ព័ត៌មាន
គណរដ្ឋមន្ត្រីយល់ព្រមលើសេចក្តីព្រាងស្តីពីការគ្រប់គ្រងបំណុលសាធារណៈ
កាលពីថ្ងៃសុក្រ គណរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តយល់ព្រមទៅលើសេចក្តីព្រាងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៥-២០១៨។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/the-council-of-ministers-approves-draft-on-public-debt-management-8900
រដ្ឋាភិបាលអនុម័តផែនការដើម្បីបង្កើនការខ្ចីប្រាក់ពីបរទេសក្នុងរយៈពេល ៣ ឆ្នាំខាងមុខ
កាលពីថ្ងៃសុក្រ គណៈរដ្ឋមន្រ្តីបានអនុម័តផែនការដើម្បីបង្កើនចំនួនប្រាក់កម្ចីពីបរទេសប្រមាណជាង ៣៣ ភាគរយក្នុងរយៈពេលបីឆ្នាំខាងមុខ ក្នុងគោលបំណងប្រឆាំង នឹងការធ្លាក់ចុះក្នុងការជំនួយនិងប្រាក់កម្ចីសម្បទានមួយ។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/govt-approves-plan-to-increase-foreign-borrowing-over-3-years-92892/
មិនមានផែនការទទួលយកជនភៀសខ្លួនបន្ថែមទៀតមកពីប្រទេសណូរូទេ
រយៈពេលជិត៣ខែបន្ទាប់ពីជនភៀសខ្លួនបួននាក់បានមកដល់ប្រទេសកម្ពុជាពីប្រទេសណូរូ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងតាំងទីលំនៅជាថ្មីដ៏ចម្រូងចម្រាសជាមួយប្រទេសអូស្ត្រាលី ក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃ ...
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/news/27286/
ក្រុមហ៊ុនស្រាបៀរយល់ព្រមបង់សំណងឱ្យកម្មករបណ្តេញចេញ
ក្រុមហ៊ុនស្រាបៀរក្នងស្រុកមួយ បានយល់ព្រមបង់សំណងឱ្យកម្មករដែលត្រូវបានបណ្តេញចេញមួយក្រុម បន្ទាប់ពីមានការតវ៉ានិងការពិភាក្សាកាលពីដើមខែនេះ។ ...
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតដាក់ឱ្យប្រើប្រាស់កម្មវិធីថ្មីសម្រាប់អ្នកបោះឆ្នោត
ខុមហ្វ្រែល អង្គការឃ្លាំមើលការបោះឆ្នោត បានដាក់ឱ្យប្រើប្រាស់កម្មវិធីកំុព្យូទ័រថ្មីមួយ ដែលអាចឱ្យអ្នកបោះឆ្នោតតាមដានការងាររបស់តំណាងរាស្ត្រ។កម្មវិធីនេះមានសម្រាប់សាធារណជនប្រើប្រាស់ហើយ ប៉ុន្តែវានៅតែមិនទានច្បាស់ថា តើកម្មវិធីនេះ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/cambodia-election-monitor-launches-new-app-for-voters/2936421.html
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងសាកល្បងការចុះបញ្ជីឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្តើមគម្រោងសាកល្បងចុះឈ្មោះអ្នកបោះឆ្នោតនៅ៤៣ភូមិ នៅក្នុងខែវិច្ឆិកា ដោយប្រើប្រព័ន្ធកុំព្យូទ័ររក្សាទុកទិន្នន័យ ខណៈពេលដែលប្រទេសកម្ពុជារៀបចំខ្លួនសម្រាប់ការបោះឆ្នោតថ្នាក់ មូលដ្ឋាន នៅឆ្នាំ២០១៧ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/cambodia-nec-to-test-computerized-voter-registration/2936401.html
ការសិក្សារកឃើញការរីករាលដាលនៃជំងឺមហារីកមាត់
ការស្ទាបស្ទង់ថ្នាក់ជាតិកម្ពុជានៃជំងឺដែលឆ្លងតាមមាត់ បានបង្ហាញកាលពីម្សិលមិញ នៅឯមហាវិទ្យាល័យសុខភាព នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ ការសិក្សានេះ បានរកឃើញថាអត្រានៃជំងឺមហារីកមាត់ និងជំងឺមាត់ធ្មេញ ដែលមានសក្តានុពល កើតមានក្នុងចំណោមប្រជាជនកម្ពុជាគឺ ៥.៦ភាគរយ – ប្រហែលច្រើនជាង៥ដង ក្នុងចំណោមបណ្តាប្រទេសតំបន់អាស៊ានមួយចំនួនទៀត។ ...
Shaun Turton
http://www.phnompenhpost.com/post-weekend/study-finds-mouth-cancer-rife
ច្រកព្រំដែនថៃ-កម្ពុជាថ្មីជាច្រើននឹងត្រូវបង្កើតឡើង
កាលពីថ្ងៃសុក្រ ប្រទេសថៃ និងប្រទេសកម្ពុជា បានអះអាងថា ប្រទេសទាំងពីរនឹងបើក ឬធ្វើឱ្យប្រសើរឡើងនូវច្រកព្រំដែនថ្មីជាច្រើន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការធ្វើដំណើររវាងប្រទេសទាំងពីរ។ ...
Penchan Charoeun Suthipan
http://www.bangkokpost.com/news/asean/672900/new-thai-cambodian-border-crossings-set
ជម្លោះលើផែនទីផ្លូវការរបស់រដ្ឋាភិបាលកម្ពុជានៅតែបន្ត
មន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចការព្រំដែននៃប្រទេសកម្ពុជាមួយរូប បានថ្កោលទោសតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប ដោយចោទប្រកាន់លោកថាកំពុងកុហក អំពីផែនទីនៃប្រជាជាតិអាសុីអាគ្នេយ៍មួយនេះ នៅក្នុងបណ្ណាល័យសភាសហរដ្ឋអាមេរិច នៅចំពេលដែលមានការ ...
ក្នុងឆ្នាំទីពីរនៃការអនុម័តនយោបាយរឹងបណ្តឹង មានតែករណីលួចចម្លងតែមួយគត់
យោងតាមរដ្ឋមន្រ្តីក្រសួងអប់រំបានឱ្យដឹងថា មានតែមួយករណីគត់នៃការលួចចម្លងក្នុងអំឡុងពេលប្រឡងសិស្សថ្នាក់ទី ១២ ឆ្នាំនេះ ដែលបានធ្វើឡើងនៅថ្ងៃចន្ទនិងថ្ងៃអង្គារ។នេះជាតួរលេខដែលមានការថយចុះបើប្រៀបធៀបនឹងចំនួន ២០នាក់កាលពីឆ្នាំមុន។ការថយចុះនេះជាលិទ្ធផលនៅពេលដែលក្រសួងអប់រំ បានអនុវត្តកំណែទម្រង់ ទូលំទូលាយដើម្បីបំបាត់ការសូកប៉ាន់ និងការលួចចម្លងក្នុងពេលប្រឡង ។ ...
Janelle Retka
https://www.cambodiadaily.com/news/in-2nd-year-of-stricter-exam-only-one-report-of-cheating-92792/
អ្នកវិភាគ៖ ទីផ្សារអចលនទ្រព្យនឹងកើនឡើងដល់កំរិតខ្ពស់បំផុតនៅចុងឆ្នាំនេះ
ទោះបីតម្លៃដីធ្លីត្រូវបានថយចុះនៅទូទាំងតំបន់អាស៊ានក៏ដោយ កម្ពុជានៅតែជាករណីលើកលែងដដែល។ យ៉ាងណាមិញ ក្រុមអ្នកវិភាគបានឱ្យដឹងថា សភាពនេះនឹងមិនបន្តនៅយូរទៀតឡើយ។ ...
Igor Kossov
http://www.khmertimeskh.com/news/15020/market-likely-to-peak-by-year-end--analysts-say/
ក្រសួងនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុុក
ចាប់ផ្តើមពីខែក្រោយនេះ ក្រសួងមហាផ្ទៃនឹងផ្តល់នូវឯកសារធ្វើដំណើរជាក់លាក់ដល់ពលករកម្ពុជាដែលទទួលបានការអនុញ្ញាតឱ្យធ្វើការ នៅក្រៅប្រទេស នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងចុះថ្ងៃទី ២៥ ខែសីហារបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/ministry-to-issue-travel-papers-to-migrant-workers-92801/
កងរាជអាវុធហត្ថព្យាយាមចាប់ខ្លួនក្រុមអ្នកតវ៉ាក្នុងខេត្តកោះកុង
បុគ្គលិកសិទ្ធិមនុស្សម្នាក់ និងមន្ត្រីម្នាក់បាននិយាយថា កងរាជអាវុធហត្ថបានព្យាយាមចាប់ ខ្លួនអ្នកតវ៉ាមួយក្រុម ខណៈដែលពួកគាត់បានហែក្បួនកាត់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីព្រឹកម្សិលមិញ ដើម្បីទាមទារឲ្យដោះលែងសកម្មជនកំពុង ...
ផលវិជ្ជមាននិងអវិជ្ជមានក្នុងការផ្លាស់ប្តូរសារាុំង
គ្រឿងញៀនជាបញ្ហារីករាលដាលមួយដែលមានដំណោះស្រាយជាសកលតិចតួច។ យ៉ាងណាមិញ វិធីសាស្រ្តដែលអង្គការមួយយកមកប្រើប្រាស់ ក្នុងការដោះស្រាយជាមួយនឹងបញ្ហានេះក្នុងសហគមន៍មូលដ្ឋាន ហាក់មានសភាពចម្លែក។ ...
Va Sonyka
http://www.khmertimeskh.com/news/15041/the-highs-and-lows-of-needle-exchanges/
ច្រកព្រំដែនកម្ពុជានៅតែបើកដដែល បើទោះជាមានបញ្ហាជម្លោះព្រំដែនក៏ដោយ
គណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ថាបានជាប់គុននៃអំពើបាបមួយ រួមមានប្រគល់ទឹកដីនិងអនុញ្ញាត ឱ្យក្រុមហ៊ុនវៀតណាម ទាញយកធនធានធម្មជាតិរបស់កម្ពុជា។ ...
James Reddick
http://www.khmertimeskh.com/news/15039/despite-conflict--cambodia---s-borders-continue-to-open/
តំណាងរាស្ត្របក្សប្រឆាំងរកឃើញផែនទី ២៦ ផ្ទាំងនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សប្រឆាំងបានបញ្ជាក់កាលពីម្សិលមិញថាលោកបានរកឃើញផែនទីចំនួន ២៦ ផ្ទាំង ទាំងផែនទីក្រដាស និងផែនទីឌីជីថលនៅក្នុងបណ្ណាល័យសភាសហរដ្ឋអាមេរិកដែលផែនទីទាំងនេះអាចត្រូវបានយកទៅតម្កល់ដោយអតីតព្រះមហាក្សត្រនរោត្តម សីហនុ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ១៩៦៤ ដើម្បីស្នើសុំការទទួលស្គាល់ ...
មាស សុខជា
http://bit.ly/1PBKT7Q
ប្រាក់ចំណេញរដ្ឋាករទឹកនៅត្រីមាសទី ២ ធ្លាក់ចុះ
ប្រាក់ចំណេញបន្ទាប់ពីការបង់ពន្ធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ធ្លាក់ចុះនៅត្រីមាសទីពីរក្នុងឆ្នាំនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនដែល ...
Xueying Chen
http://bit.ly/1htnDOh
តំណាងរាស្ត្រខ្វះការពិភាក្សាក្នុងការអនុម័តច្បាប់
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (ខុមហ្វ្រែល) បានរិះគន់ក្រុមសមាជិកសភាមកពីគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិថាខ្វះការជជែកពិភាក្សាបែបគុណភាពក្នុងការអនុម័តច្បាប់។ ...
វង្ស សុខេង
http://bit.ly/1Em9TiP
បុរសបីនាក់ជាប់ទោសដោយសាររត់ពន្ធកញ្ឆាពីប្រទេសឡាវ
នៅថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់បុរសបីនាក់ពីរបទជួញដូរគ្រឿងញៀន ដោយសារជនទាំងបីបានរត់ពន្ធកញ្ឆាច្រើនជាង ១តោន មកពីប្រទេសឡាវចូលទៅក្នុងប្រទេសប្រទេសកម្ពុជា នេះបើយោងតាមពាក្យសម្តីរបស់ប៉ូលីស។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/three-charged-for-smuggling-marijuana-from-laos-92794/
ការធ្វើតេស្តបញ្ជីចុះឈ្មោះបោះឆ្នោត ត្រូវបានពន្យាពេល
ការធ្វើតេស្តរបស់ប្រព័ន្ធចុះឈ្មោះបោះឆ្នោត ដែលដើមឡើយគ្រោងធ្វើនៅខែតុលា នឹងប្តូរទៅខែវិច្ឆិកាវិញ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ។ ...
Alessandro Sassoon
http://www.phnompenhpost.com/national/voter-registration-test-delayed
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទី 50 បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់បានបើកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ជាតួរលេខបន្ថែមសម្រាប់ការផ្តល់ប្រាក់កម្ចីខ្នាតតូច នៅក្នុងប្រទេសកម្ពុជាឱ្យកើនទៅដល់ចំនួន ៥០។ ...
Xinhua team
http://www.khmertimeskh.com/news/15004/50th-microfinance-institution-launched-in-cambodia/
ក្រុមហ៊ុន អានកូ ព្រមផ្ដល់លុយជាកញ្ចប់ដល់អតីតកម្មការិនី
ការចរចារឿងវិវាទររវាងអតីតកម្មការិនីផ្សព្វផ្សាយស្រាបៀរ ៨ នាក់ និងតំណាងក្រុមហ៊ុនអានកូបានបញ្ចប់កាលពីម្សិលមិញដោយក្រុមហ៊ុនព្រមផ្តល់ថវិកាជាកញ្ចប់ដល់ពួកគេទៅតាមការបង្គាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ...
ប៉ិច សុធារី
http://bit.ly/1F1rhEt
ផ្ទុះគ្រាប់រ៉ុក្កែតចាស់បណ្តាលឲ្យមន្ត្រីនគរបាលការពារព្រំដែនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស
យោងតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសកាលពីយប់ថ្ងៃពុធ ពេលគ្រាប់រ៉ុក្កែតចាស់មួយគ្រាប់បានផ្ទុះ ខណៈពួកគេដើរល្បាត ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/27270/
វែបសាយសម្រាប់ដាក់ចំណាត់ថ្នាក់តំណាងរាស្រ្តបានបើកឱ្យប្រើប្រាស់ហើយ
អ្នកបោះឆ្នោតនឹងអាចវាយតម្លៃតំណាងរាស្រ្តរបស់ពួកគេ ជាមួយកម្មវិធីថ្មីដែល ដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញ ជាមួយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា (ខុមហ្វ្រែល) ។ ...
Pav Suy
http://www.khmertimeskh.com/news/15037/new-lawmaker-rating-website-launched/