ព័ត៌មាន​

ក្រសួងកសិកម្ម​សម្ដែង​ការ​ហួសចិត្ត បន្ទាប់ពី​មន្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​សហរដ្ឋអាមេរិក

ក្រសួង​កសិកម្ម​បាន​សម្ដែង​ការ​ហួសចិត្ត បន្ទាប់ពី​មន្ត្រី​របស់​ខ្លួន​ម្នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​នៃ​សហរដ្ឋ​អាមេរិក នាថ្ងៃទី១៦ ខែវិច្ឆិកា ក្នុង​អំឡុង​ពេល​កំពុង​រង់ចាំ​បន្ត​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស ប៉ាណាម៉ា។ ...

រី សុចាន់
https://www.postkhmer.com/national/2022-11-17-2143-243653.html

គម្រោង​ផ្លូវ​ជនបទ​កម្ពុជា​ដំណាក់កាល​ទី​២​ដែល​ជួយ​ដោយ​ប្រទេស​ចិន​បាន​បញ្ចប់​ហើយ​

មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គម្រោង​ធ្វើ​ផ្លូវ​ជនបទ​ដំណាក់កាល​ទី​ពីរ​ដែល​ជា​ជំនួយ​ប្រទេស​ចិន​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ដោយ​បាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ និង​បេតុង​មាន​ប្រវែង​សរុប​១២០​ គីឡូម៉ែត្រ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3EjZtSB

អាយឆា​កម្ពុជា​ ធ្វើ​ម្ចាស់ផ្ទះ​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​អាស៊ាន

អាយឆា​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ ឆ្នាំ​ ២០២២ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (​អាយឆា​) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​មួយចំនួន រួមមាន​បរិស្ថាន និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ាន ហើយ​ត្រៀម​អនុម័ត​លើ​ឯកសារ​មួយចំនួន​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-11-17-0924-243588.html

រដ្ឋមន្ត្រី​បរិស្ថាន​អំពាវនាវ​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទទួលខុសត្រូវ​ និង​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​នេះ

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន​អំពាវនាវ​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ បង្ហាញ​ភាពជា​អ្នកដឹកនាំ និង​ទទួល​ខុសត្រូវ​ខ្ពស់ ដោយ​បង្កើន​មហិច្ឆតា កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បង្កើន​វិធានការ​បន្សុំា នឹង​ការប្រែប្រួល​អាកាសធាតុ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-11-17-0930-243589.html

សមាជិក​សភា​កំពូល​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ AIPA​លើក​ទី​៤៣​ និង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ និង​ហ្វី​លី​ពី​ន​

​ប្រធានរដ្ឋសភា​វៀតណាម​ លោក​ Vương​ Đình​ Huệ​ នឹង​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣​ (AIPA-43)​ និង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៩​ ដល់​២២​ ខែវិច្ឆិកា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3hU2PV1

មេភូមិម្នាក់នៅខេត្តសៀមរាប ត្រូវបានដកចេញពីតំណែងក្រោយតវ៉ាទាមទារសិទ្ធិដីធ្លីរបស់ខ្លួនជាមួយពលរដ្ឋ

មេភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ត្រូវបានថ្នាក់លើ​ដក​ចេញ​ពី​តំណែង ក្រោយ​ចេញ​មុខ​តវ៉ាទាម​ទារ​សិទ្ធិ​កាន់កាប់​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​ជាង​២១០គ្រួសារទៀត នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/16/siem-reap-village-chief-dismissed-after-protesting-for-land-rights-with-citizens/

ប្រធាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ខេត្តមណ្ឌលគិរី​ ត្រូវ​បាន​បណ្ដេញចេញ​បន្ទាប់​ពី​មានការ​រំលោភ​បំពាន​លើ​អ្នកស្រុក​

​ក្រសួងបរិស្ថាន​បញ្ជា​ឱ្យ​មន្ត្រីខេត្ត​បណ្តេញ​ប្រធាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌលគិរី​ចេញ​ ជុំវិញ​ការ​បំពាន​អំណាច​រួម​ទាំង​ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​ប្រមូល​អុស​។​ ​ ...

ម៉ិច ដារ៉ា
https://vodenglish.news/mondulkiri-srepok-wildlife-sanctuary-chief-fired-after-alleged-abuse-of-locals/

អង្ករ​កម្ពុជា​ជាប់​ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​

អង្ករ​ផ្ការំដួល​របស់​កម្ពុជា​បាន​ជាប់​ជា​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក​នៅ​ក្នុង​វេទិកា​អង្ករ​ពិភពលោក​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodian-rice-crowned-worlds-best

ការនាំ​ចូល​-​នាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទឹកប្រាក់​ជាង $២ ​ពាន់​លាន កើន​ជាង ១៧%

ចំនួន​ទឹកប្រាក់​នាំចូល​-​នាំចេញ​ទំនិញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ) ក្នុង​រយៈពេល ១០ ​ខែ​ដើមឆ្នាំ​ ២០២២ មាន​ប្រមាណ​ជាង ២ ​ពាន់​លាន​ដុល្លារ កើន​ជាង ១៧ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ខណៈ​ឆ្នាំ​ ២០២១ ទឹកប្រាក់​នាំចូល​-​នាំចេញ មាន​ចំនួន​សរុប ២ ២៣៤ ​លាន​ដុល្លារ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-11-16-0954-243530.html

ជនជាតិកូរ៉េ​​ជាច្រើន​​ចង់ជួយ​​កុមារ​កម្ពុជា ​ដែល​មាន​ជំងឺ​បេះ​ដូង​

ការ​ផ្សព្វផ្សាយ​​យ៉ាងទូលំទូលាយ​​របស់បណ្តាញ​​ព័ត៌មាន​ទាំង​​ក្នុងស្រុក​​ និង​​ទីភ្នាក់ងារ​ព័ត៌មាន​របស់​​កូរ៉េ​ខាងត្បូង​ បាន​ធ្វើឱ្យ​​ព័ត៌មាន​​ស្តីពី​​ការ​បំពេញទស្សនកិច្ច​របស់​ស្ត្រី​ទី ១ ​របស់កូរ៉េខាងត្បូង​ Kim Keon-hee ទៅកាន់​​មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​​ពិភាក្សា​​អំពី​​វិធី ...

រ៉ាន់ រើយ
https://www.postkhmer.com/national/2022-11-15-1728-243508.html

ក្រសួង​សង្គម​កិច្ច និងដៃ​គូបើ​កយុទ្ធ​នាការ “​គ្រួសារ​រឹងមាំ​” ដើម្បីលុ​បបំបាត់អំ​ពើហិង្សាលើកុ​មារ​

ក្រសួង​សង្គម​កិច្ច អ​តីត​យុទ្ធ​ជន និង​យុវនីតិ​សម្ប​ទា សហ​ការ​ជា​មួយ​អង្គ​ការ​ដៃគូបាន​ប្រកាស​បើក​យុទ្ធនា​ការ “​គ្រួសារ​រឹងមាំ​” នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​ឈាន​ដល់​ការ​លុប​បំបាត់​រាល់​ទម្រ​ង់​អំពើ​ហិង្សា​លើ​កុមារ។​ ​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-11-16-1602-243564.html

​រដ្ឋាភិបាល​អនុវត្ត​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល​

​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ ១០០%​ នៅ​ក្នុង​ប្រទេស​ត្រឹម​ឆ្នាំ​២០២៥​ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ផ្តួចផ្តើម​ផ្ទៀងផ្ទាត់​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​លុប​បំបាត់​ការ​បន្ទោ​របង់​ពាស​វាល​ពាស ...

យឹម ស្រីលីន
https://www.khmertimeskh.com/501185511/govt-implements-odf-guidelines/

​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​កើនឡើង​ ៧%​ ស្មើរ​នឹង​ ៩,៦២​ ពាន់​លាន​ដុល្លារ​

​យោង​តាម​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​បានឱ្យ​ដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ចិន​បាន​កើនឡើង​ ៧,១​ ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ដល់​ ៩,៦២​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដប់​ខែ​នៃ​ឆ្នាំ​នេះ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501184696/cambodia-china-trade-rises-7-to-9-62-billion/

នាយក​រដ្ឋមន្ត្រី​ប្រកាស​កម្មវិធី​អនាម័យ​ជនបទ​

​រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ចេញ​នូវ​កម្មវិធី​យុទ្ធសាស្ត្រ​ទាំង​១០​ ដែល​មាន​គោលបំណង​កែ​លម្អ​បរិស្ថាន​ សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​ និង​ផ្តល់​អនាម័យ​នៅ​តំបន់​ជនបទ​ ព្រមទាំង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​នៅ​តាម​សហគមន៍​ជនបទ​ផង​ដែរ​។​ ...

យឹម ស្រីលីន
https://www.khmertimeskh.com/501183935/pm-announces-rural-sanitation-programme/

​កម្មវិធី​សិក្សា​សំរាប់​កុមារ​នៅ​ថ្នាក់​កម្រិត​ដំបូង​ត្រូវ​បាន​លើកទឹកចិត្ត​

​រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​មាតាបិតា​ ជា​ពិសេស​អ្នក​នៅ​ជនបទ​ក្នុង​ខេត្ត​ចុះ​ឈ្មោះ​កូន​នៅ​សា​លាម​ត្តេ​យ្យ​សហគមន៍​។​ ...

យឹម ស្រីលីន
https://www.khmertimeskh.com/501185412/early-childhood-education-encouraged/

​ក្រសួង​រៀបចំ​គោលការណ៍​ណែនាំ​ដើម្បី​កំណត់​ការ​បៀតបៀន​ផ្លូវភេទ​

​ប៉ូ​លី​ស​ និង​សាធារណៈជន​នៅ​ក្នុង​ព្រះរាជាណាចក្រ​គឺ​នៅ​ជ្រុង​ដូច​គ្នា​នៅ​ពេល​និយាយ​អំពី​អ្វី​ដែល​ជា​ការ​បៀតបៀន​ផ្លូវភេទ​ និង​អ្វី​ដែល​មិនមែន​។​ មូលហេតុ​ចំបង​៖ ​ គោលការណ៍​ណែនាំ​ដើម្បី​កំណត់​អត្តសញ្ញាណ​ការ​បៀតបៀន​ផ្លូវភេទ​មិន​ទាន់​ត្រូវ​បាន​កំណត់ ...

យឹម ស្រីលីន
https://www.khmertimeskh.com/501184820/ministry-prepares-guidelines-to-define-sexual-harassment/

​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣​ នៅ​ចុង​ស​ប្តា​ហ៍​នេះ​

​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ (AIPA)​ លើក​ទី​៤៣​ ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://bit.ly/3GkaCW7

RCEP​ អាច​ជួយ​កំណើន​នាំ​ចេញ​កម្ពុជា​ដល់​ ១៨​ភាគរយ​

​យោង​តាម​អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​រូប​ ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ ក្នុង​តំបន់​អាច​នឹង​ជួយ​ដល់​កំណើន​នាំ​ចេញ​របស់​កម្ពុជា​ចន្លោះ​ ៩,៤​ភាគរយ​ និង​ ១៨​ភាគរយ​ប្រចាំឆ្នាំ​។​ ...

Man​oj ​Mat​hew​
http://bit.ly/3Ej4yee

កិច្ចសម្ភាសន៍​ជាមួយ​ប្រធាន IMF ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ក្នុង​តំបន់ និង​ពិភពលោក

ស្របពេល​ដែល​ពិភពលោក និង​តំបន់​កំពុង​ជួប​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​មួយចំនួន​ទៀត​បន្ថែម​លើ​ការអូសបន្លាយ​ពេលវេលា​នៃ​ការរីក​រាលដាល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នោះ​វា​បង្កឱ្យ​មាន​ឧបសគ្គ​មួយចំនួន​ដល់​ការធ្លាក់ចុះ​នៃ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ខាងមុខ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-11-15-0937-243464.html

ស្ថានភាព​ជំងឺ​ទឹកនោម​ផ្អែម​គំរាម​កំហែង​កាន់តែ​ខ្លាំង​ដល់​សុខភាព ​និង​សេដ្ឋកិច្ច​កម្ពុជា​ ដែល​កំពុង​បង្កើត​នូវ​ក្តីបារម្ភ

អ្នកជំនាញ ​បង្ហាញ​ការព្រួយ​បារម្ភ​ពីស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ប្រទេស​កម្ពុជា ​ក៏ដូចជា​ពិភពលោក ​ដោយ​សារ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ នៅ​មិន​ទាន់​បាន​យល់ដឹង​ពី​របប​អាហារ​ត្រឹមត្រូវ ​និង​មិនចាប់​អារម្មណ៍​អំពី​គ្រោះ​ថា្នក់​នៃ​ជំងឺ​នេះ។​ ទន្ទឹម​គ្នា​នេះ ​អ្នកជំនាញ ​ក៏បារម្ភ​ពី​ជំងឺ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2022-11-15-1802-243515.html

​លោក អុិត សំហេង​៖ ទំនាក់ទំនង​វិជ្ជាជីវៈនៅ​កម្ពុជា​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយនេះ ​ត្រូវបាន​ទទួលស្គាល់ថា​កាន់​តែមាន​ភាពចាស់ទុំ​

តំណាង​ក្រសួង​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល តំណាង​អង្គការក្រៅរដ្ឋាភិបាល​ពាក់​ព័ន្ធ​មួយចំនួន និង​តំណាង​ក្នុង​វិស័យ​ឯកជន កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី ស្តីពី​នីតិវិធី​នៃ​ការដោះស្រាយ​វិវាទ​បុគ្គល ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បានបញ្ជាក់​ពី​ភាព​កាន់​តែមាន​ភាពចាស់ទុំ ដែល​ធានាបាន​នូវ​ភាពសុខដុមរមនា និង​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​ជាតិ និង​អន្តរជាតិ នៅ​កម្ពុជា​។ ...

នាង សុគន្ធា
https://www.postkhmer.com/national/2022-11-15-1848-243519.html

ជនជាតិដើមភាគតិចពូនង ស្នើអាជ្ញាធរខេត្តមណ្ឌលគិរីចាត់វិធានការលើអ្នកដែលឈូសឆាយដីលើភ្នំជំនឿរបស់ពួកគាត់

ជនជាតិដើម​​ភាគ​តិច​ពូនង នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ​ខេត្ត​មណ្ឌល​គិរី ​ស្នើដល់អាជ្ញាធរចាត់វិធានការទប់ស្កាត់ការឈូសឆាយ​ដីភ្នំដែល​ជាកន្លែងគោរពជំនឿ និង​ទាញ​យកអនុផលព្រៃឈើរបស់ពួកគាត់ ខណៈពួកគាត់អះអាងថា ថ្មីៗនេះមានជនល្មើស​បាន​ប្រើប្រាស់​​គ្រឿង​​ចក្រ​​ឈូស​​ឆាយ​​ដីភ្នំនោះអស់​ប្រមាណ១០ហិកតា។ ...

មេង គ្រុយពន្លក
https://www.vodkhmer.news/2022/11/15/punong-people-ask-the-authorities-to-take-action-against-those-who-cleared-the-mountain/

ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ខេត្តសៀមរាប រុះរើ​តង់​ពី​ដី​ជម្លោះ​ទាំង​យប់​ក្រោយ​អាជ្ញាធរ​គំរាម​ប្រើ​កម្លាំង​បង្ក្រាប

​ប្រជាពលរដ្ឋចំនួន​២១០​​គ្រួសារ ​រស់​​​នៅ​ភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ដែលកំពុងមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា បានរុះរើតង់ពីដីជម្លោះទាំងយប់ ក្រោយអាជ្ញាធរគំរាមប្រើកម្លាំងបង្ក្រាប។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/15/more-than-200-families-in-siem-reap-dismantled-tents-after-authorities-threatened-to-use-force/

ពលរដ្ឋ​និង​សហគមន៍​ព្រួយបារម្ភ​ការកើនឡើង​នៃ​បទល្មើស​នេសាទ​ក្នុង​សហគមន៍​កំពង់ព្រះ

ប្រជាពលរដ្ឋ និងសហគមន៍ឃុំកំពង់ព្រះ ខេត្តបាត់ដំបង ព្រួយបារម្ភដោយអះអាងថានៅតែមា​​ន​​អ្ន​កលួចលាក់ដាក់ស្បៃមុង និងឧបករណ៍ខុសច្បាប់ជាច្រើនទៀត ដែលបណ្ដាលឱ្យបាត់បង់ពូជត្រី និងប្រភេទត្រីដ៏កម្រមួយចំនួនដោយការនេសាទខុសច្បាប់។ ...

បុគ្គលិកវីអូឌី
https://www.vodkhmer.news/2022/11/15/citizens-and-communities-concerned-about-rising-fishing-crimes-in-kampong-preah-community/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6pBmu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!