ពលកម្ម
កម្មករត្រូវបានបណ្តេញចេញបន្ទាប់ពីព្យាយាមបង្កើតសហជីព
អ្នកជួសជុលម៉ាស៊ីនដេរម្នាក់ លោក ប៉េង ផល្លា បានស្ថិតនៅក្នុងស្ថាបភាពចាប់ផ្តើមនៃទីបញ្ចប់ការងារនៅថ្ងៃ ៨ ខែធ្នូ ជាថ្ងៃដែលគាត់ធ្វើឯកសារសម្រាប់បង្កើតសហជីពកម្មករ។ លោកផល្លា បានចំណាយពេល ២ឆ្នាំ ជួយដល់រោងចក្រនៅខេត្ត កំពង់ចាម ផលិតសម្លៀកបំពាក់កូនក្មេង។ ពេលនេះលោក ចង់ធ្វើឱ្យស្ថានភាពការងារ បានល្អប្រសើរជាងមុន សម្រាប់ខ្លួនលោកផ្ទាល់ និងអ្នករួមការងារផងដែរ។ ផ្ទុយ ...
យន់ ស៊ីណាត និង Daphne Chen
http://www.phnompenhpost.com/national/workers-fired-after-trying-unionise
ចំនួនកម្មករចំណាកស្រុកកើនឡើង
ប្រជាជនកម្ពុជាជាង ១០០.០០០ នាក់ ត្រូវបានបញ្ជូនទៅបម្រើការងារនៅក្រៅប្រទេសកាលពីឆ្នាំមុន ដែលបង្ហាញពីកំនើន ១២,៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលមានប្រហែល ៨៥.០០០នាក់ នេះបើយោងតាម របាយការណ៍របស់ក្រសួងការងារ។ របាយការណ៍នេះ បានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ឆ្នាំមុន កម្ពុជាបញ្ជូន កម្មករ ៩៦.៣៣៨នាក់ ...
មុំ គន្ធា
http://www.khmertimeskh.com/113661/spike-in-migrant-worker-numbers/
កម្មករនេសាទខ្មែរ នៅថៃ ជាញឹកញាប់ត្រូវគេកេងប្រវ័ញ្ច
កម្មករនេសាទជនជាតិកម្ពុជា និងមីយ៉ាន់ម៉ាក្នុងប្រទេសថៃជាញឹកញាប់ត្រូវបានផ្តល់ឲ្យនូវប្រាក់ឈ្នួលក្រោមកម្រិតប្រាក់ឈ្នួលអប្បបរមា ហើយប្រាក់ឈ្នួលរបស់ពួកគេត្រូវបានរក្សាទុក និងប្រឈមមុខនឹងការកេងប្រវ័ញ្ច និងរំលោភបំពានផ្សេងៗ។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការពលកម្ម ...
Leonie Kijewski
http://bit.ly/2p4EtZM
ក្រុមការងារត្រូវបានបង្កើតឡើងដើម្បីសិក្សាពីបាតុភូតដួលសន្លប់
ក្រសួងការងារបានបង្កើតក្រុមការងារបច្ចេកទេសដើម្បីសិក្សា និងស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឱ្យមានការដួលសន្លប់នៅក្នុងគោលបំណងកាត់បន្ថយការដួលសន្លប់នៅតាមរោងចក្រនៅទូទាំងប្រទេស។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលជា ...
មុំ គន្ធា
http://www.khmertimeskh.com/50111447/working-group-created-study-fainting-phenomenon/
អ្នកសេដ្ឋកិច្ច៖ រដ្ឋគួរឲ្យវិនិយោគិនតម្កល់ប្រាក់ការពារហានិភ័យ
រដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិការដ្ឋដើម្បីបើកប្រាក់ឈ្នួលបំណាច់ឲ្យកម្មកររោងចក្រកាត់ដេរដែលបិទទ្វារ ដោយសារថៅកែរត់គេចខ្លួនជាគោលនយោបាយគាំទ្រកម្មករ ប៉ុន្តែមិនមានបន្ទុកបន្ថែមដល់ក្រុមហ៊ុនឯកជន។ វិធានការនេះធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ហើយជំទាស់នឹងការផ្ដល់ ...
យន់ ស៊ីនាត និង Brendan O’Byrne
http://bit.ly/2CMQqYD
អង្គការអន្តរជាតិ ៣៥ ទាមទារឱ្យទម្លាក់បទចោទប្រឆាំង NGO
ក្រុមអង្គការតស៊ូមតិ និងសិទ្ធិការងារអន្តរជាតិចំនួន ៣៥ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយទាមទារឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងសកម្មជនសង្គមស៊ីវិលកម្ពុជា ៣ រូបដែលត្រូវបានគណបក្សនយោបាយមួយប្តឹងពាក់ព័ន្ធនឹងបទចោទថា បានកិបកេង ...
Andrew Nachemson
http://bit.ly/2GrVTGy
គម្រោងជួយដល់អ្នកអត់ការងារធ្វើត្រូវបានបន្ត
ក្រសួងការងារ និងអង្គការសហប្រជាជាតិ កាលពីម្សិលមិញ បានសន្យាដើម្បីបន្តធ្វើការលើគម្រោងដែលបានកំពុងជួយដល់យុវជន និងស្ត្រីវ័យក្មេង ទទួលបានឱកាសការងារសមរម្យប្រកបដោយផលិតភាពខ្ពស់ ឱ្យបានកាន់តែច្រើនឡើង។ ...
សែន ដាវីត
http://www.khmertimeskh.com/50109497/un-unemployment-project-expanded/
ប្រាក់ឈ្នួលវិស័យកាត់ដេរសម្លៀកបំពាក់កើនឡើង
ការស្រាវជ្រាវបានបង្ហាញថា បុគ្គលិកមួយចំនួននៅក្នុងវិស័យកាត់ដេរឥឡូវនេះអាចរកប្រាក់បានរហូតដល់ទៅ ៤៨០ ដុល្លារក្នុងមួយខែ ខណៈដែលសហជីព និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអបអរសាទរចំពោះកម្មករសម្រាប់ការទទួលបានប្រាក់ឈ្នួល ...
មុំ គន្ធា
http://www.khmertimeskh.com/50109499/garment-wages-soar/
គណៈកម្មាធិការដើម្បីស៊ើបអង្កេតការដួលសន្លប់របស់រោងចក្រ
គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ របស់ក្រសួងការងារ បានធ្វើកិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីម្សិលមិញ ដោយសន្យាធ្វើការស៊ើបអង្កេតអំពីមូលហេតុនៃការសន្លប់ក្នុងចំណោមកម្មកររោងចក្រ។ ...
មុំ គន្ធា
http://www.khmertimeskh.com/50108422/committee-probe-factory-faintings/
មន្ត្រីបញ្ចុះបញ្ចូលកម្មករ ឲ្យព្រមលក់ទ្រព្យរោងចក្រដែលថៅកែរត់គេច
មន្ត្រីពីក្រសួងការងារបានជួបជាមួយកម្មករមកពីរោងចក្រ ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកម្សិលមិញ បន្ទាប់ពីម្ចាស់រោងចក្របានគេចខ្លួនដោយមិនមានការជូនដំណឹងកាលពីសប្តាហ៍មុន ខណៈកម្មករកំពុងទៅស្តាប់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2BqsUUc
រដ្ឋមន្ត្រីជួបគ្នាម្ដងទៀតដើម្បីបញ្ជូនពលករទៅប្រទេសម៉ាឡេស៊ី
រដ្ឋមន្ត្រីការងារបានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការបញ្ជូនពលករចំណាកស្រុក និងអ្នកបម្រើនៅទីនោះជាមួយរដ្ឋមន្ត្រីក្រសួងធនធានមនុស្សនៃប្រទេសម៉ាឡេស៊ី។ ក្រសួងការងារបានចេញសេចក្តីថ្លែងការណ៍មួយ ...
មុំ គន្ធា
http://www.khmertimeskh.com/50108042/ministers-meet-send-workers-malaysia/
សមត្ថកិច្ចកំពុងតាមចាប់លោក អះម៉ាត់ យ៉ះយ៉ា ពាក់ព័ន្ធនឹងការបញ្ជូនពលករទៅក្រៅប្រទេស
លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច កំពុងត្រូវបានសមត្ថកិច្ចនគរបាលស្វែងរកចាប់ខ្លួនដែលពាក់ព័ន្ធនឹងការបញ្ជូនស្ត្រីដោយខុសច្បាប់ទៅធ្វើការនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីក្មួយប្រុសគាត់ម្នាក់ត្រូវសមត្ថកិច្ចចាប់កាលពីថ្ងៃពុធ ប៉ុន្តែលោកអះអាងថា នោះគឺជារឿងដែលគេប្រឌិតឡើង ...
យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2o0wKuZ
រដ្ឋមន្ត្រីក្រសួងការងារ ប្រកាសបង្កើតក្រុមការងារស្រាវជ្រាវ រកមូលហេតុកម្មករសន្លប់
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសបង្កើតក្រុមការងារស្រាវជ្រាវមូលហេតុបណ្ដាលឲ្យកម្មករដួលសន្លប់ គឺមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពីបញ្ហាដួលសន្លប់នៅក្នុង ...
គួច ម៉ាស៊ី
http://bit.ly/2EePNsv
អតីតសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមការចោទពីបទជួញដូរមនុស្ស
លោក អ៊ីស្មាអែល ពិនឧស្មាន អតីតសមាជិក គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយរងការចោទប្រកាន់ពីបទជួញដូរមនុស្ស ចំណែកឯមន្ត្រីនគរបាលមិនបានផ្តល់ព័ត៌មានលំអិត អំពីមូលហេតុដែលគាត់ ...
នៀម ឆេង
http://bit.ly/2EtQYHT
កម្មកររោងចក្រកាត់ដេរតវ៉ារឿងគ្មានប្រាក់ឈ្នួល
កម្មករជិត ១០០០ នាក់មកពីរោងចក្រចំនួន ៣ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ បានធ្វើកូដកម្មបន្ទាប់ពីបានដឹងថា និយោជករបស់ពួកគេបានរត់គេចខ្លួនដោយមិនបង់ប្រាក់ខែរបស់ពួកគេ។ ...
សែន ដាវីត
http://www.khmertimeskh.com/50107383/garment-workers-protest-unpaid-wages-2/
លោក ហ៊ុន សែន ឲ្យមន្ត្រីសិក្សាលើបាតុភូតនាំឲ្យកម្មកររោងចក្រសន្លប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានស្នើឲ្យពង្រីកទំហំសិក្សាលើបាតុភូតដែលធ្វើឲ្យកម្មកររោងចក្រកាត់ដេរនៅកម្ពុជាដួលសន្លប់ និងផ្តល់ «អនុសាសន៍ថ្មី» ក្នុងការពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ថ្នាំជំនួយ «ដើម្បីការពារនូវជាតិពុល» ផ្សេងៗមុនពេល ...
បែន សុខហ៊ាន
http://bit.ly/2nM7SYJ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មិនចាំបាច់មានតុលាការការងារទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីម្សិលមិញថា ប្រទេសកម្ពុជាមិនត្រូវការតុលាការការងារដើម្បីដោះស្រាយជម្លោះនោះទេ ពីព្រោះយន្តការត្រីភាគីបច្ចុប្បន្នមានគ្រប់គ្រាន់ហើយ។ ថ្លែងទៅកាន់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានពន្យល់ថា ...
សែន ដាវីត
http://www.khmertimeskh.com/50107112/no-need-labour-court-hun-sen-says/
បាតុកម្មនៅទីក្រុងភ្នំពេញនឹងកើនឡើងនៅឆ្នាំ ២០១៧
កាលពីម្សិលមិញសាលារាជធានីភ្នំពេញបាននិយាយថា បាតុកម្ម កូដកម្ម និងការប្រឆាំងតវ៉ាបានកើនឡើងកាលពីឆ្នាំមុនបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។ របាយការណ៍មួយចេញផ្សាយកាលពីម្សិលមិញបានឱ្យដឹងថា នៅឆ្នាំ ២០១៧ មានបាតុកម្ម កូដកម្ម និងការប្រឆាំង ...
ប៉ិច សុធារី
http://www.khmertimeskh.com/50106905/phnom-penh-demonstrations-rise-2017/
ក្រុមការងារជួយដល់ពលករចំណាកស្រុក
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែង កាលពីម្សិលមិញថា រដ្ឋាភិបាលនឹងបង្កើតក្រុមការងារអន្តរក្រសួងមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយបញ្ហាជួនដល់ពលករចំណាកស្រុកខុសច្បាប់ដែលត្រូវបាននិរទេសចេញពីប្រទេសថៃ។ ...
ឃួន ណារីម
http://www.khmertimeskh.com/50106733/working-group-aid-migrant-workers/
ការកើនឡើងករណីដួលសន្លប់នៅឆ្នាំ ២០១៧ សម្រាប់កម្មករកាត់ដេរ
បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារបាននិយាយថា កម្មករជាង ១.៦០០ នាក់បានដួលសន្លប់នៅក្នុងរោងចក្រចំនួន ២២ នៅក្នុងឆ្នាំ ២០១៧ ដែលកើនឡើងជាង ៤០០ នាក់ពីឆ្នាំមុន។ យោងតាមការចុះផ្សាយរបស់ Facebook ...
ប៉ិច សុធារី
http://www.khmertimeskh.com/50106532/jump-fainting-cases-2017-garment-workers/
ម្តាយជាច្រើនពាន់អ្នកទទួលបានអត្ថប្រយោជន៏សំរាប់ទារក
រាជរដ្ឋាភិបាល បានចំណាយប្រាក់ប្រហែល ៣៩០ ០០០ ដុល្លារសហរដ្ឋអាមេរិក ដល់កម្មការិនីរោងចក្រកាត់ដេរដែលបានផ្តល់កំណើតដល់ទារកក្នុងខែមករា ដែលជាផ្នែកមួយនៃអត្ថប្រយោជន៍ថ្មីដែលបានបើកដំណើរការនៅឆ្នាំនេះ។យោងតាមរបាយការណ៍មួយពីបេឡាជាតិរបបសន្តិសុខសង្គម ...
មុំ គន្ធា
http://www.khmertimeskh.com/50105771/thousands-of-new-mothers-get-baby-benefits/
កិច្ចចរចាស្តីពីប្រាក់ឈ្នួលអប្បបរមាត្រូវបានបញ្ចប់
ក្រុមត្រីភាគីដែលមាននិយោជក សហជីព និងរដ្ឋាភិបាលបានបញ្ចប់ការពិភាក្សាអំពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាកាលពីម្សិលមិញ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងថា កិច្ចពិភាក្សាកាលពីម្សិលមិញ គឺជាសិក្ខាសាលាសាធារណៈចុងក្រោយដើម្បីពិភាក្សាអំពី ...
មុំ គន្ធា
http://www.khmertimeskh.com/105452/minimum-wage-law-talks-conclude/
ក្រសួងការងារកំពុងមានគម្រោងបញ្ជូនពលករខ្មែរទៅប្រទេសលីបង់
ពលករកម្ពុជានាពេលខាងមុខឆាប់ៗនេះអាចនឹងត្រូវបញ្ជូនទៅប្រទេសលីបង់ (Lebanon) ដែលជាប្រទេសថ្មីបំផុត ខណៈក្រសួងការងារកំពុងតម្រង់ជាទិសដៅសម្រាប់ប្រជាពលរដ្ឋកម្ពុជារាប់សិបនាក់គ្មានការងារធ្វើ ហើយកំពុងស្វែងរកការងារបើទោះបីជាមានការរាយការណ៍ថាមានការ ...
យន់ ស៊ីនាត and Daphne Chen
http://bit.ly/2rTz2S0
ក្រសួងការងារសង្ឃឹមថា នឹងប្រើប្រាស់ប្រាក់កម្ចី ២០ លានដុល្លារពីអារ៉ាប៊ី សាអ៊ូឌីត ដើម្បីអភិវឌ្ឍកម្លាំងពលកម្ម
ក្រសួងការងារសង្ឃឹមថា នឹងប្រើប្រាស់កម្ចីចំនួន ២០ លានដុល្លារ ដែលត្រូវបានប្រកាសកាលពីពេលថ្មីពីប្រទេស អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ដើម្បីអភិវឌ្ឍកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា។ លោក Yousef Ibrahim Al-Bassam អនុប្រធានាធិបតី និងជា ...
យន់ ស៊ីនាត
http://bit.ly/2E9DcHK