រដ្ឋាភិបាល

នាយក​រដ្ឋមន្ត្រី​៖​ ប្រជាជន​ជាង​ ២​ លាន​នាក់​ទទួល​បាន​អត្ថប្រយោជន៍​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​ ១៣៤​ បាន​និយាយ​ថា​ប្រជាជន​ជាង​ ២,១​ លាន​នាក់​រួម​ទាំង​កម្មករ​និ​យោ​ជិ​ក​ និង​មន្ត្រី​សាធារណៈ​បាន​ទទួល​អត្ថប្រយោជន៍​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ចាប់តាំងពី​ឆ្នាំ​ ២០០៨​ ។​ ...

វ៉ា សុនីកា
https://www.khmertimeskh.com/50719325/more-than-two-million-people-benefit-from-nssf-prime-minister/

​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ជាង​ ២​ លាន​តោន​ក្នុង​រយៈពេល​ ៤​ ខែ​ដំបូង​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​លោក​ វេ​ង​ សា​ខុន​ បាន​មាន​ប្រសាសន៍​ថា​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​ប្រមាណ​ជា​ ៤០.៥​ ភាគរយ​ក្នុង​រយៈពេល​ ៤​ ខែ​ដំបូង​។​ ​ ...

សុខ​​ ចាន់
https://www.khmertimeskh.com/50719318/cambodia-exported-over-2-million-tonnes-of-agri-products-in-the-first-four-months/

ព្រៃ​លិច​ទឹក​នៅ​កំពង់ឆ្នាំង​នឹង​ដាំ​ដើមឈើ​ ៨០០០​ ដើម​

​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​គ្រោង​នឹង​ដាំ​កូន​ឈើ​ចំនួន​ ៨០០០​ ដើម​លើ​ផ្ទៃដី​ ៤​ ហិ​កតា​នៃ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ត្រពាំង​ត្រាវ​ ដែល​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ​ក្នុងស្រុក​បរិបូរណ៍​។​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/kampong-chhnang-flooded-forest-see-8000-trees-planted

អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​មាន​ត្រឹមតែ​ ០,៣​ ភាគរយ​

៩៩.៧​ ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប​ ១០​ លាន​នាក់​នៅ​កម្ពុជា​មានការ​ងារ​ធ្វើ​ នេះ​បើ​យោង​តាម​សារ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​ ១៣៤​ ។​ ​ ...

បុគ្គលិក ខ្មែរថាមស៏
https://www.khmertimeskh.com/50719240/unemployment-rate-in-cambodia-at-0-3-percent/

​ដើមឈើ​ប្រណីត​ចំនួន​ ១០០០​ ដើម​ត្រូវ​បាន​ដាំ​ដើម្បី​រំលឹក​ខួប​លើក​ទី​ ៧០​ នៃ​ទំនាក់ទំនង​ប្រទេស​កម្ពុជា​ -​ សហរដ្ឋអាមេរិក​

​ដើមឈើ​ប្រណីត​ប្រមាណ​ ១.០០០​ ដើម​ត្រូវ​បាន​ដាំ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦​ អា​ ចាប់ពី​រង្វង់​មូល​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​រហូត​ដល់​ព្រំប្រទល់​ខេត្តកណ្តាល​។​ ...

បុគ្គលិក ខ្មែរថាមស៏
https://www.khmertimeskh.com/50718837/1000-luxury-trees-planted-to-mark-the-70th-anniversary-of-cambodia-u-s-relations/

​ជំរុញ​ចំណងមិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ទី​ម័​រ​ខាងកើត​

​លោក​ប្រាក់​សុ​ខុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួល​បានការ​ស្វាគមន៍​ពី​លោក​ Ermenegildo​ Kupa​ Lopes​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ទី​ម័​រ​ខាងកើត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ម្សិលមិញ​ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

សំ​ កណ្ណិកា
https://www.khmertimeskh.com/50718684/boosting-ties-between-kingdom-and-timor-leste/

តំបន់ដែនជម្រកសត្វព្រៃកម្ពុជាជាជម្រករបស់ប្រភេទសត្វដែលជិតផុតពូជ

លោកសាយសំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបាននិយាយនៅពេលចុះត្រួតពិនិត្យការងារនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា កាលពីថ្ងៃអង្គារថា ដែនជម្រកសត្វព្រៃនេះជាជម្រករបស់សត្វកម្រ និងជិតផុតពូជចំនួន ៦០ ប្រភេទនិងរុក្ខជាតិ ២៥ ប្រភេទ។ កន្លែងនេះត្រូវបានគេទទួលស្គាល់សម្រាប់ការអភិរក្សដំរីអាស៊ីផងដែរ។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50718562/cambodian-sanctuaries-home-to-critically-endangered-species/

​ក្លោ​ង​ទ្វារ​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម​ដែល​ស្ថិត​នៅ​ក្រោម​ការ​ជួសជុល​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុម័ត​ អង្គការ​បុរាណវិទ្យា​ឥណ្ឌា​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ជួសជុល​ក្លោ​ង​ទ្វារ​ខាងកើត​ប្រាសាទតាព្រហ្ម​នៅ​ខេត្តសៀមរាប​។​ ...

បុគ្គលិក ខ្មែរថាមស៏
https://www.khmertimeskh.com/50718834/eastern-gate-of-ta-prohm-temple-under-renovation/

​លោក​ សាយ​ សំ​អាល់​ ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ការពារ​ធនធានធម្មជាតិ​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ សាយ​ សំ​អាល់​ បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ឲ្យ​បាន​គង់វង្ស​ ដែល​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ការ​លក់​ឥណទាន​កាបូន​នៅ​តាម​ដែនជម្រកសត្វព្រៃ​មួយ​ចំនួន​ ដើម្បី​យក​ថវិកា​មក​ទ្រទ្រង់​ដល់​ការ​ការពារ ...

សុទ្ធ គឹមសឿន
https://bit.ly/2KLTbjn

ផលិតកម្ម​មាស​បន្ថែម​ទៀត​នឹង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​

​ក្រុមហ៊ុន​ Renaissance​ Minerals​ (Cambodia)​ Ltd​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Emerald​ Resources​ NL​ដែល​បាន​ចុះបញ្ជី​នៅ ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា​ខ្លួន​បាន​ប្រមូល​មូលធន​ជា​ច្រើន​បន្ថែម​ក្នុងអំឡុងពេល​ត្រីមាស​ទី​ ១​ ក្នុងឆ្នាំនេះ​ដើម្បី​បន្តសកម្មភាព​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​ក្នុង ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50718690/further-gold-production-on-horizon-for-cambodia/

​ក្រសួង​សាធារណការ​ ដាក់​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​បាន​ដាក់​ចេញ​ផែនការ​សកម្មភាព​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​ ដើម្បី​ធានា​ឱ្យ​ការ​អនុវត្ត​គម្រោង​នានា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ឲ្យ​រក្សា​បាន​នូវ​សោភណភាព​ទីក្រុង​ និង​សុខុមាលភាព ...

វ៉ន ដារ៉ា
https://bit.ly/2SlxJ9g

​សកម្មជន​ថា​កម្មករ​ ២០០​ នាក់​ កំពុង​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​ តែ​អាជ្ញាធរ​បដិសេធ​

សកម្មជន​ការពារ​ព្រៃឈើ​បាន​ចុះ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​រយៈពេល​ ១០​ ថ្ងៃ​ នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ហើយ​អះអាង​ថា​ បាន​ប្រទះ​ឃើញ​ក្រុម​កម្មករ​ជាង​ ២០០​ នាក់​ កំពុង​បោះជំរំ​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន​ ៥​ ទីតាំង​ផ្សេង​គ្នា​ដោយ​ទើប​កាប់​ផ្តួលរំលំ​ដើមឈើ​ប្រមាណ​ ២០០០​ ដើម ...

ខន សាវិ
https://bit.ly/2yUcmVo

​ដំណាំ​ស្លឹកគ្រៃ​របស់​ប្រទេស​កម្ពុជា​នឹង​នាំ​ចេញ​ទៅ​កាន់​ពិភពលោក

តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្តល់​ជូន​ដោយ​លោក​ វេ​ង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​បាន​មាន​ប្រសាសន៍​ថា​ពេល​នេះ​ប្រទេស​កម្ពុជា​អាច​នាំ​ចេញ​នូវ​ស្លឹកគ្រៃ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​ ​ ...

បុគ្គលិក ខ្មែរថាមស៏
https://www.khmertimeskh.com/50718292/lemongrass-from-cambodia-to-the-pots-of-the-world/

​សេចក្តីព្រាងច្បាប់​ពិនិត្យ​ឡើង​វិញ​ដើម្បី​ទប់ស្កាត់​ការ​លាងលុយកខ្វក់​

​កាលពី​ម្សិលមិញ​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ស​ខេ​ង​បាន​បើក​កិច្ចប្រជុំ​មួយ​ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​លាងលុយកខ្វក់​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម​ (CFT)​ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​លាងលុយកខ្វក់​នៅ​កម្ពុជា​។​ ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ ...

ឃួន ណារីម
https://www.khmertimeskh.com/50718096/draft-law-reviewed-to-curb-money-laundering/

ប្រទេសចិននឹងបង្កើតទំនាក់ទំនងកម្រិតខ្ពស់បន្ទាប់ពីបញ្ចប់ការរាតត្បាត

 ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក​វ៉ាង​យី​ បាន​អំពាវនាវ​ឱ្យ​មាន​ទំនាក់ទំនង​កម្រិត​ខ្ពស់​រវាង​ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ ។​ ...

ឃួន ណារីម
https://www.khmertimeskh.com/50718093/china-seeks-higher-level-ties-after-pandemic-ends/

កងកម្លាំងប្រដាប់អាវុធ​ចិន​និង​កម្ពុជា​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កូ​វី​ដ​១៩

​នៅ​ថ្ងៃ​ទី​ ២៥​ ខែមេសា​ឆ្នាំ​ ២០២០​ យន្តហោះ​ដឹក​ជញ្ជូន​របស់​កងទ័ពអាកាស​ចិន​ផ្ទុក​ទៅ​ដោយ​សម្ភារៈ​ប្រឆាំង​នឹង​រោគរាតត្បាត​កូ​វី​ដ​១៩​ បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​ម្តងទៀត​ដោយ​នាំ​មក​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ពី​ប្រជាជន​ចិន​ ១,៤​ ពាន់ ...

លី ជីងហ្វេង
https://www.khmertimeskh.com/50718168/chinese-and-cambodian-armed-forces-joined-hands-in-fighting-covid-19/

​ឧស្សាហកម្ម​ភតិសន្យា​មានការ​កើនឡើង​ ៦៣​ ភាគរយ​នៅ​ឆ្នាំ​ ២០១៩

ធនាគារកណ្តាល​បាន​រាយការណ៍​ថា​ តម្លៃ​សរុប​នៅ​ក្នុង​ឧស្សាហកម្ម​ភតិសន្យា​មាន​ចំនួន​ ១,១៦៩​ ពាន់​លាន​រៀល​ (២៨៧​ លាន​ដុល្លារ​)​ ពោល​គឺ​កើនឡើង​ប្រមាណ​ ៦៣​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។​ ​ ...

សុខ ចាន់
https://www.khmertimeskh.com/50718028/leasing-industry-registers-63-percent-surge-in-2019/

វិស័យ​អចលនទ្រព្យ​បាន​កើនឡើង​កាលពី​ឆ្នាំ​មុន​ប៉ុន្តែ​ទំនងជា​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ​

​លំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​ ទៅ​ក្នុង​វិស័យ​អចលនៈទ្រព្យ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ជាង​ ៤៣៧.៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​ ២០១៩​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ ...

សុខ ចាន់
https://www.khmertimeskh.com/50718100/real-estate-boosted-last-year-but-likely-to-suffer-this-year/

​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​នៅ​តែ​បន្ត​ទោះបីជា​មានការ​រីក​រាលដាល​កូ​វី​ដ​១៩​យ៉ាងនេះ​ក្តី​

​ប្រទេស​កម្ពុជា​កាន់តែ​ខិត​ជិត​ទៅ​រក​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​សេរីជាមួយ​ប្រទេស​អភិវឌ្ឍន៍នានា​ទោះបី​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ ក្តី។​ លោក​សៀង ​ថា​យ​ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កាល​ពី​ម្សិលមិញ​ថា ​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA)​ រវាង ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50717809/free-trade-talks-continue-despite-the-pandemic/

លើក​ពេល​បណ្ដុះបណ្ដាល​មន្ត្រី​អនុរក្ស​ ដោយសារ​ជំងឺ​កូ​វី​ដ​១៩

​មន្ត្រី​ក្រសួងបរិស្ថាន​បាន​អះអាង​ថា​ ការ​បន្ត​រៀបចំ​បណ្ដុះបណ្ដាល​មន្ត្រី​អនុរក្ស​ដែល​ជួយ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ USAID​ និង​ផ្នែក​រុក្ខា​ប្រមាញ់​របស់​សហរដ្ឋអាមេរិក​ ដើម្បី​ធ្វើ​ឲ្យ​រឹតតែ​ប្រសើរ​ឡើង​នោះ​ត្រូវ​បាន​លើក​ពេល​សិន​ សម្រាប់​ឆ្នាំ​នេះ​ដោយសារ​មាន ...

រី សុចាន់
https://bit.ly/2W4mKC3

​កម្ពុជា​ជំរុញ​ការ​ផលិត​កសិកម្មសរីរាង្គ​ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​

រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​កសិកម្មសរីរាង្គ​ដើម្បី​ជំរុញ​ចង្វាក់​ផលិតកម្ម​សម្រាប់​នាំ​ចេញ​ ដែល​នេះ​ជា​យន្តការ​ថ្មី​មួយទៀត​ក្នុង​ការ​ជំរុញ​ផលិតកម្ម​សរីរាង្គ​នៅ​កម្ពុជា​។​ នេះ​បើ​តាម​ប្រកាស​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។​ ...

ធូ វិរៈ
https://bit.ly/2y7FkRH

​រដ្ឋាភិបាល​ ជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​

លោក​ ជា​ វ៉ា​ន់​ដេ​ត​ រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ដែល​ទើប​តែងតាំង​ថ្មី​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ចំនួន​ ២​ របស់​ចិន​គឺ​ក្រុមហ៊ុន​ China​ Communication​ Construction​ Company​ (CCCC)​ និង​ក្រុមហ៊ុន​ Huawei​ Technologies​ វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា ...

ម៉ៃ គុណមករា
https://bit.ly/3bPJPiI

​ស្នងការ​នគរបាល​ខេត្តកណ្តាល​ត្រូវ​បាន​ផ្លាស់​ចេញពី​តំណែង​ចំ​ពេល​មានការ​ចោទប្រកាន់​ពី​អំពើ​ពុក​រលួយ​

ស្នងការ​នគរបាល​ខេត្តកណ្តាល​លោក​ អ៊ា​វ​ ចំរើន​ ត្រូវ​បាន​ផ្លាស់​ប្តូរ​នូវ​មុខ​តំណែង​របស់​ខ្លួន​ទៅ​មុខ​តំណែង​ថ្មី​ចំ​ពេល​មានការ​ចោទប្រកាន់​ថា​លោក​បាន​ទទួល​សំណូក​សូកប៉ាន់​និង​ចូលរួម​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ព្រមទាំង​អំពើ​អ​សីលធម៌​ផ្សេងៗ​។​ ​ ...

ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/kandal-police-chief-moved-amid-allegations-corruption

លោក​ព្រាប​ កុ​ល​៖​ ឆន្ទៈ​នយោបាយ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​

មុន​ពេល​ដែល​លោក​ ព្រាប​ កុ​ល​ នាយក​ប្រ​តិ​ប​តិ្ត​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​បាន​លាឈប់​ពី​តំណែង​កាលពី​ដើមខែ​នេះ​ លោក​បាន​ថ្លែង​សុន្ទរកថា​រយៈពេល​ ១៧​ នាទី​ដើម្បី​ចែករំលែក​ទស្សនៈ​របស់​លោក​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​អំពើ​ពុក​រលួយ ...

នៀម ឆេង
https://www.phnompenhpost.com/national/kol-political-will-needed-fight-graft-kingdom

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wPGNv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!