រដ្ឋាភិបាល

បក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតនេះមិនសេរីនិងយុត្តិធម៌ ខណៈបក្សមួយចំនួនទៀត​ទទួលស្គាល់

គណបក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យថាជាការបោះឆ្នោតដ៏អាក្រក់ដែលពោរពេញដោយការគាបសង្កត់​ គំរាមកំហែង មិនប្រកបដោយសេរី និងយុត្តិធម៌។ ស្របពេលដែលគណបក្សមួយចំនួនទៀតចេញ​សេចក្ដី​ថ្លែងការណ៍ទទួលស្គាល់ការបោះឆ្នោតដោយតម្លាភាព និងយុត្តិធម៌។ ...

សុវណ្ណ ស្រីពេជ្រ និង ឃាង សុខមាន
https://khmer.cambojanews.com/candlelight-party-considers-this-election-not-free-and-fair-while-some-parties-recognize/

លោកនាយក​រដ្ឋមន្ត្រី៖ កម្ពុជា​ធ្លាប់តែ​ល្បីល្បាញ​អំពី​ការធ្វើ​សង្គ្រាម បាន​ប្រែក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ តាមរយៈ​ការបោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ ថា​ប្រទេស​កម្ពុជា​ដែល​ធ្លាប់តែ​ល្បីល្បាញ​អំពី​ការធ្វើ​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍​បាន​ប្រែក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-06-04-1443-237343.html

គណបក្សនយោបាយ ១៦ ក្នុងចំណោម ១៧ បានមកចូលរួមកម្មវិធី Cross Talk-សន្ទនានយោបាយរបស់ខ្មែរថាមស៍មុនការ​បោះឆ្នោត

មួយសប្តាហ៍​មុន​ការ​បោះឆ្នោត​ឃុំសង្កាត់កាលពីថ្ង​ៃ​អា​ទិត្យ គណបក្ស​នយោបាយចំនួន ១៦ ក្នុងចំណោម ១៧ ដែលបាន​ចូល​ប្រកួតប្រជែងសម្រាប់ថ្នាក់មូលដ្ឋានបាន​បញ្ជូនតំណាងរបស់ខ្លួន​​ម​ក​និយាយ​ពីគោលនយោបាយ ដើម្បីទទួលបានសំឡេងឆ្នោត និងការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងកិច្ចសន្ទនា Cross Talk-សន្ទនានយោបាយ ដែលរៀបចំដោយកាសែតខ្មែរថាមស៍។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3NsiiX8

កម្ពុជា​-អាស៊ែបៃហ្សង់ ​ចុះ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ដល់​អ្នកកាន់​លិខិត​ឆ្លងដែន​ការទូត ដើម្បី​លើកស្ទួយ​វិស័យ​ការទូត​បន្ថែម

កម្ពុជា ​និង​អាស៊ែបៃហ្សង់ ​(Azerbaijan) ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត ​ដែលជា​ការបើក​ផ្លូវ​ដល់​ការលើកស្ទួយ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ការទូត​បន្ថែមទៀត​រវាង​ប្រទេស​ទាំង២។ ...

រី សុចាន់
https://www.postkhmer.com/national/2022-06-05-1737-237354.html

សម្ព័ន្ធ​សន្តិភាព​សកល​ស្នើសុំ​ទស្សនៈ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ជំរុញ​ការស្វែងរក​សន្តិភាព​ពិភពលោក

អង្គការ​សម្ព័ន្ធ​សន្តិភាព​សកល (UPF) ស្នើសុំ​ទស្សនៈ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សម្ព័ន្ធ​សន្តិភាព​សកល​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​ពិភពលោក​។ នេះ​បើ​តាម​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-06-04-1627-237345.html

លោក សុន ឆ័យ មកពី​គណបក្ស​ពន្លឺ​ភ្លើង​ទៀនបានបញ្ជាក់​ថា លោក​ទទួល​យក​អាសនៈ​ដែល​គណបក្ស​ឈ្នះ​ឆ្នោត

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សរបស់លោកទទួលយកអាសនៈដែលគណបក្សទទួលបាននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ចុងក្រោយនេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/38TR5h0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នា​ព្រឹក​នេះ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ​អាណ​តិ្ត​ទី៥ នា​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា​នេះ​ នៅ​សា​លា​គរុកោ​សល្យ និង​វិក្រឹតការ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល និង​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រូប​ផង​ដែរ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-06-05-0913-237347.html

IPTP៖ គ្មានសញ្ញានៃការបំភិតបំភ័យ ការបង្ខិតបង្ខំ និងអំពើហឹង្សាក្នុងអំឡុងពេលបោះឆ្នោតឃុំ/សង្កាត់

មិនមានសញ្ញានៃការបំភិតបំភ័យ ការបង្ខិតបង្ខំ និងហឹង្សាក្នុងអំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជាកាលពីថ្ងៃអាទិត្យនោះទេ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xmZxPi

គ.ជ.ប បញ្ចេញ​អត្រា​អ្នក​ទៅ​បោះឆ្នោត​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ឃុំ/សង្កាត់

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អត្រាអ្នកទៅបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យគឺ ៨០.១៩ ភាគរយ ឬស្មើ៧,៣៨២,៤៤៩ នាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតសរុប ៩.២ លាននាក់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Q7Nr3R

CAPDI កោតសរសើរដំណើរការបោះឆ្នោតកាលពីថ្ងៃអាទិត្យ

គណៈប្រតិភូមកពីCentrist Asia-Pacific Democrats International (CAPDI) មានទស្សនៈដូចគ្នាទៅនឹងអ្នកសង្កេតការណ៍ការបោះឆ្នោតអន្តរជាតិផ្សេងទៀតថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយសន្តិវិធី និងអហិង្សា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tjcyqK

អ្នក​សង្កេតការណ៍​អន្តរជាតិ​ឯករាជ្យ​និយាយ​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សារឃុំ​/សង្កាត់របស់​កម្ពុជាបាន​ប្រព្រឹត្ត​ទៅ​តាម​ក្បួនច្បាប់​អន្តរជាតិ

លោក Hubert Moise Hai HADDAD ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ដែលបានចូលរួមក្នុងការសង្កេតការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា ការបោះឆ្នោតធ្វើឡើងដោយយុត្តិធម៌ទាំងស្រុង និងស្របតាមក្បួនច្បាប់អន្តរជាតិ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Q1sW99

កម្ពុជា និងអាមេរិក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានពិភាក្សាគ្នាអំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3NWIDwB

គណបក្ស​ធំៗ​ចំនួន​ពីរ​គ្រោង​នឹង​ជួប​ជុំ​គ្នា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា

គណបក្ស​នយោបាយ​ធំៗ​ចំនួន​ពីរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ គ្រោង​នឹង​ធ្វើ​ការឃោសនាធំ​ ដែល​មាន​អ្នកចូលរួម​រាប់​ម៉ឺន​នាក់​ ដែល​រំពឹង​ទុក​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែមិថុនា​។​ ​  ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/two-largest-parties-plan-final-major-rallies-jun-3

អ្នកភូមិដែលមានជម្លោះដីធ្លីសង្ឃឹមថា ក្រុមប្រឹក្សាឃុំថ្មីនឹងជួយពួកគាត់

ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិននិយាយថា ពួកគេនឹងបោះឆ្នោតជូនក្រុមប្រឹក្សាឃុំណា ដែលពួកគាត់គិតថា អាចជួយពួកគាត់បានច្រើនបំផុត នៅពេលពួកគេចេញទៅបោះឆ្នោតនៅចុងសប្តាហ៍នេះ។ ...

ឃួន ណារីម​ និង ឃាង សុខមាន
https://khmer.cambojanews.com/villagers-in-land-dispute-hope-new-commune-councillors-will-help/

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ជាង ២៧​ម៉ឺន​នាក់​កាល​ពី​ចុង​ខែ​ឧសភា

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរក្នុងស្រុកសរុបចំនួន ២៧៤,០២៦ នាក់បានមកទស្សនាប្រទេសកម្ពុជានៅសប្តាហ៍ទី៤ នៃខែឧសភា ក្នុងនោះ ២៥៩,៣៩៣ នាក់ជាភ្ញៀវទេសចរជាតិ និង ១៤,៦៣៣ នាក់ជាភ្ញៀវទេសចរបរទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xbrp9c

វេទិកា​បារាំង-​កម្ពុជា​នឹង​រៀបចំ​ជា​លើកដំបូង​ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម

«​វេទិកា​ធុរកិច្ច​បារាំង-​កម្ពុជា​» នឹងត្រូវ​រៀបចំ​ឡើងជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ ២ ​ថ្ងៃ នា​ខែមិថុនា​នេះ ដើម្បី​ជំរុញ​ការវិនិយោគ​, ការបង្កើន​កិច្ចសហប្រតិបត្តិការ​, និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ ​ឱ្យបាន​កាន់តែ​ធំ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-06-02-1042-237269.html

ប្រធាន គជប អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រៀម​ទៅ​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃទី ​៥ មិថុនា

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) លោក ​ប្រាជ្ញ ចន្ទ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ ​ត្រៀមខ្លួន​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ-​ខ្មែរ​ (​អ.ខ​.) ដែលមាន​សុពលភាព ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ (​ឯ.អ​.) ​បម្រើឱ្យ​ការបោះឆ្នោត ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ នា​ថ្ងៃអាទិត្យ​ទី ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-06-02-1101-237258.html

ក្នុងយុទ្ធនាការបោះឆ្នោត អតីតសកម្មជនដែលធ្លាប់ជាប់ពន្ធនាគារ គង់ រ៉ៃយ៉ា នៅតែប្រឈមបញ្ហាស្រដៀងៗពីមុន

សកម្មជននយោបាយ លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារចំនួន២ដងទាក់ទងនឹងបញ្ហានយោបាយរួចមកហើយនោះ  បង្ហាញជំហម៉ឺងម៉ាត់ពីការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះជាបេក្ខជន ប្រកួតនឹងមេឃុំបក្សប្រជាជនកម្ពុជា។ បេក្ខជនគណបក្សប្រជាជនកម្ពុជា ជាអតីតមេឃុំគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៧ មុនពេលដែលគណបក្សនេះត្រូវបានរំលាយ។ ...

ឃួន ណារីម​ និង ឃាង សុខមាន
https://khmer.cambojanews.com/in-commune-campaign-formerly-imprisoned-activist-kung-raiya-hits-familiar-challenges/

កម្ពុជា-ហុងគ្រី ប្តេជ្ញា​លើក​កម្ពស់​ទំហំ​ពាណិជ្ជកម្ម

កម្ពុជា-ហុងគ្រី បាន​ប្តេជ្ញាចិត្ត​នឹង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ី​ជម្រៅ​ថែមទៀត ក្រោយពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ធ្លាក់ចុះ​នៅក្នុង​ឆ្នាំ​ ២០២១ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នៅ​ទូទាំង​សកលលោក​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-06-01-1041-237227.html

ផែនការយុទ្ធសាស្ត្រគ្រប់គ្រង និងបង្ការភាពពិការភ្នែកត្រូវបានចាប់ផ្តើម

កម្ពុជា​បាន​ដាក់​ចេញ​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​គ្រប់គ្រងនិងបង្ការភាព​ពិការ​ភ្នែក​ឆ្នាំ​២០២១-២០៣០។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3m5uDEJ

ក្រសួង​អប់រំ​មាន​ទិសដៅ​បង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស​ឱ្យបាន​ ១ ​ក្នុង​ ១ ខេត្ត ​ឯ​យុវជន​ត្រូវ​មាន​ជំនាញ​ ១ យ៉ាង​តិច

រដ្ឋមន្រ្ដី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​លោក ​ហង់ជួន ​ណារ៉ុន ​បញ្ជាក់ថា ​ទិសដៅ​របស់​ក្រសួង​អប់រំ​ គឺ​ត្រូវ​បង្កើត​វិទ្យាល័យ​ ចំណេះ​ទូទៅ ​និង​បច្ចេកទេស​ឱ្យបាន​១ ​ក្នុង​មួយ​ខេត្ត ​និង​ត្រូវ​ទាមទារ​ឱ្យ​យុវជន​ម្នាក់​ត្រូវ​មាន​ជំនាញ ​១ ​យ៉ាងតិច ​ខណៈ​ត្រឹម​ឆ្នាំ​សិក្សា​ ២០២១-២០២២ ​នេះ ​គ្រឹះស្ថាន ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-06-01-1735-237242.html

អាទិភាព​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន មិន​ត្រូវ​បាន​ពន្យឺត​ដោយ​បញ្ហា​រុស្ស៊ី-អ៊ុយក្រែន និង​មីយ៉ាន់ម៉ា​ទេ

បញ្ហារុស្ស៊ី-អ៊ុយក្រែន និងមីយ៉ាន់ម៉ា អាចបង្កឱ្យមានប្រតិកម្មការទូតក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទោះបីជាយ៉ាងណាក៏ដោយ វានឹងមិនធ្វើឱ្យប៉ះពាល់ដល់របៀបវារៈកំពូលនៃការពិភាក្សានោះទេ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/38GrLLn

គ.ជ.ប បង្កើត​គណៈកម្មការ​គ្រប់គ្រង​លទ្ធផល​ឆ្នោត​បឋម

គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​)​ បានសម្រេច​បង្កើត​គណៈកម្មការ​គ្រប់គ្រង​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី ​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-06-01-1342-237223.html

អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការច្រក និងការវេចខ្ចប់វ៉ាក់សាំងអសកម្មត្រូវបានចុះហត្ថលេខា

ក្រសួងសុខាភិបាលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការច្រក និងវេចខ្ចប់វ៉ាក់សាំងអសកម្ម COVID-19 ជាមួយក្រុមហ៊ុន Sinovac Life Sciences របស់ប្រទេសចិន និងសហគ្រាសឱសថកម្ពុជា ដែលជាការមួយដែលអាចឱ្យកម្ពុជាវេចខ្ចប់វ៉ាក់សាំងបាន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3MbR05Q

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gt78p
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!