រដ្ឋាភិបាល

ក្រសួងជំរុញ​កុំ​ឲ្យយកលេស​រឿង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​

​ក្រសួងយុត្តិធម៌​ ​បាន​ជំរុញកុំ​ឲ្យយកលេស​ ​បើ​ក្លាហាន​អង្គការសង្គម​ស៊ីវិល​ ​និង​បក្ស​នយោបាយ​មួយ​ចំនួន​ ​ដែល​រិះគន់​ពាក់ព័ន្ធ​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​គួរតែ​ចូលខ្លួន​ជជែក​គ្នា​ដោយ​ផ្ទាល់​ ​ដើម្បី​ឱ្យ​សាធារណជន​មើលឃើញ​ថា​ ​ត្រឹមត្រូវ​ ​ឬ​មានការ​ភ័ន្ត​ច្រឡំ ...

ហង្ស ពណ្ណរាយ
https://bit.ly/3Qbn1xp

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​បានចាប់ផ្ដើម​ហើយពី​ថ្ងៃទី​ ២៩ កក្កដា

លោក ស៊ឹម វីរៈ អគ្គនាយក​អាស៊ាន​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​សេចក្តី​ព្រាង​ឯកសារ​នៃ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​ស្តីពី​សេចក្តី​ប្រកាស​រួម​របស់ AMM លើក​ទី​ ៥៥ ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​ ៣០ ខែ​កក្កដា តាម​ទម្រង់​ផ្ទាល់​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-08-01-0943-239292.html

កូនប្រុស​នាយឧត្ដមសេនីយ៍​មូយរូប​ទៀត​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តព្រះវិហារ​ថ្មី

កូនប្រុសមួយរូបរបស់នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែលស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារថ្មី ខណៈគិតរហូតមកដល់ពេលនេះ មានសែស្រឡាយ​មន្រ្តី​ជាន់​ខ្ពស់មកពីគណបក្សកាន់អំណាចចំនួន៩រូបហើយដែលកំពុងតែកាន់តំណែងជាអភិបាលខេត្តទូទាំងប្រទេស។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/07/29/generals-son-at-least-ninth-ruling-party-scion-made-provincial-governor/

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ នាំ​ចេញ​ ១,៣​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៦​ ខែ​

យោង​តាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យ​ដឹង​ថា​ ការ​នាំ​ចេញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​តម្លៃ​ ១,៣​ ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ឆមាស​ទី​ ១​ ឆ្នាំ​ ២០២២​ ដែល​ជា​កើនឡើង​ជិត​ ៤០​ ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ...

ពេញ ចំរើន
https://kiripost.com/stories/sihanoukville-sez-exports-13b-in-six-months

កម្មវិធី​ទូរស័ព្ទ​សម្រាប់​ប្រជាជន​កម្ពុជា​ដើម្បី​ដាក់​ពាក្យបណ្ដឹង​សេវា​សាធារណៈ​បាន​ចាប់ផ្ដើម​ដំណើរការ​

​កម្មវិធី​ទូរស័ព្ទ​ដែល​បម្រើ​ជា​ឧបករណ៍​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​មតិ​កែ​លម្អ​ដោយ​សម្ងាត់​អំពី​សេវាកម្ម​សាធារណៈ​ រួម​ទាំង​ការ​ប្តឹង​តវ៉ា​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​។​ ​ ...

សេង ម៉េងហេង
https://kiripost.com/stories/mobile-app-for-cambodians-to-lodge-public-service-complaints-launches

ជប៉ុន​គ្រោង​បង្កើន​កម្ចី​សម្បទាន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងនឹងបង្កើនប្រាក់កម្ចីសម្បទានរបស់ខ្លួនពីរដងក្នុងមួយឆ្នាំសម្រាប់កម្ពុជា។ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501118469/japan-set-to-increase-concessional-loans-to-kingdom/

កម្ពុជា​ទាក់ទាញ​ការ​វិនិយោគ​៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១

កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ទ្រព្យសកម្ម​ថេរ​ជិត​៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​យ៉ាង​មុតមាំ​របស់​អ្នក​វិនិយោគ​ចំពោះ​ទស្សនវិស័យ​កំណើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501118473/cambodia-attracts-3-billion-investment-in-first-half/

កម្ពុជា​ទាក់ទាញ​ការ​វិនិយោគ ១,២៩​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២២

ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ១.២៩ ពាន់លានដុល្លារ ពីប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃសៅរ៍។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3PH1blO

រដ្ឋ​ប្រគល់​ដី​ទៅ​តំណាងរាស្ត្រ​ គ្រួសារ​សមាជិក​ព្រឹទ្ធសភា​

តំណាងរាស្ត្រ​គណបក្សកាន់អំណាច​ សមាជិកគ្រួសារ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នកជំនួញ​របស់​កូនស្រី​លោកនាយក​រដ្ឋមន្ត្រី​ គឺជា​អ្នក​ទទួល​ចុង​ក្រោយ​នៃ​ការ​ផ្ទេរ​ដី​រដ្ឋ​ ដែល​បាន​នឹង​កំពុង​ចែកចាយ​បឹង​ ព្រៃឈើ​ និង​ដែនជម្រកសត្វព្រៃ​ទៅ​កាន់​ឥស្សរជន​របស់​ប្រទេស​។​ ...

ម៉ិច ដារ៉ា
https://vodenglish.news/state-hands-land-to-lawmaker-senators-family/

គម្រោង​អចលនទ្រព្យ​តម្លៃ​ ១,៥​ ពាន់​លាន​ដុល្លារ​ចាប់ផ្ដើម​នៅ​ភ្នំពេញ​

ក្រុមហ៊ុន​ Sunwah​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ បាន​ចាប់ផ្តើម​គម្រោង​អចលនទ្រព្យ​តម្លៃ​ ១,៥​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​និយាយ​ថា​នឹង​តំណាង​ឱ្យ​និមិត្តសញ្ញា​ថ្មី​នៃ​ជីវភាព​រស់នៅ​ប្រកបដោយ​គុណភាព​ខ្ពស់​របស់​កម្ពុជា​។​ ...

ពេញ ចំរើន
https://kiripost.com/stories/15b-real-estate-project-launches-in-phnom-penh

ប្រទេស​ចិន​ចាប់ផ្តើម​មូលនិធិ​អចលនទ្រព្យ​ ៤៤,៤​ ពាន់​លាន​ដុល្លារ​

​អ្នកវិភាគ​កម្ពុជា​បាន​ថ្លឹងថ្លែង​លើ​មូលនិធិ​អចលនទ្រព្យ​ចំនួន​ ៤៤,៤​ ពាន់​លាន​ដុល្លារ​របស់​ប្រទេស​ចិន​ ដោយ​សង្ឃឹមថា​កម្មវិធី​នេះ​អាច​រៃ​អង្គាសប្រាក់​ដើម្បី​ដាក់​ធនាគារ​ក្នុង​ការ​ទិញ​អគារ​មិន​ទាន់​រួចរាល់​ និង​បញ្ចប់​ការ​សាងសង់​របស់​ពួក​គេ​។​ ...

ពេញ ចំរើន
https://kiripost.com/stories/china-launches-444b-real-estate-fund

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន អបអរសាទរលោកនាយករដ្ឋមន្ត្រី ចំពោះជោគជ័យនៃកិច្ចប្រជុំក្រៅផ្លូវការអាស៊ាន-ជប៉ុនលើកទី៧នៃរដ្ឋមន្ត្រីការពារជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi បានផ្ញើសារអបអរសាទរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះជោគជ័យដ៏ធំធេងនៃកិច្ចប្រជុំក្រៅផ្លូវការអាស៊ាន-ជប៉ុនលើកទី៧ នៃរដ្ឋមន្ត្រីការពារជាតិ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3PPFIq9

កម្ពុជាកំពុងមមាញឹកក្នុងការត្រៀមខ្លួនរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣

លោក វ៉ាត់ ចំរើន កំពុង​តែ​មមាញឹក​ខ្លាំង​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​សម្រាប់​ឆ្នាំ​ក្រោយ​នេះ។ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍​​ហៅ​កាត់​ថា CAMSOC ហើយ​លោក​ជា​មន្ត្រី​សំខាន់​មួយ​រូប​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀ​ចំ​ការ​ប្រកួតស៊ីហ្គេម​ ដែល​កម្ពុជា​​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ ...

ទ្រី ថានី
https://khmer.cambojanews.com/starting-blocks-cambodia-races-to-prepare-kingdom-for-2023-sea-games/

កម្ពុជាគាំទ្រ​សំណើ​ជប៉ុន​ក្នុង​ការរៀប​ចំកិច្ច​ប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​មន្ត្រី​ច្បាប់ និង​យុត្តិ​ធម៌​ជប៉ុន​-​អាស៊ាន​ ឆ្នាំ​ ២០២៣

រាជ​រដ្ឋាភិ​បាល​កម្ពុជា​គាំទ្រ​ចំពោះ​សំណើ​របស់​អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ជប៉ុន​ក្នុង​ការរៀបចំ​កិច្ច​ប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​មន្ត្រី​ច្បាប់ និង​យុត្តិ​ធម៌ ជប៉ុន​-​អាស៊ាន​ ឆ្នាំ​ ២០២៣​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-07-20-1730-238916.html

រដ្ឋាភិបាលពង្រឹងរាជធានី ការិយាល័យខេត្ត

ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរាជធានី-ខេត្ត រដ្ឋាភិបាលបានបន្ថែមសមាជិកថ្មី តាមរយៈអនុក្រឹត្យដែលចេញនៅថ្ងៃទី៣០ ខែមិថុនា។  ...

ហង្ស ពណ្ណរាយ
https://www.khmertimeskh.com/501116563/govt-strengthens-capital-provincial-offices/

កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន ៣,២៦ ពាន់​លាន​ដុល្លារ​ក្នុងឆមាសទី១ កើនឡើង ២២ ភាគរយ

កម្ពុជាប្រមូលបាន ៣,២៦ ពាន់លានដុល្លារពីប្រភពពន្ធទាំងអស់ក្នុង ឆ្នាំ ២០២២ កើនឡើង ២២ ភាគរយពី ២,៦៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501116922/cambodia-collects-3-26-billion-in-tax-revenue-in-h1-up-22-percent/

គម្រោងវិនិយោគ ៨៤,៥ លានដុល្លារត្រូវបានអនុម័តដើម្បីផលិតបន្ទះសូឡា

បើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមួយមានតម្លៃ ៨៤,៥ លានដុល្លារអាមេរិក ដែលនឹងត្រូវការកម្មករប្រមាណ ១០០០ នាក់ ដើម្បីផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យនៅក្នុងតំបន់ឧស្សាហកម្មក្នុងខេត្តក្រចេះ ។ ...

​កង​ ​សុធា​
https://bit.ly/3PqOb3x

ក្រុង Can Tho ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា

មន្ត្រីមកពីទីក្រុង Can Tho នៃតំបន់ដីសណ្តទន្លេមេគង្គ និងក្រសួងទេសចរណ៍កម្ពុជាបានពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យនានា ដែលភាគីទាំងពីរមានភាពរឹងមាំ ជាពិសេសវិស័យទេសចរណ៍ នៅក្នុងកិច្ចប្រជុំការងារនៅទីក្រុង Can Tho នៅថ្ងៃទី១៩ ខែកក្កដា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Pw600G

កម្ពុជា​មើល​ឃើញកំណើនការ​នាំ​ចេញ​ដំឡូងមី​កើន​ឡើង ៤០ ភាគរយ ​ក្នុងឆមាសទី១

ក្នុងឆមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលដំឡូងមីចំនួន ២,៣លានតោន កើនឡើងប្រមាណ ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3oev8NJ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ស្ថានទូតរុស្ស៊ីបញ្ជាក់ពីការចូលរួមរបស់លោក Lavrov ក្នុងកិច្ចប្រជុំនាពេលខាងមុខនៅកម្ពុជា

ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុងភ្នំពេញបានបញ្ជាក់ពីការចូលរួមរបស់លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3OziIuR

ជប៉ុន​បញ្ជាក់​ជាថ្មី​ពី​ការ​គាំទ្រ​ដល់​ភាពជោគជ័យ​នៃ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា

ជប៉ុន​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​គាំទ្រ​ពេញ​លេញ​ចំពោះ​ភាពជោគជ័យ​នៃ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា។ ជំហរនេះត្រូវបានបញ្ជាក់ឡើងវិញដោយលោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី១៨ ខែកក្កដា ជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3cdlTuq

ឧបនាយករដ្ឋមន្ត្រី៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Pw8Pzn

កិច្ចពិភាក្សាចិន-កម្ពុជា៖ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ

ប្រទេសចិន និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីស្តីពីធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​ចិន​-​កម្ពុជា ដែល​ដឹកនាំ​ដោយលោក Wang Yi ​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3o6BmPU

មិត្តភាពកម្ពុជា-ចិនប្រៀបបាននឹងផ្កាដែលមិនចេះរុះរោយ

នៅ​ក្នុង​បរិវេណ​ដែល​មាន​រចនាបទពិសេស​ក្នុង​តំបន់​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា មាន​អគារ​ពីរ​ជាន់​ព័ទ្ធ​ជុំវិញទៅ​ដោយ​រុក្ខជាតិស្អាតៗជាច្រើន។ នេះជាទីស្នាក់ការកណ្តាលរបស់សមាគមមិត្តភាពកម្ពុជា-ចិន (CCFA)។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3cfNjjB

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RUfCy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!