បរិស្ថាន និងធនធានធម្មជាតិ
ឃាត់រថយន្តស្លាកលេខរដ្ឋមួយគ្រឿងដឹកឈើប្រណីត
ដ្ឋបាលព្រៃឈើខេត្តបាត់ដំបងកាលពីយប់ថ្ងៃចន្ទបានចាប់ឃាត់រថយន្តឡង់គ្រីស័រមួយគ្រឿងពាក់ស្លាកលេខ (រដ្ឋ 16 2-0238) និងអ្នកបើកបរម្នាក់យកទៅធ្វើការសាកសួរបន្ទាប់ពីឆែកឆេររកឃើញឈើប្រណីតខុសច្បាប់ជាច្រើនកំណាត់ផ្ទុកនៅក្នុងរថយន្តនោះ។ ...
ឃុត សុភចរិយា
http://bit.ly/1ivEdgT
អ្នកកាប់ឈើ២៣រូបធ្វើមាតុភូមិនិវត្តពីប្រទេសថៃ
កាលពីថ្ងៃចន្ទ ប៉ូលីសថៃបានបញ្ចូនបុរសកម្ពុជាចំនួន២៣រូបដែលត្រូវបានគេឆរបោកឱ្យចូលទៅកាប់ឈើគ្រញូងនៅប្រទេសថៃ នេះបើតាមពាក្យសម្តីរបស់មន្ត្រីមួយ។ ...
សាំង សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/23-trafficked-loggers-repatriated-from-thailand-95008/
មនុស្សបួននាក់ត្រូវបានចាប់ខ្លួនក្នុងការឆ្មក់ចូលឃ្លាំងឈើ
កាលពីថ្ងៃអាទិត្យ មន្ត្រីមួយរូបបានឱ្យដឹងថា មនុស្សចំនួនបួននាក់ត្រូវបានចាប់ខ្លួននិងឈើខុសច្បាប់ចំនួនជាង ១០០០ បំណែកត្រូវបានដកហូតក្នុងខេត្តមណ្ឌលគិរី ក្នុងអំឡុងពេលយុទ្ធនាការចុះវាយឆ្មក់រយៈពេលបីថ្ងៃកន្លងមក។ ...
សាំង សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/four-arrested-in-raids-on-timber-warehouses-94855/
ឈើជាង ១,០០០ ហ៊ុបត្រូវបានរឹបអូស
មន្ត្រីរដ្ឋបាលព្រៃឈើ បានចូលឆែកឆេរទីតាំងចំនួនពីរ នៅក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃសុក្រ។ កំណាត់ឈើជាង ១,០០០ ហ៊ុប សង្ស័យថាជាឈើខុសច្បាប់ ត្រូវបានរឹបអូសពីឈ្មួញ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/more-1000-logs-confiscated
ខេត្តចំនួន ៩នៃប្រទេសកម្ពុជា ប្រឈមនឹងការបាត់បង់ជំនួយសម្រាប់គម្រោងគ្រប់គ្រងព្រៃឈើ
កាលពីថ្ងៃសុក្រនេះ សហគមន៍ព្រៃឈើចំនួន៩នៅទូទាំងប្រទេសកម្ពុជា បានសម្តែងការព្រួយបារម្ភអំពីការរំលោភយកដីខុសច្បាប់ និងប្រតិបត្តិការកាប់ឈើខុសច្បាប់ ខណៈពេលដែលគម្រោងគ្រប់គ្រងព្រៃឈើដោយចេរភាពដែលជួយតំបន់ព្រៃ កំពង់ឈ្ពោះទៅរកទី ...
ហង្ស សាវយុត និង អុំ រង្សុី
http://www.rfa.org/english/news/cambodia/nine-cambodian-provinces-face-loss-of-eu-funding-for-forestry-management-project-09182015165712.html
ចាប់ឡានដឹកឈើរបស់ឧកញ៉ា ៣ គ្រឿង
រថយន្តយីឌុបបីគ្រឿងដែលគេអះអាងថាជារបស់លោកឧកញ៉ា អាន ម៉ាឌី ត្រូវបានបង្ក្រាបនៅពេលដែលកំពុងតែដឹកឈើយ៉ាងហោចណាស់ ១០០ ម៉ែត្រគុបនៅជិតប៉ុស្តិ៍នគរបាលក្នុង ស្រុក សេសាន បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានស្នើសុំអន្តរាគមន៍ទៅតុលាការខណៈដែលមន្ត្រីព្រៃឈើ ...
ផាក់ ស៊ាងលី
http://bit.ly/1W6D3r0
អ្នកថែរក្សាព្រៃឈើនៅកម្ពុជាសារភាពពីការកាប់ឈើខុសច្បាប់
សមាជិកអង្គការប្រចាំសហគមន៍ នៅក្នុងប្រទេសកម្ពុជា ដែលទទួលខុសត្រូវការពារធនធានព្រៃឈើនៅមូលដ្ឋាន បានសារភាពថាបានកាប់ឈើដោយខុសច្បាប់យកទៅលក់ឲ្យឈ្មួញក្នុងស្រុក ដែលនាំឲ្យអ្នកដឹកនាំក្រុមរបស់ពួកគេគម្រាមនឹងលារឈប់ ...
រដ្ឋា វិសាល
http://www.rfa.org/english/news/cambodia/logging-09172015144036.html
កម្ពុជាចូលរួមយ៉ាងសកម្មឆ្លើយតបការប្រែប្រួលអាកាសធាតុ
ក្រសួងបរិស្ថានបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែខ្លួននៅតែជំរុញឲ្យបណ្តាប្រទេសឧស្សាហកម្មជឿនលឿនត្រូវតែកំណត់ការប្តេជ្ញាចិត្តដើម្បី ...
ប៉ិច សុធារី
http://bit.ly/1P1wEZT
ឈើប្រណីតជាង ១០០ ដុំត្រូវសមត្ថកិច្ចឆែកឃើញក្នុងផ្ទះ
ឈើប្រណីតដែលកាប់ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាង ១០០ ដុំត្រូវបានសមត្ថកិច្ចរកឃើញ និងធ្វើការរឹបអូសក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺខណៈមន្ត្រីរដ្ឋបាលព្រៃឈើកំពុងវាស់វែងឈើដឹកលើសច្បាប់អនុញ្ញាតតាមរថយន្ត ៤ គ្រឿងដែលចាប់ពីលើកមុន ...
ផាក់ ស៊ាងលី
http://bit.ly/1LzvwJG
រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងចម្បងលើបញ្ហាបរិស្ថាន
កាលពីម្សិលមិញ មេដឹកនាំបរិស្ថានកម្ពុជាបានជួបគ្នាដើម្បីពិភាក្សាអំពីការចូលរួមចំណែករបស់កម្ពុជា ទៅលើសន្និសីទអាកាសធាតុទីក្រុងប៉ារីសនៅខែធ្នូនាពេលខាងមុខនេះ។ ...
Va Sonyka
http://www.khmertimeskh.com/news/15818/gov---t-gets-tough-on-environment/
នគរបាលបានបិទក្បួនតវ៉ានៅតាមផ្លូវទៅកាន់កន្លែងជំនុំជម្រះដីធ្លី
ក្រុមអ្នកភូមិមកពីខេត្តស្វាយរៀងដែលបានជាប់ពាក់ព័ន្ធនៅក្នុងបញ្ហាជម្លោះដីធ្លីជាមួយរដ្ឋបាលព្រៃឈើបានឱ្យដឹងថា មន្ត្រីនគរបាលបានព្យាយាម រារាំងពួកគេពីការធ្វើដំណើរ ទៅកាន់សាលាដំបូងខេត្តកាលពីព្រឹកថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសមេដឹកនាំសហគមន៍ទាំងបី។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/police-block-protest-convoy-on-way-to-land-trial-94496/
ប្រទេសថៃដោះលែងក្រុមអ្នកកាប់ឈើខុសច្បាប់
មន្ត្រីបានឲ្យដឹងថា បន្ទាប់ពីពិន័យពួកគេម្នាក់ៗ ជាប្រាក់ ១២០ដុល្លារ អាជ្ញាធរថៃ បានដោះលែងប្រជាពលរដ្ឋកម្ពុជាចំនួន ៥៨នាក់ ដែលត្រូវជាប់ចោទពីបទកាប់ឈើខុសច្បាប់។ ...
ម៉ែន គឹមសេង
http://www.voacambodia.com/content/thailand-releases-group-of-illegal-loggers/2966169.html
ព្យុះបក់បោកខ្លាំងនៅខេត្តព្រះសីហនុ នឹងមកដល់រាជធានីភ្នំពេញក្នុងពេលបន្ទាប់
នៅព្រឹកថ្ងៃអង្គារ យ៉ាងហោចណាស់មានធុងកង់ទ័រណឺចំនួន៦០នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវបានធ្លាក់រប៉ាត់រប៉ាយ ទន្ទឹមនឹងមានការវាយលុកយ៉ាងតំណំនៅតំបន់ឆ្នេរសមុទ្រជាមួយខ្យល់ព្យុះ, ភ្លៀងធ្លាក់ខ្លាំងនិងរលកសមុទ្រកំពស់ពីរម៉ែត្រ។ ...
Ros Chanveasna
http://www.khmertimeskh.com/news/15768/storm-batters-sihanoukville--phnom-penh-next/
ផែនការផ្តួចផ្តើមមួយ ដើម្បីសង្គ្រោះសត្វត្រយ៉ងយក្ស
ផែនការសកម្មភាពរយៈពេល ១០ ឆ្នាំថ្មីមួយ ត្រូវបានស្នើឡើងដោយ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរវាសនារបស់សត្វ ត្រយ៉ងយក្ស ដែលជាសត្វស្លាបតំណាងប្រទេសកម្ពុជា កំពុងប្រឈមនឹងការបាត់បង់ទីជម្រកដោយសារការរុករានរបស់មនុស្ស។ ...
Charles Parkinson
http://bit.ly/1Ye5IMK
សមត្ថកិច្ចកំពុងតាមចាប់អ្នកបាញ់សម្លាប់ ប្រើស ក្នុងព្រៃអភិរក្ស
សាច់ប្រើសមួយក្បាលទម្ងន់ជិត ៥០ គីឡូក្រាម ត្រូវបានក្រុមល្បាតរដ្ឋបាលព្រៃឈើកែវសីមាចាប់រឹបអូស កាលពីថ្ងៃអាទិត្យ នៅពេលដែលជនល្មើស កំពុងតែដឹកតាមម៉ូតូ ចេញពីព្រៃតំបន់អភិរក្ស ស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា។ ...
ផាក់ ស៊ាងលី
http://bit.ly/1gnCjO7
កងរាជអាវុធហត្ថរឹបអូសរថយន្តពាក់ស្លាកលេខ ខ.ម. ដែលផ្ទុកឈើគ្រញូង
កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ខ្លួនបានរកឃើញឈើគ្រញូងទម្ងន់២៩០គីឡូក្រាមនៅផ្នែកក្រោយនៃរថយន្តស៊េរី ទំនើបមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/27546/
រឹបអូសឡានដឹកឈើប្រណីតនៅកំពង់ស្ពឺ
រថយន្តដឹកទំនិញធុនធំចំនួន៤ បានដឹកឈើខុសច្បាប់ ត្រូវបានឃាត់ និងរក្សាទុក នៅក្នុងខេត្តកំពង់ស្ពឺ ដោយអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃសុក្រនេះ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/trucks-carrying-timber-seized-kampong-speu
ភ្លៀងធ្លាក់នៅប៉ោយប៉ែត មិនទាន់ដល់កម្រិតព្រួយបារម្ភនៅឡើយទេ
ភ្លៀងធ្លាក់ខ្លាំងនៅក្រុងប៉ោយប៉ែត មិនទាន់ឈានដល់កម្រិតមួយដែលធ្ងន់ធ្ងរ នៅឡើយទេ ទោះបីជាមានទឹកជំនន់រីករាលដាលរយៈពេលចុងក្រោយនេះ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/poipet-rainfall-not-alarming-yet-official
ទំនប់គំរាមដល់ផ្សោតសល់តិចតួចនៅទន្លេមេគង្គ
ជោគវាសនារបស់ផ្សោតទន្លេអុីរ៉ាវ៉ាឌី ដែលនៅសេសសល់នៅតាមបណ្តោយព្រំដែនឡាវ-កម្ពុជា គឺស្ថិតនៅលើការថ្លឹងថ្លែង បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលឡាវត្រូវបានគេរាយការណ៍ថាបាននិយាយនៅសប្តាហ៍នេះថា ការសាងសង់ទំនប់ នឹង ...
Claire Boobbyer
http://www.telegraph.co.uk/travel/destinations/asia/11857911/Dam-threat-to-Mekong-Rivers-last-few-dolphins.html
ការអនុម័តគម្រោងទំនប់វារីអគ្គីសនីឡាវជាការប្រមាថដល់កិច្ចសហប្រតិបត្តិការតំបន់មេគង្គ
នៅពេលរដ្ឋសភាជាតិឡាវបានអនុម័តគម្រោងទំនប់វារីអគ្គិសនីដែលមានសក្តានុពល ប្រកបដោយការបំផ្លិចបំផ្លាញនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីព្រំដែនកម្ពុជា កាលពីសប្តាហ៍មុន សេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានក្លាយជាការបំបាក់មុខលើគម្រោងសហប្រតិបត្តិការប្រចាំតំបន់ ដែលរចនាឡើងដើម្បីការពារទន្លេមេគង្គ។ ...
James Reddick
http://www.khmertimeskh.com/news/15553/laos-dam-project-a-black-eye-for-mekong-cooperation/
ការការពារជម្រកសត្វឆ្មានេសាទគឺជាបញ្ហាសំខាន់
រូបថតកាមេរ៉ាអន្ទាក់ដែលបង្ហាញពីសត្វឆ្មានេសាទនៅតំបន់ដីសើមនៅក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុញដែលបានចេញផ្សាយនៅសប្តាហ៍មុន ទទួលបានការអបអរសាទរពីសំណាក់អ្នកឯកទេសបរិស្ថានទន្ទឹមនឹងសារក្រើនរំលឹកមួយ– ដើម្បីធានាការរស់រានមានជីវិតរបស់ពួកគេនឹងតម្រូវឱ្យមាន កិច្ចខិតខំប្រឹងប្រែងច្រើន។ ...
Jack Laurenson
http://www.khmertimeskh.com/news/15541/protecting-fishing-cats----habitat-is-vital/
នៅតែរង់ចាំភ្លៀង
ប្រជាជនលែងបដិសេធហើយថា អែលនីណូដែលជាបាតុភូតអាកាសធាតុរង្វិលអាចបង្កឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានមកដល់ប្រទេសកម្ពុជាហើយ។ ...
Naomi-Collett Ritz
http://www.khmertimeskh.com/news/15484/still-waiting-for-the-rain/
NGO ប្ដឹងមន្ត្រី ៨ នាក់ពាក់ព័ន្ធរឿងរំលោភដីដែនជម្រកសត្វ
អង្គការសង្គមស៊ីវិលមួយបានចោទប្រកាន់មន្ត្រីនគរបាល និងបរិស្ថានចំនួន ៨ នាក់ថាបានរំលោភយកដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាង ១០០ ហិកតាហើយទាមទារឲ្យតុលាការដកហូតមកវិញ និងនាំមន្ត្រីទាំងនោះយកទៅកាត់ទោស។ ...
ផាក់ ស៊ាងលី
http://bit.ly/1JTVGcc
ចាប់ខ្លួន ៣ នាក់ និងរថយន្ត ៤ គ្រឿងរឿងដឹកឈើគ្រញូង
បុរស បី នាក់ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរីពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ ខណៈដែលមន្ត្រីមានសមត្ថកិច្ចក្នុងខេត្តកំពង់ធំកំពុងស្រាវជ្រាវរកម្ចាស់រថយន្តស៊េរីទំនើប ២ គ្រឿងរឿងដឹកគ្រញូងដូចគ្នានេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/1IZtAIK