រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

រថក្រោះជា​​​ច្រើន​​​គ្រឿង​​​ត្រូវ​​​បាន​​​ដឹក​​​កាត់តាម​​រាជធានី​ភ្នំពេញ​​ដើម្បីយក​ទៅ​ធ្វើការ​ជួស​ជុល​

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិល មិញថា រថក្រោះ១០គ្រឿងត្រូវបានដឹកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងរាជធានីភ្នំពេញកាលពីយប់ថ្ងៃអាទិត្យដើម្បីយកទៅជួសជុល ប៉ុន្តែលោកមិនបាននិយាយថា យកទៅទីណានោះឡើយ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33221

រដ្ឋមន្ត្រី៖ អ្នករស់នៅក្នុងក្រុងនៅកម្ពុជាជាង ៨៣%បានទទួលទឹកស្អាតប្រើប្រាស់

ច្រើនជាង ៨៣% នៃប្រជាជនកម្ពុជាដែលរស់នៅក្នុងក្រុងបច្ចុប្បន្ននេះអាចទទួលបានទឹកស្អាតប្រើប្រាស់ហើយ ដែលចំនួននេះកើនពី ៦០.៥% កាលពីក្នុងឆ្នាំ ២០១២ នេះបើយោងតាមប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធ កាលពីថ្ងៃព្រហស្បត្តិ៍។ ...

Shanghai Daily Team
http://www.shanghaidaily.com/article/article_xinhua.aspx?id=331482

ផ្លូវជាតិលេខ៥ នឹងក្លាយជាផ្លូវអាស៊ាន

ផ្លូវជាតិលេខ៥ ដែលភ្ជាប់ភ្នំពេញ ទៅកាន់ព្រំប្រទល់ប្រទេសថៃ នឹងពង្រីកខ្លួននៅពេលឆាប់ៗនេះ ដើម្បីជួពង្រឹងដល់ការតភ្ជាប់ពាណិជ្ជកម្មអាស៊ាន រវាងកម្ពុជា ថៃ និងវៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីម្សិលមិញថា ជំនួយពីរដ្ឋាភិបាលជប៉ុនដើម្បីជួយកែលម្អផ្លូវជាតិលេខ ៥ នឹងអាចឱ្យផ្លូវមួយនេះក្លាយជាផ្លូវល្បឿនលឿនដែលភ្ជាប់ប្រទេសក្នុងអាស៊ាន។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27532/road-5-to-be-asean-road/

ក្រុមហ៊ុន​ដីសម្បទាន​លើក​ពី​បញ្ហា​ដែល​ពួកគេ​ប្រឈម

ក្រុមឧកញ៉ា និងម្ចាស់ក្រុមហ៊ុនខ្មែរ និងបរទេសបានប្រាប់ក្រសួងកសិកម្មពីចំណុចខ្វះខាតនៅក្នុងការអនុវត្តច្បាប់ និងលើកឡើងពីបញ្ហារបស់ពួកគេនៅក្នុងការវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជាដែលប្រឈមខ្លាំងជាមួយនឹងសហគមន៍មូលដ្ឋានខណៈដែលអង្គការសង្គមស៊ីវិលបានរកឃើញថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចគឺជាមូលហេតុចម្បងដែលធ្វើឲ្យកើតមានជម្លោះដីធ្លីនៅស្ទើរទូទាំងប្រទេស។ ...

ផាក់ ស៊ាងលី
http://bit.ly/2afwHIH

សិស្ស​ធ្វើ​ចំណាក់ស្រុក​ដោយ​បោះបង់​ចោល​សាលា​នៅ​តាម​ព្រំដែន​

មុនពេលដែលនាងបានបោះបង់ការសិក្សានៅក្នុងខែមេសា បន្ទាប់ពីបងប្អូនជីដូនមួយរបស់នាងរកការងារធ្វើនៅក្នុងរោងចក្រនៅប្រទេសថៃ -ដែលអត្រាប្រាក់ចំណូលប្រចាំសប្តាហ៍មានចំនួន៤៨ដុល្លារសម្រាបប់ការបម្រើការតាមផ្ទះ- ដួងស្រីដាបានជាប់ចំណាត់ថ្នាក់លេខ៣កាលពីនាងនៅសិក្សាថ្នាក់ទី០៩ក្នុងខេត្តបន្ទាយមានជ័យ។ ...

Janelle Retka and Samoeurth Seavmeng
https://www.cambodiadaily.com/news/students-migrate-leaving-school-at-the-border-115695/

កែច្នៃសំណល់ប្លាស្ទីកឲ្យទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារិម

ក្រុមហ៊ុនជប៉ុន  Gomi Recycle 110 គ្រោងនឹងវិនិយោគរោងចក្រមួយនៅខេត្តស្វាយរៀង ដើម្បីកែច្នៃកាកសំណល់ប្លាស្ទិកឱ្យទៅជាផលិតផលសម្រេចសម្រាប់ទីផ្សារក្នុងតំបន់។ លោក  Yusuke Okumura, អគ្គនាយកក្រុមហ៊ុន Gomi បានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម សាយ សំអាល់ កាលពីថ្ងៃអង្គារ ដើម្បីស្វែងរកការគាំទ្រពីរដ្ឋាភិបាលលើគម្រោងវិនិយោគរបស់ពួកគេ នេះបើឱ្យដឹងពីអ្នកនាំពាក្យក្រសួង លោក សោ សុភាព។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27468/plastic-waste-to-be-put-to-good-use/

លោក​គ្រូ​-អ្នកគ្រូ​​ប្តឹង​នាយក​វិទ្យាស្ថាន​​​ទៅ​ក្រសួង​ការងារ​

បុគ្គលិកបង្រៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុបានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈពីថ្ងៃសៅរ៍ដោយចោទប្រកាន់ថាបានប្រព្រឹត្តគ្រួសារនិយមនិងបក្ខពួកនិយមក្នុងការគ្រប់គ្រង នេះបើតាមពាក្យបណ្តឹងដែលកាសែត ខ្មែរថែមស៍ ទទួលបានកាលពីម្សិល។ ...

ប៉ាវ ស៊ុយ
http://bit.ly/29X0hjD

បម្រាម​​​ស្តី​​​ពី​​​ការ​​​ជក់​​​បារី​​​នឹង​​​ត្រូវ​​​អនុវត្ត​​​នៅ​​​ថ្ងៃ​​​ទី១៦ ខែ​​​កញ្ញា អម​​​ដោយ​​​ការ​​​ផាក​​​ពិន័យ

ក្រសួងទេសចរណ៍បានប្រកាសកាលពីម្សិលមិញថា អ្នកជក់បារីដែលជក់នៅក្នុងបារ ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងប្រកបអាជីវកម្មដែលសាធារណជនប្រមូលផ្តុំនឹងត្រូវផាកពិន័យចំនួន២០.០០០រៀលដោយចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញាទៅ។ ...

កង សុធា និង BEN PAVIOUR
http://www.cambodiadailykhmer.com/33130

ប្រទេស​មហា​អនុ​តំបន់​មេគង្គ​ឯកភាព​រថយន្ត​ ៥០០ គ្រឿង​ឆ្លង​កាត់​តំបន់

បណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានយល់ព្រមកាលពីសប្ដាហ៍មុនលើកូតារថយន្តពាណិជ្ជកម្ម និងរថយន្តទេសចរណ៍ ៥០០ គ្រឿងឆ្លងកាត់តំបន់នេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ...

Cheng Sokhorng
http://www.phnompenhpost.com/business/thai-transport-quotas-rise

NGO​ Forumអំពាវនាវ​ឱ្យមានការ​ព​ន្លឿ​ន​ការ​ដាក់​កម្មសិទ្ធិ​ដីធ្លី​សមូហភាព

កាលម្សិលមិញ នាយកប្រតិបត្តិអង្គការNGO Forum លោក តឹក វណ្ណារ៉ាបានអំពាវនាវឱ្យក្រសួងដែនដីធ្វើការពន្លឿននូវការដាក់កម្មសិទ្ធិដីធ្លីសមូហភាពសម្រាប់សហគមជនជាតិដើមភាគតិច។   ...

Thik Kaliyann
http://bit.ly/2afc0Mv

អ្នកភូមិប្រមូលផ្តុំគ្នាបន្ទាប់ពីបញ្ហាជម្លោះ

អ្នកភូមិ ១០នាក់មកពីខេត្តកណ្តាល ស្រុកកំពូល បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកម្សិលមិញ ដើម្បីស្នើរសុំការអន្តរាគមន៍ពីមន្ត្រីក្រសួងដែនដីក្នុងបញ្ហាជម្លោះដីដែលនៅតែបន្ត។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/27369/residents-assemble-after-land-dispute/

មន្ត្រី​ក្រសួងយុត្តិធម៌​កោតសរសើរ​ប្រេសិត​អង្គការសហប្រជាជាតិ​

កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានកោតសរសើរប្រសិតរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត បន្ទាប់ពីមានសារព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថាលោកស្រីបានបាត់បង់នូវទំនុកចិត្តជាច្រើនពីសំណាក់សហគមសិទ្ធិមនុស្ស។ ...

សំណង់​ក្នុង​ខេត្តមណ្ឌលគិរី​បាន​គម្រាមកំហែង​ដល់​តំបន់​សក្ការៈ​របស់​ជនជាតិ​ដើម​ភាគតិច​

អ្នកភូមិក្នុងខេត្តមណ្ឌលគិរីកំពុងធ្វើបាតុកម្មប្រឆាំងនឹងការសាងសង់មជ្ឈមណ្ឌលផ្តល់វគ្គបណ្តុះបណ្តាលមួយរបស់ក្រសួងរ៉ែនិងថាមពលនៅលើទឹកដីមួយកន្លែងដែលពួកគេអះអាងថាជាទីកន្លែងសក្ការៈបូជានិងមានគុណតម្លៃវប្បធម៌សម្រាប់ប្រជាជននៅទូទាំងខេត្តមណ្ឌលគិរីទាំងមូល។ ...

ផាក់ សាងលី និង Ananth Baliga
http://www.phnompenhpost.com/national/sacred-site-threatened-construction-mondulkiri

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ដក​មន្ត្រី​បំពាន​ផ្លូវភេទ​ចេញពី​តំណែង​

នាយករដ្ឋមន្ត្រីហ៊ុនសែនបានចុះហត្ថលេខាលើអនុក្រឹត្យក្នុងការដកតំណែងលោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំជាផ្លូវការបន្ទាប់ពីមានការរាយការណ៍ថាលោកបានប្រព្រឹត្តអំពើបំពានផ្លូវភេទទៅលើអ្នកបកប្រែរបស់លោក ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/prime-minister-decree-terminates-education-official-115482/

អ្នក​ជំនាញ​សង្ស័យ​ពី​កំណើន​គម្រោង​សាងសង់

ការកើនឡើងគួរឲ្យភ្ញាក់ផ្អើលនៃតម្លៃគម្រោងសាងសង់ដែលបានអនុម័តដោយរដ្ឋាភិបាលនៅឆមាសទី ១ ឆ្នាំនេះបានធ្វើឲ្យអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះមួយចំនួនដាក់ការងឿងឆ្ងល់ថាតើរដ្ឋមន្ដ្រីដែលទើបតែងតាំងថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រាន់តែប្រថាប់ត្រាលើការដាក់ពាក្យសុំគម្រោងដ៏ច្រើននោះឬយ៉ាងណា? ...

ចេង សុខហ័ង
http://bit.ly/29IRAcE

ក្រសួង​ស្វែងរក​វិធីសាស្ត្រ​បង្រួម​គម្លាត​រវាង​គម្រោង​ចូល​និវត្ត​ចាស់​ថ្មី​សម្រាប់​មន្ត្រីរាជការ​

ក្រសួងសង្គមកិច្ចកំពុងស្វែងរកវិធីសាស្ត្រក្នុងការដែលធ្វើឱ្យគម្រោងចូលនិវត្តចាស់មានសភាពស្របគ្នាទៅនឹងគម្រោងចូលនិវត្តថ្មីដែលត្រូវបានផ្តល់ទៅកាន់មន្ត្រីចូលនិវត្តក្នុងពេលថ្មីៗនេះ។ ...

សែន ដាវីត និង Yesenia Amaro
http://www.phnompenhpost.com/national/ministry-looking-close-pension-gap-officials

ស្ថានីយ៍ឧតុនិយមថ្មីនឹងត្រូវបានតំឡើងនៅតាមខេត្ត

ក្នុងគោលបំណងដើម្បីឱ្យសេចក្តីរាយការណ៍ពីអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាកាន់តែសុក្រឹត្យ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមដំណើរការតំឡើងស្ថានីយ៍ឧតុនិយមនៅតាមខេត្តទូទាំងប្រទេសចំនួន ៣០ស្ថានីយ៍ទៀត នេះបើឱ្យដឹងពីមន្ត្រីក្រសួងធនធានទឹក។ ...

សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/27278/new-weather-stations-being-built-in-provinces/

មជ្ឈមណ្ឌល​ថ្មី​សម្រាប់​ព្យាបាល​ជ​មឹ្ង​ផ្លូវចិត្ត​ប្រឈម​នឹង​កង្វះខាត​អ្នកជំនាញ​

ខណៈពេលដែលរដ្ឋាភិបាលកំពុងមានគម្រោងបញ្ជូនជនជាប់ឃុំប្រមាណ៦០នាក់ពីមណ្ឌលព្រៃស្ពឺទៅកាន់មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តមួយនៅខេត្តកណ្តាល ក្នុងសប្តាហ៍នេះ អ្នកជំនាញសុខភាពបានបង្ហាញអំពីចម្ងល់ទៅលើសមត្ថភាពនៃវិស័យសុខាភិបាលកម្ពុជាក្នុងការផ្តល់ការគាំពារឱ្យបានត្រឹមត្រូវ។ ...

ឃី សុវឌ្ឍី និង Janelle Retka
https://www.cambodiadaily.com/news/planned-center-for-mentally-ill-faces-low-supply-of-experts-115420/

ដោយ​អស់​សង្ឃឹម ជន​ជាតិ​ភាគតិច​ម៉ុង​តាញ៉ា​១៦នាក់​ត្រឡប់ទៅ​វៀត​ណាមវិញ​

មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាមួយក្រុមមានគ្នា១៦នាក់ ដែលបានភៀសខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជាកាលពីពីរឆ្នាំកន្លងមក បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីមិនទទួលបានឋានៈជាជនភៀសខ្លួននៅក្នុងរាជធានីភ្នំពេញ។ ...

ឃី សុវុឌ្ឍី និង Taylor O'connell
http://www.cambodiadailykhmer.com/32962

សេចក្តី​ប្រកាស​រួម​រវាង​រដ្ឋាភិបាល​និង​គណៈ​ក​ម្មា​ការ​មូល​ប​ត្រ​កម្ពុជា​ក្រោយ​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​

ក្រសួងមហាផ្ទៃនិងគណៈកម្មាការមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសរួមមួយកាលពីម្សិលមិញក្នុងការស៊ើបអង្កេតទៅលើក្រុមហ៊ុន Empire Big Capital Ltd (EBC) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ AIF និង ICAដែលបង្ហាញថាក្រុមហ៊ុនទាំងនេះមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមបែបផែនវិនិយោគទុន។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/warning-issued-after-ponzi-scheme-busted

ការជីកកកាយស្រាវជ្រាវបុរាណវិទ្យាចាប់ផ្តើមដំណើរការនៅតំបន់អង្គរធំ

ការជីកកកាយស្រាវជ្រាវបុរាណវិទ្យានៅរាជធានីដ៏បុរាណអង្គរធំបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទក្នុងគោលបំណងរុករកឧបករណ៍ដែលធ្វើពីលោហៈធាតុនានានៅក្នុងយុគៈសម័យអាណាចក្រអង្គរ។ École Française d’Extrême-Orient (EFEO) គឺជាវិទ្យាស្ថានបារាំងដែលផ្តោតលើការសិក្សាអំពីសង្គមនៃជនជាតិអាស៊ី បានចាប់ផ្តើមការជីកកកាយនេះដោយសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរអប្សារា។ ...

ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27210/archeological-dig-starts-at-angkor-thom/

ការ​កើនឡើង​នៃ​ពន្ធលើប្រាក់ចំនេញ​បង្កើន​ចំណូល​ពន្ធដារ​នៅដើមឆ្នាំ​២០១៦

អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន ៨២៩លានដុល្លារក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះ ដែលជាកំណើន១៨ភាគរយច្រើនជាងរយៈពេលដដែលនៃឆ្នាំទៅមិញ ដែលនេះជាលទ្ធផលនៃការកើនឡើងនៃពន្ធលើប្រាក់ចំនេញ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...

ផ្លូវ​ជាតិ​លេខ​ ១ ក្នុង​ក្រុង​នឹង​ចប់ ២០១៧

ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ ១ ដែលមានប្រវែង ៤ គីឡូម៉ែត្រក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០១៧ ខាងមុខខណៈដែលការសាងសង់ផ្លូវនេះបានជួបនូវឧបសគ្គជាច្រើនដែលបង្កឲ្យមានភាពយឺតយ៉ាវ។ ...

ប៉ិច សុធារី
http://bit.ly/29COTYy

តម្លៃ​ប្រេងសាំង​ត្រូវ​បាន​កាត់​បន្ថយ​បន្ទាប់​ពី​មានការ​គណនា​តម្លៃ​ឡើង​វិញ​

ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីម្សិលមិញថា ក្រសួងនិងបន្ទាបតម្លៃអតិប្បរមាប្រេងសាំងដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានានៅទូទាំងប្រទេសពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែកក្កដា បន្ទាប់ពីការគណនាតម្លៃប្រេងចុងក្រោយ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/petrol-prices-trimmed-fuel-caps-are-revised

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hZj7S
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!