សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ការជំរុញឱ្យមានការលើកកម្ពស់ផលិតផលក្នុងស្រុក
ម្ចាស់ផ្សារទំនើបនានានឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំមួយជាមួយនឹងក្រសួងពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់ក្រុមហ៊ុនខ្នាតតូច និងមធ្យមថា ផលិតផលក្នុងស្រុកនានាមិនត្រូវបានដាក់តាំង ឬឱ្យដាក់លក់នៅក្នុងផ្សារទំនើបទាំងនោះទេ លោករដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងពីធីសម្ភោធយុទ្ធនាដើម្បីផ្សព្វផ្សាយទំនិញក្នុងស្រុកកាលពីម្សិលមិញ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/25274/push-to-promote-local-products/
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំនៅខែតុលា
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៧នៅប្រទេសកម្ពុជា ក្នុងសប្តាហ៍ទី២នៃខែតុលាឆ្នាំនេះ នេះបើយោងតាមសេចក្តីប្រកាសនៅទីក្រុងហូជីមិញរបស់នាយកដ្ឋានសេដ្ឋកិច្ចនៃក្រសួងការពារជាតិវៀតណាមកាលពីសប្តាហ៍មុន។ ...
ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/vietnam-host-annual-trade-fair-october
សេវាអាហាររហ័ស និងភោជនីយដ្ឋានម៉ាកល្បីៗមានកំណើន១២ភាគរយ
ការចំណាយរបស់ប្រជាជនកម្ពុជាទៅលើអាហាររហ័សទាន់ចិត្តភេសជ្ជៈនិងនៅតាមភោជនីយដ្ឋានល្បីៗបានកើនឡើងប្រមាណ១២ភាគរយប្រមាណ១៤០លានដុល្លារអាមេរិកកាលពីឆ្នាំមុនហើយបន្តរក្សាកំណើនដដែលនៅក្នុងឆ្នាំនេះ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/25224/all-aboard-the-gravy-train/
ធនាគារឯកទេសខ្មែរ សម្ពោធផ្លូវការ ជាមួយទុនវិនិយោគជាង$២០លាន
ធនាគារឯកទេសខ្មែរដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ ហូលឌីង គ្រុប Khmer Holding Group Co., Ltd កាលពីថ្ងៃពុធបានបើកសម្ពោធជាផ្លូវការនូវការផ្តល់ជូនសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងទុនវិនិយោគជាង២០ លានដុល្លារសហរដ្ឋអាមេរិក ហើយវានឹងក្លាយទៅជាធនាគារឯកទេសទី១៣ នៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://goo.gl/4gOimY
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃធ្លាក់ចុះ ១៣%
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានធ្លាក់ចុះ ១៣ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈការនាំចេញរបស់កម្ពុជាទៅថៃមានការកើនឡើង។ នេះបើយោងតាមស្ថិតិបានពីស្ថានទូតថៃប្រចាំកម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1U6TakT
តំបន់ឧទ្យានអេកូគ្រោងនឹងសម្ភោធជាលើកដំបូង
ទីក្រុងរណបដែលគិតគូរពីបរិស្ថានមួយឈ្មោះថា Le Urban Eco Park គឺជាគម្រោងវិនិយោគរួមរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនសិង្ហបុរី ដែលមានតម្លៃ ៥០លានដុល្លារ ត្រូវបានរំពឹងថានឹងត្រូវបានបញ្ចប់រួចរាល់នៅក្នុងរយៈពេលពីរបីខែទៀត បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25179/first-eco-park-set-to-open/
កម្ពុជាចាប់អារម្មណ៏លើការពង្រឹងស្តង់ដារសុវត្ថិភាពអាហារ
រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មលោក Sat Samyបានលើកឡើងថា ខណៈពេលដែលប្រព័ន្ធសេវាគ្រប់គ្រងនិងឃ្លាំមើលផលិតផលអាហារក្នុងមជ្ឈមណ្ឌលមន្ទីរពិសោធឧស្សាហកម្មកម្ពុជា(ILCC)ទទួលបានការរីកចម្រើន មជ្ឈមណ្ឌលILCCនិងមិនទាន់ឈានដល់ស្តង់ដារនៃបណ្តាប្រទេសអាស៊ាននៅឡើយទេ។ ...
Sok Chan
http://www.khmertimeskh.com/news/25063/kingdom-eyes-improved-food-safety-standard/
អាជ្ញាធរឲ្យអ្នកផ្តល់កម្ចីក្រៅផ្លូវការចុះបញ្ជីឲ្យបានឆាប់
មន្ដ្រីរដ្ឋាភិបាលបានឲ្យដឹងថាការដាក់ពាក្យចុះបញ្ជីផ្លូវការរបស់អង្គការមិនមែនរដ្ឋាភិបាល (NGO) ដែលប្រតិបត្តិការផ្តល់កម្ចីខ្នាតតូចនៅតែមានល្បឿនយឺតនៅឡើយ និងបានជំរុញឲ្យគ្រឹះស្ថានដែលមិនបានចុះឈ្មោះអនុវត្តតាមតម្រូវការច្បាប់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (NBC)។ ...
Kali Kotoski
http://bit.ly/25aVHWy
ហានិភ័យនៅក្នុងឧស្សាហកម្មនាំចេញអង្កររបស់កម្ពុជានៅតែបន្ត
ការនាំចេញអង្ករសរុបនៅរយៈពេល ៤ ខែដំបូងឆ្នាំនេះកើនឡើងតិចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បានពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករខណៈអ្នករកស៊ីនៅក្នុងវិស័យនេះអះអាងថាសញ្ញាគ្រោះថ្នាក់នៅក្នុងឧស្សាហកម្មអង្ករនៅតែបន្ត។ ...
ចេង សុខហ័ង
http://bit.ly/22eCbn0
ក្រុមហ៊ុនរ៉ែរបស់អូស្ត្រាលីប្រកាសពីការឡើងផ្សារហ៊ុនជាថ្មីម្តងទៀត
ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសអូស្ត្រាលី Emerald Resources NL ដែលមានចំណាប់អារម្មណ៍ក្នុងប្រទេសកម្ពុជានឹងចុះបញ្ជីជាថ្មីលើផ្សារមូលបត្រអូស្ត្រាលី (ASX) នៅថ្ងៃនេះបន្ទាប់ពីការអនុលោមរបស់ក្រុមហ៊ុននេះតាមជំពូកទី ១ និងទី ២ នៃការគ្រប់គ្រងការចុះបញ្ជីរបស់ផ្សារហ៊ុន និងបទប្បញ្ញត្តិ ១១,១,៣។ នេះបើយោងតាមក្រុមហ៊ុនបានឲ្យដឹងនៅក្នុងឯកសារមួយកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/1OztocX
ក្រុមហ៊ុនសេវាហិរញ្ញវត្ថុបង់រំលស់ GL ទទួលបានកំណើននៅកម្ពុជា
ក្រុមហ៊ុនហិរញ្ញវត្ថុសេវាបង់រំលស់ THAI financing firm Group Lease Plc (GL) បានបង្ហាញការកើនឡើងប្រាក់ចំណេញខ្ពស់បំផុតរហូតដល់ ២២២,១៧ លានបាត (៦,៣ លានដុល្លារអាមេរិក) បានពីប្រតិបត្តិការរបស់ខ្លួននៅត្រីមាសទី ១ ឆ្នាំនេះដែលកើនឡើង ១០១,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ក្រុមការងារភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/24WrgQw
ធនាគារអភិវឌ្ឍន៍អាស៊ីបានសរសើរពីការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃច័ន្ទនេះបានហៅប្រទេសកម្ពុជាថា ជាប្រទេសដែលមានការរីកលូតលាស់សេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី នៅក្នុងអត្ថបទវិភាគចុងក្រោយគេបង្អស់មួយរបស់ខ្លួន ក្រោមប្រធានបទថា “មកកាន់ប្រទេសកម្ពុជា៖ កូនខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”។ ...
ម៉ែ គុណមករា
http://www.khmertimeskh.com/news/24857/adb-praises-economy/
ផលិតកម្មកសិកម្មកម្ពុជា ២០១៥ ធ្លាក់ចុះ
ក្រសួងកសិកម្មបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីម្សិលមិញថា ផលិតផលកសិកម្មសរុបរបស់កម្ពុជា បានធ្លាក់ចុះបន្តិចកាលពីឆ្នាំមុនខណៈក្រសួងដាក់ទិសដៅពង្រីក ការនាំចេញ ផលិតផលកសិកម្មកែច្នៃ។ ...
ចេង សុខហ័ង
http://bit.ly/1TR8qF4
កម្ពុជានឹងគោរពតាមស្តង់ដាអាស៊ាន
វិធានការដោយស្វ័យប្រវត្តិដើម្បីស្នើសុំវិញ្ញាបនប័ត្រអនាម័យ និងការត្រួតពិនិត្យជំងឺរុក្ខជាតិ(SPS) នៃការនាំចូល និងការនាំចេញដំបូងនៅកម្ពុជា នឹងត្រូវបានបើកដំណើរការនៅចុងខែមិថុនានេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ និងសម្រួលទំនាក់ទំនងរវាង មន្ត្រីក្រសួងកសិកម្ម និងអ្នកនាំចេញនាំចូលក្នុងការការដាក់ពាក្យសុំវិញ្ញាបនប័ត្រនេះ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/24860/kingdom-to-clean-up-to-asean-standards/
ការនាំចេញផ្លៃស្វាយទៅអឺរ៉ុបមានការកើនឡើង
ផ្លែស្វាយកម្ពុជាប្រមាណ ៦០តោនត្រូវបាននាំចេញទីកាន់សហភាពអឺរ៉ុបក្នងអំឡុងពេលនៃរដូវប្រមូលផលក្នុងឆ្នាំនេះ នេះបើឱ្យដឹងពីលោកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាអគ្គនាយកនៃក្រុមហ៊ុននាំចេញផលិតផលកសិកម្មធំបំផុតនៅកម្ពុជា។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24859/mango-exports-to-eu-growing/
ធនាគារជាតិនៃកម្ពុជាទទួលបានការគាំទ្រពី IFC
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខាលើអនុស្សារណយោគយល់មួយជាមួយធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃម្សិលមិញ ក្នុងគោលបំណងរំពឹងទុកថា វានឹងជម្រុញការអនុវត្តនៃអភិបាលកិច្ចសាជីវកម្មក្នុងយុគសម័យថ្មីនេះ ប្រកបដោយទំនួលខុសត្រូវ តម្លាភាព ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងទំនុកចិត្តពីសាធារណជននៅកម្ពុជា។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24858/national-bank-to-receive-support-from-ifc/
ធនាគារ ABA ទទួលបានការជម្រុញយ៉ាងខ្លាំង
ជាមួយនឹងទឹកប្រាក់ ១៤៨ លានដុល្លារនៃមូលធនតាមរយៈកិច្ចព្រមព្រៀងទិញភាគហ៊ុន ធនាគារជាតិនៃប្រទេសកាណាដា (NBC) ឥឡូវនេះបានកាន់កាប់ភាគហ៊ុន ៩០ ភាគរយនៅក្នុងធនាគារ ABA ហើយ នេះបើយោងតាមនាយកប្រតិបត្តិធនាគារ ABA និងធនាគារជាតិនៃកម្ពុជាដែលបានធានាថាកិច្ចព្រមព្រៀងនេះនឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ធនាគារ ABA ប៉ុន្តែការលើកកម្ពស់វា។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24800/aba-bank-gets-capital-boost/
ភ្នំពេញស៊ីឃ្យូរីធី នឹងជួញដូរឧបករណ៍និស្សន្ទមុនគេ
រយៈពេល ៦ ខែចាប់តាំងពីនិយតករផ្សារមូលបត្រកម្ពុជាបានចាប់ផ្ដើមការ ជួញដូរឧបករណ៍និស្សន្ទជាផ្លូវការនៅ កម្ពុជាក្រុមហ៊ុនមូលបត្រ ភ្នំពេញ ស៊ីឃ្យូរីធី (Phnom Penh Securities Plc) នឹងក្លាយជាក្រុមហ៊ុនមូលបត្រក្នុងស្រុក លើកដំបូងនឹងចាប់ ផ្តើមការជួញដូរនូវឧបករណ៍ហិរញ្ញវត្ថុដែលស្មុគ្រស្មាញ និងមានការយល់ដឹងតិចតួច ដោយស្របច្បាប់នៅកម្ពុជា។ ...
Kali Kotoski
http://bit.ly/1TakIZb
កម្ពុជាត្រូវយកចិត្តទុកដាក់ពីចំណាត់ថ្នាក់សេដ្ឋកិច្ច
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវ ពិចារណាឲ្យបានហ្មត់ចត់ពីចំណាត់ ថ្នាក់សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាស៊ាន និងពិភពលោកដើម្បីបន្តដំណើរលើផ្លូវ កំណើនរបស់ខ្លួនដោយសារការ ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិសំខាន់ៗត្រូវ បានគេរំពឹងថានឹងកាត់ បន្ថយសមត្ថភាពប្រកួតប្រជែងរបស់វិស័យ ឧស្សាហកម្មធំជាងគេរបស់កម្ពុជា។ ...
Kali Kotoski
http://www.phnompenhpost.com/business/cambodia-urged-join-tpp
អេស៊ីលីដា និងក្រុមហ៊ុនធានារ៉ាប់រង Forte សហការគ្នា
អេស៊ីលីដា ជាធនាគារពាណិជ្ជដែលនាំមុខគេនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង Forte បានចុះហត្ថលេខាព្រមព្រៀងគ្នាមួយកាលពីថ្ងៃសុក្រ ទៅលើសេវាធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងខ្នាតតូចបំផុត និងបានព្រមព្រៀងគ្នាក្នុងការបង្កើតក្របខណ្ឌ ...
សុខ ចាន់
http://www.khmertimeskh.com/news/24706/acleda--forte-insurance-to-work-together/
សេវាធានារ៉ាប់រងនៅកម្ពុជាកើនបាន ៣៨%ក្នុងត្រីមាសទី១
វិស័យឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជាត្រូវបានរាយការណ៍ថា សេវាធានារ៉ាប់រងសរុបកើនឡើង ៣៨ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើតាមសមាគមធានារ៉ាប់រងកម្ពុជា (IAC)បាននិយាយកាលពីថ្ងៃអាទិត្យ។ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/24711/cambodia---s-insurance-premium-up-38-pct-in-q1/
សភាពាណិជ្ជកម្មជំរុញបង្កើតមជ្ឈត្តករសម្រាប់ដោះស្រាយ វិវាទពាណិជ្ជកម្ម
សភាពាណិជ្ជកម្មកម្ពុជាបានចាប់ផ្តើមពិភាក្សាពីលទ្ធភាពនៃការបង្កើតមជ្ឈត្តករឬអាជ្ញាកណ្តាលទទួលបន្ទុកចូលរួមដោះស្រាយនិងសម្របសម្រួលវិវាទនៅក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា ដោយមិនចំបាច់ប្រើប្រព័ន្ធតុលាការ និងមិនចំណាយច្រើនលើបញ្ហាវិវាទពាណិជ្ជកម្ម។ ...
ជា វណ្ណៈ
http://bit.ly/1TOe0In
ចិន នឹងមកពិនិត្យអង្ករកម្ពុជា ខណៈពេលដែលអឺរ៉ុបព្រមានផ្អាកនាំចូល
អ្នកជំនាញផ្នែកវាយតម្លៃស្រូវអង្ករនៃសាធារណរដ្ឋប្រជាមានិតចិន(AQSIQ)នឹងចុះមកពិនិត្យនិងវាយតម្លៃឡើងវិញលើក្រុមហ៊ុនដែលបានចុះបញ្ជីឈ្មោះជាក្រុមហ៊ុនផលិតកែច្នៃស្តុកអង្ករសម្រាប់នាំចេញទៅកាន់ប្រទេសចិន នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោង ...
សុខ ចាន់
http://bit.ly/1q2S5Tt
PPSEZ ទទួលចំណាប់អារម្មណ៍ខ្លាំងពីវិនិយោគិនមកពីប្រទេសថៃ
បន្ទាប់ពីមានការចាប់អារម្មណ៍ពីវិនិយោគិនថៃដែលមិននឹកស្មានដល់ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Phnom Penh SEZ Plc បានអះអាងពីការគ្របដណ្ដប់យ៉ាងពេញលេញលើយុទ្ធសាស្ដ្រ និងការបែងចែកភាគហ៊ុនដែលស្ទាបស្ទង់ ...
Cam McGrath
http://bit.ly/1Tvm7qL