតទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត្រ បាននឹងកំពុងតែធ្វើឡើង ដើម្បីរៃអង្គាសថវិកា សម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការពារទីជម្រកវារីសត្វគ្រប់ប្រភេទក្នុងទន្លេមេគង្គ ចាប់ផ្តើមពីថ្ងៃទី១៧ ដល់២០ខែមីនានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-17-1423-261627