ខ្មែរថាមស៍

កម្ពុជាដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បីជំរុញ​ការ​វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ

កាលពីម្សិលមិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រកម្ពុជា ឆ្នាំ២០២៥-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រសំដៅដោះស្រាយបញ្ហាប្រឈមដែលមានរយៈពេលយូរ និងទាក់ទាញការវិនិយោគទៅក្នុងទីផ្សារមូលបត្រ ដោយប្រែក្លាយវិស័យនេះទៅជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/rqW33

ឧបនាយករដ្ឋមន្រ្តី៖ រដ្ឋាភិបាលប្តេជ្ញាជំរុញវិស័យកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅ

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការពង្រឹងវិស័យកសិកម្មតាមសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅតាមជនបទ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៅសហគមន៍កសិកម្មប្រាសាទសាមគ្គី ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃសៅរ៍។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/RTmWw

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្ពោធដំណើរការពិព័រណ៍ស្នាដៃមត៌កមនុស្សរស់‍‍

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈពីម្សិលមិញបានបើកដំណើរការពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់‍‍” ចាប់ពីថ្ងៃចន្ទនេះរហូតដល់ពុធ នៅសារមន្ទីរខ្លែងខ្មែរទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ពិព័រណ៍នេះចាប់ផ្ដើមបើកទ្វារទទួលស្វាគមន៍សាធារណជនចូលទស្សនាដោយសេរីចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៤ល្ងាច។ ...

តន វិបុល
https://shorturl.at/JDpTo

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់អោយប្រើប្រាស់ថ្នាលគាំពាសង្គមឌីជីថលកម្ពុជាដើម្បីជំរុញបរិយាបន្នកំណើន

កាលពីម្សិលមិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា (CSPP v2.0) ដើម្បីបង្កើនការផ្តល់សេវា តម្លាភាព និងការធ្វើសមាហរណកម្មទិន្នន័យនៅទូទាំងគម្រោងសុខុមាលភាព ស្របតាមការជំរុញរបស់រដ្ឋាភិបាលឆ្ពោះទៅរកបរិយាបន្ន និងរដ្ឋាភិបាលឌីជីថល។​ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/q5FGk

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ដែលមានទំហំទឹកប្រាក់ ៧,៨ ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងចំនួន ៥៤៦គម្រោង ដែលមានទំហំទឹកប្រាក់ ៧,៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ កើនឡើងចំនួន ២,៥ ពាន់លានដុល្លារ ធៀបនឹង ៥,៣ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយវិនិយោគចិនមានចំនួនជាងពាក់កណ្តាលនៃការវិនិយោគទាំងអស់ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា (CIB) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/GgIwy

កម្ពុជា​ពិចារណ​ពង្រីក​ការ​ដាំដុះដំណាំ​កាហ្វេ

កម្ពុជា​ត្រូវ​បាន​ជំរុញ​ឱ្យ​ពង្រីក​ផ្ទៃដី​ដាំដុះដំណាំ​កាហ្វេ​ដល់​ចន្លោះ​ពី ៥០០០ ទៅ ១០០០០ ហិកតា ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល បំពេញ​តម្រូវការ​ក្នុងស្រុក​ដែល​កំពុង​កើនឡើង និង​ចាប់យក​ឱកាស​នាំ​ចេញ​ក្នុង​ទីផ្សារ​តំបន់ និង​ពិភពលោក។​ ...

ស៊ុំ ម៉ាណេត
https://shorturl.at/K1VgB

កម្ពុជា-អូស្ត្រាលី ប្តេជ្ញាសម្រេចឱ្យបានលទ្ធភាពទទួលបានទឹកស្អាតនៅឆ្នាំ២០៣០

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួង ឧ.វ.ប.ន) និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេលើផែនការវិនិយោគខេត្ត (PIP) សម្រាប់វិស័យផ្គត់ផ្គង់ទឹក ដោយមានគោលដៅបិទគម្លាតឆ្ពោះទៅរកលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។ ...

មុំ គន្ធា
https://shorturl.at/aV6hT

កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិទប់ស្កាត់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ប្រាសាទព្រះវិហារ

លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអំពាវនាវដល់សហគមន៍អន្តរជាតិទប់ស្កាត់សោកនាដកម្មនៃការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដោយលើកឡើងពីករណីប្រាសាទព្រះវិហារដែលរងការខូចខាតដោយការបាញ់ផ្លោងពីយោធាថៃក្នុងជម្លោះព្រំដែននៅកម្ពុជាកាលពីខែកក្កដា។ ...

តន វិបុល
https://shorturl.at/6yehJ

ថាមពលស្អាតគឺជាគន្លឹះដើម្បីជំរុញកំណើនរបស់កម្ពុជា

លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ថាមពលស្អាតលែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារ និងជាគន្លឹះដើម្បីទាញកំណើនក្នុងដំណាក់កាលថ្មីរបស់យើង – កំណើនដែលមិនកំណត់ត្រឹមតែបរិមាណថាមពលស្អាតដែលយើងផលិតបានប៉ុណ្ណោះទេ តែដោយការផលិត និងការប្រើប្រាស់ថាមពលស្អាតប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព។ ...

Sreekanth Ravindran
https://shorturl.at/1tzwc

កម្ពុជាត្រូវការថវិកាជាង ៣ពាន់លានដុល្លារ ដើម្បីជំរុញការដឹកជញ្ជូនតាមទន្លេ និងភស្តុភារកម្មតាមផ្លូវទឹក

កម្ពុជាត្រូវការការវិនិយោគសរុបចំនួន ៣.២៥ ពាន់លានដុល្លារ ដើម្បីពង្រឹងបណ្តាញដឹកជញ្ជូនតាមទន្លេ និងប្រព័ន្ធភស្តុភារកម្មផ្លូវទឹក ដែលគម្រោងដឹកជញ្ជូនតាមដងទន្លេចំនួន២៣ គ្រោងនឹងដាក់ឱ្យដំណើរការក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS 2023-2033) នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលទី១ ឆ្នាំ២០២៥ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/7Va9V

ជម្លោះព្រំដែនជំរុញឱ្យមានការគាំទ្រផលិតផលក្នុងស្រុក

ការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃដែលបណ្តាលមកពីជម្លោះព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា បានបង្កើតឱកាសមួយដើម្បីពង្រីក និងលើកកម្ពស់ផលិតកម្មក្នុងស្រុក ខណៈដែលទទួលបានការគាំទ្រពីទូទាំងប្រទេស នេះបើយោងតាមលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។ ...

មុំ គន្ធា
https://shorturl.at/lMXPR

បរិយាបន្នហិរញ្ញវត្ថុស្ថិតក្នុងចំណោមអាទិភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងកាលពីថ្ងៃអង្គារថា បរិយាបន្នហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយភ្ជាប់គ្រួសារទៅនឹងសេវាហិរញ្ញវត្ថុផ្លូវការ និងផ្តល់ការការពារពីហានិភ័យនៃភាពក្រីក្រ ការក្លែងបន្លំ និងវិសមភាព។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/NdBer

ប្រជាមតិរបស់ថៃអាចបង្អាក់គម្រោងថាមពលតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារជាមួយកម្ពុជា

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការធ្វើប្រជាមតិលើ MoU44 ជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយ កម្ពុជាក្នុងឆ្នាំ២០០១ ដើម្បីរុករកប្រេង និងឧស្ម័នរួមគ្នាដែលមិនទាន់ទទួលបានលទ្ធផលក្នុងទសវត្សរ៍កន្លងមកនេះ បានបង្កើតភាពមិនច្បាស់លាស់ជាង ៣០០ ពាន់លានដុល្លារនៅក្នុងទុនបម្រុងអ៊ីដ្រូកាបូននៅតំបន់សមុទ្រ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://tinyurl.com/wk75wzny

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វាយតម្លៃការខូចខាតដោយទឹកជំនន់លើដំណាំនិងជីវភាពរស់នៅក្នុងខេត្តរតនគិរី

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មរយៈពេលពីរថ្ងៃ នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ដើម្បីវាយតម្លៃការខូចខាតដោយទឹកជំនន់ធ្ងន់ធ្ងរ ដែលប៉ះពាល់ប្រជាពលរដ្ឋជាង ១០០០គ្រួសារ និងបំផ្លាញដំណាំរាប់រយហិកតា។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/v4rBG

អនុបាតបំណុលរបស់រដ្ឋាភិបាលធៀបនឹងផលិតផលសរុបក្នុងស្រុកកើនលើស២៧ ភាគរយក្នុងឆ្នាំបច្ចុប្បន្ន

អនុបាតបំណុលរបស់រដ្ឋាភិបាលធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) នឹងឈានដល់កម្រិតខ្ពស់មួយក្នុងរយៈពេល៥ ឆ្នាំនៃឆ្នាំបច្ចុប្បន្នគឺ ២៧.៣ ភាគរយ នេះបើយោងតាមការព្យាករណ៍ដែលបានចេញផ្សាយរួមជាមួយរបាយការណ៍ស្តីពី Beyond Collection: Reforming Tax Systems for Inclusive Growth in ASEAN+3’ ចេញផ្សាយដោយ Asean +3 Macroeconomic Office (AMRO) កាលពីថ្ងៃចន្ទ។ ...

Sreekanth Ravindran
https://shorturl.at/Q8orH

តួលេខពាណិជ្ជកម្មកម្ពុជា-ថៃ ធ្វើឱ្យមានភាពស្រពេចស្រពិលចំពោះអាជីវកម្មនិងទំនុកចិត្តវិនិយោគិន

ស្ថិតិពាណិជ្ជកម្មខែសីហាដែលមិនស៊ីគ្នា ដោយកម្ពុជាបានរាយការណ៍ទំហំទឹកប្រាក់ចំនួន ៤៦ លានដុល្លារក្នុងការនាំចេញសរុបធៀបនឹងការនាំចេញតាមព្រំដែនរបស់ប្រទេសថៃដែលមានទំហំទឹកប្រាក់ ៣១០,០០០ ដុល្លារ បានបង្កក្តីព្រួយបារម្ភក្នុងចំណោមធុរកិច្ច និងវិនិយោគិន ដោយសារតួលេខមិនស៊ីគ្នាខ្លាំងធ្វើឱ្យប៉ះពាល់ដល់តម្លាភាពសេដ្ឋកិច្ច និងធ្វើឱ្យមានភាពស្មុគស្មាញដល់ការសម្រេចចិត្តវិនិយោគ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/LhUtr

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តនៅភូមិភាគឦសានផ្តោតលើកំណើននៅក្នុងខេត្តទាំងនេះ

វេទិកា​វិនិយោគ​កម្រិត​ខ្ពស់​ក្រោម​កម្មវិធី​ពិសេស​ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា​ (SPIN​ 2025-2028)​ ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ ហ៊ាន​ សា​ហ៊ី​ប​ ទីប្រឹក្សានាយករដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង ...

ក្រុមការងារខ្មែរថាមស៍
https://shorturl.at/Mba0h

ប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាសនឹងមានចាប់ពីថ្ងៃនេះតទៅ

ក្រសួងពាណិជ្ជកម្ម​នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​ដោយ​មិន​ប្រើ​ក្រដាស​ជាមួយនឹង​យុទ្ធសាស្ត្រ​សេវាកម្ម​អេ​ឡិច​ត្រូ​និក​ថ្មី​ ដើម្បី​បង្កើន​បរិយាកាស​ធុរកិច្ច​ ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​តម្លាភាព​។​ ...

ជា វណ្ណយុទ្ធ
https://shorturl.at/KRqdN

ការ​ដាក់​ទុន​វិនិយោគ៖ បរិយាកាសវិនិយោគរបស់កម្ពុជាត្រូវបានពង្រឹងជាមួយនឹងកំណើន និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម

កម្ពុជា​កំពុង​ឈាន​ទៅ​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជា​គោលដៅ​បើកចំហ​បំផុត​មួយ​របស់​អាស៊ី​អាគ្នេយ៍​សម្រាប់​ការ​វិនិយោគ​ ជាមួយនឹង​ទិន្នន័យ​ថ្មី​បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ និង​កំណែទម្រង់​ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​វិនិយោគ​។​ ...

ស៊ុំ ម៉ាណេត
https://shorturl.at/e1xoB

រដ្ឋាភិបាលប្ដេជ្ញាលើកកម្ពស់សិទ្ធិជនមានពិការភាពតាមរយៈអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការកម្ពុជា

រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​កិច្ច​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការ​ភាព​នៅ​កម្ពុជា​ ដើម្បី​ធានា​ជន​មាន​ពិការ​ភាព​ទទួល​បាន​ដោយ​ពេញលេញ​នូវ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​សារវន្ត​ ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​និង​សេចក្តី​ថ្លៃថ្នូរ​ដែល​មាន​ពី ...

ហង្ស ពណ្ណរាយ
https://shorturl.at/cRSVa

ក្រុមហ៊ុនបរទេសនៅកម្ពុជាជ្រើសរើសពលករដែលត្រឡប់មកពីប្រទេសថៃ

​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​គួរតែ​បង្កើត​កញ្ចប់​ពិសេស​ដែល​រួម​មានការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​ក្រុមហ៊ុន​ដែល​ជួល​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​។ ...

Sreekanth Ravindran
https://shorturl.at/9TNhh

ការ​ជម្លៀស​របស់​ថៃ​បង្កើន​ហានិភ័យ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា

បទបញ្ជា​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ថៃ​សម្រាប់​នាយកដ្ឋាន​ឧទ្យាន​ជាតិ​ អភិរក្ស​សត្វព្រៃ​ និង​រុក្ខជាតិ​ (DNP)​ ដើម្បី​រៀបចំ​ប្រតិបត្តិការ​ជម្លៀស​នៅ​តាម​ព្រំដែន​បាន​បង្កើន​ការ​ព្រួយបារម្ភ​សម្រាប់​កម្ពុជា​ ដែល​សហគមន៍​មូលដ្ឋាន​កំពុង​ជួប​ការ​លំបាក​ជាមួយនឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/mek8Y

តើ​កម្ពុជា​អាច​ដោះស្រាយបញ្ហា​ពន្ធគយ ភាព​តានតឹង​ព្រំដែន និង​ការកើនឡើងនៃបំណុល​បានដែរឬទេ?

កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាប្រទេសរឹងមាំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ត្រូវបានគេព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ៤.៨ ភាគរយនៅឆ្នាំ ២០២៥ ពី៦ ភាគរយនៅឆ្នាំ ២០២៤ ដោយសារប្រទេសនេះប្រឈមនឹងជម្លោះពាណិជ្ជកម្ម ភាពតានតឹងក្នុងតំបន់ និងការកើនឡើងភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុក្នុងស្រុក នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/9N4Xk

នាយក​រដ្ឋមន្ត្រី៖ ​វិស័យ​ទេសចរណ៍​ជា​កត្តា​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ វិស័យទេសចរណ៍បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ច រួមចំណែកដល់កំណើនម៉ាក្រូសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបង្កើតឱកាសសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា។ ...

មុំ គន្ធា
https://shorturl.at/6NIZR

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gf8z8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!