សេដ្ឋកិច្ច និងពាណិជ្ជកម្ម

សេវាកម្មធនាគារ និងហិរញ្ញវត្ថុ

ធនាគារ​​ បង្កើន​បណ្តាញ​សេវា​ផ្ទេរ​ប្រាក់

ខណៈសេវាផ្ទេរប្រាក់តាមទូរស័ព្ទចល័តមិនមែនជារឿងថ្មីនៅកម្ពុជាក្រោមប្រតិបត្តិការដោយក្រុមហ៊ុនជាច្រើនដូចជា វីង និង ទ្រូ ម៉ាន់នី ដែលកំពុងបន្តពង្រីកទៅក្នុងតំបន់ដែលគ្មានធនាគារធនាគារក្នុងស្រុកក៏កំពុងបង្កើនសេវាផ្ទេរប្រាក់ស្រដៀងគ្នានេះតាមម៉ាស៊ីនអេធឺអឹម ដែលមានឈ្មោះថា Cash By Code។ ...

Kali Kotoski
http://bit.ly/2aPxHBP

ប្រាសាក់​បង្កើន​ដើមទុន​រហូត​ដល់​ជាង ១០០​លាន​ដុល្លារ​អាមេរិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាបានដាក់បញ្ចូលនូវទឹកប្រាក់ប្រមាណ២៩លានដុល្លារសហរដ្ឋអាមេរិកក្នុងការបង្កើនទុនចុះបញ្ជីរបស់ខ្លួនបន្ថែមទៀតដើម្បីកសាងទំនុកចិត្តកាន់តែច្រើនពីអតិថិជនដែលមានស្រាប់ និងសាធារណជន។ ...

ម៉ៃ គុណមករា
http://bit.ly/2atqsLw

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​រយៈ​ពេល​ពី​ឆ្នាំ​១៩៩៤​ដល់​២០១៤ មាន​ជាង ១៩​ពាន់​លាន​ដុល្លារ​

ទំហំទុនពិតប្រាកដពីលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាក្នុងរយៈពេលពីឆ្នាំ១៩៩៤ ដល់ ២០១៤ មានជាង ១៩ពាន់លានដុល្លារ ដែលក្នុងនោះ ៤៤ ភាគរយគឺជាទឹកប្រាក់នៃការវិនិយោគរបស់ប្រទេសចិន។ នេះបើយោងតាមការអង្កេតថ្មីមិនធ្លាប់មានស្តីពីទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ...

ហ៊ គឹមសាយ
http://bit.ly/2a95YIq

ប្រាក់​បញ្ញើ​ធនាគារ​នឹង​ទទួល​បានការ​ការពារ​

ធនាគារជាតិកម្ពុជា ធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញមកពីរតនាគាររបស់សហរដ្ឋអាមេរិក ដើម្បីឲ្យមានយុទ្ធនាការការពារដល់អ្នកដាក់ប្រាក់បញ្ញើនៅធនាគារទូទាំងប្រទេស។ ការសម្រេចចិត្តនេះ បានទទួលការសាទរពីនាយកប្រតិបត្តិនៃឧស្សាហកម្មធនាគារនៃប្រទេសមួយនេះ ដែលនិយាយថា កិច្ចការនេះគឺត្រូវការប្រញាប់ ដើម្បីស្ថេរភាពហិរញ្ញវត្ថុ ដោយសារកង្វះប្រព័ន្ធធានារ៉ាប់រងលើបញ្ញើ សម្រាប់ការពារអតិថិជន។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27744/bank-deposits-get-protection/

រដ្ឋាភិបាល​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ចាញ់បោក​ការ​វិនិយោគ​ដែល​មាន​គំនិត​បោកប្រាស់

រដ្ឋាភិបាលបានប្រកាសចេញផ្សាយឈ្មោះរបស់ក្រុមហ៊ុនចំនួនបីដែលធ្វើអាជីវកម្មវិនិយោគរួមតាមរយៈការសន្យាផ្តល់ឲ្យប្រជាជនធម្មតាជាពិសេសប្រជាជននៅតាមទីជនបទនូវអត្រាការប្រាក់ខ្ពស់ក្នុងមួយខែ ឬផ្ដល់ប្រាក់ចំណេញត្រឡប់មកវិញពីការវិនិយោគខ្ពស់។ ...

ម៉ៃ គុណមករា
http://bit.ly/2a6Fo3i

ក្រសួង​សុំ​ឲ្យ​អាជីវកម្ម​ទេសចរណ៍​ទទួលយក​ប្រាក់​យ័ន​ចិន​

ក្រសួងទេសចរណ៍ បានចាប់ផ្តើមជម្រុញអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ ទទួលយកប្រាក់យ័នរបស់ប្រទេសចិន ដែលជាផ្នែកមួយ នៃកិច្ចខិតខំ ទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិន ដែលនាំឲ្យមានការ ព្រួយបារម្ភនៅក្នុងចំណោមម្ចាស់អាជីវកម្ម ដែលបារម្ភពីការខាតបង់ និង រូបិយប័ណ្ណក្លែងក្លាយ។ ...

កង សុធា និង ម៉ៃឃើល ឌីគីសុន
https://www.cambodiadaily.com/news/115814-115814/

សហគ្រាសធនតូច និងមធ្យមសម្លឹងរកមូលនិធិពីផ្សារហ៊ុន

សហគ្រាសធនតូច និងមធ្យមនៅកម្ពុជាអាចនេងចាប់ផ្តើមប្រមូលហ៊ុនពីសាធារណជន តាមរយៈផ្សារភាគហ៊ុន ប្រសិនបើរដ្ឋាភិបាលប្រឹងប្រែងក្នុងការធ្វើវិសោធនកម្មលើបទប្បញ្ញត្តិហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធនតូច និងមធ្យមអាចចុះបញ្ជីជាផ្លូវការ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27409/smes-eye-bourse-for-funds/

IMF សន្និដ្ឋាន​ពី​ដំណើរការ​សេដ្ឋកិច្ច​របស់​កម្ពុជា

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃម្សិលមិញក្នុងការសន្និដ្ឋានស្តីពីការពិគ្រោះយោបល់ប្រចាំឆ្នាំលើអត្ថបទទី ៤ ថាសេដ្ឋកិច្ចរបស់កម្ពុជាបន្តដំណើរយ៉ាងខ្លាំងប៉ុន្តែកំណើនឥណទានរហ័សត្រូវតែទប់ដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងអស្ថិរភាពហិរញ្ញវត្ថុហើយត្រូវធានាឲ្យប្រាកដពីការ «ធ្លាក់ចុះសន្សឹមៗ» មកវិញនៃឥណទាននេះ។ ...

Cam McGrath
http://bit.ly/2ackbJr

ទិញ​សេវា​ធានា​រ៉ាប់រង​កម្ចី​ខា្នត​តូច ​កំពុង​កើនឡើង

អ្នកទទួលកម្ចីខ្នាតតូចនៅកម្ពុជាកាន់តែច្រើនឡើងបាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងលើកម្ចីនៅពេលពួកគេខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីការពារភាពងាយរងគ្រោះណាមួយក្នុងអំឡុងពេលនៃការសងត្រឡប់មកវិញ។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...

ហ៊ គឹមសាយ
http://bit.ly/29NUnnq

ធនាគារជាតិ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​ Fast ជា​ផ្លូវការ

សាធារណជនទូទៅអាចចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រហ័សដែលឆ្លងពីធនាគារមួយទៅធនាគារមួយទៀតបានហើយគិតចាប់ពីថ្ងៃចន្ទនេះតទៅបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការសេវាទូទាត់រហ័សជាផ្លូវការកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុនដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ១៣។ ...

ហ៊ គឹមសាយ
http://bit.ly/2a0SRws

ការរាប់បញ្ជូលប្រជាជនក្រីក្រនៅក្នុងប្រព័ន្ធអេកូហិញ្ញវត្ថុ

ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាចាំបាច់ត្រូវបម្រើដល់ប្រជាជនឱ្យបានច្រើនជាងនេះ ជាពិសេសប្រជាជនក្រីក្រ ជាមួយនឹងផលិផលច្រើនដែលមានតម្លៃទាប និងការប្រឈមដ៏សំខាន់ដែលបានបង្កើតរបាំងរារាំងដល់ការភា្ជប់ទំនាក់ទំនងនៃប្រព័ន្ធអេកូហិរញ្ញវត្ថុដែលអាចផ្តល់ដល់ប្រជាពលរដ្ឋទាំងឡាយណាដែលមិនមានលទ្ធភាពប្រើប្រាស់សេវាធនាគារ នេះបើតាមប្រសាសន៍របស់អ្នកជំនាញខាងឧស្សាហកម្ម។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27265/including-the-poor-in-a-financial-ecosystem/

MFI ពង្រីក​សេវា​ធនាគារ​ចល័ត​តាម​ភូមិ

និន្នាការសេវាធនាគារចល័តកំពុងកើនឡើងខ្លាំងនៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាដែលកំពុងជួយដល់ស្ថាប័នទាំងនេះចែកចាយផលិតផលរបស់ពួកគេដោយងាយស្រួល និងតម្លៃសមរម្យដល់ប្រជាជននៅតាមតំបន់ជនបទ។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...

ហ៊ គឹមសាយ
http://bit.ly/29DNbEx

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ផ្ដើម​អនុវត្ត​គោលការណ៍​គាំពារ​អតិថិជន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា(MFIs)ចាប់ផ្តើមអនុវត្តគោលការណ៍គាំពារអតិថិជនក្នុងគោលបំណងបញ្ចៀសអតិថិជនពីបំណុលវ័ណ្ឌកដោយបន្តឹងនូវការវាយតម្លៃលើកម្ចីនិងការផ្តល់កម្ចីទៅកាន់អតិថិជន ដែលវាអាចជួយលើកស្ទួយដល់ជីវភាពប្រជាជន នឹងរក្សាបាននូវកំណើនរឹងមាំក្នុងវិស័យហិរញ្ញវត្ថុ។ ...

សុខ ចាន់
http://bit.ly/29wYoXC

មីក្រូហិរញ្ញវត្ថុ​នឹង​ធ្វើការ​ពង្រីក​សេវា​តាមធនាគារ​គ្មាន​សាខា​

ធនាគារដែលគ្មានសាខា រួមមានធនាគារតាមប្រព័ន្ធទូរស័ព្ទដៃគឺជានិន្នាការថ្មីបំផុតនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលបានជួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់សេវារបស់ពួកគេប្រកបដោយភាពងាយស្រួលនិងក្នុងតម្លៃទទួលយកបានទៅកាន់ប្រជាជនដែលរស់នៅក្នុងទីជនបទ នេះបើយោងតាមពាក្យសម្តីរបស់អ្នកជំនាញក្នុងវិស័យ។ ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/mfis-extend-reach-branchless-banking

ឧបករណ៍​ថ្មី​ក្នុង​ការ​បញ្ជ្រាប​សេវា​ហិរញ្ញវត្ថុ​

ការស្ទាបស្ទង់មតិដោយល្អិតល្អន់ទីមួយនៃការទទួលបាននិងការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានរកឃើញថា ប្រមាណ១៧ភាគរយនៃប្រជាជនពេញវ័យក្នុងប្រទេសបានប្រើប្រាស់សេវាធនាគារ ដោយមានការទទួលយកក្នុងកម្រិតទាបទៅកាន់សេវាហិរញ្ញវត្ថុជាឧសគ្គចម្បងនៃការបញ្ជ្រាបសេវាហិរញ្ញវត្ថុទៅកាន់អ្នកដែលរស់នៅទីជនបទ។ ...

Cam McGrath
http://www.phnompenhpost.com/business/new-tool-financial-inclusion

កម្ពុជា​ប្រមូល​ពន្ធ​គយ​ជាង $៨០០ លាន​នៅ​ត្រីមាស​ទី ១

ការប្រមូលប្រាក់ចំណូលពន្ធគយរបស់នាយកដ្ឋានគយ និងរដ្ឋាករ បានកើនឡើងជិត ២០ ភាគរយនៅឆមាសទី ១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីម្សិលមិញ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/29DBHEe

កម្ចី​សង​មិន​ទាន់​ពេល​ កើនឡើង​គួរ​ឲ្យ​បារម្ភ

ទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់ទាន់ពេលនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាកើនឡើងពីរដងនៅឆមាសទីមួយឆ្នាំនេះដែលកំពុងបង្កជាសញ្ញាមិនល្អសម្រាប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ បើទោះបីវានៅមានចំណែកតូចបើធៀបនឹងទំហំកម្ចីសរុបក៏ដោយ។ ...

ហ៊ គឹមសាយ
http://bit.ly/2a570Gy

វិនិយោគិន​ជាតិ​ជប៉ុន​​​ទិញ​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ FUDF

ពាណិជ្ជករជនជាតិជប៉ុនបានទិញភាគហ៊ុន ៩០ ភាគរយនៃភាគហ៊ុនសរុបនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Farmer Union Development Fund (FUDF) ហើយគ្រោងនឹងពង្រីកកម្ចីនៅក្នុងវិស័យអចលនទ្រព្យព្រមទាំងសហគ្រាសធុនតូច និងមធ្យម (SME) ផងដែរ។ ...

ហ៊ គឹមសាយ
http://bit.ly/29I8cQV

ការ​ប្រើ​កាត​ដើម្បី​ទូទាត់​នៅ​កម្ពុជា​កំពុង​កើន

MasterCard ដែលជាយីហោកាតទូទាត់មួយរបស់ក្រុមហ៊ុនសេវាហិរញ្ញវត្ថុពិភពលោក MasterCard Worldwide មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០១ ប៉ុន្តែមកដល់ពេលនេះប្រជាជនកម្ពុជាភាគច្រើនមិនស្គាល់នោះទេ។ ...

Cam McGrath and ហ៊ គឹមសាយ
http://bit.ly/29jpJgv

ធនាគារ Maybank ណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទនៅកម្ពុជា

ធនាគារ Maybank បានណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួននៅកម្ពុជា ដែលរួមបញ្ជូលទាំងសមត្ថភាពជាក់ស្តែងដែលកើនឡើង និង QR code reader សម្រាប់អតិថិជនងាយស្រួលក្នុងការស្វែងរកទីតាំងសាខាធនាគារ  Maybank ដែលនៅជិតពួកគេ។ ...

ក្រុមការងារ The Star Online
http://www.thestar.com.my/business/business-news/2016/07/05/maybank-introduces-mobile-banking-app-to-cambodia/

ក្រសួង​ពាណិជ្ជកម្ម​សហការ​ជាមួយ​វីង​លើ​សេវា​ទូទាត់

ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីងលើសេវាទូទាត់ដែលនឹងធ្វើឲ្យវីងក្លាយជាធនាគារទីបួនលើការទូទាត់សេវាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនៅក្រសួងពាណិជ្ជកម្ម។ ...

Hor Kimsay
http://bit.ly/29kFBAn

អនុស្សរណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់

អគ្គនាយកដ្ឋានពន្ធដារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងផ្តល់ហិរញ្ញប្បទានភេវកម្ម។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26678/memorandum-to-fight-money-laundering/

សេវាផ្ទេរប្រាក់ E-money

សេវាកម្មផ្ទេរប្រាក់ E-money ដែលប្រតិបត្តិការក្រោមក្រុមហ៊ុនទូរស័ព្ទ Metfone, និងក្រុមហ៊ុន Pay&Go SEA (Cambodia) ដែលបានចូលជាដៃគូសហការសម្រាប់សេវាផ្ទេរប្រាក់ បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទ និងការទូរទាត់សាច់ប្រាក់នានា។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26522/e-money--pay-amp-go-alliance/

ការ​ស្ទង់មតិៈ សេវា​ធនាគារ​ត្រូវការ​កែលម្អ

ទោះបីវិស័យធនាគាររបស់កម្ពុជាកំពុងទទួលបានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយជាមួយស្ថាប័នជាច្រើនកំពុងព្យាយាមបង្កើនភាពខ្លាំងរបស់ពួកគេនៅក្នុងទីផ្សារដែលតូចចង្អៀតនេះក្តីក៏នៅមានការមិនពេញចិត្តច្រើនលើសេវាធនាគារក្នុងចំណោមអតិថិជនដែលនេះជាឧបសគ្គមួយសម្រាប់ទំនុកចិត្ត និងកំណើនផងដែរ។ ...

Kali Kotoski
http://bit.ly/28YBPkg

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7uDku
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!