រដ្ឋាភិបាល

អាស៊ាន​ស្វែងរក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​កាន់តែ​រឹង​មាំ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ និង​រុ​ស្ស៊ី​

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ាន​ និង​សាធារណរដ្ឋ​កូរ៉េ​ (​កូរ៉េ​ខាងត្បូង​)​ បាន​ពិភាក្សា​អំពី​ទិស​ដៅ​នៃ​ការ​ចរចា​សម្រាប់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ​ (AKFTA)​ ក្នុង​អំឡុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នៅ​ទីក្រុង​សៀម​រាម ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3f0JArc

អាស៊ាន​ និង​ឥណ្ឌា​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​កាន់តែ​ជិត​ស្និទ្ធ​

សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ និង​ឥណ្ឌា​ នៅ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​១៩​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ក្រោម​អធិបតីភាព​លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xApw5v

កម្ពុជា​មិន​បាន​ដាក់​ស៊ុត​ទាំងអស់​ក្នុង​កន្ត្រក​របស់​ចិន​ទេ​

​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ត្រូវ​បាន​រៀបចំ​ដោយ​ទស្សនៈ​ពិភពលោក​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​មានបទពិសោធន៍​ជាក់ស្តែង​ជាង​បួន​ទសវត្សរ៍​ក្នុង​វិស័យ​ការទូត​ និង​កិច្ចការបរទេស​។​ ​ ...

ឈាង វណ្ណារិទ្ធ
https://asiatimes.com/2022/09/cambodia-hasnt-put-all-its-eggs-in-chinas-basket/

ក្រសួង​មហា​ផ្ទៃ​នឹង​ពិចារ​ណា​សំណើ​សុំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​​មួយ​ចំនួន​របស់​គណ​បក្ស​ចំនួន​ ៤

ក្រសួង​មហា​ផ្ទៃ​នឹង​ពិនិត្យ​ពិចារណា​លើ​សំណើ​របស់​គណ​បក្ស​នយោ​បាយ​ចំនួន ៤ ​រួមមាន ​គណ​បក្ស​ភ្លើង​ទៀន គណ​បក្ស​ឆន្ទៈ​ខ្មែរ​ គណ​បក្ស​កែ​ទម្រង់​កម្ពុជា ​និង​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋានឱ្យមាន​ការដោះ​ស្រាយបញ្ហា​ប្រឈម​នានា ​និង​សម្រប​សម្រួល​ជា​មួយ​អាជ្ញាធរ​មូល ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-09-15-1553-241064.html

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាលថ្លែងថា រោងចក្រ​វេច​ខ្ចប់​វ៉ាក់សាំង​ដំបូង​គេ​នៅ​កម្ពុជា គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ខែវិច្ឆិកា

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បាន​បង្ហើប​ឱ្យដឹងថា រោងចក្រ​វេច​ខ្ចប់​វ៉ាក់សាំង​ដំបូង​គេ​នៅ​កម្ពុជា គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ខែវិច្ឆិកា ខាងមុខនេះ លើ​ផ្ទៃដី​ប្រមាណ ៥ ​ហិកតា ដើម្បី​បំពេញតម្រូវការ​របស់​ពលរដ្ឋ​កម្ពុជា រួមទាំង​ជនបរទេស​ទាំងអស់​ដែល​ស្នាក់នៅ​ក្នុងស្រុក​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-09-15-1827-241076.html

ការចុះ​បញ្ជី​រថយន្ត​អគ្គិស​នីនៅ​កម្ពុជា​កើន​ឡើង​ជាង​ ១ ៨០០% ធៀប​នឹង​ឆ្នាំ​មុន

រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និ​ងដឹ​ក​ជញ្ជូន លោក ​ស៊ុន ចាន់​ថុល បាន​លើក​ឡើង​ថា លំហូរនៃការ​ប្រើប្រាស់​រថ​យន្ត​អគ្គិស​នីនៅ​កម្ពុជា មាន​ការ​កើន​ឡើង​ខ្លាំង នៅ​រយៈ​ពេល​ ១​ ឆមាស​ឆ្នាំ​នេះ។​ លោក​បាន​លើក​ឡើង​បែ​ប​នេះ នៅ​ក្នុង​កម្មវិ​ធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ស្ថានីយ បញ្ចូល​​ថាម​ពល ...

ហ្វីន ហ្វ្រីដា
https://www.postkhmer.com/national/2022-09-15-1915-241081.html

ក្រសួង​សាធារណ​ការដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ូបូត​ទំនើប​លើកដំបូង​នៅ​កម្ពុជា​ ដើម្បី​ពិនិត្យ​ប្រព័ន្ធ​លូ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រើ​បច្ចេកវិទ្យា​ទំនើប ដោយ​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ូបូត​ជា​លើក​ដំបូង​នៅ​កម្ពុជា​ ដើម្បី​ត្រួតពិនិត្យ​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹកកខ្វក់ ដោយ​ម៉ាស៊ីន​នេះ​មាន​មុខងារ​ភ្ជាប់​ជាមួយ​កាមេរ៉ា ដែល​អាច​មើលឃើញ​ស្ថានភាព​ជាក់ស្ដែង​នៅ​ផ្ទៃ​ខាង​ក្នុងនៃ​ប្រព័ន្ធ​លូ និង​ការកកស្ទះ​កាកសំណល់​ផ្សេងៗ​។ ...

ឡាយ សាមាន និង ហ្វីន ហ្វ្រីដា
https://www.phnompenhpost.com/national/ministry-trials-sewage-monitor-robot

៣០ ​ឆ្នាំ​ ADB​ ផ្ដល់​​ហិរញ្ញប្បទាន​ប្រមាណ​ $៤,៣​ ពាន់លានដល់​កម្ពុជា

លោក​ឧបនាយ​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អះអាង​ថា ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​មកនេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ​បាន​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដល់​កម្ពុជា​លើ​គម្រោង​អភិវឌ្ឍន៍​ជាង ៤០០ ​ដែលមាន​ទំហំ​ទឹកប្រាក់​​ប្រមាណ​ ៤,៣​ ពាន់​លាន​ដុល្លារ សម្រាប់​ដំណើរ​ការកសាង​ប្រទេស​កម្ពុជា​ក្រោយ​ពេល​សង្គ្រាម។ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-15-0946-241041.html

កម្ពុជា ​និង FAO ​លើកកម្ពស់​ការគ្រប់គ្រង​ទឹក​ក្រោម​ដី​ឆ្លងដែន​រវាង​កម្ពុជា-​វៀតណាម ​ដែលមាន​ធនធាន​ខ្លាំង​ដល់​ការអភិវឌ្ឍ​

ក្រសួងបរិស្ថាន ​និង​អង្គការ​ស្បៀង និង​កសិកម្ម នៃអង្គការ​សហប្រជាជាតិ ​(FAO)​ ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​ ១២ ​កញ្ញា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ «ការលើកកម្ពស់​ការគ្រប់គ្រង​ទឹក​ក្រោម​ដី​ឆ្លងដែន​ប្រកបដោយ​ចីរភាព​​រវាង​តំបន់​ទំនាប​ទន្លេមេគង្គ ​នៃ​ប្រទេស​កម្ពុជា ​និង​ដែនដី​សណ្តនៃ​តំបន់​មេគង្គ​ប្រទេស​វៀតណាម» ខណៈ​ធនធានទឹក​ក្រោម​ដី​នេះ​មាន​ឥទ្ធិពល ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-13-1847-240974.html

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជានៅវៀតណាមទទួលបានជោគជ័យ

លោក Dinh Cong Sy អនុប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៃរដ្ឋសភាបាននិយាយថា ដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃរបស់លោក ហេង សំរិន នៅប្រទេសវៀតណាម ដែលបានបញ្ចប់នៅថ្ងៃទី១៤ ខែកញ្ញា បានប្រព្រឹត្តទៅដោយជោគជ័យ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3qGseTm

នាយករដ្ឋមន្ត្រីកម្ពុជាលើកទឹកចិត្តឱ្យមានការពង្រីកពាណិជ្ជកម្មក្នុងក្របខ័ណ្ឌ AFTA និង RCEP

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាស៊ានពង្រីកពាណិជ្ជកម្មក្នុងក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xmQ1vm

វៀតណាម ឡាវ កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ក្នុងចំណោមរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ និងកម្ពុជា នៅទីក្រុងវៀងច័ន្ទន៍ នាថ្ងៃទី ១៤ ខែកញ្ញា ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិនៃប្រទេសទាំងពីរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3DqZZ2l

គជប ​ប្រកាស​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា ​ជាង​ ៣ ​ពាន់​នាក់ ​ឱ្យទៅ​បម្រើ​ការងារ​ចុះឈ្មោះ​បោះឆ្នោត ​នៅតាម​ឃុំ​-សង្កាត់ ​នីមួយៗ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គជប )​ ប្រកាស​ជ្រើសរើស​សមាសភាព​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ​(កចប) ​ចំនួន​ ៣ ៣០៤ ​នាក់​ ជាម​ន្ត្រី​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី ​ដើម្បី​បម្រើ​ការងារ​នៅតាម​ឃុំ​-សង្កាត់ ​ចំណុះ​រាជធានី​-ខេត្ត ​ដោយ​ក្នុង​ ១ ​ឃុំ​-សង្កាត់​ ត្រូវ​ជ្រើសរើស​ចំនួន ​២ រូប​ ជា​ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ​និង ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-09-13-1906-240980.html

អតិផរណាក្នុង​ឆមាស​ទី​២ នឹង​ស្ថិតក្រោម ៥%

ទេសាភិបាល​ធនា​​គារ​ជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ បាន​ថ្លែងថា អតិផរណា​របស់​ប្រទេស​កម្ពុជា​នឹង​ធ្លាក់ចុះ​ទាប​ជាង ​៥ ​ភាគរយ ​នៅ​ឆមាស​ទី​២ ​ឆ្នាំ ​២០២២ ដោយសារតែ​ភាពប្រសើរឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​ដែល​ស្ថាប័ន​ខ្លួន​បាន​ព្យាករ​ថា នឹងមាន​កំណើន​ក្នុង​រង្វង់ ៥ ​ភាគរយ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-09-14-0948-240991.html

ក្វាតេម៉ាឡា និងកម្ពុជា នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងពាណិជ្ជកម្ម

សាធារណរដ្ឋក្វាតេម៉ាឡា ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យវប្បធម៌ និងពាណិជ្ជកម្មជាមួយកម្ពុជា។ ការប្តេជ្ញាចិត្តនេះធ្វើឡើងដោយលោក Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋក្វាតេម៉ាឡាប្រចាំកម្ពុជា ខណៈចូលជួបសម្តែងការគួរសម និងជូនសារតាំង ជាមួយប្រមុខរដ្ឋស្តីទីកម្ពុជា លោក សាយ ឈុំ នៅទីក្រុងភ្នំពេញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3DmgBIE

កម្ពុជា​អំពាវនាវ​ឲ្យ​មាន​ទំនាក់ទំនង​ក្នុង​តំបន់​កាន់តែ​រឹងមាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ ដើម្បីសម្រេចបាននូវការស្តារឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងសុន្ទរកថាដែលបានថ្លែងកាលពីថ្ងៃអាទិត្យនៅវេទិកាមួយដែលអ្នកជំនាញក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការផ្លាស់ប្តូរបៃតង និងឌីជីថលផងដែរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3QFmh3t

លោក Phil Twyford រដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញនៃប្រទេសនូវែលសេឡង់ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ីអាគ្នេយ៍

លោក Phil Twyford រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងនាំចេញ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចពិភាក្សារបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xlKiWx

រដ្ឋាភិបាល​អនុម័ត​គោលនយោបាយ​គាំទ្រ​រយៈពេល​វែង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ផ្លាស់​ចេញពី​រមណីយដ្ឋាន​អង្គរ​

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើចេញពីឧទ្យានបុរាណអង្គរ ក្នុងក្រុងសៀមរាប ទៅកាន់ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3eHyGqh

គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ផ្អាកដំណើរការពី​ថ្ងៃ​ទី ១០-១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកជាបណ្ដោះអាសន្ន គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ និងសម្រួលដល់ចលនាក្បួនរថយន្តគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ...

បុគ្គលិកខ្មែរថាមស៍
https://bit.ly/3LbSA8U

ធនា​គារ​វិនិយោគ​អឺរ៉ុប ​គ្រោង​ពង្រីក​បន្ថែម​នៅ​កម្ពុជា​ លើ​ការវិនិយោគ​បៃតង ​ក្រោយ​ដាក់ទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ ២៤០​ លាន​អឺរ៉ូ​

ធនាគារ​វិនិយោគ​អឺរ៉ុប ​គ្រោង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ជាពិសេស​លើ​គម្រោង​វិនិយោគ​បៃតង​ ក្រោយពី​រយៈពេល​កន្លងមក ​ធនាគារ​វិនិយោគ​អឺរ៉ុប ​បាន​វិនិយោគ​លើ​គម្រោង​នានា មាន​ទំហំ​ទឹកប្រាក់​សរុប ២៤០ ​លាន​អឺរ៉ូ តាមរយៈ​កិច្ចសហ​ប្រតិបត្តិការយ៉ាង​ល្អ​ជាមួយ​កម្ពុជា​។ ...

វ៉ន ដារ៉ា និង សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-12-1740-240916.html

រដ្ឋាភិបាល​បើក​កិច្ចប្រជុំ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះ ​បាន​បើក​កិច្ច​ប្រជុំ​​ស្ដីពីការជួញដូរមនុស្ស ខណៈអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារទាំងអស់រាយការណ៍អំពីអ្នកស្នាក់​នៅជា​ជនបរទេស និងបុគ្គ​លិក​នៅ​ក្នុង​បរិវេណអគារ​របស់ខ្លួន ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/09/13/more-government-meetings-held-over-human-trafficking/

វៀតណាម​ជា​គោលដៅ​ទេសចរណ៍អាស៊ីអាគ្នេយ៍​ដែលប្រជាជនកម្ពុជា​ចូលចិត្ត​

វៀតណាមបានក្លាយជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងចំណោមអ្នកធ្វើដំណើរកម្ពុជាចាប់តាំងពីដើមឆ្នាំ២០២២ មក នេះបើតាមសារព័ត៌មានអេឡិចត្រូនិក Thmeythmey ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3eMBBOn

ក្រសួង​អប់រំ​ បញ្ជា​ឱ្យ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​

​សាលា​រដ្ឋ​ និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បញ្ជា​ឱ្យ​ផ្អាក​ដំណើរការ​រយៈពេល​ ៣​ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ដើម្បី​កាត់​បន្ថយ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ក្បួន​រថយន្ត​ពិសេស​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ខាង ...

ប្រាក់ ចន្ធុល
https://kiripost.com/stories/education-ministry-orders-school-shut-down-for-asean-summit

រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជពិធី​បុណ្យ​អុំទូក ថ្នាក់ជាតិ ឆ្នាំនេះ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ថ្នាក់ជាតិ​ឆ្នាំ២០២២​នេះ ប៉ុន្តែ​ពិធី​ទាំង​នេះ​ធ្វើ​ទៅ​បាន​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទូទាំង​ប្រទេស តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី កាលពី​ម្សិលមិញ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-09-10-1048-240829.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KWza9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!