បក្ស​កាន់​អំណាច​ព្រមាន​កាត់​ប្រាក់​ខែ​បក្ស​ប្រឆាំង

គណបក្ស​កាន់​អំណាច​បាន​​ព្រមាន​​ថា​ប្រាក់​បៀវត្សរ៍ និង​រថយន្ត​ទំនើប​របស់​សមាជិក​រដ្ឋសភា​គណបក្ស​ប្រឆាំង​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​រដ្ឋសភា​នឹង​ត្រូវ​បង្កក​ប្រសិន​បើ​ពួកគេ​នៅ​​តែ​​បន្ត​​​ធ្វើ​​ពហិការ​មិន​ព្រម​ចូលរួម​ប្រជុំ​រដ្ឋសភា​​។

សមាជិក​រដ្ឋសភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​ពហិការ​ចូល​ប្រជុំ​រដ្ឋសភា​ចាប់​តាំងពី​ក្រុម​បាតុករ​បាន​ចាំ​ស្ទាក់​វ៉ៃ​អ្នក​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​នេះ​ឲ្យ​រងរបួស​ធ្ងន់​នៅ​ក្បែរ​ច្រក​ចេញ​ពី​រដ្ឋសភា​កាលពី​ថ្ងៃ​ទី ២៦ ខែ​តុលា​ ការ​បណ្តេញ​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​មួយ​រដ្ឋសភា ព្រម​ទាំង​ការ​បណ្តេញ​លោក សម រង្ស៊ី ចេញ​ពី​រដ្ឋសភា​បន្ទាប់ពី​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​រូប​លោក​ដែល​បាន​ធ្វើឲ្យ​មាន​ការ​រិះគន់​យ៉ាង​កងរំពង​ពី​សហគមន៍​អន្តរជាតិ​រហូត​ដល់​សភា​អឺរ៉ុប​បាន​ប្រកាស​បង្កក​ប្រាក់​ជំនួយ​ជាង ៤០០ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ …

មាស សុខជា
http://bit.ly/1Y9aTjz